កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែធ្នូ
ចំរៀងលេខ៣២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ (បើសមរម្យក្នុងតំបន់ផ្សាយរបស់អ្នក) សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមករា។ អាចប្រើពាក្យផ្សាយផ្សេងទៀតក៏បានដែរ។ បន្ទាប់ពីការសម្ដែងនោះ ឲ្យពួកអ្នកស្ដាប់យល់ថាជាការងាយស្រួលដោយរួមបញ្ចូលខបទគម្ពីរពេលផ្សព្វផ្សាយ។
១៥ នាទី: «សាលាមួយដែលជួយយើងអនុវត្តតាមអ្វីដែលយើងរៀន»។ សុន្ទរកថាដោយអ្នកត្រួតពិនិត្យសាលា។ រួមបញ្ចូលចំណុចខ្លះៗពីសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង សំរាប់ខែតុលាឆ្នាំ២០០៥។
២០ នាទី: «ការអប់រំដែលនាំទៅដល់ជីវិត»។a រៀបចំទុកជាមុនឲ្យបងប្អូនមួយឬពីរនាក់ប្រាប់នូវផលប្រយោជន៍ដែលគាត់បានទទួលពីការរៀនអំពីព្រះតាមរយៈអង្គការរបស់ទ្រង់។
ចំរៀងលេខ១១២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែធ្នូ
ចំរៀងលេខ១៦០
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ចូរយកចិត្តទុកដាក់នឹងម្ចាស់ផ្ទះដោយចេះប្រែប្រួល»។b រួមបញ្ចូលការសម្ដែងខ្លីមួយដែលបង្ហាញនូវរបៀបដែលអ្នកផ្សាយម្នាក់អាចប្រែប្រួលពាក្យផ្សាយរបស់គាត់ដោយយកចិត្តទុកដាក់ស្ដាប់ម្ចាស់ផ្ទះ។
២៥ នាទី: «តើកូនរបស់អ្នកអាចបង្ហាញភាពចាស់ទុំក្នុងការសំរេចចិត្តខ្លួនឯងឬទេ?»។c ត្រូវនាំមុខដោយអ្នកចាស់ទុំម្នាក់។ សុំបងប្រុសម្នាក់ដែលអានស្ទាត់អានវគ្គនីមួយៗជូនក្រុមជំនុំ។ ចូរពិគ្រោះនូវបទគម្ពីរទាំងអស់ដែលមានក្នុងអត្ថបទ។ ជាចុងបញ្ចប់សូម លើកទឹកចិត្តមាតាបិតាមើលសាឡើងវិញនូវសន្លឹកបន្ថែមពីកិច្ចបំរើព្រះរាជាណាចក្រយើង ខែធ្នូ ឆ្នាំ២០០២ និងខែមិថុនា ឆ្នាំ២០០១។ បន្ទាប់មក លើកទឹកចិត្តមាតាបិតាកុំបង្អង់ពិគ្រោះរឿងនេះជាមួយនឹងកូន ទាំងជួយកូនហាត់សាកឲ្យចេះពន្យល់នូវច្បាប់អំពីឈាមដែលមានក្នុងព្រះគម្ពីរ។ ការធ្វើដូច្នេះ នឹងជួយកូនឲ្យចេះត្រៀមពន្យល់នូវជំនឿរបស់ខ្លួនដោយចិត្តអង់អាច។ មេគ្រួសារគួរឆែកមើលឲ្យដឹងថា កូនម្នាក់ៗដែលបានទទួលបុណ្យជ្រមុជទឹកហើយមានលិខិតប្រគល់សិទ្ធិអំណាច ហើយកូនម្នាក់ៗដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកមានប័ណ្ណសម្គាល់ជាប់នឹងខ្លួន។ នៅពេលដែលកូនយើងត្រូវដេកពេទ្យហើយមានគេចង់ចាក់បញ្ចូលឈាម អ្នកចាស់ទុំត្រូវសូមជំនួយពីគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យ។
ចំរៀងលេខ១៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែធ្នូ
ចំរៀងលេខ៨៥
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមរៀបរាប់អំពីសេចក្ដីរាយការណ៍ពីគណនីនិងអានសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទានផងដែរ។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សព្វផ្សាយសំរាប់ខែធ្នូ។ ប្រសិនបើក្រុមជំនុំរបស់អ្នកនឹងដូរម៉ោងប្រជុំនៅដើមឆ្នាំថ្មី សូមប្រកាសប្រាប់។ រៀបរាប់ពីឧបករណ៍ផ្សាយសំរាប់ខែមករា ហើយប្រាប់បងប្អូនថា គាត់អាចរកឃើញយោបល់ពីរបៀបនិយាយក្នុងប្រកាសនវត្ថុណាមួយ។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ (ប្រសិនបើជាសមគួរសំរាប់តំបន់ផ្សាយរបស់អ្នក) សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមករា។ អាចប្រើពាក្យផ្សាយផ្សេងទៀតក៏បានដែរ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ណែនាំសិស្សឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះយើង»។d (វគ្គ១-៦) អានវគ្គ៥-៦និងបទគម្ពីរក្នុងវគ្គទាំងនោះ។ រៀបរាប់អំពីទស្សនៈរបស់សិស្សព្រះគម្ពីរនៅតំបន់យើងបើគាត់បានមើលកាសែតវីដេអូស្មរបន្ទាល់ព្រះយេហូវ៉ា អង្គការដែលគាំទ្រឈ្មោះនោះហើយ។
ចំរៀងលេខ២២២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២ ខែមករា
ចំរៀងលេខ២៧
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: «ចូរប្រើប្រាស់ឧបករណ៍ផ្សាយរបស់យើងដែលមានមូលដ្ឋានលើព្រះគម្ពីរដោយប្រាជ្ញា»។e រួមបញ្ចូលចំណុចខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើងខែកញ្ញា ឆ្នាំ២០០២ ទំព័រ១។
២០ នាទី: «ណែនាំសិស្សឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះយើង»។f (វគ្គ៧-១៣) ចូរឲ្យអ្នកបង្រៀនដ៏ល្អបង្ហាញនូវរបៀបនិយាយជាមួយនឹងសិស្សម្នាក់ដោយចិត្តស្មោះ ពីសារៈសំខាន់ឲ្យយើងចូលរួមកិច្ចប្រជុំ។
ចំរៀងលេខ៧៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
f កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។