បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៣ ទំ. ៣-៤
  • តើអ្វីដែលកំពុងកើតឡើងដល់យុវជន?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីដែលកំពុងកើតឡើងដល់យុវជន?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ខុស​គ្នា​យ៉ាង​ណា?
  • តើ​ដាក់​កំហុស​ទៅ​លើ​អ្នក​ណា?
  • ក្នុងគ្រាយុវវ័យ អ្នកអាចទទួលបានជោគជ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ប្អូនៗយុវវ័យអើយ! តើអ្នកកំពុងតែកសាងអនាគតរបស់ខ្លួនឲ្យបានភ្លឺស្វាងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • យុវជនអើយ! ចូរតទល់នឹងវិញ្ញាណរបស់លោកីយ៍នេះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៣ ទំ. ៣-៤

តើ​អ្វី​ដែល​កំពុង​កើត​ឡើង​ដល់​យុវជន?

ពត៌មាន​ល្អ ឬ​ក៏​ពត៌មាន​អាក្រក់—តើ​អ្នក​ចង់​ស្ដាប់​មួយ​ណា​មុន? ពេល​ដែល​បាន​សួរ​សំនួរ​នេះ មនុស្ស​ភាគ​ច្រើន​ចង់​ស្ដាប់​ពត៌មាន​អាក្រក់​មុន ដោយ​សង្ឃឹម​ថា​នឹង​ចង​ចាំ​ពត៌មាន​ល្អ។

ពេល​ដែល​យើង​ពិនិត្យ​នូវ​អ្វី​ដែល​កើត​ឡើង​ដល់​យុវជន សូម​ពិចារណា​មើល​ស្ថានការណ៍​ក្នុង​បច្ចុប្បន្ន​នេះ។ មនុស្ស​ចាស់​តែង​តែ​និយាយ​ថា​យុវជន​នៅ​សម័យ​នេះ​មិន​ដូច​យុវជន​ពី​សម័យ​បុរាណ​ទេ។ ផ្ទុយ​ទៅ​វិញ យុវជន​តូច​ចិត្ត​ដល់​ការ​និយាយ​បញ្ឆិត​បញ្ឆៀង​ណា​មួយ ដែល​ថា​គេ​មិន​បាន​បំពេញ​ដល់​ខ្នាត​គំរូ​ពី​សម័យ​មុន។ យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​សង្កេតការណ៍​នៃ​មនុស្សជាតិ យល់​ថា​យុវជន​សម័យ​នេះ គឺ​ខុស​ពី​យុវជន​ពី​សម័យ​មុន។

តើ​ខុស​គ្នា​យ៉ាង​ណា?

ទោះ​ជា​មនុស្ស​ទូទៅ​ជឿ​ថា យុវជន​គួរ​មាន​សុជីវធម៌ ការ​ស្គាល់​ភារកិច្ច​ខ្លួន ហើយ​គោរព​ដល់​អ្នក​ដទៃ ការ​ពិត​នោះ​គឺ​មិន​ដូច្នោះ​ទេ។ យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​បោះ​ពុម្ព​ក្នុង​កាសែត ឯករាជ្យ​នៃ​ទី​ក្រុង​ឡុនដន យុវជន​គឺ«បង្កើត ‹វិញ្ញាណ​ថ្មី​នៃ​ការ​បះ​បោរ› ប្រឆាំង​នឹង​ពិភព​លោក​ដែល​គេ​ឃើញ​ថា ធ្វើ​ឲ្យ​គេ​ខក​ចិត្ត»។ «វិញ្ញាណ​នៃ​ការ​បះ​បោរ»នេះ គឺ​ឃើញ​ក្នុង​ការ​ស្រាវ​ជ្រាវ ដែល​មាន​យុវជន​តិច​ណាស់​ក្នុង​សម័យ​ទំនើប​នេះ ដែល​ចាត់​ខ្លួន​គេ«សម​ហេតុ​ផល​ហើយ​ដោយ​ដឹង​ពី​ភារកិច្ច​ខ្លួន»។ គេ​ចង់​ឲ្យ​មនុស្ស​ចាត់​ទុក​គេ​ជា«អវិន័យ​ហើយ​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន»។

នៅ​ប្រទេស​អង់គ្លេស ជា​ឧទាហរណ៍ បទ​ឧក្រិដ្ឋ​ដែល​បាន​រាយ​ការណ៍—ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​យុវជន—រវាង​ឆ្នាំ​១៩៥០​និង​ឆ្នាំ​១៩៩៣​បាន​កើន​ដល់​ទៅ​ដប់​ដង។ គ្រឿង​ញៀន​និង​ការ​រំលោភ​ស្រា​មាន​កាន់​តែ​ច្រើន​ឡើង ហើយ​បទ​ឧក្រិដ្ឋ​ក៏​មាន​ដូច​គ្នា​ដែរ។ នៅ​ពេល​ដដែល​នោះ ថែម្ស​នៃ​ទី​ក្រុង​ឡុនដន​កត់​សម្គាល់​ថា សឹង​គ្រប់​ប្រទេស​ដែល​លូត​លាស់​មាន​ការ​ពិសោធ «តាំង​តែ​ពី​សង្គ្រាម​លោក​ទី​ពីរ មាន​ឃើញ​ជម្ងឺ​ខាង​ចិត្ត​ក្នុង​ចំណោម​យុវជន​ជា​ច្រើន»។ យោង​ទៅ​តាម​ដាវីឌ ជេ​ស្មិត ជា​សាស្ដ្រាចារ្យ​ខាង​បទ​ឧក្រិដ្ឋ ជម្ងឺ​ទាំង​នេះ«មិន​មែន​ទាក់​ទង​នឹង​ការ​ខ្វះ​ខាត ឬ​ការ​កើន​ខាង​ភាព​សំបូរ​ទ្រព្យ​ធន​ណា​មួយ​ទេ»។ ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា មាន​ការ​ខុស​គ្នា​ដ៏​ជាក់​ស្តែង​រវាង​យុវជន​និង​មនុស្ស​ចាស់​ៗ។

ក្មេង​ៗ​និង​យុវជន​សព្វ​ថ្ងៃ​នេះ​ប្រឈម​ភាព​តាន​តឹង​កាន់​តែ​ច្រើន​ឡើង។ ករណី​នៃ​ការ​សម្លាប់​ខ្លួន ប៉ុន​ប៉ង​សម្លាប់​ឬ​មាន​ការ​ជោគ​ជ័យ​ក៏​ដោយ គឺ​បាន​ក្លាយ​ជា​ការ​ធម្មតា។ កាសែត​គ្លាស្កូ​នៃ​ប្រទេស​អេកូស បាន​រាយ​ការណ៍​ថា ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ដោយ​កូន​ក្មេង​ក្រោម​អាយុ​១២​ឆ្នាំ បាន​កាន់​តែ​ទ្វេ​ឡើង​ក្រោម​រយៈ​តែ​ដប់​ឆ្នាំ។ ការ​អស់​សង្ឃឹម​របស់​ក្មេង​ជំទង់បណ្ដោយ​ឲ្យ​គេ​សម្លាប់​ខ្លួន។ កាសែត​មួយ​បាន​និយាយ​ថា «ការ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ជា​លទ្ធផល​នៃ​ការ​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត​ចំពោះ​យុវជន ដែល​គំរាម​ផ្ទុក​សេវា​ជំនួយ​ដែល​បាន​ទំនុក​បំរុង​នោះ»។

តើ​ដាក់​កំហុស​ទៅ​លើ​អ្នក​ណា?

មនុស្ស​ពេញ​វ័យ​បន្ទោស​ទៅ​លើ​យុវជន ចំពោះ​ទស្សនៈ«ដែល​ខុស​ពី​ធម្មតា»របស់​យុវជន។ ប៉ុន្តែ តាម​ការ​ពិត​នោះ តើ​មិន​មែន​មនុស្ស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​សំរាប់​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ដល់​យុវជន​នៅ​សព្វ​ថ្ងៃ​នេះ​ទេ​ឬ​អី? ការ​សម្លុត ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​ឪពុក​ម្ដាយ ការ​ខ្វះ​ខាត​គំរូ​ល្អ​ដែល​ធ្វើ​ឲ្យ​យុវជន​មិន​អាច​ទុក​ចិត្ត​នោះ ដែល​ធ្វើ​ឲ្យ​យុវជន​ប្រព្រឹត្ត​ខុស​ពី​ធម្មតា។ លោក​មៃ​កែ​ល រាត់តឺ​ជា​អ្នក​សាស្ដ្រាចារ្យ​មេ​ដឹក​នាំ​នៃ​គណៈ​ស្រាវ​ជ្រាវ​ខាង​ព្យាបាល​នៃ​ពេទ្យ​វិកល​ចរិត​កូន​ក្មេង នៅ​ប្រទេស​អង់គ្លេស​បាន​អះអាង​ថា «ការ​ធ្លាក់​ទឹក​ចិត្ត​ក្នុង​មនុស្ស​ទូទៅ​គឺ​មាន​ដូច​គ្នា​តាំង​ពី​៣០​ឆ្នាំ​មុន​ម្ល៉េះ»។ គាត់​និយាយ​បន្ថែម​ទៀត​ថា «ប៉ុន្តែ ការ​ធ្លាក់​ទឹក​ចិត្ត​កើត​មាន​ឡើង​ក្នុង​ចំណោម​ក្មេង​ជំទង់​និង​យុវជន​ពេញ​វ័យ​បាន​កើន​កាន់​តែ​ច្រើន​ៗ​ឡើង។ . . . ប្រាកដ​ហើយ ការ​បាក់​បែក​គ្រួសារ​ជា​កត្ដា​ក្នុង​រឿង​នេះ; មិន​គ្រាន់​តែ​លែង​លះ​គ្នា ប៉ុន្តែ ការ​មិន​ស្រុះ​ស្រួល​គ្នា​និង​ការ​ទង្គិច​ចិត្ត​ទូទៅ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ»។

សាស្ដ្រាចារ្យ​ស្រី​ម្នាក់​បាន​អះអាង​ថា យុវជន «បោះ​បង់​ចោល​ទំនៀម​ទំលាប់»។ ហេតុ​អ្វី? «ពី​ព្រោះ​ទំនៀម​ទំលាប់​មិន​មែន​សំរាប់​ពួក​គេ​ទេ»។ ជា​ឧទាហរណ៍ សូម​គិត​ដល់​ទស្សនៈ​ដែល​ផ្លាស់​ប្ដូរ ដែល​ស្តី​អំពី​មុខ​នាទី​នៃ​ភេទ។ យុវនារី​ជា​ច្រើន​ជ្រើស​រើស​បុគ្គលិក​លក្ខណៈ​ជា​ប្រុស​នៃ​ការ​ឈ្លានពាន​និង​អំពើ​ឃោរឃៅ ចំពោះ​យុវជន​វិញ ក្លាយ​លក្ខណៈ​ជា​ស្រី។ នេះ​គឺ​ខុស​ពី​សម័យ​ដើម​មែន!

ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ការ​ផ្លាស់​ប្ដូរ​លឿន​ម្ល៉េះ​ឥឡូវ​នេះ? ហើយ​តើ​អ្វី​ជា​ពត៌មាន​ល្អ​ចំពោះ​យុវជន​នៅ​សព្វ​ថ្ងៃ​នេះ? តើ​តាម​របៀប​ណា​ដែល​គេ​អាច​មាន​អនាគត​ដ៏​ពិត​ប្រាកដ​បាន? អត្ថបទ​ជា​បន្ទាប់​នឹង​មាន​ចម្លើយ​សំរាប់​សំនួរ​ទាំង​នេះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក