បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៣ ទំ. ៤-៨
  • យុវជនដែលមានអនាគតដ៏សន្ដិសុខ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យុវជនដែលមានអនាគតដ៏សន្ដិសុខ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • «សាហាវ»
  • ការ​ប្រទូស្ត​វាយ
  • ចូរ​រក នោះ​អ្នក​នឹង​បាន​ទទួល
  • ការ​អប់រំ​តាម​ព្រះ​នាំ​ឲ្យ​មាន​រង្វាន់
  • រក្សា​ទុក​គ្រឹះ​សន្ដិសុខ​សំរាប់​អនាគត
  • ប្អូនៗយុវវ័យ ចូរមានគោលដៅក្នុងកិច្ចបម្រើព្រះចុះ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ក្នុងគ្រាយុវវ័យ អ្នកអាចទទួលបានជោគជ័យ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ប្អូនៗយុវវ័យដែលធ្វើឲ្យព្រះយេហូវ៉ារីករាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៣ ទំ. ៤-៨

យុវជន​ដែល​មាន​អនាគត​ដ៏​សន្ដិសុខ

«ករណី​នៃ​ការ​រំលោភ​ណា​មួយ​ក៏​ដូច​ជា​រន្ធត់​ហើយ​ដ៏​ជិន​ឆ្អន់​ដែរ»—នេះ​ហើយ​ជា​របៀប​ដែល​ចៅ​ក្រម ជា​ប្រធាន​មើល​ខុស​ត្រូវ​ខាង​វិនិច្ឆ័យ​កិច្ច​ថ្មី​ៗ​បាន​រៀប​រាប់​អំពី​បទ​ឧក្រិដ្ឋ។ ពួក​ក្រុម​ក្មេង​ជំទង់​ប្រាំ​បី​នាក់ ដែល​មាន​អាយុ​ពី​១៤​ទៅ​១៨​ឆ្នាំ បាន​ស្ទាក់​ចាប់​រំលោភ​ទេសចរណ៍​ម្នាក់​នៅ​កណ្ដាល​ទី​ក្រុង​ឡុនដុន ហើយ​ក៏​បោះ​នាង​ទៅ​ឯ​ប្រឡាយ​ទឹក ថ្វី​បើ​នាង​បាន​ប្រាប់​គេ​ថា មិន​ចេះ​ហែល​ទឹក​ក៏​ដោយ។ គួរ​ឲ្យ​យោគ​យល់​ហើយ ដែល​ម្ដាយ​របស់​យុវជន​ម្នាក់​បាន​និយាយ​ថា ពេល​ដែល​គាត់​បាន​ឃើញ​ពត៌មាន​ក្នុង​ទូរទស្សន៍​រាយ​ការណ៍​អំពី​អ្វី​ៗ​ដែល​កូន​ប្រុស​របស់​គាត់​បាន​ប្រព្រឹត្ត នោះ​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​ឈឺ។

គួរ​ឲ្យ​ស្ដាយ​ណាស់ រឿង​នេះ​បង្ហាញ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​សង្គម​នៅ​សព្វ​ថ្ងៃ​នេះ។ អំពើ​ឃោរឃៅ​បាន​ក្លាយ​ជា​ការ​ធម្មតា មិន​ថា​ឡើយ​ក្នុង​សកម្មភាព​ខាង​បទ​ឧក្រិដ្ឋ ការ​ទាស់​ទែង​ក្នុង​គ្រួសារ ឬ​ការ​ប្រឆាំង​គ្នា​នៅ​ក្នុង​អតីត​យូកូស្លាវា ទ្វីប​អាហ្វ្រិក​កណ្ដាល ហើយ​កន្លែង​ឯ​ទៀត​ក៏​ដោយ។ មនុស្ស​ក្មេង​មាន​វ័យ​ធំ​ឡើង​ក្នុង​ស្ថានភាព​ដ៏​ច្របូក​ច្របល់​បែប​នេះ ហើយ​ពួក​គេ​បាន​ឮ​រឿង​ទាំង​នេះ​ជា​ញឹក​ញាប់​ដែរ។ ដោយ​មូលហេតុ​ទាំង​នេះ​ហើយ បាន​ជា​មនុស្ស​ភាគ​ច្រើន​បាន​ក្លាយ​ទៅ​ជា​ឥត​មាន​មនោសញ្ចេតនា ឥត​ចេះ«ស្រឡាញ់​តាម​ធម្មតា​មនុស្ស» ហើយ«មិន​ចេះ​ទប់​ចិត្ត»។—ធីម៉ូថេ​ទី​២ ៣:៣

«សាហាវ»

ពេល​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​សំបុត្រ​លើក​ទី​ពីរ​របស់​គាត់ ទៅ​ធីម៉ូថេ​ជា​អ្នក​ចាស់​ទុំ​គ្នា​ឯង ស្រុក​រ៉ូម​ជា​មហាអំណាច។ អំពើ​ឃោរឃៅ​និង​ភាព​សាហាវ​គឺ​មាន​ទូទៅ​ក្នុង​សៃវៀន​រ៉ូម។ ប៉ុន្តែ ប៉ុល​បាន​ព្រមាន​ថា​ក្នុង​អនាគត នឹង​មាន«គ្រា​លំបាក​ណាស់»។ (ធីម៉ូថេ​ទី​២ ៣:១) គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ពាក្យ​ក្រិក​ដែល​បាន​រៀប​រាប់​ពេល​វេលា​ទាំង​នេះ គឺ​ជា«គ្រា​លំបាក​ណាស់» ក៏​បញ្ចូល​គំនិត​អំពី​គ្រា​ដ៏«សាហាវ»។ ឧ​ប​ត្ដិ​ហេតុ​ក្នុង​កំឡុង​ការ​ផ្សាយ​របស់​ព្រះ​យេស៊ូ​កាល​ពី​ទ្រង់​មាន​ព្រះ​ជន្មាយុ​ជាង​៣០​ឆ្នាំ​មុន​នេះ បង្ហាញ​នូវ​អ្វី​ដែល​គាំទ្រ​ភាព​សាហាវ​ក្នុង​សម័យ​របស់​ទ្រង់។

ព្រះ​យេស៊ូ​ទើប​តែ​បាន​មក​ដល់​តាម​ទូក​នៅ​ទិស​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ។ កាល​ដែល​ទ្រង់​កំពុង​តែ​ឡើង​គោក នោះ​មាន​បុរស​ពីរ​នាក់​បាន​មក​ប្រឈម​នឹង​ទ្រង់។ ដោយ​សារ​តែ​អាការ​ក្រៅ​ដ៏​សាហាវ​ហើយ​ការ​ស្រែក គឺ​បញ្ជាក់​ថា ពួក​គេ​មាន​អ្វី​ខុស​ប្លែក​មែន។ ពួក​គេ«សាហាវ​ខុស​ធម្មតា» តាម​ការ​ពិត មាន​អារក្ស​ចូល។a អ្វី​ដែល​គេ​ស្រែក គឺ​ជា​វិញ្ញាណ​កំណាច​ដែល​គ្រប់​គ្រោង​អំពើ​ឃោរឃៅ​របស់​គេ។ វា​ស្រែក​ឡើង​ថា «ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​អើយ តើ​យើង​ហើយ​នឹង​ទ្រង់​មាន​ការ​អ្វី​នឹង​គ្នា។ តើ​ទ្រង់​បាន​យាង​មក​ទី​នេះ ដើម្បី​នឹង​ធ្វើ​ទុក្ខ​ដល់​យើង​មុន​កំណត់​ឬ​អី»? វិញ្ញាណ​កំណាច​ដែល​ចូល​អ្នក​ទាំង​ពីរ​នោះ ដឹង​ថា​ព្រះ​បាន​កំណត់​ពេល​វេលា​សំរាប់​ជំនុំ​ជំរះ​ពួក​បិសាច។ នេះ​មាន​ន័យ​ថា​សេចក្ដី​ហិន​វិនាស​របស់​វា​ហើយ។ ប៉ុន្តែ ទំរាំ​ដល់​ពេល​នោះ ពួក​គេ​នឹង​ប្រើ​អំណាច​អធិធម្មជាតិ​ដើម្បី​បង្កើត​បញ្ហា​ដ៏​សាហាវ​របស់​វា។ មាន​តែ​សកម្មភាព​ដ៏​អព្ភូតហេតុ​របស់​ព្រះ​យេស៊ូ​ទេ ក្នុង​ការ​បណ្ដេញ​ពួក​បិសាច ដែល​ផ្ដល់​ការ​ធូរ​ស្បើយ​ដល់​បុរស​ពីរ​នាក់​នោះ។—ម៉ាថាយ ៨:២៨​-​៣២; យូដាស ៦

ពេល​មនុស្ស​សព្វ​ថ្ងៃ​នេះ រួម​បញ្ចូល​យុវជន ដែល​បាន​ប្រព្រឹត្ត​តាម​របៀប​ដ៏​ឆ្កួត​នោះ ជា​ការ​ល្អ​ណាស់​បើ​យើង​នឹក​ចាំ​នូវ​ឧ​ប​ត្ដិ​ហេតុ​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​នៅ​សតវត្ស​ទី​២០​នេះ យើង​ជួប​ប្រទះ​ការ​គ្រោះ​ថ្នាក់ ដូច​សៀវភៅ​ព្រះ​គម្ពីរ​វិវរណៈ បាន​ពន្យល់​ថា៖ «វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ»។ (វិវរណៈ ១២:១២) សូម​ចាំ​ឲ្យ​ច្បាស់​ថា នេះ​ជា​ការ​អាម៉ាស់​មុខ​ចំពោះ​សាតាំង​ដែល​មាន «សេចក្ដី​ឃោរ​ឃៅ​ជា​ខ្លាំង» ពី​ព្រោះ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់។

ការ​ប្រទូស្ត​វាយ

ដូច​បាន​រៀប​រាប់​ជា​រឿយ​ៗ​ក្នុង​ទស្សនាវដ្ដី​នេះ ក្នុង​ឆ្នាំ​១៩១៤​បាន​ឃើញ​ការ​លើក​ព្រះ​យេស៊ូ​ឲ្យ​សោយ​រាជ្យ​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នៅ​លើ​ស្ថាន​សួគ៌។ ភ្លាម​នោះ ព្រះ​យេស៊ូ​បាន​ចាប់​ផ្ដើម​ប្រឆាំង​មហា​សត្រូវ​របស់​ព្រះ សាតាំង។ ហេតុ​ដូច្នេះ បាន​ជា​អារក្ស​និង​បិសាច​របស់​វា​បាន​បណ្ដេញ​ចោល​ពី​ស្ថាន​សួគ៌ ហើយ​ឥឡូវ​នេះ​ពួក​វា​កំពុង​ធ្វើ​ការ​ប្រទូស្ត​វាយ​នៅ​ឯ​ផែនដី​នេះ​វិញ។ (វិវរណៈ ១២:៧​-​៩) ដោយ​ត្រូវ​ដាក់​កំណត់​ដល់​វា សាតាំង «វា​ដើរ​ក្រវែល​ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​លេប​បាន»។ (ពេត្រុស​ទី​១ ៥:៨) តើ​អ្នក​ណា​ជា​ចំណី​ដ៏​ងាយ​របស់​វា? តើ​មិន​សម​ហេតុ​សម​ផល​ទេ​ឬ គឺ​ចំពោះ​អ្នក​ណា​ដែល​ខ្វះ​ការ​ពិសោធ​ក្នុង​ជីវិត និង​ទំនាក់​ទំនង​មនុស្ស? ពួក​ក្មេង​ៗ​សព្វ​ថ្ងៃ​នេះ​បាន​ក្លាយ​ជា​ចំណី​នៃ​អារក្ស។ តាម​រយៈ​ការ​កំសាន្ត​ខាង​ភ្លេង​និង​ការ​ស្វែង​រក​ការ​លំហែ​កាយ ពួក​គេ​ត្រូវ​អារក្ស​ល្បួង​យ៉ាង​ស្រួល។—អេភេសូរ ៦:១១, ១២

ទោះ​ជា​ក្មេង​ៗ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជោគ​ជ័យ​ក៏​ដោយ ពួក​គេ​ត្រូវ​មាន​ការ​បង្អាក់​ដែរ។ តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ ឪពុក​ម្ដាយ​ដែល​មាន​ការ​ពិសោធ​ខាង​សង្គ្រាម ហើយ​ខ្វះ​ខាត​ខាង​វត្ថុ ក៏​ខំ​ខ្នះ​ខ្នែង​ទំនុក​បំរុង​គ្រួសារ​របស់​គេ​ឲ្យ​មាន​ជីវភាព​ដ៏​ធូរ​ធា​។ វត្ថុ​ទ្រព្យ ការ​លំហែ​ឥត​កំណត់ និង​ការ​កំសាន្ត​បាន​ទៅ​ជា​គោល​ដៅ​ដ៏​សំខាន់។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​ទទួល​ការ​ឈឺ​ចាប់។ ប៉ុល​បាន​ព្រមាន​ធីម៉ូថេ​ថា «ឯ​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្តុកស្តម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេស​ផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន . . . ដ្បិត​ការ​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម . . . ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន»។ (ធីម៉ូថេ​ទី​១ ៦:៩, ១០) ជា​ទូទៅ​យើង​ឃើញ​ថា មនុស្ស​នៅ​សង្គម​ដែល​ស្រឡាញ់​តែ​វត្ថុ ត្រូវ​ឈឺ​ចាប់​ខាង​សេដ្ឋកិច្ច ខាង​លុយ​កាក់ និង​ខាង​ចិត្ត​គំនិត។ ក្នុង​ចំណោម​ពួក​គេ គឺ​ក្មេង​ៗ​ជា​ច្រើន​ដែល​រង​គ្រោះ​នឹង​កលល្បិច​នៃ​មហា​សត្រូវ​របស់​ព្រះ។

ប៉ុន្តែ យ៉ាង​រីករាយ​ណាស់ ដែល​មាន​ដំណឹង​ល្អ។ ហើយ​នេះ​គឺ​ទាក់​ទង​យុវជន​ដែល​មាន​អនាគត​ដ៏​សុខ​សាន្ត​នៅ​ខាង​មុខ​គេ។ តើ​យ៉ាង​ដូច​ម្ដេច​បាន​ទៅ?

ចូរ​រក នោះ​អ្នក​នឹង​បាន​ទទួល

យុវជន​ជា​ច្រើន​មាន​បំណង​ដ៏​ខ្ពង់​ខ្ពស់។ ពួក​គេ​បដិសេធ​ខ្នាត​គំរូ​ដ៏​ដុនដាប ដែល​មាន​ក្នុង​ចំណោម​មនុស្ស​ចាស់​ៗ។ ពួក​គេ​ខ្លាច​នឹង​អយុត្ដិធម៌​និង​អាកប្បកិរិយា​ដ៏​រឹង​រូស​នៃ​ពួក​នយោបាយ​និង​អ្នក​ជំនួញ ដែល​ឃ្លាន​តែ​អំណាច។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ក្មេង អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​នេះ​ដែរ។

សូម​ពិចារណា​មើល​ស៊ីដ្រិក ជា​ក្មេង​ជុំ​ទុង​ម្នាក់ ដែល​មិន​មែន​ជា​ការ​ពិសោធ​ដ៏​ចម្លែក​ប៉ុន្មាន។ ជា​ក្មេង​ម្នាក់ គាត់​តែង​តែ​មាន​សេចក្ដី​ខ្លាច​ជា​ច្រើន រួម​ទាំង​ការ​ខ្លាច​ស្លាប់​ទៀត។ គាត់​បាន​ឆ្ងល់​ថា​តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត។ ដោយ​រក​ចម្លើយ​មិន​បាន​សំរាប់​សំនួរ​របស់​គាត់ ពេល​គាត់​មាន​អាយុ​១៥​ឆ្នាំ នោះ​គាត់​បាន​ឈប់​គិត​ដល់​ន័យ​នៃ​ជីវិត ដូច​ក្មេង​ៗ​ឯ​ទៀត។ គាត់​នឹក​ចាំ​ថា«យើង​បាន​ជក់​កញ្ឆា ហើយ​អង្គុយ​និយាយ​លេង​អស់​រាប់​ម៉ោង។ ខ្ញុំ​ជឿ​ថា​ពួក​គេ​គិត​ដូច​ខ្ញុំ​ដែរ ប៉ុន្តែ​គ្មាន​អ្នក​ណា​មាន​ចម្លើយ​ទេ»។b

ស៊ីដ្រិក ដូច​ជា​យុវជន​ទាំង​ឡាយ ចង់​បាន​ការ​សប្បាយ​ជា​ខ្លាំង។ គ្រាន់​តែ​ប្រើ​គ្រឿង​ញៀន​មិន​បាន​បំពេញ​ចិត្ត​គាត់​ទេ។ មិន​យូរ​ប៉ុន្មាន គាត់​ក៏​ក្លាយ​ទៅ​ជា​អ្នក​លួច​ហើយ​លក់​គ្រឿង​ញៀន។ ប៉ុន្តែ គាត់​នៅ​តែ​ស្វែង​រក​ការ​សប្បាយ​ថ្មី​ៗ។ គាត់​ចាប់​ផ្ដើម​លួច​សំរាប់​អ្នក​ដែល​បាន​ស្នើ​វត្ថុ​ណា​មួយ។ គាត់​បាន​សារភាព​ថា «ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ការ​នេះ​ណាស់។ ប៉ុន្តែ ខ្ញុំ​មិន​ដែល​លួច​របស់​ពី​មនុស្ស​ធម្មតា​ទេ។ ប្រសិន​បើ​ខ្ញុំ​លួច​ឡាន ខ្ញុំ​ទុក​ឲ្យ​វិញ​ក្នុង​សភាព​ល្អ។ ប្រសិន​បើ​ខ្ញុំ​ចូល​លួច​ហាង​ជំនួញ ខ្ញុំ​លួច​តែ​កន្លែង​ដែល​ខ្ញុំ​ដឹង​ថា​ពួក​គេ​មាន​ការ​ធានា​រ៉ាប់​រង​គ្រប់​គ្រាន់។ ដោយ​វែក​ញែក​បែប​នេះ បង្ហាញ​នូវ​ការ​សម​ហេតុ​ផល​នៃ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ»។ ត្រូវ​ហើយ នៅ​ទី​បំផុត ស៊ីដ្រិក​បាន​គុក។

ស៊ីដ្រិក​បាន​ចាំ​ថា៖ «ម៉ាក ជា​អ្នក​ជាប់​គុក​ដែរ​បាន​និយាយ​ជា​មួយ​ខ្ញុំ។ ដោយ​ឃើញ ខ្ញុំ​មាន​រូប​សាក់​ឈើ​ឆ្កាង​នៅ​លើ​ដៃ​ខ្ញុំ គាត់​បាន​សួរ​ខ្ញុំ​នូវ​មូលហេតុ​ដែល​ខ្ញុំ​មាន​សាក់។ គាត់​បាន​គិត​ថា ប្រហែល​ជា​មាន​ន័យ​សំខាន់​ចំពោះ​សាសនា​ខ្ញុំ​ហើយ​មើល​ទៅ»។ ពីរ​បី​សប្ដាហ៍​ក្រោយ​មក ម៉ាក​បាន​ឲ្យ​ស៊ីដ្រិក​នូវ​សៀវភៅ​មួយ​ឈ្មោះ អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី​មួយ​ក្បាល។c «‹អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍›—ពាក្យ​ពីរ​បី​ម៉ាត់​នេះ គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ភ្លាម។ នេះ​ជា​អ្វី​ដែល​យើង​តែង​តែ​និយាយ ប៉ុន្តែ​យើង​មិន​ដែល​ដឹង​ពី​សេចក្ដី​ពិត​អំពី​រស់​នៅ​ជា​និរន្តរ៍​នៅ​ឡើយ​ទេ»។ ក្រោយ​ពី​បាន​ពិគ្រោះ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​បាន​មក​លេង​គុក ស៊ីដ្រិក​ស្រាប់​តែ​គិត​ឃើញ​ថា អ្វី​ដែល​គាត់​ប្រាថ្នា​នោះ​អាច​សម្រេច​បាន—ប៉ុន្តែ គឺ​សម្រេច​បាន​តែ​តាម​ផ្លូវ​របស់​ព្រះ​ទេ។

ស៊ីដ្រិក​កត់​សម្គាល់​ថា «កាល​ណា​ខ្ញុំ​ឈប់​ទាក់​ទង​ជា​មួយ​អតីត​មិត្ត​របស់​ខ្ញុំ ខ្ញុំ​មាន​ការ​លូត​លាស់​ច្រើន»។ ការ​លូត​លាស់​របស់​គាត់​ក្នុង​ការ​យោគ​យល់ ហើយ​អំពី​សុភមង្គល​ដ៏​ពិត​ប្រាកដ នោះ​មិន​មែន​ជា​ការ​ស្រួល​ទេ។ គាត់​និយាយ​ថា «ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ឲ្យ​បាន​លូត​លាស់។ ខ្ញុំ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្ញុំ​គិត»។ ប្រាកដ​មែន ស៊ីដ្រិក​ឥឡូវ​នេះ​ដឹង​ថា​ជា​អ្នក​មាន​របៀប​គិត​តាម​ឧត្តម​គតិ​ខ្លួន នោះ​បាន​នាំ​ឲ្យ​គាត់​ចូល​អន្ទាក់​អារក្ស ដោយ​គិត​ថា​គោល​ដៅ​របស់​គាត់​អាច​សម្រេច​បាន ដោយ​ប្រព្រឹត្ត​ក្នុង​សកម្មភាព​ដែល​គិត​តែ​ពី​ការ​សប្បាយ។

គួរ​សប្បាយ​ណាស់ ស៊ីដ្រិក​បាន​ចេញ​ពី​គុក​ជា​យូរ​ហើយ ហើយ​គាត់​មាន​ចិត្ត​រីករាយ​ដែល​មាន​មិត្តភាព​ជា​មួយ​អ្នក​ដែល​រក​ឃើញ​នូវ​អ្វី​ដែល​គេ​ខំ​ស្វែង​រក​នោះ។ ឥឡូវ​នេះ​គាត់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​សង្ឃឹម​នឹង​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ គាត់​រង់​ចាំ​ការ​បញ្ចប់​នៃ​ឥទ្ធិពល​របស់​សាតាំង​ទាំង​អស់​របស់​វា។

មែន​ហើយ មិន​មែន​មាន​តែ​យុវជន​ដូច​ស៊ីដ្រិក​ទេ ដែល​មាន​អនាគត​ដ៏​សុខ​សាន្ត​នោះ អ្នក​ឯ​ទៀត​បាន​ចិញ្ចឹម​ដោយ​ឪពុក​ម្ដាយ​ដែល​គោរព​ព្រះ ជា​អ្នក​ដែល​បាន​បណ្ដុះ​សេចក្ដី​ស្រឡាញ់​នៃ​សេចក្ដី​ពិត​ព្រះ​គម្ពីរ​ក្នុង​កូន​ចៅ​របស់​គេ។

ការ​អប់រំ​តាម​ព្រះ​នាំ​ឲ្យ​មាន​រង្វាន់

ស្តេច​សាឡូម៉ូន​ដ៏​មាន​ប្រាជ្ញា​បាន​សរសេរ​ថា «ចូរ​បង្ហាត់​កូន​ក្មេង​ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ​បង់​ពីផ្លូវ​នោះ​ដរាប​ដល់​ចាស់»។ (សុភាសិត ២២:៦) ការ​នេះ​បាន​ឃើញ​ជាក់​ស្តែង​ចំពោះ​ក្មេង​ៗ​ជា​ច្រើន ដែល​បាន​ជ្រើស​រើស​ធ្វើ​តាម​ខ្នាត​គំរូ​ព្រះ​គម្ពីរ។

ស៊ីឡា ហ្គួដិន និង​សា​រា​បាន​ប្រព្រឹត្ត​បែប​នេះ។ ពួក​គេ​នឹក​ចាំ​ថា ឪពុក​ម្ដាយ​របស់​គេ​បាន​ដៅ​បញ្ជាក់​លើ​ការ​សំខាន់​ក្នុង​ការ​គោរព​បញ្ជា​ព្រះ​គ្រីស្ទ​ដែល ឲ្យ‹ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស›ដោយ​ផ្សាយ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ស៊ីឡា​បាន​នឹក​ចាំ​ថា «ពេល​ត្រូវ​សម្រេច​ចិត្ត​ណា​មួយ ម្ដាយ​និង​ខ្ញុំ​តែង​តែ​និយាយ​ជា​មួយ​គ្នា ‹តើ​នេះ​នឹង​មាន​ឥទ្ធិ​ផល​លើ​កិច្ច​ផ្សាយ​យ៉ាង​ណា​ដែរ›»? គាត់​បាន​សារភាព​ថា «យើង​បាន​លះ​បង់​ចោល​គម្រោង​ការណ៍​ជា​ច្រើន ដោយ​សារ​តែ​ការ​វែក​ញែក​បែប​នេះ។ ប៉ុន្តែ យើង​ទទួល​បាន​ពរ»! សូម្បី​តែ​នៅ​ចុង​ថ្ងៃ​ដ៏​យូរ ដែល​បាន​ទៅ​ជួប​មនុស្ស​តាម​ផ្ទះ​នឹង​ដំណឹង​ល្អ​ក៏​ដោយ ស៊ីឡា​និង​ម្ដាយ​របស់​នាង​ដើរ​ច្រៀង​តាម​ផ្លូវ​ទៅ​ផ្ទះ។ គាត់​និយាយ​ថា «ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​អំណរ។ ក្នុង​គំនិត​របស់​ខ្ញុំ ខ្ញុំ​នៅ​តែ​មាន​អំណរ​នៅ​ជា​និច្ច»។

ហ្គូ​ដិ​ន​ចាំ​អំពី​ការ​សប្បាយ​នៅ​ពេល​រាត្រី​ថ្ងៃ​សៅរ៍​ជា​ច្រើន។ ហ្គូ​ដិ​ន​នឹក​ឃើញ​ថា «ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ទៅ​ផ្ទះ​របស់​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ ដែល​យើង​សប្បាយ​នឹង​ការ​សួរ​សំនួរ​ព្រះ​គម្ពីរ​និង​ការ​ពិគ្រោះ​ខាង​វិញ្ញាណ។ យើង​បាន​លើក​ទឹក​ចិត្ត​ដោយ​អាច​ទន្ទេញ​ខ​ពី​ព្រះ​គម្ពីរ និយាយ​ដោយ​ឥត​លាក់​លាម​លើ​ព្រះ​គម្ពីរ និយាយ​ការ​ពិសោធ​អំពី​ការ​ផ្សាយ ហើយ​ដឹង​អំពី​ការ​រីក​ចំរើន​ខាង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ។ អ្វី​ៗ​ទាំង​អស់​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​គ្រឹះ​ល្អ​ហើយ​នឹង​បណ្ដុះ​សេចក្ដី​ស្រឡាញ់​ដល់​ព្រះ​យេហូវ៉ា»។

សារ៉ា​មាន​អនុស្សាវរីយ៍​ដ៏​រីករាយ​នៃ​ពេល​ល្ងាច​ៗ​ដែល​បាន​ទៅ​លេង​បង​ប្អូន​ស្មរបន្ទាល់​គ្នី​គ្នា។ «យើង​ញ៉ាំ​អាហារ​ជា​មួយ​គ្នា។ ហើយ​ដើម្បី​បញ្ចប់​ការ​ជួប​ជុំ​គ្នា យើង​បាន​លេងប្យ៉ាណូ ជួយ​កំដរ​អ្នក​ច្រៀង​ចំ​រៀង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ភ្លេង​បានជួយ​ពួក​យើង​ច្រើន​មែន ជា​ពិសេស​ក្នុង​កំឡុង​នៅ​សាលា​រៀន ពី​ព្រោះ​នេះ​ហុច​ឱកាស​ឲ្យ​យើង​ធ្វើ​អ្វី​ៗ​ជា​គ្រួសារ​ជា​មួយ​គ្នា»។

មែន​ហើយ មិន​មែន​យុវជន​ទាំង​អស់ ដែល​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា មាន​កាលៈទេសៈ​គ្រួសារ​ដ៏​សុក្រឹត​ទេ។ ប៉ុន្តែ ការ​ជិត​ស្និទ្ធ​ជា​មួយ​គ្រួសារ​ស្មរបន្ទាល់​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ អាច​ផ្ដល់​សន្ដិសុខ​ដល់​ពួក​គេ។

រក្សា​ទុក​គ្រឹះ​សន្ដិសុខ​សំរាប់​អនាគត

យុវជន​សព្វ​ថ្ងៃ​នេះ​មាន​ការ​ជ្រើស​រើស។ ពួក​គេ​អាច​បន្ត​ជា​មួយ​ពិភព​លោក​ដ៏​កំណាច​នេះ ដែល​រង់​ចាំ​សេចក្ដី​ហិន​វិនាស«សេចក្ដី​វេទនា​ជា​ខ្លាំង» នៅ​ខាង​មុខ​នេះ ដែល​ព្រះ​យេស៊ូ​បាន​ទាយ។ ឬ​ក៏​ពួក​គេ​អាច «តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ . . . គឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ» ដូច​ដែល​អេសាភ​ជា​អ្នក​តែង​បទ​ទំនុកដំកើង​បាន​ច្រៀង។ ដោយ​គោរព​ដល់​ព្រះ​នឹង​ការ​ពារ​គេ​កុំ​ឲ្យ​ដូច​ជា «ដំណ​មនុស្ស​រឹង​រូស ហើយ​បះ​បោរ ជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀត​ត្រង់ ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ»។—ម៉ាថាយ ២៤:២១; ទំនុកដំកើង ៧៨:៦​-​៨

នៅ​ក្នុង​ជាង​៨០,០០០​ក្រុម​ជំនុំ នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពេញ​ពិភព​លោក អ្នក​នឹង​ឃើញ​យុវជន​ជា​ច្រើន​ដែល​អ្នក​អាច​សរសើរ។ ពួក​គេ​ធ្វើ​តាម​ឱវាទ​របស់​ប៉ុល​ទៅ​ធីម៉ូថេ ឲ្យ«ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង​ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​ជា​គោល​យ៉ាង​ល្អ​សំរាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ»។ ជា​លទ្ធផល ពួក​គេ​ឥឡូវ​នេះ​នឹង ‹ចាប់​បាន​ជីវិត​ដ៏​ពិត​ប្រាកដ›។ (ធីម៉ូថេ​ទី​១ ៦:១៨, ១៩) សូម​ឆ្លៀត​ឱកាស​រៀន​អំពី​គ្រីស្ទាន​ដ៏​ស្មោះ​នេះ​ឲ្យ​បាន​ច្រើន តាម​រយៈ​ទៅ​ឯ​កិច្ច​ប្រជុំ​របស់​គេ។ ពេល​នោះ​អ្នក​នឹង​អាច​មាន​សេចក្ដី​សង្ឃឹម​នៃ​សន្ដិភាព​ទៅ​អនាគត​ដែរ។

[កំណត់​សម្គាល់]

a «សាហាវ» បក​ប្រែ​ពាក្យ​ក្រិក​ដដែល ដែល​ប្រើ​នៅ​ម៉ាថាយ ៨:២៨ និង​ធីម៉ូថេ​ទី​២ ៣:១

b ឈ្មោះ​ត្រូវ​បាន​ប្ដូរ។

c បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។

[រូប​ភាព​នៅ​ទំព័រ​៧]

វិញ្ញាណ​កំណាច​គាំទ្រ​មនុស្ស «សាហាវ​ឥត​ធម្មតា» ជា​មនុស្ស​ដែល​ព្រះ​យេស៊ូ​បាន​ប្រោស​ឲ្យ​ជា។

[រូប​ភាព​នៅ​ទំព័រ​៨]

ស្ថាបនា‹គ្រឹះ​ដ៏​ល្អ​សំរាប់​អនាគត›

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក