លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើព្រះអធិបតេយ្យ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើព្រះអធិបតេយ្យ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០០៦។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៦។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. ដើម្បីបង្ហាញអារម្មណ៍សាទរពេលថ្លែងសុន្ទរកថា តើយើងត្រូវតែជឿស៊ប់ទៅលើអ្វី? [ht ទំព័រ៦៨ វគ្គ៥]
២. តើទឹកមុខរបស់យើងអាចបង្ហាញនូវអារម្មណ៍កក់ក្ដៅបានយ៉ាងណា? [ht ទំព័រ៧០ វគ្គ១៣]
៣. ហេតុអ្វីក៏ឧទាហរណ៍និទស្សន៍ដែលមិនស្មុគស្មាញគឺមានប្រយោជន៍? [ht ទំព័រ៧៤ វគ្គ៧, ៨]
៤. សូមរៀបរាប់នូវបញ្ហាខ្លះដែលយើងត្រូវជៀសវាងពេលប្រើឧទាហរណ៍និទស្សន៍? [ht ទំព័រ៧៦ វគ្គ២០-២១]
៥. សូមពន្យល់នូវមូលហេតុដែលយើងគួរប្រើពាក្យងាយយល់ក្នុងកិច្ចការផ្សព្វផ្សាយ? [ht ទំព័រ៧៨ វគ្គ៤]
សុន្ទរកថាទី១
៦. តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាមព្រះវរបិតា» មានន័យយ៉ាងណា? [wt ទំព័រ១១៣ វគ្គ៨]
៧. តើការទទួលបុណ្យជ្រមុជទឹក«ដោយនូវព្រះនាម . . . ព្រះរាជបុត្រា»មានន័យយ៉ាងណា? [wt ទំព័រ១១៣ វគ្គ៩]
៨. តើអ្នកណាដឹកនាំអង្គការរបស់ព្រះ? ហើយតើដឹកនាំតាមរបៀបណា? [wt ទំព័រ១២៩ វគ្គ៥]
៩. ហេតុអ្វីក៏យើងត្រូវរកឱកាសដើម្បីសរសើរអ្នកដទៃ? [w០៥ ១/១ ទំព័រ១៦ វគ្គ១៧]
១០. តើអ្នកចាស់ទុំនិងអ្នកងារជំនួយត្រូវតែងតាំងឡើងយ៉ាងដូចម្ដេច? [wt ទំព័រ១៣២ វគ្គ១១]
អំណានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើដាវីឌបាន‹រំងាប់ហើយព្រលួងព្រលឹងទ្រង់ដូចជាក្មេងដែលម្ដាយបានផ្ដាច់ដោះ›យ៉ាងដូចម្ដេច? ហើយតើយើងអាចយកតម្រាប់តាមទ្រង់តាមរបៀបណា? (ទំនុក. ១៣១:១-៣) [w០៦ ១/១១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីប្រាំ»; wE៧៧ ១៥/៧ ទំព័រ៤៤៥]
១២. តើមានការសម្រាលទុក្ខបែបណាដែលបានសរសេរទុកនៅទំនុកដំកើង ១៣៩:៧-១២? [w០៦ ១/១១ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅទំនុកដំកើង ប៉ែកទីប្រាំ»; wE៩៣ ១/១០ ទំព័រ១២-១៣]
១៣. តើមានឧទាហរណ៍អ្វីខ្លះស្តីអំពីភាពធំប្រសើររបស់ព្រះយេហូវ៉ាដែលបានរៀបរាប់នៅទំនុកដំកើងទី១៤៥ ដែលជាហេតុនាំឲ្យយើងអាចសរសើរទ្រង់តាមរយៈសេចក្ដីអធិស្ឋាននិងក្នុងកិច្ចផ្សព្វផ្សាយជាសាធារណៈ? (ទំនុក. ១៤៥:៣) [w០៤ ១/៤ ទំព័រ១៨-២៣; wE៩០ ១៥/៩ ទំព័រ១១-១៥]
១៤. តើការកោតខ្លាចព្រះយេហូវ៉ា «ជាដើមចម[ឬ«ប្រភព»]នៃដំរិះ»និង«ប្រាជ្ញា»យ៉ាងដូចម្ដេច? (សុ. ១:៧; ខ.ស.; ៩:១០) [w០៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅសុភាសិត»; rsE ទំព័រ២៨៩]
១៥. នៅសុភាសិត ៧:១, ២ តើ«អស់ទាំងពាក្យរបស់អញ» និង«អស់ទាំងបណ្ដាំអញ»រួមបញ្ចូលអ្វីខ្លះ? [w០៦ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅសុភាសិត»; wE០០ ១៥/១១ ទំព័រ២៨]