បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៤ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​ឧសភា
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៤ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​មេសា

ចំរៀង​លេខ​១១២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ឧសភា។ ក្នុង​ការ​សម្ដែង​នោះ សូម​បង្ហាញ​នូវ​របៀប​ឆ្លើយ​តប​នឹង​សំដី​ដែល​​អាច​រារាំង​ការ​សន្ទនា​ដោយ​​និយាយ​ថា៖ «ខ្ញុំ​មាន​ការ​រវល់»។—សូម​មើល​កូន​សៀវភៅ របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​១១។

១៥ នាទី: «ចូរ​ថ្វាយ​ព្រះ​យេហូវ៉ា​នូវ​របស់​ដ៏​ល្អ​បំផុត​របស់​យើង»។a ពេល​ពិគ្រោះ​វគ្គ​ទី៤ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​និយាយ​ប្រាប់​នូវ​វិធី​ជាក់លាក់ ដែល​​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ក្នុង​ពេល​ផ្សព្វផ្សាយ។

២០ នាទី: «មហា​សន្និបាត​តាម​តំបន់​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​សំរាប់​ឆ្នាំ​ ២០០៤ មាន​ប្រធាន‹ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ›»។ សុន្ទរកថា​ដោយ​​លេខា​ក្រុមជំនុំ។ សូម​លើក​ទឹក​ចិត្ត​មនុស្ស​គ្រប់​គ្នា​ឲ្យ​រៀបចំ​សំរាប់​មហា​សន្និបាត​ឲ្យ​បាន​ឆាប់​រហ័ស​ដែល​​អាច​ធ្វើ​ទៅ​បាន។

ចំរៀង​លេខ​៥២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​មេសា

ចំរៀង​លេខ​៣៤

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៧ នាទី: «ចូរ​យក​តម្រាប់​តាម​ចិត្ត​គំនិត​របស់​ព្រះ​យេស៊ូ!»។b ប្រើ​សំនួរ​ដែល​​មាន​ស្រាប់។ ពេល​ពិគ្រោះ​វគ្គ​ទី៤ អញ្ជើញ​អ្នក​ខ្លះ​ដែល​​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ឲ្យ​និយាយ​ប្រាប់​នូវ​ពរ​ដែល​​ពួក​គាត់​បាន​ទទួល​ដោយសារ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ។

២០ នាទី: «ចូរ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ដោយ​​ប្រើ​សៀវភៅ​ចំណេះ ភាគ​ទី១: ចូរ​បង្រៀន​ដោយ​​មាន​គោល​ដៅ»។c ប្រើ​សំនួរ​ដែល​​មាន​ស្រាប់ ពេល​ពិគ្រោះ​វគ្គ​១​-​១១។

ចំរៀង​លេខ​២១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​មេសា

ចំរៀង​លេខ​២១៥

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​មេសា។ ប្រាប់​អំពី​ប្រកាសនវត្ថុ​ដែល​​ត្រូវ​ផ្ដល់​សំរាប់​ខែ​ឧសភា។ ដោយ​​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​ឧសភា។ ក្នុង​ការ​សម្ដែង​នោះ សូម​បង្ហាញ​នូវ​របៀប​ធ្វើ​បន្ទាល់​ដល់​​អ្នក​ធ្វើ​ការ​ជា​មួយ​ឬ​មិត្ត​រួម​ថ្នាក់។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១៨ នាទី: «ចូរ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ​ដោយ​​ប្រើ​សៀវភៅ​ចំណេះ ភាគ​ទី១: ចូរ​បង្រៀន​ដោយ​​មាន​គោល​ដៅ»។d ប្រើ​សំនួរ​ដែល​​មាន​ស្រាប់ ពេល​ពិគ្រោះ​វគ្គ​១២​-​១៩។

ចំរៀង​លេខ​១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​ឧសភា

ចំរៀង​លេខ​៧៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​បងប្អូន​គ្រប់​គ្នា​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ មិន​ថា​គេ​នៅ​ផ្ទះ​ឬ​ក្នុង​ពេល​វិស្សមកាល​ក៏​ដោយ​។

១៥ នាទី: «យុវជន​អើយ! ចូរ​អាន​ព្រះ​បន្ទូល​របស់​ព្រះ!»។e ចូរ​រៀបចំ​ទុក​ជា​មុន​ឲ្យ​មាន​យុវជន​ម្នាក់​ឬ​ពីរ​នាក់​និយាយ​ប្រាប់​អំពី​កម្មវិធី​ការ​អាន​ព្រះ​គម្ពីរ​និង​របៀប​ដែល​​ពួក​គេ​ទទួល​ប្រយោជន៍​ពី​នោះ។ សូម​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​មាន​គោល​ដៅ​អាន​ព្រះ​គម្ពីរ​ទាំង​មូល​ឲ្យ​ចប់។ រួម​បញ្ចូល​ការ​រៀប​រាប់​ពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៩៩៥ ប្រអប់​នៅ​ទំព័រ​១៤​-​១៥ ជា​ភាសា​អង់គ្លេស។

២០ នាទី: ចូរ​ឆ្លៀត​យក​ប្រយោជន៍​ពី​សៀវភៅ​ស្តើង«វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន»។ សុន្ទរកថា​ដោយ​​អ្នក​ត្រួត​ពិនិត្យ​សាលា។ ចូរ​បញ្ជាក់​នូវ​ទិដ្ឋភាព​សំខាន់​ខ្លះៗពី​សៀវភៅ​នេះ។ ចូរ​ពន្យល់​នូវ​របៀប​ដែល​​យើង​អាច​អនុវត្ត​តាម​ចំណុច​ទាំង​នេះ​ក្នុង​កិច្ច​បំរើ​ផ្សាយ​របស់​យើង។

ចំរៀង​លេខ​១៦៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក