កម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០៤
អនុទ្ទេស
ក្នុងកំឡុងឆ្នាំ២០០៤ សាលាកិច្ចបំរើព្រះធិបតេយ្យនឹងមានកម្មវិធីដូចតទៅនេះ៖
ប្រភពពត៌មាន: សេចក្ដីបកប្រែពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ទស្សនាវដ្ដីប៉មយាម [w] សៀវភៅណែនាំខាងសាលាកិច្ចបំរើព្រះធិបតេយ្យ (ជាភាសាអង់គ្លេស) [sg] កូនសៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ [td]។
កម្មវិធីសាលាគួរតែចាប់ផ្ដើមយ៉ាងទៀងពេលដោយច្រៀងចំរៀង អធិស្ឋាន និងការនិយាយស្វាគមន៍យ៉ាងខ្លី រួចបន្តដូចតទៅនេះ:
លក្ខណៈនៃការនិយាយ: ៥នាទី។ អ្នកត្រួតពិនិត្យសាលា ឬអ្នកជូនឱវាទរង ឬមួយក៏អ្នកចាស់ទុំម្នាក់ទៀតដែលមានសមត្ថភាព នឹងពន្យល់លក្ខណៈមួយនៃការនិយាយ ដោយប្រើសៀវភៅណែនាំសាលា ជាមូលដ្ឋាន។ ក្នុងក្រុមជំនុំដែលមិនសូវមានអ្នកចាស់ទុំច្រើននាក់ នោះអ្នកងារជំនួយដែលមានសមត្ថភាពអាចថ្លែងសុន្ទរកថានេះបានដែរ។
សុន្ទរកថាទី១: ១០នាទី។ ត្រូវថ្លែងដោយអ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់ ហើយត្រូវមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាម។ សុន្ទរកថានេះត្រូវថ្លែងក្នុងរយៈពេល១០នាទី ដោយគ្មានការសួរសំនួរទេ។ គោលបំណងសុន្ទរកថានេះមិនគ្រាន់តែជាការប្រាប់ពត៌មានប៉ុណ្ណោះទេ តែមានបំណងចង់ពន្យល់ឲ្យដឹងពីប្រយោជន៍នៃពត៌មានដែលកំពុងតែពិគ្រោះនោះ ដោយបញ្ជាក់ពត៌មានដែលមានប្រយោជន៍ច្រើនបំផុតចំពោះក្រុមជំនុំនិមួយៗ។ ត្រូវពន្យល់តាមប្រធានដែលមានស្រាប់។ បងប្អូនដែលថ្លែងសុន្ទរកថានេះមិនគួរថ្លែងលើសម៉ោងឡើយ។ បើចាំបាច់ សូមជូនឱវាទដោយឡែកពីអ្នកដទៃ។
គោលសំខាន់ៗពីអំនានព្រះគម្ពីរ: ១០នាទី។ អស់ប្រាំមួយនាទី អ្នកចាស់ទុំឬអ្នកងារជំនួយដែលមានសមត្ថភាព ត្រូវបញ្ជាក់ចំណុចសំខាន់ៗស្របទៅតាមសេចក្ដីត្រូវការតាមតំបន់។ គាត់អាចលើកឡើងខណាមួយក្នុងអំនានព្រះគម្ពីរសំរាប់សប្ដាហ៍នោះ។ គោលសំខាន់ៗនេះមិនត្រូវជាការសង្ខេបនូវអំនានព្រះគម្ពីរប៉ុណ្ណោះទេ។ គោលបំណងចំបងគឺការជួយអ្នកស្ដាប់ឲ្យយល់នូវមូលហេតុ ដែលពត៌មាននេះមានតម្លៃ និងរបៀប ដែលពួកគេអាចអនុវត្តតាមពត៌មាននេះបាន។ អ្នកថ្លែងមិនគួរនិយាយលើសប្រាំមួយនាទីដែលបានកំណត់សំរាប់ផ្នែកផ្ដើម។ គាត់ត្រូវចំណាយបួននាទីឲ្យអ្នកស្ដាប់ចូលរួមឆ្លើយ។ រួចមក អ្នកថ្លែងនឹងអញ្ជើញអ្នកស្ដាប់ឲ្យចូលរួមឆ្លើយយ៉ាងខ្លី (ត្រឹមតែ៣០វិនាទីឬខ្លីជាង) នូវចំណុចខ្លះៗដែលបងប្អូនបានចាប់អារម្មណ៍និងទទួលប្រយោជន៍ពីអំនានព្រះគម្ពីរសប្ដាហ៍នេះ។ បន្ទាប់មក អ្នកត្រួតពិនិត្យសាលានិងឲ្យសិស្សចេញទៅសាលផ្សេងៗរៀងៗខ្លួន។
សុន្ទរកថាទី២: ៤នាទី។ បងប្អូនប្រុសៗត្រូវអាន។ ធម្មតា អំនាននេះនឹងមកពីព្រះគម្ពីរ។ មួយខែមួយដង អំនាននេះនឹងមកពីទស្សនាវដ្ដីប៉មយាម។ សិស្សទីពីរនេះត្រូវអានដោយគ្មានពាក្យផ្ដើមឬក៏ពាក្យបញ្ចប់។ រាល់សប្ដាហ៍ ប្រវែងអំនាននោះនឹងខុសគ្នាបន្ដិច ប៉ុន្តែអាចអានបានក្នុងតែបួននាទីឬក៏តិចជាងបួននាទី។ អ្នកត្រួតពិនិត្យសាលាត្រូវមើលពត៌មាននោះទុកជាមុននិងកំណត់អំនានឲ្យសមស្របតាមអាយុហើយសមត្ថភាពនៃសិស្សនិមួយៗ។ ជាពិសេស អ្នកត្រួតពិនិត្យសាលាត្រូវជួយសិស្សរៀនអានឲ្យស្រួលយល់ន័យ រៀនអានស្ទាត់ អានដោយសង្កត់ពាក្យសំខាន់ ចេះឡើងចុះសម្លេង ផ្អាកនូវកន្លែងត្រឹមត្រូវ និងអានដូចធម្មតា។
សុន្ទរកថាទី៣: ៥នាទី។ សុន្ទរកថានេះនឹងត្រូវជូនបងប្អូនស្រីៗ។ សិស្សដែលទទួលសុន្ទរកថានេះនឹងជ្រើសរើសលំដាប់រៀបចំមួយ។ សិស្សត្រូវប្រើប្រធានដែលត្រូវជូន និងប្រើប្រធាននោះក្នុងលំដាប់រៀបចំដែលជាកិច្ចផ្សព្វផ្សាយម្យ៉ាងដែលបង្ហាញពីទិដ្ឋភាពពិតៗ ហើយមានប្រយោជន៍ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។ ពេលសុន្ទរកថាមិនប្រាប់ប្រភពពត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកពត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗដែលក្រុមអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អផ្គត់ផ្គង់ឲ្យ។ សិស្សថ្មីៗគួរទទួលសុន្ទរកថាដែលប្រាប់ប្រភពពត៌មាន។ អ្នកត្រួតពិនិត្យសាលានិងខំស្វែងយល់ថា តើសិស្សនោះពន្យល់ពត៌មានយ៉ាងដូចម្ដេច? និងតើគាត់ជួយម្ចាស់ផ្ទះយ៉ាងដូចម្ដេច ដោយយកខគម្ពីរមកវែកញែកនិងយល់ចំណុចសំខាន់? សិស្សដែលទទួលសុន្ទរកថានេះត្រូវចេះមើលអក្សរ។ អ្នកត្រួតពិនិត្យសាលានឹងកំណត់អ្នកណាជាអ្នកជំនួយរបស់សិស្ស។
សុន្ទរកថាទី៤: ៥នាទី។ សិស្សត្រូវពន្យល់ប្រធានដែលបានត្រូវជូនឲ្យបានច្បាស់។ ពេលសុន្ទរកថាមិនប្រាប់ប្រភពពត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកពត៌មានដោយខ្លួនឯងសំរាប់សុន្ទរកថានេះ ដោយមើលក្នុងប្រកាសនវត្ថុផ្សេងៗដែលក្រុមអ្នកបំរើស្មោះត្រង់មានវិនិច្ឆ័យល្អផ្គត់ផ្គង់ឲ្យ។ ពេលបងប្អូនប្រុសៗទទួលសុន្ទរកថានេះ គាត់អាចថ្លែងដោយគិតដល់ប្រយោជន៍បងប្អូនក្នុងសាលព្រះរាជាណាចក្រតែម្ដង។ ពេលបងប្អូនស្រីៗទទួលសុន្ទរកថានេះ គាត់ត្រូវថ្លែងតាមលំនាំសំរាប់សុន្ទរកថាទី៣។ អ្នកត្រួតពិនិត្យសាលាអាចសម្រេចជូនសុន្ទរកថាទី៤នេះឲ្យបងប្អូនប្រុសៗ។ សូមកត់សម្គាល់ថា ប្រធានដែលមានផ្កាយ ត្រូវជូនចំពោះតែបងប្អូនប្រុសៗ។
កំណត់ពេល: សុន្ទរកថាទាំងអស់មិនត្រូវថ្លែងលើសពេលកំណត់ទេ ហើយឱវាទរបស់អ្នកត្រួតពិនិត្យមិនត្រូវលើសពេលដែរ។ ពេលដែលសុន្ទរកថាទី២ ទី៣ ឬទី៤លើសម៉ោង អ្នកត្រួតពិនិត្យគួរបញ្ឈប់សុន្ទរកថានោះដោយនិយាយយ៉ាងស្លូតបូត។ ស្តីអំពីបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ ឬសុន្ទរកថាទី១ ឬមួយក៏គោលសំខាន់ពីអំនានព្រះគម្ពីរ បើគាត់ថ្លែងហួសពេលកំណត់ គាត់ត្រូវទទួលឱវាទដោយផ្ទាល់ពីអ្នកជូនឱវាទរង។ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់មើលប្រវែងសុន្ទរកថា។ កម្មវិធីទាំងមូល: គឺ៤៥នាទី មិនរួមបញ្ចូលចំរៀងនិងសេចក្ដីអធិស្ឋាន។
ឱវាទ: ១នាទី។ អ្នកត្រួតពិនិត្យសាលានឹងជូនឱវាទមិនលើសមួយនាទី ក្រោយសុន្ទរកថារបស់សិស្សនិមួយៗ ដើម្បីលើកឡើងលក្ខណៈដ៏ល្អគួរឲ្យសរសើរស្តីអំពីរបៀបសិស្សថ្លែងសុន្ទរកថា។ អ្នកត្រួតពិនិត្យសាលាមិនគ្រាន់តែមានបំណងសរសើរថា៖«ល្អណាស់!» ប៉ុណ្ណោះទេ តែគាត់ចង់បញ្ជាក់នូវមូលហេតុជាក់លាក់មួយចំនួនដែលលក្ខណៈនៃរបៀបថ្លែងនោះពិតជាមានប្រសិទ្ធភាព។ ក្រោយចប់ប្រជុំឬក៏នៅពេលផ្សេងទៀត អ្នកត្រួតពិនិត្យសាលាអាចជូនឱវាទដើម្បីជួយឲ្យសិស្សរីកចំរើន។
អ្នកជូនឱវាទរង: បើមានបងប្រុសម្នាក់ទៀតដែលមានសមត្ថភាពក្រៅពីអ្នកត្រួតពិនិត្យសាលា នោះក្រុមអ្នកចាស់ទុំអាចជ្រើសរើសគាត់ឲ្យធ្វើជាអ្នកជូនឱវាទរង។ ប្រសិនបើក្រុមជំនុំមានអ្នកចាស់ទុំច្រើននោះ រាល់ឆ្នាំអ្នកចាស់ទុំផ្សេងទៀតដែលមានសមត្ថភាពអាចបំពេញមុខងារនេះ។ ភារកិច្ចរបស់គាត់គឺ ត្រូវជូនឱវាទដោយផ្ទាល់បើចាំបាច់ ចំពោះបងប្អូនប្រុសៗណាដែលថ្លែងសុន្ទរកថាទីមួយនិងការលើកគោលសំខាន់ៗ។ អ្នកជូនឱវាទរងនេះមិនចាំបាច់ជូនឱវាទដល់អ្នកចាស់ទុំនិងអ្នកងារជំនួយជារៀងរាល់ដងដែលពួកគាត់ថ្លែងសុន្ទរកថាឡើយ។ ការរៀបចំនេះនឹងបន្តអនុវត្តក្នុងកំឡុងឆ្នាំ២០០៤ និងប្រហែលជាត្រូវកែប្រែជាបន្តបន្ទាប់ទៀត។
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ: ៣០នាទី។ ពីរខែម្ដង អ្នកត្រួតពិនិត្យសាលានឹងធ្វើការសើរើឡើងវិញដោយសំនួរនិងចម្លើយ។ ការរៀនសាឡើងវិញនេះនឹងធ្វើឡើងក្រោយពីបានថ្លែងសុន្ទរកថាដែលបញ្ជាក់លក្ខណៈនៃការនិយាយ និងការលើកគោលសំខាន់ៗពីអំនានព្រះគម្ពីររួចហើយដូចដែលបានពន្យល់ខាងលើ។ ការរៀនសាឡើងវិញនេះនឹងមានមូលដ្ឋានលើពត៌មានដែលបានត្រូវពិគ្រោះក្នុងកម្មវិធីសាលាក្នុងកំឡុងពេលពីរខែកន្លងទៅ រួមទាំងសប្ដាហ៍ដែលរៀនសាឡើងវិញនោះដែរ។
កម្មវិធី
ខែមករា ថ្ងៃទី៥ អំនានព្រះគម្ពីរ: លោកុប្បត្តិ ១-៥ ចំរៀងលេខ៦៥
លក្ខណៈនៃការនិយាយ: ពត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី១ (sg ទំព័រ១០៨ វគ្គ១-ទំព័រ១១០ វគ្គ៦)
ទី១: តើតាមរបៀបណាដែលយើងអាចសម្ដែងភាពល្អ? (w០២ ១/៤ ទំព័រ២៥ វគ្គ៦-ទំព័រ២៧ វគ្គ១៤)
ទី២: លោកុប្បត្តិ ២:៧-២៥
ទី៣: ការរំឭកអាហារល្ងាចរបស់ព្រះអម្ចាស់ (td ២១ក)
ទី៤: aតើយើងអាចរៀនមេរៀនអ្វីពីគំរូផ្សេងៗក្នុងព្រះគម្ពីរ ស្តីអំពីមនុស្សដែលចេះធ្វើល្អ តែមិនធ្វើសោះ ដែលរាប់ជាអំពើបាបនោះ? (យ៉ា. ៤:១៧)
ខែមករា ថ្ងៃទី១២ អំនានព្រះគម្ពីរ: លោកុប្បត្តិ ៦-១០ ចំរៀងលេខ២១៥
លក្ខណៈនៃការនិយាយ: ពត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី២ (sg ទំព័រ១១០ វគ្គ៧-ទំព័រ១១១ វគ្គ១៣)
ទី១: តើភាពស្អាតរួមបញ្ចូលអ្វីខ្លះ? (w០២ ១/៥ ទំព័រ៤-៧)
ទី២: លោកុប្បត្តិ ៨:១-១៧
ទី៣: មូលហេតុដែលការនិយាយកុហកគឺខុស
ទី៤: មូលហេតុដែលយើងដឹងថាត្រូវមានព្យាការីក្លែងក្លាយនៅសម័យរបស់យើងនេះ (td ២២ក)
ខែមករា ថ្ងៃទី១៩ អំនានព្រះគម្ពីរ: លោកុប្បត្តិ ១១-១៦ ចំរៀងលេខ៣៤
លក្ខណៈនៃការនិយាយ: ច្បាស់ ហើយស្រួលយល់ (sg ទំព័រ១១១ វគ្គ១៤-ទំព័រ១១២ វគ្គ២០)
ទី១: គោលការណ៍របស់ព្រះមានប្រយោជន៍សំរាប់អ្នក (wE០២ ១៥/២ ទំព័រ៤-៧)
ទី៣: តើព្រលឹងជាអ្វី? (td ២៣ក)
ទី៤: មូលហេតុដែលស្មរបន្ទាល់ព្រះយេហូវ៉ាប្រាប់អ្នកដទៃអំពីសេចក្ដីសង្ឃឹមរបស់ពួកគេ
ខែមករា ថ្ងៃទី២៦ អំនានព្រះគម្ពីរ: លោកុប្បត្តិ ១៧-២០ ចំរៀងលេខ១៦១
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលធ្វើឲ្យចាប់អារម្មណ៍ (sg ទំព័រ១១៣ វគ្គ១-ទំព័រ១១៤ វគ្គ៧)
ទី១: ការយល់អារម្មណ៍ ជាគន្លឹះនៃសេចក្ដីសប្បុរសនិងចិត្តមេត្ដា (wE០២ ១៥/៤ ទំព័រ២៤-២៧)
ទី២: w០២ ១/៤ ទំព័រ១០ វគ្គ៩-ទំព័រ១១ វគ្គ១១
ទី៣: តើបន្ទូលរបស់ព្រះយេស៊ូនៅលូកា ១៣:២៤ មានន័យអ្វី?
ទី៤: តើព្រលឹងនិងវិញ្ញាណមានភាពខុសគ្នាអ្វី? (td ២៣ខ)
ខែកុម្ភៈ ថ្ងៃទី២ អំនានព្រះគម្ពីរ: លោកុប្បត្តិ ២១-២៤ ចំរៀងលេខ២៧
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលសមនឹងគោលរឿង (sg ទំព័រ១១៤ វគ្គ៨-ទំព័រ១១៥ វគ្គ១០)
ទី១: ការស៊ូទ្រាំនឹង‹បន្លា១ក្នុងសាច់ឈាម› (w០២ ១/៥ ទំព័រ២៣ វគ្គ៣-ទំព័រ២៥ វគ្គ១១)
ទី៣: ភស្តុតាងដែលបញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះបានត្រូវបណ្ដាលឲ្យគេសរសេរ (td ២៤ក)
ទី៤: bមូលហេតុដែលការភ្ជាប់ពាក្យត្រូវចាត់ទុកជាអ្វីដ៏សំខាន់
ខែកុម្ភៈ ថ្ងៃទី៩ អំនានព្រះគម្ពីរ: លោកុប្បត្តិ ២៥-២៨ ចំរៀងលេខ៤២
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលមានប្រវែងត្រឹមត្រូវ (sg ទំព័រ១១៥ វគ្គ១១-ទំព័រ១១៦ វគ្គ១៦)
ទី១: ចូរជួយមនុស្សឲ្យចាកចេញពីភាពងងឹត ហើយចូលទៅក្នុងពន្លឺនៃសេចក្ដីពិតវិញ! (w០២ ១/៦ ទំព័រ៨ វគ្គ៣-ទំព័រ១០ វគ្គ១១)
ទី៣: របៀបបង្កើតឲ្យមានចិត្តស្ងប់ក្នុងពិភពលោកដែលពេញទៅដោយបញ្ហា
ទី៤: ព្រះគម្ពីរជាសៀវភៅគ្មានប្រយោជន៍ ព្រោះហួសសម័យ (td ២៤ខ)
ខែកុម្ភៈ ថ្ងៃទី១៦ អំនានព្រះគម្ពីរ: លោកុប្បត្តិ ២៩-៣១ ចំរៀងលេខ១៦០
លក្ខណៈនៃការនិយាយ: ទំហំសម្លេង (sg ទំព័រ១១៦ វគ្គ១-ទំព័រ១១៨ វគ្គ១២)
ទី១: ចិត្តស្មោះគ្រប់លក្ខណ៍រមែងនាំផ្លូវនៃមនុស្សសុចរិត (wE០២ ១៥/៥ ទំព័រ២៤-២៧)
ទី២: w០២ ១/៥ ទំព័រ៩ វគ្គ៦-ទំព័រ១០ វគ្គ១០
ទី៣: ព្រះគម្ពីរជាសៀវភៅមកពីបស្ចិមប្រទេស (td ២៤គ)
ទី៤: មូលហេតុដែលគុណធម៌ជាគុណសម្បត្ដិសំខាន់សំរាប់ជនគ្រីស្ទាន
ខែកុម្ភៈ ថ្ងៃទី២៣ អំនានព្រះគម្ពីរ: លោកុប្បត្តិ ៣២-៣៥ ចំរៀងលេខ១៧៧
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី១ (sg ទំព័រ១១៩ វគ្គ១៣-ទំព័រ១២០ វគ្គ២១)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែមីនា ថ្ងៃទី១ អំនានព្រះគម្ពីរ: លោកុប្បត្តិ ៣៦-៣៩ ចំរៀងលេខ៤៩
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី២ (sg ទំព័រ១២០ វគ្គ២២-ទំព័រ១២១ វគ្គ២៨)
ទី១: យុវជនទាំងឡាយអើយ! ចូរបង្ហាញថា ព្រះគ្រីស្ទពិតជាមគ្គុទ្ទេសក៍របស់អ្នក (w០២ ១/៦ ទំព័រ១៩ វគ្គ១-ទំព័រ២១ វគ្គ៩)
ទី៣: ហេតុអ្វីបានជាជំនឿរបស់យើងត្រូវផ្សារភ្ជាប់នឹងការស៊ូទ្រាំ?
ទី៤: ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះ និងជាស្តេចតែងតាំងមួយអង្គ (td ២៥ក)
ខែមីនា ថ្ងៃទី៨ អំនានព្រះគម្ពីរ: លោកុប្បត្តិ ៤០-៤២ ចំរៀងលេខ១៩
លក្ខណៈនៃការនិយាយ: លើកទឹកចិត្តអ្នកស្ដាប់ឲ្យប្រើព្រះគម្ពីរ (sg ទំព័រ១២២ វគ្គ១-ទំព័រ១២៣ វគ្គ៦)
ទី១: ចូរចុះចូលចំពោះការនាំមុខរបស់ព្រះយេស៊ូក្នុងក្រុមគ្រួសារ (w០២ ១/៦ ទំព័រ២១ វគ្គ១០-ទំព័រ២២ វគ្គ១៥)
ទី៣: របៀបបណ្ដុះឲ្យមានចំណងមេត្រីជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា
ទី៤: ហេតុអ្វីបានជាជំនឿទៅលើព្រះយេស៊ូគឺចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះ? (td ២៥ខ)
ខែមីនា ថ្ងៃទី១៥ អំនានព្រះគម្ពីរ: លោកុប្បត្តិ ៤៣-៤៦ ចំរៀងលេខ៨
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី១ (sg ទំព័រ១២៣ វគ្គ៧-ទំព័រ១២៥ វគ្គ១៨)
ទី១: តើព្រះយេហូវ៉ាប្រទានពរលើការប្រឹងប្រែងបែបណា? (wE០២ ១/៨ ទំព័រ២៩-៣១)
ទី៣: ទស្សនៈដែលថា «គ្រាន់តែជឿទៅលើព្រះយេស៊ូ នោះបានសង្គ្រោះហើយ» តើហេតុអ្វីបានជាមិនស្របនឹងព្រះគម្ពីរ? (td ២៥គ)
ទី៤: តើយើងអាចប្រើទ្រព្យសម្បត្ដិក្នុងលោកីយ៍នេះឲ្យបានជាមិត្រសំឡាញ់របស់ខ្លួនបានតាមរបៀបណា? (លូ. ១៦:៩)
ខែមីនា ថ្ងៃទី២២ អំនានព្រះគម្ពីរ: លោកុប្បត្តិ ៤៧-៥០ ចំរៀងលេខ១៨៧
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី២ (sg ទំព័រ១២៥ វគ្គ១៩-ទំព័រ១២៥ វគ្គ២១)
ទី១: ហេតុអ្វីព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់អេបិល តែមិនសព្វព្រះហឫទ័យនឹងយញ្ញបូជារបស់កាអ៊ីន? (wE០២ ១/៨ ទំព័រ២៨)
ទី៣: តើព្រះមានព្រះនាមអ្វី? (td ២៦ក)
ទី៤: មូលហេតុដែលការកោតខ្លាចចំពោះព្រះជាដើមចមឬប្រភពនៃប្រាជ្ញា (ទំន. [ទំនុក.] ១១១:១០, ខ.ស.)
ខែមីនា ថ្ងៃទី២៩ អំនានព្រះគម្ពីរ: និក្ខមនំ ១-៦ ចំរៀងលេខ៥២
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី១ (sg ទំព័រ១២៦ វគ្គ១-ទំព័រ១២៧ វគ្គ៥)
ទី១: តើសមត្ថភាពគិតគូរអាចជួយការពារអ្នកបានយ៉ាងណា? (wE០២ ១៥/៨ ទំព័រ២១-២៤)
ទី២: w០២ ១/៥ ទំព័រ២៤ វគ្គ៧-ទំព័រ២៥ វគ្គ១១
ទី៣: ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះចិត្តអំនួត
ទី៤: តើយើងអាចតបឆ្លើយយ៉ាងណា ពេលមនុស្សនិយាយថា៖ «បើឃើញព្រះ ទើបខ្ញុំអាចជឿថាមានព្រះមែន»? (td ២៦ខ)
ខែមេសា ថ្ងៃទី៥ អំនានព្រះគម្ពីរ: និក្ខមនំ ៧-១០ ចំរៀងលេខ១៦០
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី២ (sg ទំព័រ១២៧ វគ្គ៦-ទំព័រ១២៨ វគ្គ១៤)
ទី១: ហេតុអ្វីបានជាគួរគប្បីឲ្យយើងចុះចូលចំពោះពួកអ្នកនាំមុខក្នុងក្រុមជំនុំ? (w០២ ១/៦ ទំព័រ១៩ វគ្គ៤-ទំព័រ២២ វគ្គ១៣)
ទី២: និក្ខមនំ ៨:១-១៩
ទី៣: គុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះ (td ២៦គ)
ទី៤: មូលហេតុដែលសេចក្ដីសង្ឃឹមប្រៀបដូចជា«យុថ្កានៃព្រលឹង» (ហេ. ៦:១៩)
ខែមេសា ថ្ងៃទី១២ អំនានព្រះគម្ពីរ: និក្ខមនំ ១១-១៤ ចំរៀងលេខ៨៧
លក្ខណៈនៃការនិយាយ: ការពន្យល់បទគម្ពីរត្រូវច្បាស់លាស់ (sg ទំព័រ១២៨ វគ្គ១៥-ទំព័រ១២៩ វគ្គ២២)
ទី១: មូលហេតុដែលបុគ្គលខ្លះស្ទាក់ស្ទើរមិនចង់ទទួលបុណ្យជ្រមុជទឹក (w០២ ១/៧ ទំព័រ១២ វគ្គ១៩-ទំព័រ១៤ វគ្គ២៥)
ទី២: និក្ខមនំ ១២:១-១៦
ទី៣: ហេតុអ្វីបានជាយើងគួរមានចិត្តសប្បាយពេលព្រះយេហូវ៉ាកែតម្រង់យើង?
ទី៤: តើយើងអាចតបឆ្លើយយ៉ាងណាពេលមនុស្សនិយាយថា៖ «យើងថ្វាយបង្គំព្រះតែមួយ តែតាមរបៀបផ្សេងពីគ្នា»? (td ២៦ឃ)
ខែមេសា ថ្ងៃទី១៩ អំនានព្រះគម្ពីរ: និក្ខមនំ ១៥-១៨ ចំរៀងលេខ១៧១
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ដោយនិយាយសាឡើងវិញ (sg ទំព័រ១៣០ វគ្គ១-ទំព័រ១៣២ វគ្គ១៤)
ទី១: តើយើងគួរមានទស្សនៈយ៉ាងណាអំពីការល្បងល? (wE០២ ១/៩ ទំព័រ២៩-៣១)
ទី២: w០២ ១/៦ ទំព័រ១៥ វគ្គ៨-ទំព័រ១៦ វគ្គ១១
ទី៣: អ្វីដែលព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេចប្រយោជន៍ឲ្យមនុស្សជាតិ (td ២៧ក)
ទី៤: cមូលហេតុដែលចំណងអាពាហ៍ពិពាហ៍គួរតែជាចំណងមេត្រីភាពអស់មួយជីវិត
ខែមេសា ថ្ងៃទី២៦ អំនានព្រះគម្ពីរ: និក្ខមនំ ១៩-២២ ចំរៀងលេខ១៨១
លក្ខណៈនៃការនិយាយ: កាយវិការ (sg ទំព័រ១៣២ វគ្គ១៥-ទំព័រ១៣៣ វគ្គ២០)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែឧសភា ថ្ងៃទី៣ អំនានព្រះគម្ពីរ: និក្ខមនំ ២៣-២៦ ចំរៀងលេខ៤៩
លក្ខណៈនៃការនិយាយ: ការបញ្ជាក់គោលរឿង (sg ទំព័រ១៣៣ វគ្គ១-ទំព័រ១៣៥ វគ្គ៨)
ទី១: ចូរតាំងចិត្តឲ្យរឹងមាំជានិច្ចក្នុងកិច្ចបំរើព្រះយេហូវ៉ា (w០២ ១/៧ ទំព័រ១៧ វគ្គ១៤-ទំព័រ១៩ វគ្គ២២)
ទី២: និក្ខមនំ ២៣:១-១៧
ទី៣: តើព្រះយេហូវ៉ាអាចជួយយើងឈ្នះលើទម្លាប់អាក្រក់បានយ៉ាងណា?
ទី៤: ហេតុអ្វីបានជាសត្រូវរបស់ព្រះនៅមានសកម្មភាព ទោះជាព្រះរាជាណាចក្ររបស់ព្រះកំពុងតែគ្រប់គ្រងហើយ? (td ២៧ខ)
ខែឧសភា ថ្ងៃទី១០ អំនានព្រះគម្ពីរ: និក្ខមនំ ២៧-២៩ ចំរៀងលេខ៣៣
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី១ (sg ទំព័រ១៣៥ វគ្គ៩-ទំព័រ១៣៦ វគ្គ១៣)
ទី១: ចូរបណ្ដុះឲ្យមានសេចក្ដីប្រាថ្នាចង់ស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ា (w០២ ១/៧ ទំព័រ២២ វគ្គ១១-ទំព័រ២៤ វគ្គ១៨)
ទី២: និក្ខមនំ ២៨:២៩-៤៣
ទី៣: ព្រះរាជាណាចក្ររបស់ព្រះមិនមែនជាអ្វីដែលនៅក្នុងចិត្តមនុស្សទេ ក៏មិនមែនបង្កើតមកតាមរយៈការព្យាយាមរបស់មនុស្សដែរ (td ២៧គ)
ទី៤: មូលហេតុដែលការរើសអើងពូជសាសន៍គឺខុស
ខែឧសភា ថ្ងៃទី១៧ អំនានព្រះគម្ពីរ: និក្ខមនំ ៣០-៣៣ ចំរៀងលេខ១៨០
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី២ (sg ទំព័រ១៣៦ វគ្គ១៤-ទំព័រ១៣៨ វគ្គ២១)
ទី១: តើសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះមានលក្ខណៈផ្សេងៗណាខ្លះ? (w០២ ១/៨ ទំព័រ៣០ វគ្គ១៣-ទំព័រ៣២ វគ្គ២១)
ទី២: និក្ខមនំ ៣០:១-២១
ទី៣: ហេតុអ្វីបានជាយើងគួរបង្ហាញចិត្តស្លូតបូត?
ទី៤: ព្រះវរបិតាជាបុគ្គលតែមួយអង្គ គឺខ្លាំងបំផុតក្នុងសកលលោក (td ២៨ក)
ខែឧសភា ថ្ងៃទី២៤ អំនានព្រះគម្ពីរ: និក្ខមនំ ៣៤-៣៧ ចំរៀងលេខ១១៤
លក្ខណៈនៃការនិយាយ: ទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់ (sg ទំព័រ១៣៨ វគ្គ១-ទំព័រ១៤០ វគ្គ៩)
ទី១: ចូរបណ្ដុះឲ្យមានទម្លាប់ល្អខាងការសិក្សាផ្ទាល់ខ្លួន (w០២ ១/៩ ទំព័រ២២ វគ្គ១១-ទំព័រ២៣ វគ្គ១៧)
ទី២: និក្ខមនំ ៣៦:១-១៨
ទី៣: ព្រះរាជបុត្រាទាបជាងព្រះវរបិតា ទាំងមុននិងក្រោយពីបានយាងមកផែនដី (td ២៨ខ)
ទី៤: ហេតុអ្វីបានជាយើងគួររក្សាឲ្យមានភាពស្មោះត្រង់ក្នុងរឿងតូចតាចក្ដី?
ខែឧសភា ថ្ងៃទី៣១ អំនានព្រះគម្ពីរ: និក្ខមនំ ៣៨-៤០ ចំរៀងលេខ២០២
លក្ខណៈនៃការនិយាយ: ការប្រើទម្រង់នៃសុន្ទរកថា (sg ទំព័រ១៤០ វគ្គ១០-ទំព័រ១៤១ វគ្គ១៩)
ទី១: ចូរប្រុងប្រយ័ត្ននឹងអ្វីដែលអាចបំផ្លាញការគោរពប្រណិប័តន៍ដល់ព្រះ (w០២ ១/១០ ទំព័រ២១ វគ្គ១៤-ទំព័រ២២ វគ្គ១៨)
ទី២: w០២ ១/៨ ទំព័រ១៧ វគ្គ៣-ទំព័រ១៨ វគ្គ៦
ទី៣: តើការយល់ខគម្ពីរនៅយ៉ូហានទី១ ៣:១៩, ២០ អាចជួយសំរាលទុកយើងបានយ៉ាងណា?
ទី៤: តើព្រះនិងព្រះគ្រីស្ទមានឯកភាពគ្នាយ៉ាងណា? (td ២៨គ)
ខែមិថុនា ថ្ងៃទី៧ អំនានព្រះគម្ពីរ: លេវីវិន័យ ១-៥ ចំរៀងលេខ១២៣
លក្ខណៈនៃការនិយាយ: ការនិយាយស្ទាត់ (sg ទំព័រ១៤២ វគ្គ១-ទំព័រ១៤៤ វគ្គ១០)
ទី១: តើព្រះយេហូវ៉ាបានធ្វើយ៉ាងណា ចំពោះកូរេនិងគូកនរបស់គាត់ដោយសារពួកគេបះបោរប្រឆាំងនឹងអំណាចគ្រប់គ្រងរបស់ទ្រង់នោះ? (w០២ ១/១១ ទំព័រ៩ វគ្គ៨-ទំព័រ១១ វគ្គ១៥)
ទី២: លេវីវិន័យ ៣:១-១៧
ទី៣: វិញ្ញាណបរិសុទ្ធជាសកម្មពលរបស់ព្រះ (td ២៨ឃ)
ទី៤: ហេតុអ្វីបានជាការចង់ឮចង់ដឹងអំពីវិជ្ជាអាថ៌កំបាំងនោះគឺខុស?
ខែមិថុនា ថ្ងៃទី១៤ អំនានព្រះគម្ពីរ: លេវីវិន័យ ៦-៩ ចំរៀងលេខ៧៧
លក្ខណៈនៃការនិយាយ: មានបែបបទជាការសន្ទនា (sg ទំព័រ១៤៤ វគ្គ១១-ទំព័រ១៤៦ វគ្គ២៣)
ទី១: ចូរយកចិត្តទុកដាក់នឹងរបៀបស្លៀកពាក់និងការសំអិតសំអាងខ្លួន (w០២ ១/១១ ទំព័រ១៥ វគ្គ១១-ទំព័រ១៨ វគ្គ១៨)
ទី២: លេវីវិន័យ ៧:១-១៩
ទី៣: តើយើងអាចរៀនស្អប់ការអាក្រក់យ៉ាងដូចម្ដេចបាន?
ទី៤: ការប្រើប្រាស់នូវរូបបដិមាករ និងរូបចម្លាក់ ក្នុងការថ្វាយបង្គំព្រះគឺជាការតិះដៀលដល់ព្រះតែម្ដង (td ២៩ក)
ខែមិថុនា ថ្ងៃទី២១ អំនានព្រះគម្ពីរ: លេវីវិន័យ ១០-១៣ ចំរៀងលេខ៨៥
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី១ (sg ទំព័រ១៤៦ វគ្គ២៤-ទំព័រ១៤៧ វគ្គ២៧)
ទី១: ចូរបណ្ដុះឲ្យមានចិត្តស្រឡាញ់នូវសេចក្ដីពិត ហើយបង្ហាញពីអារម្មណ៍នោះចុះ! (w០២ ១/១១ ទំព័រ២៤ វគ្គ៣-ទំព័រ២៦ វគ្គ១២)
ទី២: លេវីវិន័យ ១១:១-២៥
ទី៣: ការថ្វាយបង្គំរូបព្រះបាននាំសេចក្ដីស្លាប់មកដល់សាសន៍អ៊ីស្រាអែល (td ២៩ខ)
ទី៤: ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះការបោកប្រាស់
ខែមិថុនា ថ្ងៃទី២៨ អំនានព្រះគម្ពីរ: លេវីវិន័យ ១៤-១៦ ចំរៀងលេខ៥២
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី២ (sg ទំព័រ១៤៧ វគ្គ២៨-ទំព័រ១៤៨ វគ្គ៣៤)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែកក្កដា ថ្ងៃទី៥ អំនានព្រះគម្ពីរ: លេវីវិន័យ ១៧-២០ ចំរៀងលេខ១១២
លក្ខណៈនៃការនិយាយ: ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា (sg ទំព័រ១៤៩ វគ្គ១-ទំព័រ១៥០ វគ្គ៨)
ទី១: ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលយើងខំបង្រៀននូវសេចក្ដីពិត (w០២ ១/១១ ទំព័រ២៦ វគ្គ១៣-ទំព័រ២៨ វគ្គ២០)
ទី២: លេវីវិន័យ ១៧:១-១៦
ទី៣: ចូរទុកចិត្តនឹងអង្គការរបស់ព្រះយេហូវ៉ា
ទី៤: យើងត្រូវតែថ្វាយបង្គំព្រះយេហូវ៉ាដាច់មុខ (td ២៩គ)
ខែកក្កដា ថ្ងៃទី១២ អំនានព្រះគម្ពីរ: លេវីវិន័យ ២១-២៤ ចំរៀងលេខ១០៥
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី១ (sg ទំព័រ១៥០ វគ្គ៩-ទំព័រ១៥២ វគ្គ១៥)
ទី១: ចូរបង្រៀនដោយប្រើពាក្យសម្ដីច្បាស់លាស់ហើយស្រួលយល់ (w០២ ១/១២ ទំព័រ១៩ វគ្គ៤-៧)
ទី២: លេវីវិន័យ ២២:១-១៦
ទី៣: តើដោយដូចម្ដេចបានជាយើងដឹងថា ឆ្នាំ១៩១៤ ស.យ. ជាទីចាប់ផ្ដើមនៃគ្រាលំបាករបស់មនុស្សលោក? (td ៣០ក)
ទី៤: តើព្រះយេហូវ៉ាគ្រាន់តែជាព្រះមួយអង្គដែលត្រូវថ្វាយបង្គំដោយកុលសម្ព័ន្ធផ្សេងនៃសាសន៍យូដាប៉ុណ្ណោះឬ?
ខែកក្កដា ថ្ងៃទី១៩ អំនានព្រះគម្ពីរ: លេវីវិន័យ ២៥-២៧ ចំរៀងលេខ៦
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី២ (sg ទំព័រ១៥២ វគ្គ១៦-ទំព័រ១៥៣ វគ្គ២១)
ទី១: ចូរប្រើសំនួរក្នុងការបង្រៀនរបស់អ្នក (w០២ ១/១២ ទំព័រ២០ វគ្គ៨-ទំព័រ២១ វគ្គ១២)
ទី២: លេវីវិន័យ ២៥:១-១៩
ទី៣: របៀបបញ្ចប់ភេរវកម្ម
ទី៤: ជីវិតមនុស្សមិនបានត្រូវកំណត់ជាមុនទេ (td ៣១ក)
ខែកក្កដា ថ្ងៃទី២៦ អំនានព្រះគម្ពីរ: ជនគណនា ១-៣ ចំរៀងលេខ៣២
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី១ (sg ទំព័រ១៥៣ វគ្គ១-ទំព័រ១៥៤ វគ្គ៦)
ទី១: តើគួរគប្បីឲ្យជនគ្រីស្ទានមានចិត្តច្រណែនឬប្រចណ្ឌទេ? (wE០២ ១៥/១០ ទំព័រ២៨-៣១)
ទី២: w០២ ១/៩ ទំព័រ២៦ វគ្គ៦-ទំព័រ២៧ វគ្គ៩
ទី៣: តើវិញ្ញាណបរិសុទ្ធជាអ្វី? (td ៣២ក)
ទី៤: តើការបង្ហាញអារម្មណ៍ទុក្ខសោកពេលអ្នកជាទីស្រឡាញ់ស្លាប់ទៅនោះ ជាការខុសឬទេ?
ខែសីហា ថ្ងៃទី២ អំនានព្រះគម្ពីរ: ជនគណនា ៤-៦ ចំរៀងលេខ២១
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី២ (sg ទំព័រ១៥៥ វគ្គ៧-ទំព័រ១៥៦ វគ្គ១៤)
ទី១: សូមឲ្យយើងចេះកំណត់រាប់ថ្ងៃនៃជីវិតយើងចំពោះព្រះយេហូវ៉ា (wE០២ ១៥/១១ ទំព័រ២០-២៣)
ទី២: ជនគណនា ៦:១-១៧
ទី៣: តើព្រះគម្ពីរអាចជួយទប់ស្កាត់មនុស្សពីការស្អប់គ្នាបានយ៉ាងណា?
ទី៤: កម្លាំងជីវិតក៏ត្រូវហៅជាវិញ្ញាណដែរ (td ៣២ខ)
ខែសីហា ថ្ងៃទី៩ អំនានព្រះគម្ពីរ: ជនគណនា ៧-៩ ចំរៀងលេខ១៥៦
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី១ (sg ទំព័រ១៥៦ វគ្គ១៥-ទំព័រ១៥៧ វគ្គ១៨)
ទី១: តើអាចមានសង្គមមនុស្សដែលគ្មានវណ្ណៈបានទេ? (w០២ ១/៤ ទំព័រ៤-៧)
ទី២: ជនគណនា ៨:១-១៩
ទី៣: យើងត្រូវបដិសេធនឹងមន្តអាគម ជាកិច្ចការរបស់ពួកព្រាយបិសាច (td ៣២គ)
ទី៤: តើអ្នកណាជាអ្នកទទឹងនឹងព្រះគ្រីស្ទ? (១យ៉ូន. ២:១៨, ២២; ៤:៣; ២យ៉ូន. ៧)
ខែសីហា ថ្ងៃទី១៦ អំនានព្រះគម្ពីរ: ជនគណនា ១០-១៣ ចំរៀងលេខ១១៣
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី២ (sg ទំព័រ១៥៧ វគ្គ១៩-ទំព័រ១៥៨ វគ្គ២៤)
ទី១: ចូរទុកចិត្តលើព្រះយេហូវ៉ាដែលជាព្រះដ៏ពិត (wE០២ ១៥/១ ទំព័រ៥-៧)
ទី២: ជនគណនា ១២:១-១៦
ទី៣: តើការសងសឹករបស់ព្រះសមត្រឹមត្រូវនឹងសេចក្ដីស្រឡាញ់របស់ទ្រង់ឬទេ?
ទី៤: វិហារគ្រីស្ទសាសនាជារបស់ខាងវិញ្ញាណ និងមានមូលដ្ឋានលើព្រះគ្រីស្ទ (td ៣៣ក)
ខែសីហា ថ្ងៃទី២៣ អំនានព្រះគម្ពីរ: ជនគណនា ១៤-១៦ ចំរៀងលេខ២០៧
លក្ខណៈនៃការនិយាយ: ការសង្កត់សម្លេងឲ្យយល់អត្ថន័យ (sg ទំព័រ១៥៨ វគ្គ១-ទំព័រ១៦០ វគ្គ៩)
ទី១: បងប្អូនប្រុសពីរនាក់កើតមានចិត្តគំនិតខុសគ្នា (w០២ ១/៤ ទំព័រ៣០-៣២)
ទី២: w០២ ១/១០ ទំព័រ៣១ វគ្គ១៥-១៩
ទី៣: វិហារគ្រីស្ទសាសនាមិនបានតាំងឡើងលើពេត្រុសទេ (td ៣៣ខ)
ទី៤: dមូលហេតុដែលពួកគ្រីស្ទានមិនគួរលេងហ្គេមវីដេអូដែលឃោរឃៅ
ខែសីហា ថ្ងៃទី៣០ អំនានព្រះគម្ពីរ: ជនគណនា ១៧-២១ ចំរៀងលេខ៤
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី១ (sg ទំព័រ១៦០ វគ្គ១០-ទំព័រ១៦១ វគ្គ១៧)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែកញ្ញា ថ្ងៃទី៦ អំនានព្រះគម្ពីរ: ជនគណនា ២២-២៥ ចំរៀងលេខ២២២
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី២ (sg ទំព័រ១៦២ វគ្គ១៨-ទំព័រ១៦៣ វគ្គ២៤)
ទី១: ហេតុអ្វីបានជារបបលោកីយ៍ពីបុរាណបានវិនាសបាត់ទៅដូច្នេះ? (w០២ ១/៦ ទំព័រ៥-៧)
ទី២: ជនគណនា ២២:១-១៩
ទី៣: មានសាសនាពិតតែមួយ (td ៣៤ក)
ទី៤: eមូលហេតុដែលមាតាបិតាគ្រីស្ទានគួរអានឲ្យកូនស្ដាប់
ខែកញ្ញា ថ្ងៃទី១៣ អំនានព្រះគម្ពីរ: ជនគណនា ២៦-២៩ ចំរៀងលេខ១៥
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍សាទរ (sg ទំព័រ១៦៣ វគ្គ១-ទំព័រ១៦៥ វគ្គ៩)
ទី១: របៀបដែលភាពពិការនឹងលែងមានតទៅទៀត (w០២ ១/៨ ទំព័រ៤-៧)
ទី២: ជនគណនា ២៩:១-១៩
ទី៣: គឺសមត្រឹមត្រូវដែលព្រះបន្ទូលរបស់ព្រះកាត់ទោសលទ្ធិមិនពិត (td ៣៤ខ)
ទី៤: តើសេចក្ដីសន្យារបស់ព្រះសុទ្ធតែជាបាទក្នុងព្រះយេស៊ូគ្រីស្ទ តាមរបៀបណា? (២កូ. ១:១៩, ២០)
ខែកញ្ញា ថ្ងៃទី២០ អំនានព្រះគម្ពីរ: ជនគណនា ៣០-៣២ ចំរៀងលេខ៧៩
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី១ (sg ទំព័រ១៦៥ វគ្គ១០-ទំព័រ១៦៦ វគ្គ១៤)
ទី១: ចូរសាបព្រោះនូវសេចក្ដីសុចរិត ហើយច្រូតបាននូវសេចក្ដីសប្បុរសដ៏ស្មោះពីព្រះវិញ (wE០២ ១៥/៧ ទំព័រ២៨-៣១)
ទី២: ជនគណនា ៣០:១-១៦
ទី៣: ហេតុដែលការផ្លាស់ប្ដូរជំនឿគឺជាការចាំបាច់ បើសិនជាមានទីសំអាងថាខុស (td ៣៤គ)
ទី៤: fហេតុអ្វីយើងត្រូវរត់ចេញពីការមើលរូបអាសអាភាស?
ខែកញ្ញា ថ្ងៃទី២៧ អំនានព្រះគម្ពីរ: ជនគណនា ៣៣-៣៦ ចំរៀងលេខ១០០
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី២ (sg ទំព័រ១៦៦ វគ្គ១៥-ទំព័រ១៦៧ វគ្គ២១)
ទី១: តើពួកទេពពិតអាចជួយអ្នកបានយ៉ាងណា? (wE០២ ១៥/៩ ទំព័រ៤-៧)
ទី២: w០២ ១/១១ ទំព័រ១៧ វគ្គ១៥-ទំព័រ១៨ វគ្គ១៩
ទី៣: ដែលមើលទៅដូចជាមាន«សេចក្ដីល្អក្នុងសាសនាទាំងអស់»មិនធានាថា នឹងទទួលព្រះគុណពីព្រះទេ (td ៣៤ឃ)
ទី៤: មូលហេតុដែលយើងត្រូវជៀសពីការកំសាន្តដែលអាចនាំឲ្យមានគ្រោះថ្នាក់
ខែតុលា ថ្ងៃទី៤ អំនានព្រះគម្ពីរ: ចោទិយកថា ១-៣ ចំរៀងលេខ១៩១
លក្ខណៈនៃការនិយាយ: ឧទាហរណ៍និទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី១ (sg ទំព័រ១៦៨ វគ្គ១-ទំព័រ១៦៩ វគ្គ៦)
ទី១: ចំណេះត្រឹមត្រូវអំពីព្រះនាំឲ្យយើងទទួលបានការសម្រាលទុក្ខ (w០៣ ១/១ ទំព័រ៥-៧)
ទី២: ចោទិយកថា ១:១-១៨
ទី៣: តើការក្រសោបយកសេចក្ដីពិតធ្វើជារបស់ខ្លួន មានន័យអ្វី?
ទី៤: សេចក្ដីសង្គ្រោះមកពីព្រះ តាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូ (td ៣៥ក)
ខែតុលា ថ្ងៃទី១១ អំនានព្រះគម្ពីរ: ចោទិយកថា ៤-៦ ចំរៀងលេខ១៨៨
លក្ខណៈនៃការនិយាយ: ឧទាហរណ៍និទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី២ (sg ទំព័រ១៦៩ វគ្គ៧-ទំព័រ១៧០ វគ្គ១៤)
ទី១: ចូរប្រើសមត្ថភាពវែកញែកដោយបង្ហាញពីហេតុផលក្នុងការបង្រៀននូវសេចក្ដីពិត (w០២ ១/១២ ទំព័រ២១ វគ្គ១៣-១៥)
ទី២: ចោទិយកថា ៤:១-១៤
ទី៣: ទស្សនៈដែលថា «ពេលបានសេចក្ដីសង្គ្រោះហើយ នោះមិនអាចបាត់បង់សេចក្ដីសង្គ្រោះនោះទេ» មិនសមស្របនឹងបទគម្ពីរទេ (td ៣៥ខ)
ទី៤: តើ‹ការគិតខាងវិញ្ញាណ›រួមបញ្ចូលអ្វីខ្លះ? (រ៉ូម ៨:៦, ខ.ស.)
ខែតុលា ថ្ងៃទី១៨ អំនានព្រះគម្ពីរ: ចោទិយកថា ៧-១០ ចំរៀងលេខ៨៨
លក្ខណៈនៃការនិយាយ: ឧទាហរណ៍និទស្សន៍ស្របតាមអ្នកស្ដាប់ (sg ទំព័រ១៧០ វគ្គ១៥-ទំព័រ១៧១ វគ្គ២២)
ទី១: ចូរប្រើរឿងប្រៀបប្រដូចដែលត្រូវតាមកាលៈទេសៈ (w០២ ១/១២ ទំព័រ២១ វគ្គ១៦-ទំព័រ២២ វគ្គ២០)
ទី២: w០២ ១/១១ ទំព័រ២៤ វគ្គ៣-ទំព័រ២៥ វគ្គ៦)
ទី៣: ទស្សនៈដែលថា «គ្រប់គ្នានឹងទទួលសេចក្ដីសង្គ្រោះ» មិនសមស្របនឹងព្រះគម្ពីរទេ (td ៣៥គ)
ទី៤: gទស្សនៈរបស់ព្រះយេហូវ៉ាចំពោះពួកក្បត់ជំនឿ
ខែតុលា ថ្ងៃទី២៥ អំនានព្រះគម្ពីរ: ចោទិយកថា ១១-១៣ ចំរៀងលេខ១០
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ ផ្នែកទី១ (sg ទំព័រ១៧២ វគ្គ១-ទំព័រ១៧៣ វគ្គ៥)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
ខែវិច្ឆិកា ថ្ងៃទី១ អំនានព្រះគម្ពីរ: ចោទិយកថា ១៤-១៨ ចំរៀងលេខ២៦
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសំរាប់ការផ្សាយ ផ្នែកទី២ (sg ទំព័រ១៧៣ វគ្គ៦-ទំព័រ១៧៥ វគ្គ១៣)
ទី១: ចូរយកចិត្តទុកដាក់នឹងកម្មវិធីប្រជុំឲ្យមែនទែន (w០២ ១/១២ ទំព័រ២៤ វគ្គ៨-ទំព័រ២៥ វគ្គ១៤)
ទី២: ចោទិយកថា ១៤:១-២៣
ទី៣: ហេតុអ្វីបានជាមនុស្សចេះតែស្លាប់? (td ៣៦ក)
ទី៤: មូលហេតុដែលពួកគ្រីស្ទានគួររក្សាឲ្យមានជីវភាពរស់នៅសាមញ្ញ
ខែវិច្ឆិកា ថ្ងៃទី៨ អំនានព្រះគម្ពីរ: ចោទិយកថា ១៩-២២ ចំរៀងលេខ៣
លក្ខណៈនៃការនិយាយ: ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព (sg ទំព័រ១៧៥ វគ្គ១-ទំព័រ១៧៦ វគ្គ៩)
ទី១: ចូរស្ដាប់បង្គាប់ជានិច្ចចុះ! (w០៣ ១/១ ទំព័រ១២ វគ្គ៦-ទំព័រ១៤ វគ្គ១៥)
ទី២: ចោទិយកថា ២១:១-១៧
ទី៣: តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពអ្វី? (td ៣៦ខ)
ទី៤: តើគំរូផ្សេងៗក្នុងព្រះគម្ពីរអាចជួយយើងស៊ូទ្រាំនឹងការធ្លាក់ទឹកចិត្តបានយ៉ាងដូចម្ដេច?
ខែវិច្ឆិកា ថ្ងៃទី១៥ អំនានព្រះគម្ពីរ: ចោទិយកថា ២៣-២៧ ចំរៀងលេខ១៧៤
លក្ខណៈនៃការនិយាយ: ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ (sg ទំព័រ១៧៧ វគ្គ១០-១៤)
ទី១: ចូរប្រឆាំងនឹងការល្បួងរបស់អារក្សចុះ! (w០៣ ១/១ ទំព័រ២៣ វគ្គ១០-ទំព័រ២៦ វគ្គ១៨)
ទី២: ចោទិយកថា ២៤:១-១៦
ទី៣: របៀបសម្គាល់អស់អ្នកដែលព្រះកំពុងតែគាំទ្រ
ទី៤: យើងមិនអាចនិយាយជាមួយមនុស្សស្លាប់បានទេ (td ៣៦គ)
ខែវិច្ឆិកា ថ្ងៃទី២២ អំនានព្រះគម្ពីរ: ចោទិយកថា ២៨-៣១ ចំរៀងលេខ១៦៤
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី១ (sg ទំព័រ១៧៧ វគ្គ១៥-ទំព័រ១៧៩ វគ្គ២៤)
ទី១: មូលហេតុដែលពួកគ្រីស្ទានពិតមិនមែនជារបស់ផងលោកីយ៍ (w០៣ ១/២ ទំព័រ១៥ វគ្គ៣-ទំព័រ១៧ វគ្គ១១)
ទី២: ចោទិយកថា ២៩:១-១៨
ទី៣: សេចក្ដីអធិស្ឋានដែលព្រះសណ្ដាប់ (td ៣៧ក)
ទី៤: មូលហេតុដែលពួកគ្រីស្ទានត្រូវមានចិត្តសុភាព
ខែវិច្ឆិកា ថ្ងៃទី២៩ អំនានព្រះគម្ពីរ: ចោទិយកថា ៣២-៣៤ ចំរៀងលេខ១១៧
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី២ (sg ទំព័រ១៧៩ វគ្គ២៥-ទំព័រ១៨០ វគ្គ២៩)
ទី១: ចូរបន្តបំរើព្រះយេហូវ៉ាដោយព្រមចិត្តគ្នា (w០៣ ១/២ ទំព័រ២៥ វគ្គ១-២; ទំព័រ២៨ វគ្គ១៥-ទំព័រ៣០ វគ្គ២១)
ទី២: w០៣ ១/១ ទំព័រ២៣ វគ្គ១០-ទំព័រ២៤ វគ្គ១៣
ទី៣: វិធីផ្សេងៗដើម្បីធ្វើឲ្យព្រះនាមរបស់ព្រះបរិសុទ្ធ
ទី៤: ការអធិស្ឋានសូត្រច្រំដែលៗ និងការអធិស្ឋានទូលម៉ារាឬក៏«ពួកសន្ត»នោះគ្មានប្រយោជន៍ទេ (td ៣៧ខ)
ខែធ្នូ ថ្ងៃទី៦ អំនានព្រះគម្ពីរ: យ៉ូស្វេ ១-៥ ចំរៀងលេខ១៥៧
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួន និងឥរិយាបថថ្លៃថ្នូរ ផ្នែកទី១ (sg ទំព័រ១៨១ វគ្គ១-ទំព័រ១៨២ វគ្គ៩)
ទី១: ហេតុអ្វីយើងគួរយកចិត្តទុកដាក់ជានិច្ចនឹងខ្លួនយើងដូច្នេះ? (w០៣ ១/៣ ទំព័រ២០ វគ្គ១៣-ទំព័រ២២ វគ្គ១៩)
ទី២: យ៉ូស្វេ ៤:១-១៤
ទី៣: ហ្គេហេណា (ស្ថាននរក[ព្រះគម្ពីរសមាគមខ្មែរ]) មិនជាកន្លែងធ្វើទារុណកម្មដោយភ្លើងពិតប្រាកដទេ (td ៣៨ក)
ទី៤: តើបុណ្យណូអែលជាពិធីរបស់គ្រីស្ទានពិតឬ?
ខែធ្នូ ថ្ងៃទី១៣ អំនានព្រះគម្ពីរ: យ៉ូស្វេ ៦-៨ ចំរៀងលេខ៣
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួន និងឥរិយាបថថ្លៃថ្នូរ ផ្នែកទី២ (sg ទំព័រ១៨៣ វគ្គ១០-១៤)
ទី១: ការនិយាយសុំទោសជាការដោះស្រាយជំលោះដោយសន្ដិវិធី (w០៣ ១/២ ទំព័រ៤-៧)
ទី២: យ៉ូស្វេ ៦:១០-២៣
ទី៣: ហេតុអ្វីបានជាយើងគួរបន្តផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
ទី៤: ភ្លើងជាតំណាងនូវការបំផ្លាញចោល (td ៣៨ខ)
ខែធ្នូ ថ្ងៃទី២០ អំនានព្រះគម្ពីរ: យ៉ូស្វេ ៩-១១ ចំរៀងលេខ១០
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី១ (sg ទំព័រ១៨៤ វគ្គ១៥-ទំព័រ១៨៦ វគ្គ២៨)
ទី១: ចូរចំរើនកំឡាំងដៃរបស់អ្នក (wE០២ ១/១២ ទំព័រ៣០-៣១)
ទី២: w០៣ ១/២ ទំព័រ២៩ វគ្គ១៩-ទំព័រ៣០ វគ្គ២៣
ទី៣: រឿងអំពីបុរសជាអ្នកមាននិងលោកឡាសារ មិនមែនជាទីសំអាងពីការរងទុក្ខវេទនាជារៀងរហូតទេ (td ៣៨គ)
ទី៤: hតើការខំរស់នៅដោយមេត្រីមានន័យអ្វី? (រ៉ូម ១២:១៨; ១ថែ. ៥:១៣)
ខែធ្នូ ថ្ងៃទី២៧ អំនានព្រះគម្ពីរ: យ៉ូស្វេ ១២-១៥ ចំរៀងលេខ១៩
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី២ (sg ទំព័រ១៨៦ វគ្គ២៩-ទំព័រ១៨៧ វគ្គ៣៤)
លំហាត់សាឡើងវិញដោយសំនួរនិងចម្លើយ
[Footnotes]
a ឲ្យតែបងប្អូនប្រុសៗថ្លែង។
b ឲ្យតែបងប្អូនប្រុសៗថ្លែង។
c ឲ្យតែបងប្អូនប្រុសៗថ្លែង។
d ឲ្យតែបងប្អូនប្រុសៗថ្លែង។
e ឲ្យតែបងប្អូនប្រុសៗថ្លែង។
f ឲ្យតែបងប្អូនប្រុសៗថ្លែង។
g ឲ្យតែបងប្អូនប្រុសៗថ្លែង។
h បើមានពេល សូមពន្យល់នូវរបៀបតបឆ្លើយចំពោះអំនះអំនាងនិងការជំទាស់។ល។ ដែលនឹងមានប្រសិទ្ធភាពល្អបំផុតក្នុងតំបន់ផ្សាយ។