កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែមេសា
ចម្រៀងលេខ៤៩
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ ឬពាក្យផ្សាយឯទៀតដែលសមនឹងតំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមេសា។ ក្នុងការសម្ដែងឲ្យអ្នកផ្សាយជូនសៀវភៅចំណេះឬសៀវភៅស្តើងដែលត្រូវនឹងម្ចាស់ផ្ទះដែលគាត់មានចំណាប់អារម្មណ៍ខ្លាំងនឹងសារក្នុងព្រះគម្ពីរ។
១៥ នាទី: «វិធីរក្សាឲ្យមានចិត្តឧស្សាហ៍ខ្នះខ្នែង»។a រួមបញ្ចូលចំណុចខ្លះៗដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០២ ទំព័រ២២ វគ្គ១៣។
២០ នាទី: «តើអ្នកចេះកែប្រែកាលវិភាគឬទេ?»។b បញ្ជាក់នូវរបៀបព័ត៌មានក្នុងអត្ថបទនោះទាក់ទងនឹងតំបន់ផ្សាយរបស់ក្រុមជំនុំ។ រៀបរាប់ការរៀបចំណាខ្លះរបស់ក្រុមជំនុំដើម្បីផ្សព្វផ្សាយនៅពេលល្ងាច។
ចម្រៀងលេខ១៣ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែមេសា
ចម្រៀងលេខ៨៥
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ បញ្ជាក់នូវការរៀបចំនាតំបន់ សម្រាប់សុន្ទរកថាសាធារណៈពិសេស។ លើកទឹកចិត្តបងប្អូនប្រើទំព័រចុងក្រោយនៃទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមេសាដើម្បីអញ្ជើញអស់អ្នកដែលអាចចូលរួមពិធីបុណ្យរំលឹកដូចជាសិស្សព្រះគម្ពីរ និងមនុស្សឯទៀតដែលមានចំណាប់អារម្មណ៍។ រៀបរាប់យ៉ាងសង្ខេបនូវបទពិសោធន៍ពីរបី ដែលអញ្ជើញមនុស្សឲ្យចូលរួមស្ដាប់សុន្ទរកថាសាធារណៈពិសេសដោយប្រើទស្សនាវដ្ដីប៉មយាមនេះ។
១២ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៨ នាទី: «ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចម្រើននៅមាត់ទ្វារផ្ទះនិងតាមទូរស័ព្ទ»។c រួមបញ្ចូលការសម្ដែងខ្លីមួយ ដែលបង្ហាញពីអ្វីដែលអ្នកផ្សាយម្នាក់អាចនិយាយឲ្យប្ដូរការសិក្សាព្រះគម្ពីរពីមាត់ទ្វារមកក្នុងផ្ទះ។
ចម្រៀងលេខ១៨១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែមេសា
ចម្រៀងលេខ១៨០
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ក្នុងកំលុងខែឧសភា យើងនឹងជូនទស្សនាវដ្ដីប៉មយាមជាបន្ត។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ ឬពាក្យផ្សាយផ្សេងទៀតដែលសមនឹងតំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែឧសភា។ បន្ទាប់ពីការសម្ដែង សូមលើកឡើងអត្ថបទផ្សេងទៀតក្នុងទស្សនាវដ្ដីនោះដែលប្រហែលទាក់ចិត្តទាញអារម្មណ៍មនុស្សនាតំបន់ផ្សាយ។
៣០ នាទី: «ចូររង់ចាំព្រះយេហូវ៉ា»។d ត្រូវថ្លែងដោយលេខាក្រុមជំនុំ។ សូមប្រាប់បងប្អូនថា ក្រុមជំនុំត្រូវចូលរួមមហាសន្និបាតនៅកន្លែងណា។ អញ្ជើញឲ្យបងប្អូនជាអ្នកស្ដាប់ប្រាប់អំពី ការពាក់នាមប័ណ្ណមហាសន្និបាតគ្រប់ពេលគ្រប់វេលាក្នុងកំលុងពេលមានមហាសន្និបាត អាចបើកឱកាសឲ្យផ្សព្វផ្សាយបានយ៉ាងណា។ លើកទឹកចិត្តបងប្អូនឲ្យឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ ដោយប្រើក្រដាស សូមរកជួប (S-43) បើជួបអ្នកចាប់អារម្មណ៍។
ចម្រៀងលេខ១៩១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែឧសភា
ចម្រៀងលេខ១១៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសម្រាប់ខែមេសា។ ពិគ្រោះព័ត៌មានក្នុងប្រអប់នៅទំព័រ៦ «តើអ្នកសួររកអ្នកចាប់អារម្មណ៍ឯទៀតឬទេ?»។
១៥ នាទី: «ចូរបង្ហាញការយកចិត្តទុកដាក់ដោយចេះមើលមុខ»។e រួមបញ្ចូលការសម្ដែងមួយយ៉ាងខ្លីពីកិច្ចផ្សព្វផ្សាយសាធារណៈមួយ ដោយមានអ្នកផ្សាយមើលមុខមនុស្សម្នាក់ ចាប់ផ្ដើមនិយាយជាមួយនឹងគាត់ ហើយបន្ទាប់មកធ្វើបន្ទាល់។
២០ នាទី: «សំបុត្រពីគណៈអភិបាល»។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើកិច្ចបំរើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៦ ទំព័រ៣-៤។
ចម្រៀងលេខ១១២ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
e កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។