បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g25 លេខ ១ ទំ. ៤-៥
  • ទទួល​យក​ការ​ពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទទួល​យក​ការ​ពិត
  • ភ្ញាក់រឭក! ២០២៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​អ្វី​នេះ​សំខាន់?
  • អ្វី​ដែល​អ្នក​អាច​ធ្វើ
  • ទំនិញឡើងថ្លៃនៅទូទាំងពិភពលោក តើគម្ពីរចែងយ៉ាងណា?
    ប្រធានបទឯទៀត
  • បញ្ជី​អត្ថបទ
    ភ្ញាក់រឭក! ២០២៥
  • មាន​ក្ដី​សង្ឃឹម
    ភ្ញាក់រឭក! ២០២៥
  • ចាត់​ចែងលុយ​កាក់​ដោយ​ឈ្លាស​វៃ
    ភ្ញាក់រឭក! ២០២៥
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២៥
g25 លេខ ១ ទំ. ៤-៥
បណ្ដុំ​រូប​ភាព​៖ ១. ស្ត្រី​ម្នាក់​កំពុង​ជ្រើស​រើស​ប៉េង​ប៉ោះ​នៅ​ផ្សារ។ ២. នាង​ហុច​លុយ​ឲ្យ​អ្នក​លក់។

តើ​យើង​អាច​ធ្វើ​អ្វី​ពេល​អ្វី​ៗ​ទាំង​អស់​ឡើង​ថ្លៃ?

ទទួល​យក​ការ​ពិត

ពេល​អ្វី​ៗ​ឡើង​ថ្លៃ​បន្តិច​ម្ដង​ៗ យើង​ប្រហែល​ជា​ពិបាក​កត់​សម្គាល់ ជា​ពិសេស​បើ​ប្រាក់​ខែ​របស់​យើង​ក៏​ឡើង​ដែរ។ ប៉ុន្តែ ពេល​អ្វី​ផ្សេង​ៗ​ឡើង​ថ្លៃ​យ៉ាង​លឿន ហើយ​ប្រាក់​ខែ​របស់​យើង​នៅ​តែ​ដដែល យើង​អាច​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ ហើយ​មាន​អារម្មណ៍​តាន​តឹង​ចិត្ត ជា​ពិសេស​បើ​យើង​ត្រូវ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ។

យើង​មិន​អាច​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​នៃ​អ្វី​ៗ​ទាំង​អស់​បាន​ទេ។ ប៉ុន្តែ​បើ​យើង​ទទួល​យក​ការ​ពិត​នេះ យើង​អាច​ទទួល​ប្រយោជន៍។

ហេតុ​អ្វី​នេះ​សំខាន់?

មនុស្ស​ដែល​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ឡើង​ថ្លៃ​នៃ​អ្វី​ផ្សេង​ៗ ងាយ​ស្រួល . . .

  • រក្សា​ចិត្ត​ស្ងប់។ ពេល​យើង​មាន​ចិត្ត​ស្ងប់ នោះ​យើង​នឹង​គិត​កាន់​តែ​ច្បាស់ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង។

  • ជៀស​វាង​ពី​ទម្លាប់​មិន​ល្អ។ ជា​ឧទាហរណ៍ ចាយ​លុយ​ខ្ជះ​ខ្ជាយ ឬ​មិន​បង់​វិក្កយបត្រ​ផ្សេង​ៗ​ដែល​យើង​ត្រូវ​បង់។

  • ជៀស​វាង​ពី​ការ​ឈ្លោះ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​ដោយ​សារ​លុយ។

  • រក​វិធី​ដោះ​ស្រាយ​ដែល​រួម​បញ្ចូល​ចាយ​តិច​ជាង និង​មិន​ចំណាយ​ទៅ​លើ​អ្វី​ដែល​មិន​ចាំ​បាច់។

អ្វី​ដែល​អ្នក​អាច​ធ្វើ

សុខ​ចិត្ត​សម្រប​ខ្លួន។ ក្នុង​អំឡុង​ពេល​នៃ​អតិផរណា​ខ្ពស់ គឺ​ជា​ការ​ល្អ​ឲ្យ​យើង​កាត់​បន្ថយ​ចំណាយ​បើ​អាច​ធ្វើ​បាន។ អ្នក​ខ្លះ​ចាយ​លើស​ពី​អ្វី​ដែល​ខ្លួន​មាន ហើយ​នាំ​ឲ្យ​ស្ថានភាព​ខ្លួន​កាន់​តែ​ពិបាក ដែល​ប្រៀប​ដូច​ជា​ការ​ព្យាយាម​ហែល​បញ្ច្រាស​នឹង​ចរន្ត​ទឹក​ហូរ​យ៉ាង​លឿន! នៅ​ទី​បំផុត ជីវិត​របស់​ពួក​គេ​ពោរ​ពេញ​ទៅ​ដោយ​ការ​តាន​តឹង​ចិត្ត។ បើ​អ្នក​មាន​ក្រុម​គ្រួសារ អ្នក​ច្បាស់​ជា​ចង់​ថែ​រក្សា​និង​ផ្គត់​ផ្គង់​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ! ប៉ុន្តែ សូម​ចាំ​ថា សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់ ពេល​វេលា និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក ច្រើន​ជាង​អ្វី​ៗ​ទាំង​អស់។

​«​បើ​អ្នក​ខ្វល់​ខ្វាយ តើ​អ្នក​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​ខ្លួន​វែង​ជាង សូម្បី​តែ​បន្តិច​បាន​ទេ?​»។—លូកា ១២:២៥

​«​កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពីព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ ទុក្ខ​លំបាក​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ​»។—ម៉ាថាយ ៦:៣៤

ការ​ព្យាយាម​មាន​ជីវិត​ហ៊ឺហា គឺ​ប្រៀប​ដូច​ជា​ការ​ហែល​បញ្ច្រាស​នឹង​ចរន្ត​ទឹក​ហូរ​យ៉ាង​លឿន

ផា​ស៊ី​ល​យ៉ា។

ផា​ស៊ី​ល​យ៉ា ពី​ប្រទេស​អាស៊ែបៃហ្សង់​បាន​និយាយ​ថា​៖ ​«​ដូច​បាន​ទាយ​ទុក​នៅ​ធីម៉ូថេ​ទី​២ ជំពូក​ទី​៣ ខ​១ យើង​កំពុង​តែ​រស់​នៅ​‹គ្រា​ចុង​ក្រោយ​បង្អស់​ដែល​លំបាក​ខ្លាំង​ណាស់›។ ដូច្នេះ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ​ពេល​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច ហើយ​អ្វី​ៗ​ទាំង​អស់​ឡើង​ថ្លៃ។ ហេតុ​នេះ​ហើយ ខ្ញុំ​ព្យាយាម​រក​វិធី​ដើម្បី​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​អ្វី​ដែល​មិន​ចាំ​បាច់​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក