បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/៩៧ ទំ. ២
  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែតុលា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែតុលា
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​តុលា
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/៩៧ ទំ. ២

ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​ខែ​តុលា

កំណត់​ចំណាំ: កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង​ធ្វើ​តារាង​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​សំរាប់​រាល់​សប្ដាហ៍​ប្រចាំ​ខែ​នោះ។ ក្រុមជំនុំ​អាច​លៃ​សម្រួល សំរាប់​មហា​សន្និបាត​តាម​តំបន់ «ជំនឿ​លើ​បន្ទូល​របស់​ព្រះ» រួច​ហើយ​មាន​៣០​នាទី សំរាប់​ពិនិត្យ​សា​ឡើង​វិញ​អំពី​ចំណុច​សំខាន់ៗនៃ​កម្មវិធី​ក្នុង​ប្រជុំ​អប់រំ​កិច្ច​បំរើ​ក្នុង​សប្ដាហ៍​នៃ​ថ្ងៃ​ទី​២០ ខែ​តុលា។ ការ​ពិនិត្យ​សា​ឡើង​វិញ​ចំពោះ​ថ្ងៃ​និ​មួយៗនៃ​កម្មវិធី​មហា​សន្និបាត​តាម​តំបន់ គួរ​ចាត់​ឲ្យ​បងប្អូន​ប្រុស​ដែល​មាន​សមត្ថភាព​ពីរ ឬ​បី​នាក់ ដែល​អាច​លើក​ចំណុច​សំខាន់ៗ។ ការ​ពិនិត្យ​សា​ឡើង​វិញ​ដ៏​ល្អ​នេះ​នឹង​ជួយ​សមាជិក​ក្រុមជំនុំ​នូវ​ចំណុច​សំខាន់ៗ សំរាប់​អនុវត្ត​ផ្ទាល់​ខ្លួន​ហើយ​ប្រើ​នៅ​ពេល​ផ្សាយ។ យោបល់​ពី​អ្នក​ស្ដាប់​ហើយ​ការ​ពិសោធ​ដែល​ទាក់ទង​គ្នា​គួរ​ឲ្យ​ខ្លី​ហើយ​ត្រូវ​ចំៗចំណុច។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៦ ខែ​តុលា

ចំរៀង ៣៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «តើ​មនុស្ស​ទាំង​អស់​នឹង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ»? សំនួរ​និង​ចម្លើយ។ មើល​សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់ៗនៃ​ដំណឹង​ល្អ​​ព្រះ​រាជាណាចក្រ​លេខ​៣៥។ បង្ហាញ​នូវ​មូលហេតុ​ដែល​មនុស្ស​នឹង​ទទួល​ប្រយោជន៍​ពី​រឿង​នេះ។ បញ្ជាក់​នូវ​សេចក្ដី​ត្រូវ​ការ​ដើម្បី​រៀប​គម្រោង​ការណ៍​ឥឡូវ​នេះ ក្នុង​ការ​ផ្សាយ​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​ចែក​ចាយ ហើយ​ឲ្យ​ខំ​ប្រឹង​ត្រឡប់​ទៅ​ជួយ​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់។

២០ នាទី: «ចែក​ចាយ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥​ឲ្យ​បាន​ពាស​ពេញ»។ ការ​ចាប់​ផ្ដើម​អធិប្បាយ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ ពិភាក្សា​ពី​វគ្គ​៥​-​៨ ដោយ​សំនួរ​និង​ចម្លើយ។ មើល​សា​ឡើង​វិញ​របៀប​ប្រចាំ​តំបន់​សំរាប់​បង្កើន​សកម្មភាព។ ពិគ្រោះ​របៀប​ដែល​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្សាយ​គ្រប់​តាម​តំបន់។ ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥ អាច​ប្រើ​ដោយ​អ្នក​ផ្សាយ​ពេល​ទៅ​ផ្សាយ​ជា​មួយ​មនុស្ស​តាម​ចំណត​បឺស នៅ​តាម​ហាង​ជំនួញ​តូចៗ តាម​កន្លែង​ចត​ឡាន ហើយ​កន្លែង​ផ្សេងៗទៀត។ ផ្ដល់​យោបល់​នូវ​របៀប​ដើម្បី​ជួយ​បុគ្គល​ថ្មីៗណា​ដែល​ចង់​ចាប់​ផ្ដើម​ការ​ផ្សាយ។ រួម​បញ្ចូល​ពត៌​មាន​ពី​សន្លឹក​បន្ថែម​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មេសា ឆ្នាំ​១៩៩៥ វគ្គ​១១ (ភាសា​អង់គ្លេស)។ នៅ​តាម​កន្លែង​ផ្សាយ​ខ្លះ ប្រហែល​ជា​មាន​ប្រយោជន៍​បើ​ទៅ​ផ្សាយ​តែ​ម្នាក់​ឯង ហើយ​កុំ​ប្រើ​កាតាប​ពេល​ចែក​ចាយ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ។ ចូរ​បង្ហាញ​នូវ​របៀប​ផ្សាយ​ដ៏​សង្ខេប​ពីរ​ឬ​បី។

ចំរៀង​១២៦ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​តុលា

ចំរៀង​៤១

១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ ពិភាក្សា​ឡើង​វិញ​នូវ​ចំណុច​សំខាន់ៗក្នុង​ទស្សនាវដ្ដី​ប៉មយាម។ សូម​រំឭក​អ្នក​ទាំង​ឡាយ​ថា នៅ​កំឡុង​សកម្មភាព​ចុង​សប្ដាហ៍ ទស្សនាវដ្ដី​នឹង​ផ្ដល់​ជា​មួយ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥។ យើង​គួរ​ត្រឡប់​ទៅ​ជួប​អ្នក​ដែល​បាន​ចាប់​អារម្មណ៍។

១៥ នាទី: «តើ​អ្នក​ជា​ស្មរបន្ទាល់​ពេញ​ពេល​ទេ»? សេចក្ដី​អធិប្បាយ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។

១៨ នាទី: «តើ​អ្នក​នឹង​ប្រតិកម្ម​ដល់​ភាព​កន្តើយ​យ៉ាង​ដូច​ម្ដេច»? ការ​ពិភាក្សា​រវាង​អ្នក​ចាស់​ទុំ​ពីរ​នាក់។ សូម​រួម​បញ្ចូល​យោបល់​ក្រោម​ចំណង​ជើង «តើ​អ្នក​អាច​ឈ្នះ​ភាព​កន្តើយ​តាម​របៀប​ណា»? ប៉មយាម ១៥ កក្កដា ១៩៧៤ ទំព័រ ៤៤៥​-​៦ (ភាសា​អង់គ្លេស)។

ចំរៀង​១៣០ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​តុលា

ចំរៀង​៤២

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ ពិភាក្សា​ឡើង​វិញ​នៃ​ការ​ពិសោធ​ខ្លះៗពី​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៩៦​ទំព័រ ៦​-​៨ អំពី «ការ​ចែក​ចាយ​នៃ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​ពេញ​ពិភពលោក»។ បង្ហាញ​ចំណុច​សំខាន់ៗនូវ​ការ​ខំ​ប្រឹង​ដែល​បុគ្គល​ផ្សាយ​​និ​មួយៗបាន​ចំណាយ​ទៅ​លើ​ការ​ចែក​ចាយ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​កាល​ពី​មុន។ សូម​លើក​ទឹក​ចិត្ត​អ្នក​ទាំង​ឡាយ ដើម្បី​ឲ្យ​មាន​ចំណែក​ក្នុង​ការ​ចែក​ចាយ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥​ឲ្យ​ពេញលេញ។

៣០ នាទី: ពិនិត្យ​ចំណុច​សំខាន់ៗសា​ឡើង​វិញ​នៃ​កម្មវិធី​មហា​សន្និបាត​តាម​តំបន់ «ជំនឿ​ក្នុង​បន្ទូល​របស់​ព្រះ» (សូម​មើល​«កំណត់​ចំណាំ»​ខាង​លើ)។

ចំរៀង​១៣៣ និង​ការ​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​តុលា

ចំរៀង​៤៣

១២ នាទី: សេចក្ដី​ជូន​ដំណឹង​ប្រចាំ​តំបន់។ ពិភាក្សា​ការ​លូត​លាស់​នៃ​ការ​ចែក​ចាយ​ដំណឹង​ល្អ​​ព្រះ​រាជាណាចក្រ​លេខ​៣៥។ សូម​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ការ​ពិសោធ​ដ៏​លើក​ទឹក​ចិត្ត។ រាយ​ការណ៍​អំពី​កន្លែង​ដែល​បាន​ផ្សាយ​ទាំង​ប៉ុន្មាន ហើយ​នៅ​សល់​ប៉ុន្មាន​ទៀត​ដែល​ត្រូវ​ផ្សាយ​ដល់​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។ កាល​ណា​ផ្សាយ​គ្រប់​កន្លែង​ហើយ យើង​នឹង​ផ្ដល់​​សៀវភៅ​ចំណេះ​កំឡុង​ខែ​នៅ​សល់។ បញ្ជាក់​គោល​បំណង​នៃ​ការ​ចាប់​ផ្ដើម​សិក្សា​ជា​មួយ​អ្នក​ដែល​ទៅ​ត្រឡប់​ទៅ​ជួប​វិញ នៅ​កន្លែង​ដែល​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ដំណឹង​ល្អ​​ព្រះ​រាជាណាចក្រ។

១៥ នាទី: របៀប​ដែល​ស្វែង​រក​សេចក្ដី​សង្ឃឹម​ក្នុង​ពេល​អស់​សង្ឃឹម។ ការ​អធិប្បាយ​ដោយ​អ្នក​ចាស់​ទុំ​ពី​ប៉មយាម ១៥ ឧសភា ១៩៩៧ ទំព័រ ២២​-​៥។

១៨ នាទី: ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​បាន​ភ្លឺ។ ការ​​អធិប្បាយ​និង​ពិភាក្សា​ពី​សៀវភៅ​កិច្ច​បំរើ​យើង (Our Ministry) ទំព័រ ៨៤​-​៨។ រៀប​ចំ​ពី​មុន​ឲ្យ​អ្នក​ផ្សាយ​ផ្ដល់​យោបល់​ចម្លើយ​ចំៗពី​អ្វីៗជា​បន្ទាប់​នេះ៖ (១) ហេតុ​អ្វី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ? (២) តើ​របៀប​នេះ​បាន​ប្រើ​ដល់​កំរិ​ត​ណា​នៅ​សតវត្ស​ទី​មួយ? (៣) ហេតុ​អ្វី​ត្រូវ​ការ​ជា​បន្ទាន់​ដើម្បី​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​សព្វ​ថ្ងៃ​នេះ? (៤) តើ​កាលៈទេសៈ​ណា​ខ្លះ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ពិបាក​ទៅ​ផ្សាយ​ឲ្យ​បាន​ទៀងទាត់? (៥) តើ​យើង​អាច​មាន​ជំនួយ​តាម​របៀប​ណា​ដើម្បី​ឲ្យ​មាន​ការ​ខំ​ព្យាយាម? (៦) តើ​តាម​របៀប​ណា​យើង​បាន​ពរ​ដោយ​ឲ្យ​ពន្លឺ​ភ្លឺ? (៧) តើ​យើង​អាច​ធ្វើ​អ្វី​ទៀត ដើម្បី​មាន​ការ​ជោក​ជ័យ​ក្នុង​ការ​ទៅ​ជួប​មនុស្ស? សម្ដែង​ដោយ​អ្នក​ផ្សាយ​បី​ឬ​បួន​នាក់ រាយរាប់​ប្រាប់​ការ​ពិសោធ​ដ៏​លើក​ទឹក​ចិត្ត ដែល​ពួក​គេ​បាន​ទទួល​នៅ​ពេល​ផ្សាយ​ពី​ហាង​មួយ​ទៅ​ហាង​មួយ ឬ​ផ្សាយ​តាម​ផ្លូវ។

ចំរៀង​១៣៦ និង​ការ​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក