កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែកុម្ភៈ
ចំរៀងលេខ៧៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមីនា។ ក្នុងការសម្ដែងនោះ សូមបង្ហាញនូវរបៀបឆ្លើយតបពេលមានសំដីដែលអាចរារាំងការសន្ទនាដោយនិយាយថា៖ «ខ្ញុំមានសាសនាផ្ទាល់ខ្លួនហើយ»។—សូមមើលកូនសៀវភៅ របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១០-១១។
១០ នាទី: «ចូរទទួលប្រយោជន៍ពីការសិក្សាសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា»។ សុន្ទរកថាដែលថ្លែងដោយអ្នកត្រួតពិនិត្យក្រុមសិក្សា ដែលមានមូលដ្ឋានលើអត្ថបទក្នុងសៀវភៅនេះ។ ពេលពិចារណាវគ្គ២ ចូរប្រាប់អំពីតារាងសិក្សា។ ពេលពិចារណាវគ្គ៣ សូមអាននិងពិគ្រោះវគ្គ២៣ នៅទំព័រទី២៥ ក្នុងសៀវភៅចូលទៅជិតព្រះ។
២៥ នាទី: «ចូរបន្តប្រកាសគ្រប់ទាំងការអស្ចារ្យរបស់ព្រះយេហូវ៉ា»។a (វគ្គ១-១០) ត្រូវនាំមុខដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ សូមប្រើសំនួរដែលមានស្រាប់។ សូមជួយបងប្អូនឲ្យមានចិត្តចង់បង្កើនសកម្មភាពក្នុងកិច្ចបំរើផ្សាយក្នុងកំឡុងពេលប៉ុន្មានសប្ដាហ៍មុននិងក្រោយបុណ្យរំឭក។
ចំរៀងលេខ១០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែកុម្ភៈ
ចំរៀងលេខ១៦១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពី កិច្ចបំរើព្រះរាជាណាចក្រយើង។
១៥ នាទី: «កិច្ចការដែលព្រះគាំទ្រ»។b រួមបញ្ចូលពត៌មានពីសៀវភៅអ្នកប្រកាស ទំព័រ៥៤៧-៥៤៨។ (ជាភាសាអង់គ្លេស)
២០ នាទី: «ចូរបន្តប្រកាសគ្រប់ទាំងការអស្ចារ្យរបស់ព្រះយេហូវ៉ា»។c (វគ្គ១១-១៧) សូមប្រើសំនួរដែលមានស្រាប់។ សូមរៀបចំការសម្ដែងមួយជាសង្ខេប ដែលបង្ហាញពីអ្នកផ្សាយម្នាក់ដែលបានត្រឡប់ទៅជួបអ្នកចាប់អារម្មណ៍ម្នាក់ ដើម្បីអញ្ជើញគាត់ចូលរួមពិធីបុណ្យរំឭក។
ចំរៀងលេខ២៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែកុម្ភៈ
ចំរៀងលេខ១៦០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍អំពីគណនី។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមីនា។ នៅចុងបញ្ចប់នៃការសម្ដែងនេះ សូមសួរសំនួរត្រិះរិះមួយ ដែលត្រូវឆ្លើយដោយប្រើសៀវភៅតម្រូវ ពេលត្រឡប់ទៅជួបគាត់លើកក្រោយ។
១៥ នាទី: «ការចូលរួមកិច្ចប្រជុំយ៉ាងទៀងទាត់ មានអាទិភាព»។d រៀបចំទុកជាមុនឲ្យបងប្អូនមួយឬពីរនាក់ប្រាប់អំពីអ្វីខ្លះដែលពួកគាត់បានចាត់វិធានការដើម្បីឲ្យមានវត្តមាននៅឯកិច្ចប្រជុំនិមួយៗជាមួយនឹងក្រុមជំនុំ។
២០ នាទី: ចូរសរសើរព្រះយេហូវ៉ា «នៅកណ្ដាលពួកជំនុំ»។ ការពិគ្រោះជាមួយអ្នកស្ដាប់ ស្រង់ចេញពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ទំព័រ២៨-៣១។ (១) តើទំនុកដំកើង ២២:២២, ២៥ បញ្ជាក់នូវមូលហេតុអ្វីឲ្យយើងឆ្លើយនៅឯកិច្ចប្រជុំ? (២) ហេតុអ្វីក៏ការអធិស្ឋានអាចជួយបាន? (៣) ហេតុអ្វីក៏យើងត្រូវរៀបចំទុកជាមុន? (៤) តើយើងគ្រប់គ្នាគួរមានគោលដៅអ្វី នៅឯកិច្ចប្រជុំនានា? (៥) ហេតុអ្វីក៏ការអង្គុយនៅខាងមុខគេគឺមានប្រយោជន៍? (៦) ហេតុអ្វីក៏សំខាន់ដែលយើងស្ដាប់ចម្លើយរបស់អ្នកដទៃ? (៧) តើយើងអាចឆ្លើយអស់ពីចិត្តបានយ៉ាងណា? (៨) តើយើងអាចលើកទឹកចិត្តអ្នកឯទៀតយ៉ាងដូចម្ដេច តាមរយៈចម្លើយរបស់យើង? (៩) តើអ្នកដឹកនាំប្រជុំមានភារកិច្ចអ្វី?
ចំរៀងលេខ៨៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែមីនា
ចំរៀងលេខ១៥៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែកុម្ភៈ។ សូមរៀបរាប់ជាសង្ខេបអំពីឧបករណ៍ផ្សាយសំរាប់ខែមីនា និងពិនិត្យមើលសាឡើងវិញនូវយោបល់មួយពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ២០០១ ទំព័រទី១។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី:«យើងអាចធ្វើតាមតម្រូវការរបស់ព្រះយេហូវ៉ា»។e ប្រើសំនួរដែលមានស្រាប់។ បើមានពេល សូមបើកមើលបទគម្ពីរដែលមានក្នុងអត្ថបទនោះ។
ចំរៀងលេខ៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។