បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០៤ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មករា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​កុម្ភៈ
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០៤ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មករា

ចំរៀង​លេខ​១០៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ សូម​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៤ ដើម្បី​​បង្ហាញ​នូវ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ។ ក្រោយ​ការ​សម្ដែង សូម​លើក​បញ្ជាក់​លក្ខណៈ​ល្អៗនៃ​ការ​សម្ដែង​នោះ។

១៥ នាទី: «តម្លៃ​ខ្ពស់​លើស​លប់​នៃ​ប្រាជ្ញា​ពី​ព្រះ»។a អាស្រ័យ​លើ​ពេល​វេលា ចូរ​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​ឡើង​ចំណុច​សំខាន់ៗពី​បទ​គម្ពីរ​ដែល​​មាន​ក្នុង​អត្ថបទ។

២០ នាទី: «បុរស​ឧត្តម​បំផុត​ដែល​​ធ្លាប់​រស់​នៅ»។b បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​ស្គាល់​ពត៌​មាន​ក្នុង​សៀវភៅ​នោះ។

ចំរៀង​លេខ​៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មករា

ចំរៀង​លេខ​១១៤

៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១០ នាទី: ប្រអប់​សំនួរ។ សុន្ទរកថា​ដោយ​​អ្នក​ចាស់​ទុំ​ម្នាក់។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៥ នាទី: «តើ​យើង​អាច​ជួយ​ប្ដី​ឬ​ជួយ​ប្រពន្ធ​ដែល​​មិន​មែន​ជា​ស្មរបន្ទាល់​យ៉ាង​ដូច​ម្ដេច?»។c ចូរ​សម្ភា​សប​ង​ប្អូន​ម្នាក់​ឬ​ពីរ​នាក់​ក៏​បាន​ដែល​​បាន​ទៅ​ជា​អ្នក​បំរើ​ព្រះ​យេហូវ៉ា​ដោយសារ​គំរូ​ដ៏​ល្អ​ប្រសើរ​របស់​គូ​អាពាហ៍ពិពាហ៍​ដែល​​បាន​ទទួល​សេចក្ដី​ពិត។

ចំរៀង​លេខ​១១៧ និង​សេចក្ដី​អធិស្ឋាន។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មករា

ចំរៀង​លេខ​១៩១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ សូម​រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មករា។  សូម​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៤ ដើម្បី​​បង្ហាញ​នូវ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កុម្ភៈ។ ក្នុង​ការ​សម្ដែង​នោះ សូម​បង្ហាញ​នូវ​របៀប​អ្នក​អាច​ផ្ដល់​ទស្សនាវដ្ដី​នោះ​ដល់​​អ្នក​ជិត​ខាង។

១៥ នាទី: ចូរ​អនុវត្ត​តាម​ព្រះ​បន្ទូល​របស់​ព្រះ​ក្នុង​ជីវិត​អ្នក​ជា​រៀង​រាល់​ថ្ងៃ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ស្ដាប់។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ឆ្លៀត​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ—ឆ្នាំ​២០០៤។ ពិគ្រោះ​នូវ​ចំណុច​ខ្លះៗពី​បុព្វកថា ទំព័រ​៣​-​៤។ សួរ​អ្នក​ស្ដាប់​ថា ចំពោះ​ពួក​គេ​តើ​ពេល​ណា​ល្អ​បំផុត​សំរាប់​ពិចារណា​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ ពិគ្រោះ​បទ​គម្ពីរ​និង​ការ​ពន្យល់​សំរាប់​ថ្ងៃ​នោះ​ជា​មួយ​នឹង​ក្រុមជំនុំ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​វិធី​យើង​អាច​យក​ពត៌​មាន​នោះ​មក​អនុវត្ត។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ពិចារណា​យ៉ាង​ខ្លី​នូវ​របៀប​ដែល​​ពួក​គេ​អាច​ធ្វើ​តាម​ពត៌​មាន​ពេល​ដែល​​ពិគ្រោះ​នូវ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។

២០ នាទី: ជួយ​អ្នក​ឯ​ទៀត ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ សុន្ទរកថា​និង​ការ​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ស្ដាប់។ នៅ​ខែ​កុម្ភៈ​យើង​នឹង​ចែក​សៀវភៅ​ថ្មី​នោះ។ ពិភាក្សា​នូវ​សំបុត្រ​ជូន​ចំពោះ​អ្នក​អាន​នៅ​ទំព័រ​ទី៣ ហើយ​បញ្ជាក់​នូវ​លក្ខណៈ​ខ្លះៗរបស់​សៀវភៅ​ថ្មី​នោះ។ ផ្នែក​និ​មួយៗក្នុង​ចំណោម​បួន​ផ្នែក​នោះ​បញ្ជាក់​ទៅ​លើ​គុណសម្បត្ដិ​ចំ​បង​មួយ​របស់​ព្រះ​យេហូវ៉ា ក៏​មាន​ជំពូក​មួយ​ដែល​​ពន្យល់​នូវ​របៀប​ព្រះ​យេស៊ូ​បាន​សម្ដែង​គុណសម្បត្ដិ​នោះ ហើយ​ជំពូក​មួយ​ដែល​​ពន្យល់​របៀប​យើង​អាច​បង្ហាញ​គុណសម្បត្ដិ​នោះ​ដែរ។ មាន​រូបភាព​១៧​ដែល​​មាន​ទំហំ​ពេញ​មួយ​ទំព័រ និង​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​ដែល​​ត្រូវ​បញ្ជាក់​ក្នុង​ព្រះ​គម្ពីរ។ «សំនួរ​សំរាប់​រំពឹង​គិត»ជួយ​យើង​ពិចារណា​ចំណុច​សំខាន់ៗឯ​ទៀត​ដែល​​ទាក់ទង​នឹង​ប្រធាន។ ចូរ​ពិភាក្សា«យោបល់​ពី​របៀប​ផ្សព្វផ្សាយ​ដោយ​​ប្រើ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា»នៅ​ទំព័រ​ទី៤​ហើយ​ឲ្យ​អ្នក​ផ្សាយ​ម្នាក់​ដែល​​មាន​សមត្ថភាព​បង្ហាញ​នូវ​របៀប​ប្រើ​ណា​មួយ។

ចំរៀង​លេខ​១៧៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២ ខែ​កុម្ភៈ

ចំរៀង​លេខ​១៧១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អ្នក​ផ្សាយ​ម្នាក់​ធ្វើ​ការ​សម្ដែង​ដោយ​​ប្រើ​យោបល់​មួយ​នៅ​ទំព័រ​ទី៤​ក្រោម​ចំ​នង​ជើង​ថា«យោបល់​ពី​របៀប​ផ្សព្វផ្សាយ​ដោយ​​ប្រើ​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា»។

២០ នាទី: ការ​បង្កើត​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​អ្នក​ជឿ​គ្នីគ្នា។ (សុ. ១៨:២៤; ២៧:៩) សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ស្ដាប់ ដោយ​​មាន​មូលដ្ឋាន​លើ​អត្ថបទ​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០០០ ទំព័រ​២២​-​២៣ (ជា​ភាសា​អង់គ្លេស)។ ពរ​មួយ​ដែល​​មក​ពី​ការ​ថ្វាយ​បង្គំ​ពិត​គឺ​ឱកាស​បង្កើត​ឲ្យ​មាន​មិត្តភាព​ដែល​​ស្ថិត​ស្ថេរ។ ការ​សំណេះសំណាល​នៅ​ឯ​កិច្ច​ប្រជុំ ក្នុង​កិច្ច​ផ្សាយ និង​នៅ​ឱកាស​ផ្សេង​ទៀត​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ណាស់។ តើ​យើង​អាច​បង្កើត​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ក្នុង​ក្រុមជំនុំ​យ៉ាង​ដូច​ម្ដេច? ចូរ​លើក​ឡើង​ចំណុច​ផ្សេងៗពី​ប្រអប់«ជំហាន​ប្រាំ​មួយ​យ៉ាង​សំរាប់​បង្កើត​ឲ្យ​មាន​មិត្តភាព​ដែល​​ស្ថិត​ស្ថេរ»។ រួច​សុំ​អ្នក​ស្ដាប់​រៀប​រាប់​អំពី​វិធី​ដែល​​ចំណុច​និ​មួយៗអាច​យក​មក​អនុវត្ត​ក្នុង​ទំនាក់ទំនង​របស់​យើង​ជា​មួយ​នឹង​បងប្អូន។

១៥ នាទី: ចូរ​យក​តម្រាប់​តាម​ប៉ុល ដូច​ប៉ុល​យក​តម្រាប់​តាម​ព្រះ​គ្រីស្ទ។ (១កូ. ១១:១) ការ​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ស្ដាប់។ ប៉ុល​បាន​ឆ្លៀត​ឱកាស​ធ្វើ​បន្ទាល់​ដល់​«អស់​អ្នក​ដែល​​លោក​ជួប​» ដូច​ព្រះ​យេស៊ូ​ធ្លាប់​ធ្វើ​ដែរ។ (កក.[កិច្ច.] ១៧:១៧, ខ.ស.) តើ​មាន​ឱកាស​អ្វី​ខ្លះ​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​ដែល​​អ្នក​ឆ្លៀត​ធ្វើ​ដូច្នេះ​បាន​នោះ? តើ​អ្នក«ជួប​»អ្នក​ណា​ខ្លះ​ពេល​ទៅ​ផ្សារ នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា​រៀន ឬ​ពេល​ដែល​​ជិះ​រថ​ឈ្នួល​នោះ? ពេល​យើង​នៅ​ផ្ទះ តើ​ប្រហែល​ជា​ជួប​អ្នក​ណា​ខ្លះ? សុំ​អ្នក​ស្ដាប់​រៀប​រាប់​អំពី​បទ​ពិសោធន៍​ដែល​​ពួក​គាត់​ធ្លាប់​មាន​ក្នុង​ការ​ធ្វើ​បន្ទាល់​ដល់​​មនុស្ស​ដែល​​ពួក​គេ​ជួប​ពេល​ធ្វើ​កិច្ចការ​ប្រចាំ​ថ្ងៃ។

ចំរៀង​លេខ​៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក