បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bi7 យ៉ូហានទី២ ១-១៣
  • យ៉ូហានទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានទី២
  • សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
សេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច
យ៉ូហានទី២

សំបុត្រ​ទី​ពីរ​របស់​យ៉ូហាន

១ ពី​ខ្ញុំ ជា​បុរស​ចាស់​ទុំ ជូន​ចំពោះ​ស្ត្រី​ដែល​បាន​ត្រូវ​រើស​តាំង និង​កូន​របស់​នាង ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ស្មោះ។ មិន​ត្រឹម​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ស្រឡាញ់ តែ​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត ក៏​ស្រឡាញ់​ដែរ ២ ដោយ​សារ​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ចិត្ត​យើង ហើយ​សេចក្ដី​ពិត​នោះ នឹង​នៅ​ជាប់​ជា​មួយ​នឹង​យើង​ជា​រៀង​រហូត។ ៣ យើង​ទាំង​អស់​គ្នា​នឹង​ទទួល​នូវ​គុណ​ដ៏​វិសេស​លើស​លប់ សេចក្ដី​មេត្ដា​ករុណា និង​សេចក្ដី​សុខសាន្ត ព្រម​ទាំង​សេចក្ដី​ពិត និង​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​ដែល​ជា​បិតា និង​លោក​យេស៊ូ​គ្រិស្ត* ជា​បុត្រ​របស់​លោក។

៤ ខ្ញុំ​មាន​អំណរ​ក្រៃ​លែង ពីព្រោះ​ខ្ញុំ​បាន​ឃើញ​ថា កូន​ខ្លះ​របស់​នាង​កំពុង​ប្រព្រឹត្ត​តាម* សេចក្ដី​ពិត ដូច​បញ្ញត្ដិ​ដែល​យើង​បាន​ទទួល​ពី​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌។ ៥ ដូច្នេះ នាង​អើយ! ខ្ញុំ​សរសេរ​ដើម្បី​សូម​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​មិន​មែន​ជា​បញ្ញត្ដិ​ថ្មី​ឡើយ តែ​ជា​បញ្ញត្ដិ​ដែល​យើង​រាល់​គ្នា​បាន​ទទួល​ពី​ដើម​ដំបូង។ ៦ ការ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ន័យថា យើង​កាន់​តាម​បញ្ញត្ដិ​របស់​លោក​ជា​បន្ត​ទៅ​ទៀត ហើយ​បញ្ញត្ដិ​របស់​លោកដែល​អ្នក​រាល់​គ្នាបាន​ឮ​ពី​ដើម​ដំបូង​គឺ អ្នក​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ជា​បន្ត​ទៅទៀត។ ៧ ព្រោះ​ថា មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​បាន​លេច​មក​ក្នុង​ពិភព​លោកនេះ។ អ្នក​ទាំង​នោះ​មិន​ព្រម​ទទួល​ស្គាល់​ថា លោក​យេស៊ូ​គ្រិស្ត​ធ្លាប់​បាន​មកកើត​ជា​មនុស្ស​ទេ។ គឺ​អ្នក​ទាំង​នោះ​ហើយ ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​សត្រូវ​របស់​គ្រិស្ត។

៨ ចូរ​ប្រយ័ត្ន! កុំ​ឲ្យ​អ្នក​រាល់​គ្នា​បាត់បង់​នូវ​អ្វីៗ​ដែល​ជា​ប្រយោជន៍​ពី​កិច្ចការ​របស់​យើង ប៉ុន្តែ​ដើម្បី​ឲ្យ​អ្នក​ទទួល​រង្វាន់​យ៉ាង​ពេញ​លេញ​វិញ។ ៩ អ្នក​ណា​ដែល​ចេះ​តែរុល​ទៅ​មុន ហើយ​មិន​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​គ្រិស្ត អ្នក​នោះ​មិន​ធ្វើ​ឲ្យ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត​ឡើយ។ តែ​អ្នក​ណា​ដែល​នៅ​ជាប់​នឹង​សេចក្ដី​បង្រៀន​របស់​គ្រិស្ត អ្នក​នោះ​ធ្វើ​ឲ្យ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក​ពេញ​ចិត្ត​វិញ។ ១០ ប្រសិនបើ​មាន​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​សេចក្ដី​នេះ កុំ​ទទួល​អ្នក​នោះ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក ឬ​សូម្បី​តែ​ជម្រាប​សួរ​អ្នក​នោះ​ឡើយ ១១ ព្រោះ​ថា​អ្នក​ណា​ដែល​ជម្រាប​សួរ​អ្នក​នោះ ក៏​រួម​ចំណែក​ក្នុង​អំពើ​ទុច្ចរិត​របស់​អ្នក​នោះ​ដែរ។

១២ ទោះ​បី​មាន​រឿង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ដោយ ក៏​ខ្ញុំ​មិន​ចង់​សរសេរ​នៅ​ក្នុង​សំបុត្រ​ទេ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ទី​នោះ ហើយ​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពេញ​លេញ។

១៣ កូនៗ​របស់​បង​ស្រី​នាង ជា​ស្ត្រី​ដែល​ព្រះ​បាន​រើស​តាំង បាន​ផ្ដាំ​សួរ​សុខ​ទុក្ខ។

[កំណត់​សម្គាល់]

មើល​សេចក្ដី​ពន្យល់​បន្ថែម​ផ្នែក​ទី​៤

ន័យ​ត្រង់​«កំពុង​ដើរ​ក្នុង​សេចក្ដី​ពិត»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក