បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៥ ទំ. ៥-៦
  • យោបល់សំរាប់ក្យផ្សព្វផ្សាយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យោបល់សំរាប់ក្យផ្សព្វផ្សាយ
  • ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • បន្ទាប់​ពី​ជំ​រាប​សួរ​ម្ចាស់​ផ្ទះ​អ្នក​អាច​និយាយ​ថា​៖
  • ពេល​អ្នក​ត្រឡប់​មក​វិញ​អ្នក​អាច​និយាយ​ថា​៖
  • អ្នក​ផ្សាយ​ជា​យុវ​វ័យ​ម្នាក់​អាច​និយាយ​ថា​៖
  • កាល​ណា​អ្នក​ត្រឡប់​មក​វិញ​អ្នក​អាច​និយាយ​ថា​៖
  • កាល​ណា​ផ្សព្វផ្សាយ​ជា​មួយ​កុមារ​មនុស្ស​ពេញ​វ័យ​ម្នាក់​អាច​ណែនាំ​ឲ្យ​ស្គាល់​ទាំង​ពីរ​នាក់​ហើយ​និយាយ​ថា​៖
  • ពេល​ត្រឡប់​មក​ជួប​ មនុស្ស​ពេញ​វ័យ​អាច​និយាយ​ថា​៖
២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០៥ ទំ. ៥-៦

យោបល់​សំរាប់​ពាក្យ​ផ្សព្វផ្សាយ

តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច?

បន្ទាប់​ពី​ជំ​រាប​សួរ​ម្ចាស់​ផ្ទះ​អ្នក​អាច​និយាយ​ថា​៖

​«​ជីវិត​សព្វ​ថ្ងៃ​ចៀស​មិន​ផុត​ពី​ការ​មាន​បញ្ហា​និង​ការ​ខក​ចិត្ត​ផ្សេង​ៗ​ទេ។ តើ​អ្នក​គិត​ថា​ជីវិត​មាន​ន័យ​យ៉ាង​នេះ​ឬ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ​] សៀវភៅ​ស្តើង​នេះ​បង្ហាញ​ថា​នៅ​ទីបំផុត គោល​បំណង​ដើម​ដំបូង​របស់​ព្រះ​សំរាប់​មនុស្ស​ជាតិ​និង​ផែនដី នឹង​បាន​សម្រេច​ជាក់​ជា​មិន​ខាន។ [​សូម​ពិភាក្សា​រូបភាព​នៅ​ទំព័រ​២០​-​២១។ បន្ទាប់​មក​សូម​អាន​វគ្គ​ទី៩ ដោយ​​បញ្ជាក់​នៅ​អេសាយ​១៤:២៤​និង​៤៦:១១​] ពេល​ដែល​​ខ្ញុំ​មក​លើក​ក្រោយ ខ្ញុំ​សូម​បង្ហាញ​អ្នក​ថា​តើ​នៅ​កន្លែង​ណា​ដែល​​ព្រះ​គម្ពីរ​ប្រាប់​ថា​ព្រះ​នឹង​បង្កើត​សួន​មនោរម្យ​ឡើង​វិញ​នៅ​លើ​ផែនដី​នោះ?​»។ សូម​ជូន​សៀវភៅ​ស្តើង ហើយ​ណាត់​ពេល​ដើម្បី​​ត្រឡប់​មក​វិញ។

ពេល​អ្នក​ត្រឡប់​មក​វិញ​អ្នក​អាច​និយាយ​ថា​៖

​«​ដូច​ពេល​ដែល​​ខ្ញុំ​បាន​និយាយ​ពី​លើក​មុន​ថា​គោល​បំណង​របស់​ព្រះ​គឺ​ឲ្យ​មនុស្ស​លោក​រស់​នៅ​ជា​រៀង​រហូត​នៅ​លើ​ផែនដី​មនោរម្យ។ [​សូម​បង្ហាញ​រូបភាព​នៅ​ទំព័រ​២០​-​២១ ម្ដង​ទៀត​] សូម​កត់​សម្គាល់​ថា ព្រះ​យេស៊ូ ពេត្រុស​និង​ដាវីឌ​បាន​និយាយ​អំពី​សួន​មនោរម្យ​»។ សូម​គាត់​យក​សៀវភៅ​ស្តើង​របស់​គាត់។ ក្រោយ​នោះ​បើក​ទៅ​ទំព័រ​២១​-​២២ ហើយ​ពន្យល់​វគ្គ​១០​-១៣។ សូម​សួរ​ថា​តើ​គាត់​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? ឬ​ក៏​អ្នក​អាច​ណាត់​ពេល​ដើម្បី​​ពិនិត្យ​មើល​ចំណង​ជើង​ណា​មួយ​នៅ​ទំព័រ​២៩​-៣០​នៅ​លើក​ក្រោយ។

អ្នក​ផ្សាយ​ជា​យុវ​វ័យ​ម្នាក់​អាច​និយាយ​ថា​៖

​«​មនុស្ស​ជា​ច្រើន​ដែល​​មាន​អាយុ​ស្រករ​ខ្ញុំ មិន​ប្រាកដ​អំពី​អនាគត​ទេ។ តើ​អ្នក​គិត​ថា​ជីវិត​នឹង​ប្រសើរ​ជាង​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​ឬ​ទេ? [​អនុញ្ញាត​ឲ្យ​ឆ្លើយ​] ព្រះ​គម្ពីរ​និយាយ​អំពី​អនាគត​ដ៏​រុងរឿង​មួយ​សំរាប់​មនុស្ស​ជាតិ​ទាំង​អស់។ [​សូម​បើក​ទៅ​ទំព័រ​៣១ ហើយ​អាន​ចំណង​ជើង។ បន្ទាប់​មក​សូម​អាន​ពេត្រុសទី២ ៣:១៣​] សៀវភៅ​ស្តើង​នេះ​មាន​ព័ត៌មាន​អំពី​ប្រសិទ្ធពរ​ដែល​​ព្រះ​បម្រុង​ទុក​សំរាប់​មនុស្ស​ជាតិ។ [​សូម​បញ្ជាក់​ចំណង​ជើង​ជា​អក្សរ​ដិត​នៅ​ទំព័រ​២៩​-៣០ ហើយ​ជូន​សៀវភៅ​ស្តើង​] ខ្ញុំ​សូម​មក​ជួប​អ្នក​ម្ដង​ទៀត​ហើយ​សូម​ប្រាប់​អ្នក​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​ថា​ទ្រង់​នឹង​បញ្ចប់​សង្គ្រាម​ទាំង​អស់​»។ សូម​ណាត់​ពេល​ដើម្បី​​ត្រឡប់​មក​វិញ។

កាល​ណា​អ្នក​ត្រឡប់​មក​វិញ​អ្នក​អាច​និយាយ​ថា​៖

​«​ពេល​ដែល​​ខ្ញុំ​បាន​មក​លេង​នៅ​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​និយាយ​យ៉ាង​សង្ខេប​អំពី​គោល​បំណង​របស់​ព្រះ​ដើម្បី​​បង្កើត​ឡើង​វិញ​នូវ​សួន​មនោរម្យ​មួយ​នៅ​លើ​ផែនដី។ [​សូម​និយាយ​អំពី​រូបភាព​នៅ​ទំព័រ​ទី៣​១​ម្ដង​ទៀត​] ខ្ញុំ​ចង់​ឮ​យោបល់​អ្នក​អំពី​គោល​បំណង​របស់​ព្រះ​ដើម្បី​​បញ្ចប់​សង្គ្រាម​ទាំង​អស់​»។ សូម​អញ្ជើញ​គាត់​ឲ្យ​យក​សៀវភៅ​ស្តើង​របស់​គាត់​មក។ ក្រោយ​នោះ​អាន​ហើយ​ពិភាក្សា​វគ្គ​៣​-​៦​នៅ​ទំព័រ​២៩។ ណាត់​ពេល​ដើម្បី​​ពិនិត្យ​មើល​វគ្គ​៧​-​៨ នៅ​ពេល​មក​លេង​លើក​ក្រោយ។

កាល​ណា​ផ្សព្វផ្សាយ​ជា​មួយ​កុមារ​មនុស្ស​ពេញ​វ័យ​ម្នាក់​អាច​ណែនាំ​ឲ្យ​ស្គាល់​ទាំង​ពីរ​នាក់​ហើយ​និយាយ​ថា​៖

​«​________សូម​បង្ហាញ​អ្នក​នូវ​រូបភាព​មួយ​ហើយ​អាន​ខ​មួយ​ពី​ព្រះ​គម្ពីរ។ [​កុមារ​បង្ហាញ​រូបភាព​ហើយ​អាន​ចំណង​ជើង​នៅ​ទំព័រ​៣១ ហើយ​បន្ទាប់​មក​អាន​វិវរណៈ ២១:៤​] សៀវភៅ​ស្តើង​នេះ​ពន្យល់​ថា​តើ​ព្រះ​នឹង​ធ្វើ​ដូច​ម្ដេច​ចំពោះ​បញ្ហា​ផ្សេង​ៗ​ដែល​​យើង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ? [​សូម​បញ្ជាក់​យ៉ាង​សង្ខេប​នូវ​ចំណង​ជើង​ជា​អក្សរ​ដិត​នៅ​ទំព័រ​២៩​-៣០ ហើយ​ជូន​សៀវភៅ​ស្តើង​] កាល​ណា​យើង​ត្រឡប់​មក​វិញ ខ្ញុំ​សូម​បង្ហាញ​អ្នក​ថា​តើ​ព្រះ​គម្ពីរ​និយាយ​យ៉ាង​ណា​អំពី​ទីបញ្ចប់​នៃ​បញ្ហា​សុខភាព​ផ្សេង​ៗ​ទាំង​អស់?​»។

ពេល​ត្រឡប់​មក​ជួប​ មនុស្ស​ពេញ​វ័យ​អាច​និយាយ​ថា​៖

​«​ក្នុង​កំឡុង​ពេល​សន្ទនា​របស់​យើង​នៅ​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ចង់​បង្ហាញ​អ្នក​ថា​តើ​ព្រះ​គម្ពីរ​និយាយ​យ៉ាង​ណា​អំពី​ទីបញ្ចប់​នៃ​បញ្ហា​សុខភាព​ទាំង​អស់? សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​​បាន​និយាយ​នៅ​ទី​នេះ​»។ សូម​អញ្ជើញ​គាត់​ឲ្យ​យក​សៀវភៅ​ស្តើង​របស់​គាត់។ ក្រោយ​នោះ​ពិនិត្យ​មើល​វគ្គ​៩​-១៤​នៅ​ទំព័រ​២៩​នៃ​សៀវភៅ​ស្តើង។ សូម​សួរ​ថា​តើ​គាត់​ចង់​រៀន​ព្រះ​គម្ពីរ​ទេ? ឬ​ក៏​អ្នក​អាច​ណាត់​ពេល​ដើម្បី​​ពិនិត្យ​មើល​វគ្គ​១៥​-១៧ ពេល​មក​លើក​ក្រោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក