កម្មវិធីសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០០៧
អនុទ្ទេស
ក្នុងកំលុងឆ្នាំ២០០៧ សាលាកិច្ចបម្រើផ្សាយនឹងមានកម្មវិធីដូចតទៅនេះ:
ប្រភពព័ត៌មាន: សេចក្ដីបកប្រែពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ទស្សនាវដ្ដីប៉មយាម [w] កូនសៀវភៅវិធីបង្កើនសមត្ថភាពនិយាយនិងបង្រៀន [ht] សៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ [wt] សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច [kl] ហើយសៀវភៅស្តើងលោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ! [gf]។
កម្មវិធីសាលាគួរតែចាប់ផ្ដើមយ៉ាងទៀងពេលដោយច្រៀងចំរៀង អធិស្ឋាន និងការនិយាយស្វាគមន៍យ៉ាងខ្លី រួចបន្តដូចខាងក្រោមនេះ។ បន្ទាប់ពីសុន្ទរកថានីមួយៗ អ្នកត្រួតពិនិត្យសាលានឹងអញ្ជើញអ្នកថ្លែងម្នាក់ៗជាបន្តបន្ទាប់។
លក្ខណៈនៃការនិយាយ: ៥នាទី។ អ្នកត្រួតពិនិត្យសាលា ឬអ្នកជូនឱវាទរង ឬមួយក៏អ្នកចាស់ទុំម្នាក់ទៀតដែលមានសមត្ថភាព នឹងពន្យល់លក្ខណៈមួយនៃការនិយាយ ដោយប្រើកូនសៀវភៅបង្កើនសមត្ថភាពនិយាយជាមូលដ្ឋាន។ (ក្នុងក្រុមជំនុំដែលមិនសូវមានអ្នកចាស់ទុំច្រើននាក់ នោះអ្នកងារជំនួយដែលមានសមត្ថភាពអាចថ្លែងសុន្ទរកថានេះបានដែរ)។
សុន្ទរកថាទី១: ១០នាទី។ ត្រូវថ្លែងដោយអ្នកចាស់ទុំឬអ្នកងារជំនួយម្នាក់ដែលមានសមត្ថភាព ហើយត្រូវមានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមឬសៀវភៅចូរថ្វាយបង្គំព្រះពិតតែមួយ។ សុន្ទរកថាបង្ហាត់បង្ហាញនេះត្រូវថ្លែងក្នុងរយៈពេល១០នាទី។ សុន្ទរកថានេះមិនគ្រាន់តែមានគោលបំណងប្រាប់ព័ត៌មានប៉ុណ្ណោះទេ តែមានបំណងចង់ពន្យល់ឲ្យដឹងពីប្រយោជន៍ នៃព័ត៌មានដែលកំពុងតែពិគ្រោះនោះ ដោយបញ្ជាក់ព័ត៌មានដែលមានប្រយោជន៍ច្រើនបំផុតចំពោះក្រុមជំនុំ។ ត្រូវពន្យល់តាមគោលរឿងដែលមានស្រាប់។ បងប្អូនដែលថ្លែងសុន្ទរកថានេះមិនគួរថ្លែងលើសម៉ោងឡើយ។ បើចាំបាច់ សូមជូនឱវាទដោយឡែកពីអ្នកដទៃ។
គោលសំខាន់ៗពីអំណានព្រះគម្ពីរ: ១០នាទី។ អស់ប្រាំនាទី អ្នកចាស់ទុំឬអ្នកងារជំនួយដែលមានសមត្ថភាព ត្រូវបញ្ជាក់ចំណុចសំខាន់ៗស្របទៅតាមសេចក្ដីត្រូវការតាមតំបន់។ គាត់អាចលើកឡើងខណាមួយក្នុងអំណានព្រះគម្ពីរសម្រាប់សប្ដាហ៍នោះ។ គោលសំខាន់ៗនេះមិនត្រូវជាការសង្ខេបនូវអំណានព្រះគម្ពីរប៉ុណ្ណោះទេ។ គោលបំណងសំខាន់ចំបងគឺចង់ជួយអ្នកស្ដាប់ឲ្យយល់នូវមូលហេតុដែលព័ត៌មាននេះមានតម្លៃ និងរបៀបដែលពួកគេអាចអនុវត្តតាមព័ត៌មាននេះបាន។ អ្នកថ្លែងមិនគួរនិយាយលើសប្រាំនាទីដែលបានកំណត់សម្រាប់ផ្នែកដំបូង។ គាត់ត្រូវទុកប្រាំនាទីឲ្យអ្នកស្ដាប់ចូលរួមចំណែក។ អ្នកថ្លែងនឹងអញ្ជើញអ្នកស្ដាប់ឲ្យចូលរួមឆ្លើយយ៉ាងខ្លី (ត្រឹមតែ៣០វិនាទីឬខ្លីជាង) នូវចំណុចខ្លះៗដែលបងប្អូនបានចាប់អារម្មណ៍និងទទួលប្រយោជន៍ពីអំណានព្រះគម្ពីរសប្ដាហ៍នេះ។ បន្ទាប់មក អ្នកត្រួតពិនិត្យសាលានិងឲ្យសិស្សចេញទៅសាលផ្សេងៗរៀងៗខ្លួន។
សុន្ទរកថាទី២: ៤នាទីឬខ្លីជាង។ បងប្អូនប្រុសៗត្រូវអាន។ សិស្សនេះត្រូវអានអំណានដែលបានកំណត់ឲ្យដោយគ្មានពាក្យផ្ដើមឬពាក្យបញ្ចប់។ អ្នកត្រួតពិនិត្យសាលាត្រូវជួយសិស្សរៀនអានឲ្យស្រួលយល់ន័យ រៀនអានស្ទាត់ អានដោយសង្កត់សំឡេងឲ្យយល់អត្ថន័យ ចេះឡើងចុះសំឡេង ផ្អាកនូវកន្លែងត្រឹមត្រូវ និងអានឲ្យមានបែបបទជាការសន្ទនា។
សុន្ទរកថាទី៣: ៥នាទី។ សុន្ទរកថានេះនឹងត្រូវជូនបងប្អូនស្រីៗ។ សិស្សដែលទទួលសុន្ទរកថានេះនឹងជ្រើសរើសលំដាប់រៀបចំមួយ។ សិស្សត្រូវប្រើគោលរឿងដែលត្រូវជូន និងប្រើគោលរឿងនោះក្នុងលំដាប់រៀបចំទាក់ទងនឹងកិច្ចផ្សព្វផ្សាយម្យ៉ាងដែលបង្ហាញពីទិដ្ឋភាពពិតៗ ហើយមានប្រយោជន៍ក្នុងតំបន់ផ្សាយរបស់ក្រុមជំនុំ។ ពេលសុន្ទរកថាមិនប្រាប់ប្រភពព័ត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកព័ត៌មានដោយខ្លួនឯងសម្រាប់សុន្ទរកថានេះ ដោយមើលក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង។ សិស្សថ្មីៗគួរទទួលសុន្ទរកថាដែលប្រាប់ប្រភពព័ត៌មាន។ អ្នកត្រួតពិនិត្យសាលានិងខំស្វែងយល់ថា តើសិស្សនោះពន្យល់ព័ត៌មានយ៉ាងដូចម្ដេច? និងតើគាត់ជួយម្ចាស់ផ្ទះយ៉ាងដូចម្ដេច ដោយយកខគម្ពីរមកវែកញែកនិងយល់ចំណុចសំខាន់? អ្នកត្រួតពិនិត្យសាលានឹងកំណត់អ្នកណាជាអ្នកជំនួយរបស់សិស្ស។
សុន្ទរកថាទី៤: ៥នាទី។ សិស្សត្រូវពន្យល់គោលរឿងដែលបានត្រូវជូនឲ្យបានច្បាស់។ ពេលសុន្ទរកថាមិនប្រាប់ប្រភពព័ត៌មាន នោះសិស្សត្រូវស្រាវជ្រាវរកព័ត៌មានដោយខ្លួនឯងសម្រាប់សុន្ទរកថានេះ ដោយមើលក្នុងសៀវភៅផ្សេងៗរបស់អង្គការយើង។ ពេលបងប្អូនប្រុសៗទទួលសុន្ទរកថានេះ គាត់អាចថ្លែងដោយគិតដល់ប្រយោជន៍បងប្អូនក្នុងសាលព្រះរាជាណាចក្រតែម្ដង។ ពេលបងប្អូនស្រីៗទទួលសុន្ទរកថានេះ គាត់ត្រូវថ្លែងតាមលំនាំសម្រាប់សុន្ទរកថាទី៣។ អ្នកត្រួតពិនិត្យសាលាអាចសម្រេចជូនសុន្ទរកថាទី៤នេះឲ្យបងប្អូនប្រុសៗពេលណាក៏បាន។ សូមកត់សម្គាល់ថា គោលរឿងដែលមានផ្កាយ ត្រូវជូនចំពោះតែបងប្អូនប្រុសៗឲ្យថ្លែងជាសុន្ទរកថា។
ឱវាទ: ១នាទី។ អ្នកត្រួតពិនិត្យសាលានឹងមិនជំរាបប្រាប់ជាមុននូវលក្ខណៈនៃការនិយាយដែលអ្នកថ្លែងសុន្ទរកថាកំពុងតែហាត់នោះទេ។ ក្រោយសុន្ទរកថាទី២ ទី៣និងទី៤ អ្នកត្រួតពិនិត្យសាលានឹងលើកឡើងលក្ខណៈដ៏ល្អគួរឲ្យសរសើរស្តីអំពីរបៀបសិស្សថ្លែងសុន្ទរកថា។ អ្នកត្រួតពិនិត្យសាលាមិនគ្រាន់តែមានបំណងសរសើរថា៖ «ល្អណាស់!» ប៉ុណ្ណោះទេ តែគាត់ចង់បញ្ជាក់នូវមូលហេតុជាក់លាក់មួយចំនួនដែលលក្ខណៈនៃរបៀបថ្លែងនោះពិតជាមានប្រសិទ្ធភាព។ ក្រោយចប់ប្រជុំឬក៏នៅពេលផ្សេងទៀត អ្នកត្រួតពិនិត្យសាលាអាចជូនឱវាទតាមតម្រូវការរបស់សិស្សនីមួយៗដើម្បីជួយឲ្យសិស្សរីកចម្រើនទៀត។
កំណត់ពេល: សុន្ទរកថាទាំងអស់មិនត្រូវថ្លែងលើសពេលកំណត់ទេ ហើយឱវាទរបស់អ្នកត្រួតពិនិត្យមិនត្រូវលើសពេលដែរ។ ពេលដែលសុន្ទរកថាទី២ ទី៣ ឬទី៤លើសម៉ោង អ្នកត្រួតពិនិត្យគួរបញ្ឈប់សុន្ទរកថានោះដោយរបៀបស្លូតបូត។ ស្តីអំពីបងប្អូនប្រុសៗដែលថ្លែងសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ សុន្ទរកថាទី១ ឬមួយក៏គោលសំខាន់ពីអំណានព្រះគម្ពីរ បើគាត់ថ្លែងហួសពេលកំណត់ គាត់ត្រូវទទួលឱវាទដោយផ្ទាល់។ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់មើលប្រវែងសុន្ទរកថា។ កម្មវិធីទាំងមូលមានរយៈពេល៤៥នាទី មិនរួមបញ្ចូលចំរៀងនិងសេចក្ដីអធិស្ឋាន។
អ្នកជូនឱវាទរង: បើមានបងប្រុសម្នាក់ទៀតដែលមានសមត្ថភាពក្រៅពីអ្នកត្រួតពិនិត្យសាលា នោះក្រុមអ្នកចាស់ទុំអាចជ្រើសរើសគាត់ឲ្យធ្វើជាអ្នកជូនឱវាទរង។ ប្រសិនបើក្រុមជំនុំមានអ្នកចាស់ទុំច្រើននោះ រាល់ឆ្នាំអ្នកចាស់ទុំផ្សេងទៀតដែលមានសមត្ថភាពអាចបំពេញមុខងារនេះ។ ភារកិច្ចរបស់គាត់គឺ ត្រូវជូនឱវាទដោយផ្ទាល់បើចាំបាច់ ចំពោះបងប្អូនប្រុសៗណាដែលថ្លែងសុន្ទរកថាទីមួយនិងការលើកគោលសំខាន់ពីអំណានព្រះគម្ពីរ។ អ្នកជូនឱវាទរងនេះមិនចាំបាច់ជូនឱវាទដល់អ្នកចាស់ទុំនិងអ្នកងារជំនួយជារៀងរាល់ដងដែលពួកគាត់ថ្លែងសុន្ទរកថាឡើយ។
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ: ៣០នាទី។ ពីរខែម្ដង អ្នកត្រួតពិនិត្យសាលានឹងធ្វើការសើរើឡើងវិញដោយសំណួរនិងចម្លើយ។ ការរៀនសាឡើងវិញនេះនឹងធ្វើឡើងក្រោយបានថ្លែងសុន្ទរកថាដែលបញ្ជាក់លក្ខណៈនៃការនិយាយ និងការលើកគោលសំខាន់ៗពីអំណានព្រះគម្ពីររួចហើយ ដូចដែលបានពន្យល់ខាងលើ។ ការរៀនសាឡើងវិញនេះនឹងមានមូលដ្ឋានលើព័ត៌មានដែលបានត្រូវពិគ្រោះក្នុងកម្មវិធីសាលាក្នុងកំលុងពេលពីរខែកន្លងទៅ រួមទាំងសប្ដាហ៍ដែលរៀនសាឡើងវិញនោះដែរ។ បើក្រុមជំនុំរបស់អ្នកមានសន្និបាតប្រចាំមណ្ឌលនៅសប្ដាហ៍ដែលត្រូវមានលំហាត់សាឡើងវិញនោះ លំហាត់សាឡើងវិញ(និងសុន្ទរកថាផ្សេងៗទៀតដែលមានក្នុងសប្ដាហ៍នោះ) គួរធ្វើនៅសប្ដាហ៍បន្ទាប់ពីសន្និបាតហើយ។ ដូច្នេះ កម្មវិធីសម្រាប់សប្ដាហ៍បន្ទាប់ពីសន្និបាតគួរធ្វើនៅសប្ដាហ៍ដែលមានសន្និបាតប្រចាំមណ្ឌល។ បើអ្នកត្រួតពិនិត្យមណ្ឌលនឹងធ្វើទស្សនកិច្ចចំសប្ដាហ៍ដែលបានកំណត់ឲ្យមានលំហាត់សាឡើងវិញនោះ គួរមានចំរៀង សុន្ទរកថាអំពីលក្ខណៈនៃការនិយាយ និងគោលសំខាន់ៗពីអំណានព្រះគម្ពីរដូចអ្វីដែលបានកំណត់ក្នុងកម្មវិធី។ សុន្ទរកថាបង្ហាត់បង្ហាញនឹងត្រូវថ្លែងដោយប្រើព័ត៌មានពីកម្មវិធីសប្ដាហ៍បន្ទាប់ ហើយត្រូវថ្លែងបន្ទាប់ពីសុន្ទរកថាអំពីលក្ខណៈនៃការនិយាយ។ សាលាកិច្ចបម្រើផ្សាយសម្រាប់សប្ដាហ៍បន្ទាប់ នឹងមានសុន្ទរកថាអំពីលក្ខណៈនៃការនិយាយនិងគោលសំខាន់ៗពីអំណានព្រះគម្ពីរដូចអ្វីដែលបានកំណត់ក្នុងកម្មវិធី រួចមកនឹងមានលំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ។
កម្មវិធី
ខែមករា ថ្ងៃទី១ អំណានព្រះគម្ពីរ: អេសាយ ២៤-២៨ ចម្រៀងលេខ១៣ (៣៣)
លក្ខណៈនៃការនិយាយ: ព័ត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី១ (ht ទំព័រ១២-១៣ វគ្គ១-៦)
ទី១: ការមានចិត្តរាបទាបក្នុងចំណោមបងប្អូនខាងវិញ្ញាណ (w០៥ ១/៤ ទំព័រ៧-៩ វគ្គ២-៨)
ទី២: អេសាយ ២៦:១-១៨
ទី៣: តើយើងអាច«ប្រដាប់ខ្លួន ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ»យ៉ាងដូចម្ដេច? (រ៉ូម ១៣:១៤)
ទី៤: a ស្វាមីនិងភរិយាត្រូវមានចិត្តស្មោះនឹងគ្នាដើម្បីឲ្យមានសុភមង្គលក្នុងអាពាហ៍ពិពាហ៍ (kl ទំព័រ១២២-១២៣ វគ្គ១១-១៣)
ខែមករា ថ្ងៃទី៨ អំណានព្រះគម្ពីរ: អេសាយ ២៩-៣៣ ចម្រៀងលេខ១៨ (៤២)
លក្ខណៈនៃការនិយាយ: ព័ត៌មានដែលនាំឲ្យយល់ដឹង ផ្នែកទី២ (ht ទំព័រ១៣-១៥ វគ្គ៧-១៣)
ទី១: តើអ្វីជំរុញចិត្តយើងឲ្យផ្សព្វផ្សាយដំណឹងល្អ? (w០៥ ១/៤ ទំព័រ១៣-១៤ វគ្គ៦-១០)
ទី២: អេសាយ ៣០:១-១៤
ទី៣: យើងមិនមែនជារបស់លោកិយទេ (kl ទំព័រ១២៣-១២៥ វគ្គ១៤-១៥)
ទី៤: មូលហេតុដែលយើងដឹងថាព្រះយេហូវ៉ាស្រឡាញ់ក្មេងៗ
ខែមករា ថ្ងៃទី១៥ អំណានព្រះគម្ពីរ: អេសាយ ៣៤-៣៧ ចម្រៀងលេខ១០០ (២២២)
លក្ខណៈនៃការនិយាយ: ច្បាស់ហើយស្រួលយល់ (ht ទំព័រ១៥-១៦ វគ្គ១៤-២០)
ទី១: ចូរបណ្ដុះឲ្យមានទស្សនៈដូចព្រះយេស៊ូ ចំពោះអ្វីដែលត្រូវនិងអ្វីដែលខុស (w០៥ ១/៤ ទំព័រ៩-១០ វគ្គ១១-១៥)
ទី២: អេសាយ ៣៤:១-១៥
ទី៣: របៀបបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ដ៏ពិត
ទី៤: មូលហេតុដែលគ្រិស្តសាសនិកពិតមិនធ្វើពិធីបុណ្យណូអែលឬពិធីបុណ្យថ្ងៃកំណើត (kl ទំព័រ១២៦ វគ្គ១៦-១៧)
ខែមករា ថ្ងៃទី២២ អំណានព្រះគម្ពីរ: អេសាយ ៣៨-៤២ ចម្រៀងលេខ៨៧ (១៩៥)
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលធ្វើឲ្យចាប់អារម្មណ៍ (ht ទំព័រ១៧-១៨ វគ្គ១-៧)
ទី១: កុំឲ្យខ្លាចនឹងការប្រឆាំងឡើយ (w០៥ ១/៤ ទំព័រ១៥-១៦ វគ្គ១៦-១៨)
ទី២: អេសាយ ៣៨:៩-២២
ទី៣: ចូរធ្វើពិធីបុណ្យរំឭកអាហារពេលល្ងាចរបស់ព្រះអម្ចាស់ចុះ! (kl ទំព័រ១២៧ វគ្គ១៨)
ទី៤: មូលហេតុដែលយើងមិនគួរគិតស្មានថាអ្នកដទៃមានបំណងអាក្រក់
ខែមករា ថ្ងៃទី២៩ អំណានព្រះគម្ពីរ: អេសាយ ៤៣-៤៦ ចម្រៀងលេខ៤៨ (១១៣)
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលសមនឹងគោលរឿង (ht ទំព័រ១៨ វគ្គ៨-១០)
ទី១: មូលហេតុដែលយើងចាត់ទុកការជំនុំជំរះរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ (w០៥ ១/៥ ទំព័រ១៨-១៩ វគ្គ៤-៩)
ទី២: អេសាយ ៤៥:១-១៤
ទី៣: តើគោលការណ៍ព្រះគម្ពីរទាក់ទងនឹងការងារនិងការកម្សាន្តបានយ៉ាងណា? (kl ទំព័រ១២៧-១២៨ ទំព័រ១៩-២០)
ទី៤: b ហេតុដែលគ្រិស្តសាសនិកមិនប្រៀបធៀបខ្លួនទៅនឹងអ្នកឯទៀតដោយចង់ជែងកាត់មុខ
ខែកុម្ភៈ ថ្ងៃទី៥ អំណានព្រះគម្ពីរ: អេសាយ ៤៧-៥១ ចម្រៀងលេខ៣៥ (៧៩)
លក្ខណៈនៃការនិយាយ: ការផ្ដើមវាចាដែលមានប្រវែងត្រឹមត្រូវ (ht ទំព័រ១៩ វគ្គ១១-១៦)
ទី១: បន្ទូលរបស់ព្រះយេហូវ៉ាជួយយើង រក្សាឲ្យមានភាពស្អាតស្អំ ហើយជាជំនួយក្នុងការរក្សាឲ្យមានចិត្តស្មោះភក្ដី (w០៥ ១/៧ ទំព័រ១៩-២០ វគ្គ៥-១១)
ទី២: អេសាយ ៥០:១-១១
ទី៣: ចូរបង្ហាញការគោរពចំពោះជីវិតនិងឈាម (kl ទំព័រ១២៨-១២៩ វគ្គ២១-៣)
ទី៤: តើការជូនកាដូខុសនឹងគោលការណ៍ព្រះគម្ពីរទេ?
ខែកុម្ភៈ ថ្ងៃទី១២ អំណានព្រះគម្ពីរ: អេសាយ ៥២-៥៧ ចម្រៀងលេខ៥៩ (១៣៩)
លក្ខណៈនៃការនិយាយ: ទំហំសម្លេង (ht ទំព័រ២០-២២ វគ្គ១-១២)
ទី១: បន្ទូលរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យមានចិត្តក្លាហាន (w០៥ ១/៧ ទំព័រ២១ វគ្គ១២-១៤)
ទី២: អេសាយ ៥៥:១-១៣
ទី៣: ហេតុអ្វីក៏ការរស់នៅដោយលះបង់ប្រយោជន៍ខ្លួនតែងតែមានប្រយោជន៍?
ទី៤: ចូរស្ដាប់បង្គាប់ជានិច្ច បុគ្គលមួយអង្គដែលមានអំណាចខ្ពង់ខ្ពស់បំផុត (kl ទំព័រ១៣០-១៣២ វគ្គ១-៦)
ខែកុម្ភៈ ថ្ងៃទី១៩ អំណានព្រះគម្ពីរ: អេសាយ ៥៨-៦២ ចម្រៀងលេខ១ (៣)
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី១ (ht ទំព័រ២២-២៤ វគ្គ១៣-២១)
ទី១: ចូរបន្តផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដោយចិត្តក្លាហាន (wt ទំព័រ១៦៧-១៧៤)
ទី២: អេសាយ ៦០:១-១៤
ទី៣: ហេតុអ្វីបានជាការធ្វើជាបាវបម្រើរបស់ព្រះនាំឲ្យយើងពេញចិត្ត?
ទី៤: c ចូរចុះចូលនឹងអាជ្ញាធរជាន់ខ្ពស់ (kl ទំព័រ១៣២-១៣៤ វគ្គ៧-១០)
ខែកុម្ភៈ ថ្ងៃទី២៦ អំណានព្រះគម្ពីរ: អេសាយ ៦៣-៦៦ ចម្រៀងលេខ៦២ (១៤៦)
លក្ខណៈនៃការនិយាយ: ការផ្អាក ផ្នែកទី២ (ht ទំព័រ២៤-២៥ វគ្គ២២-២៨)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែមីនា ថ្ងៃទី៥ អំណានព្រះគម្ពីរ: យេរេមា ១-៤ ចម្រៀងលេខ៣២ (៧០)
លក្ខណៈនៃការនិយាយ: លើកទឹកចិត្តអ្នកស្ដាប់ឲ្យប្រើព្រះគម្ពីរ (ht ទំព័រ២៥-២៦ វគ្គ១-៦)
ទី១: ចូរទន្ទឹងចាំថ្ងៃនៃព្រះយេហូវ៉ា (wt ទំព័រ១៧៥-១៨៣)
ទី២: យេរេមា ៣:១-១៣
ទី៣: តើសុភមង្គលពិតផ្អែកលើអ្វី?
ទី៤: ចូរទទួលស្គាល់នូវការរៀបចំរបស់ព្រះឲ្យមានអំណាចគ្រប់គ្រងក្នុងគ្រួសារ (kl ទំព័រ១៣៤-១៣៧ វគ្គ១១-១៨)
ខែមីនា ថ្ងៃទី១២ អំណានព្រះគម្ពីរ: យេរេមា ៥-៧ ចម្រៀងលេខ៧ (១៩)
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី១ (ht ទំព័រ២៦-២៨ វគ្គ៧-១៨)
ទី១: ហេតុអ្វីបានជាព្រះយេហូវ៉ាសម្លាប់អ៊ុសា? (w០៥ ១/៥ ទំព័រ២១-២២ វគ្គ១៨-២១)
ទី២: យេរេមា ៥:១-១៤
ទី៣: អំណាចគ្រប់គ្រងក្នុងក្រុមជំនុំគឺសំវិធានការមួយដែលបង្ហាញនូវសេចក្ដីរបស់ព្រះយេហូវ៉ា (kl ទំព័រ១៣៧-១៣៩ វគ្គ១៩-២៥)
ទី៤: តើយើងអាចអនុវត្តតាមមេរៀននៅនិក្ខមនំ ១៤:១១ នៅសម័យយើងនេះយ៉ាងដូចម្ដេច?
ខែមីនា ថ្ងៃទី១៩ អំណានព្រះគម្ពីរ: យេរេមា ៨-១១ ចម្រៀងលេខ៥៤ (១៣២)
លក្ខណៈនៃការនិយាយ: របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ ផ្នែកទី២ (ht ទំព័រ២៨-២៩ វគ្គ១៩-២១)
ទី១: ក្នុងនាមជាគ្រិស្តសាសនិកជន ចូរមានមោទនភាពចុះ! (w០៥ ១/៥ ទំព័រ២៥-២៧ វគ្គ១២-១៩)
ទី២: យេរេមា ១០:១-១៦
ទី៣: តើហេតុអ្វីបានជាយើងដឹងថា អ័ប្រាហាំ យ៉ូប និងដានីយ៉ែលមានជំនឿលើដំណើររស់ឡើងវិញ?
ទី៤: តើសេចក្ដីស្មោះត្រង់ជួយកសាងចំណងអាពាហ៍ពិពាហ៍ដ៏សប្បាយយ៉ាងដូចម្ដេច? (kl ទំព័រ១៤០-១៤២ វគ្គ១-៦)
ខែមីនា ថ្ងៃទី២៦ អំណានព្រះគម្ពីរ: យេរេមា ១២-១៦ ចម្រៀងលេខ៤៤ (១០៥)
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី១ (ht ទំព័រ៣០ វគ្គ១-៥)
ទី១: តើព្រះយេស៊ូបានជួយពួកសាវ័កត្រៀមលក្ខណៈចំពោះកិច្ចការផ្សព្វផ្សាយដំណឹងល្អយ៉ាងដូចម្ដេច? (w០៥ ១/៥ ទំព័រ១១-១២ វគ្គ១៤-២០)
ទី២: យេរេមា ១២:១-១៣
ទី៣: សារៈសំខាន់នៃការប្រស្រ័យទាក់ទងគ្នាក្នុងចំណងអាពាហ៍ពិពាហ៍ (kl ទំព័រ១៤២-១៤៣ វគ្គ៧-៩)
ទី៤: តើមានមូលហេតុសមរម្យអ្វីខ្លះដែលគ្រិស្តសាសនិកគួរមានមោទនភាព?
ខែមេសា ថ្ងៃទី២ អំណានព្រះគម្ពីរ: យេរេមា ១៧-២១ ចម្រៀងលេខ៧១ (១៦៣)
លក្ខណៈនៃការនិយាយ: របៀបបន្លឺសម្លេងក្នុងការអានបទគម្ពីរ ផ្នែកទី២ (ht ទំព័រ៣១-៣២ វគ្គ៦-១៤)
ទី១: ការរក្សាការពារអត្តសញ្ញាណរបស់យើង ជាគ្រិស្តសាសនិក (w០៥ ១/៥ ទំព័រ២៨-៣០ វគ្គ១-១០)
ទី២: យេរេមា ២០:១-១៣
ទី៣: ចូរបង្ហាញកិត្ដិយសនិងការគោរពចំពោះគូអាពាហ៍ពិពាហ៍ (kl ទំព័រ១៤៣-១៤៥ វគ្គ១០-១៤)
ទី៤: d តើយើងគួរមានទស្សនៈយ៉ាងណាចំពោះឱវាទដែលបានផ្ដល់ឲ្យ?
ខែមេសា ថ្ងៃទី៩ អំណានព្រះគម្ពីរ: យេរេមា ២២-២៤ ចម្រៀងលេខ៥១ (១២៧)
លក្ខណៈនៃការនិយាយ: ការពន្យល់បទគម្ពីរត្រូវច្បាស់លាស់ (ht ទំព័រ៣២-៣៣ វគ្គ១៥-២២)
ទី១: ចូរតាំងចិត្តចង់ផ្គាប់ព្រះហឫទ័យរបស់ព្រះ (w០៥ ១/៥ ទំព័រ៣០-៣១ វគ្គ១១-១៤)
ទី២: យេរេមា ២៣:១-១៤
ទី៣: មូលហេតុដែលការចូលរួមក្នុងកិច្ចបម្រើផ្សាយនាំឲ្យយើងមានអំណរ
ទី៤: ទុកគំរូដ៏ល្អដោយស្រឡាញ់កូន (kl ទំព័រ១៤៥-១៤៦ វគ្គ១៥-១៨)
ខែមេសា ថ្ងៃទី១៦ អំណានព្រះគម្ពីរ: យេរេមា ២៥-២៨ ចម្រៀងលេខ១០ (២៧)
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ដោយនិយាយសាឡើងវិញ (ht ទំព័រ៣៤-៣៦ វគ្គ១-១៤)
ទី១: ចូររៀនពីប្រវត្ដិសាស្ត្រហើយកសាងអនាគតល្អ (w០៥ ១/៥ ទំព័រ៣១-៣២ វគ្គ១៥-១៨)
ទី២: យេរេមា ២៦:១-១៥
ទី៣: តើការប្រដៅដែលប្រកបដោយសេចក្ដីស្រឡាញ់និងសេចក្ដីណែនាំដ៏ប្រសប់អាចសម្រេចអ្វីខ្លះ? (kl ទំព័រ១៤៨-១៤៩ វគ្គ១៩-២៣)
ទី៤: តើពាក្យក្នុងខគម្ពីរដែលថា ដីត្រូវបណ្ដាសា មានន័យអ្វី? (លោ. ៣:១៧)
ខែមេសា ថ្ងៃទី២៣ អំណានព្រះគម្ពីរ: យេរេមា ២៩-៣១ ចម្រៀងលេខ៦៣ (១៤៨)
លក្ខណៈនៃការនិយាយ: កាយវិការ (ht ទំព័រ៣៦-៣៧ វគ្គ១៥-២០)
ទី១: ចំណងអាពាហ៍ពិពាហ៍អាចស្ថិតស្ថេរបាន ក្នុងគ្រាលំបាកនេះ (w០៥ ១/៦ ទំព័រ១១-១៣ វគ្គ១៧-២០)
ទី២: យេរេមា ៣១:១-១៤
ទី៣: ហេតុអ្វីបានជាសណ្ឋានឬភាពធំប្រសើររបស់ព្រះយេហូវ៉ាគ្មានកម្រិតសោះឡើយ?
ទី៤: មូលហេតុដែលយើងចង់ចូលទៅជិតព្រះ (kl ទំព័រ១៥០-១៥២ វគ្គ១-៥)
ខែមេសា ថ្ងៃទី៣០ អំណានព្រះគម្ពីរ: យេរេមា ៣២-៣៤ ចម្រៀងលេខ២ (៤)
លក្ខណៈនៃការនិយាយ: ការបញ្ជាក់គោលរឿង (ht ទំព័រ៣៧-៣៩ វគ្គ១-៨)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែឧសភា ថ្ងៃទី៧ អំណានព្រះគម្ពីរ: យេរេមា ៣៥-៣៨ ចម្រៀងលេខ១១ (២៩)
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី១ (ht ទំព័រ៣៩-៤០ វគ្គ៩-១៣)
ទី១: ការណែនាំដ៏ល្អចំពោះសមាជិកគ្រួសារដែលមិនមានជំនឿដូចគ្នា (w០៥ ១/៦ ទំព័រ១៦-១៨ វគ្គ១១-១៨)
ទី២: យេរេមា ៣៦:១-១៣
ទី៣: តម្រូវការដើម្បីចូលទៅជិតព្រះ (kl ទំព័រ១៥២-១៥៣ វគ្គ៦-៩)
ទី៤: តើគ្រិស្តសាសនិកអាចធ្វើយ៉ាងណាពេលដឹងថាជីវិតមានភាពមិនទៀង?
ខែឧសភា ថ្ងៃទី១៤ អំណានព្រះគម្ពីរ: យេរេមា ៣៩-៤៣ ចម្រៀងលេខ២៦ (៥៦)
លក្ខណៈនៃការនិយាយ: គោលចំណុចត្រូវបញ្ជាក់ច្បាស់លាស់ ផ្នែកទី២ (ht ទំព័រ៤០-៤២ វគ្គ១៤-២១)
ទី១: យើងមិនអាចបម្រើចៅហ្វាយពីរនាក់បានទេ (w០៥ ១/៦ ទំព័រ២១-២២ វគ្គ១២-១៦)
ទី២: យេរេមា ៣៩:១-១៤
ទី៣: ចូរអធិស្ឋានទៅឯព្រះដើម្បីឲ្យទ្រង់នឹងស្ដាប់យើង (kl ទំព័រ១៥៤-១៥៦ វគ្គ១០-១៤)
ទី៤: e មូលហេតុដែលគ្រិស្តសាសនិកពិតខំរក្សាភាពបរិសុទ្ធក្នុងកំលុងពេលដើរលេងជាគូ
ខែឧសភា ថ្ងៃទី២១ អំណានព្រះគម្ពីរ: យេរេមា ៤៤-៤៨ ចម្រៀងលេខ៥៨ (១៣៨)
លក្ខណៈនៃការនិយាយ: ទំនាក់ទំនងជាមួយអ្នកស្ដាប់ និងការមើលកំណត់ (ht ទំព័រ៤២-៤៤ វគ្គ១-៩)
ទី១: តើមានកាលៈទេសៈអ្វីខ្លះដែលប្រហែលជាតម្រូវឲ្យយើងយកឈ្នះទំនោរចិត្តខ្លួនយើង? (w០៥ ១/៦ ទំព័រ២៦-២៧ វគ្គ១០-១៤)
ទី២: យេរេមា ៤៦:១-១៧
ទី៣: តើការបញ្ឆោតខ្លួនជាអ្វី? ហើយតើយើងអាចប្រុងប្រយ័ត្នយ៉ាងដូចម្ដេចនឹងការបញ្ឆោតខ្លួន?
ទី៤: តើបាប៊ីឡូនក្នុងសៀវភៅវិវរណៈសំដៅទៅលើអ្វី?
ខែឧសភា ថ្ងៃទី២៨ អំណានព្រះគម្ពីរ: យេរេមា ៤៩-៥០ ចម្រៀងលេខ៣៩ (៨៦)
លក្ខណៈនៃការនិយាយ: ការប្រើទម្រង់នៃសុន្ទរកថា (ht ទំព័រ៤៤-៤៦ វគ្គ១០-១៩)
ទី១: ព្រះទ័យអត់ធ្មត់និងសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ (w០៥ ១/៧ ទំព័រ១០-១១ វគ្គ១០-១៤)
ទី២: យេរេមា ៤៩:១៤-២៧
ទី៣: ចូរតស៊ូក្នុងសេចក្ដីអធិស្ឋាននិងស្ដាប់តាមព្រះ (kl ទំព័រ១៥៦-១៥៩ វគ្គ១៥-២០)
ទី៤: មូលហេតុដែលមាតាបិតាគួរអានឲ្យកូនស្ដាប់
ខែមិថុនា ថ្ងៃទី៤ អំណានព្រះគម្ពីរ: យេរេមា ៥១-៥២ ចម្រៀងលេខ៧៣ (១៦៦)
លក្ខណៈនៃការនិយាយ: ការនិយាយស្ទាត់ (ht ទំព័រ៤៦-៤៨ វគ្គ១-១០)
ទី១: គោលបំណងរបស់ព្រះយេហូវ៉ាបានសម្រេចយ៉ាងអស្ចារ្យ (wt ទំព័រ១៨៤-១៩១)
ទី២: យេរេមា ៥២:១-១៦
ទី៣: ការមិនពឹងពាក់លើព្រះជាការល្ងីល្ងើ
ទី៤: ស្វែងរកសន្ដិសុខដ៏ពិតក្នុងចំណោមរាស្ត្ររបស់ព្រះ (kl ទំព័រ១៦០-១៦១ វគ្គ១-៤)
ខែមិថុនា ថ្ងៃទី១១ អំណានព្រះគម្ពីរ: បរិទេវ ១-២ ចម្រៀងលេខ៥២ (១២៩)
លក្ខណៈនៃការនិយាយ: ការនិយាយមានបែបបទជាការសន្ទនា (ht ទំព័រ៤៨-៥០ វគ្គ១១-២៣)
ទី១: ការថ្វាយបង្គំដែលមានសាមគ្គីភាពនៅសម័យរបស់យើង តើនេះមានន័យយ៉ាងណា? (wt ទំព័រ៥-៩ វគ្គ១-៩)
ទី២: បរិទេវ ២:១-១០
ទី៣: តើព្រះយេហូវ៉ាប្រទានអាហារខាងវិញ្ញាណតាមវិធីណាខ្លះ? (kl ទំព័រ១៦២-១៦៣ វគ្គ៥-៨)
ទី៤: មូលហេតុដែលសេចក្ដីសប្បុរសពិតមិនផុសចេញពីភាពទន់ខ្សោយទេ
ខែមិថុនា ថ្ងៃទី១៨ អំណានព្រះគម្ពីរ: បរិទេវ ៣-៥ ចម្រៀងលេខ២០ (៤៥)
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី១ (ht ទំព័រ៥១ វគ្គ២៤-២៧)
ទី១: តើមានកត្ដាណាខ្លះដែលនាំឲ្យមានសាមគ្គីភាពក្នុងការថ្វាយបង្គំ? (wt ទំព័រ៩-១៣ វគ្គ១០-១៤)
ទី២: បរិទេវ ៤:១-១៣
ទី៣: តើការបំពាក់ខ្លួនដោយសេចក្ដីស្រឡាញ់មានន័យអ្វី? (kl ទំព័រ១៦៣-១៦៧ វគ្គ៩-១៤)
ទី៤: f មូលហេតុដែលគ្រិស្តសាសនិកពិតមិនចូលរួមធ្វើនយោបាយ
ខែមិថុនា ថ្ងៃទី២៥ អំណានព្រះគម្ពីរ: អេសេគាល ១-៥ ចម្រៀងលេខ២៣ (៤៨)
លក្ខណៈនៃការនិយាយ: ការបន្លឺសូរស័ព្ទ ផ្នែកទី២ (ht ទំព័រ៥១-៥២ វគ្គ២៨-៣៤)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែកក្កដា ថ្ងៃទី២ អំណានព្រះគម្ពីរ: អេសេគាល ៦-១០ ចម្រៀងលេខ៩ (២៦)
លក្ខណៈនៃការនិយាយ: ប្រើពាក្យភ្ជាប់ឲ្យសាច់រឿងទាក់ទងគ្នា (ht ទំព័រ៥៣-៥៥ វគ្គ១-៨)
ទី១: ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះពិតតែមួយ ផ្នែកទី១ (wt ទំព័រ១៥-១៩ វគ្គ១-៩)
ទី២: អេសេគាល ៧:១-១៣
ទី៣: តើយើងត្រូវធ្វើអ្វីដើម្បីចូលទៅជិតព្រះយេហូវ៉ា? (យ៉ា. ៤:៨)
ទី៤: ក្រុមជំនុំជាកន្លែងដែលមានសន្ដិសុខ (kl ទំព័រ១៦៧-១៦៩ វគ្គ១៥-២០)
ខែកក្កដា ថ្ងៃទី៩ អំណានព្រះគម្ពីរ: អេសេគាល ១១-១៤ ចម្រៀងលេខ៤៧ (១១២)
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី១ (ht ទំព័រ៥៥-៥៦ វគ្គ៩-១៥)
ទី១: ការអបអរចំពោះគុណសម្បត្ដិរបស់ព្រះយេហូវ៉ា (w០៥ ១/៨ ទំព័រ២៦-២៨ វគ្គ១៥-២០)
ទី២: អេសេគាល ១១:១-១៣
ទី៣: ធ្វើតាមគំរូរបស់ព្រះយេស៊ូនិងបម្រើព្រះជារៀងរហូត (kl ទំព័រ១៧០-១៧១ វគ្គ១-៦)
ទី៤: តើខគម្ពីរនៅវិវរណៈ ១៧:៩-១១មានន័យអ្វី?
ខែកក្កដា ថ្ងៃទី១៦ អំណានព្រះគម្ពីរ: អេសេគាល ១៥-១៧ ចម្រៀងលេខ១១ (២៩)
លក្ខណៈនៃការនិយាយ: ការពន្យល់ដែលសមហេតុផល ផ្នែកទី២ (ht ទំព័រ៥៦-៥៧ វគ្គ១៦-២១)
ទី១: ការបង្រៀនដែលនាំឲ្យមានប្រាជ្ញា (w០៥ ១/៧ ទំព័រ១៤ វគ្គ៦-៩)
ទី២: អេសេគាល ១៦:១-១៣
ទី៣: តើដូចម្ដេចដែលហៅថាគំនិតឆ្លៀវឆ្លាត? (សុ. ១៣:១៦)
ទី៤: ជំហានដ៏ចាំបាច់ដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច (kl ទំព័រ១៧៣-១៧៥ វគ្គ៧-៩)
ខែកក្កដា ថ្ងៃទី២៣ អំណានព្រះគម្ពីរ: អេសេគាល ១៨-២០ ចម្រៀងលេខ៨៦ (១៩៣)
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី១ (ht ទំព័រ៥៨-៥៩ វគ្គ១-៦)
ទី១: ចូរបង្ហាញចិត្តអត់ធ្មត់ក្នុងក្រុមគ្រួសារ (w០៥ ១/៨ ទំព័រ៣០-៣២ វគ្គ១៣-១៧)
ទី២: អេសេគាល ១៨:១៩-២៩
ទី៣: មូលហេតុការធ្វើបុណ្យជ្រមុជទឹកជាចាំបាច់ (kl ទំព័រ១៧៥-១៧៦ វគ្គ១០-១២)
ទី៤: ភ័ស្តុតាងដែលបង្ហាញថាព្រះរាជាណាចក្ររបស់ព្រះជារដ្ឋាភិបាលដែលកំពុងតែគ្រប់គ្រង់
ខែកក្កដា ថ្ងៃទី៣០ អំណានព្រះគម្ពីរ: អេសេគាល ២១-២៣ ចម្រៀងលេខ១៥ (៣៥)
លក្ខណៈនៃការនិយាយ: ការបញ្ជាក់ហេតុដែលនាំឲ្យជឿ ផ្នែកទី២ (ht ទំព័រ៥៩-៦០ វគ្គ៧-១៤)
ទី១: គ្រោះថ្នាក់ដែលមកពីការគិតអំពីខ្លួនឯងប៉ុណ្ណោះ (w០៥ ១/៩ ទំព័រ១១-១២ វគ្គ១៣-១៨)
ទី២: អេសេគាល ២៣:១-១៧
ទី៣: ការធ្វើពិធីបុណ្យជ្រមុជទឹកជាព្រឹត្ដិការណ៍សំខាន់បំផុតក្នុងជីវិតរបស់អ្នក (kl ទំព័រ១៧៦-១៧៨ វគ្គ១៣-១៦)
ទី៤: តើអ្វីជាទស្សនៈត្រឹមត្រូវស្តីអំពីការធ្វើជាអ្នកធំ? (ម៉ាថ. ២០:២៦)
ខែសីហា ថ្ងៃទី៦ អំណានព្រះគម្ពីរ: អេសេគាល ២៤-២៧ ចម្រៀងលេខ១៦ (៣៧)
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី១ (ht ទំព័រ៦០-៦១ វគ្គ១៥-១៨)
ទី១: ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាព (w០៥ ១/៩ ទំព័រ១៣-១៥ វគ្គ៤-១០)
ទី២: អេសេគាល ២៤:១-១៤
ទី៣: តើម៉ូសេធ្វើជាគំរូដ៏ល្អប្រសើរចំពោះពួកគ្រិស្តសាសនិកក្នុងលក្ខណៈអ្វីខ្លះ?
ទី៤: តើការរស់នៅឲ្យស្របទៅតាមការឧទ្ទិសថ្វាយខ្លួននិងពិធីបុណ្យជ្រមុជទឹករបស់អ្នករួមបញ្ចូលអ្វីខ្លះ? (kl ទំព័រ១៧៨-១៨០ វគ្គ១៧-២២)
ខែសីហា ថ្ងៃទី១៣ អំណានព្រះគម្ពីរ: អេសេគាល ២៨-៣១ ចម្រៀងលេខ៥០ (១២៣)
លក្ខណៈនៃការនិយាយ: ជួយអ្នកស្ដាប់ឲ្យចេះវែកញែក ផ្នែកទី២ (ht ទំព័រ៦១-៦២ វគ្គ១៩-២៤)
ទី១: ចូរផ្គត់ផ្គង់ឲ្យក្រុមគ្រួសារខាងវិញ្ញាណចុះ! (w០៥ ១/៩ ទំព័រ២០-២២ វគ្គ១០-១៦)
ទី២: អេសេគាល ២៨:១-១៦
ទី៣: ការត្រៀមខ្លួនឥឡូវសម្រាប់«ជីវិតពិតប្រាកដ» (kl ទំព័រ១៨១-១៨២ វគ្គ១-៥)
ទី៤: តើពាក្យ«ស្អប់»តាមបទគម្ពីរមានន័យអ្វី?
ខែសីហា ថ្ងៃទី២០ អំណានព្រះគម្ពីរ: អេសេគាល ៣២-៣៤ ចម្រៀងលេខ៩៦ (២១៥)
លក្ខណៈនៃការនិយាយ: ការសង្កត់សម្លេងឲ្យយល់អត្ថន័យ (ht ទំព័រ៦៣-៦៤ វគ្គ១-៩)
ទី១: តើប្អូនៗយុវជនយុវតីអាចសរសើរព្រះយេហូវ៉ាបានយ៉ាងណា? (w០៥ ១/៩ ទំព័រ២៥-២៨ វគ្គ១១-១៩)
ទី២: អេសេគាល ៣៤:១-១៤
ទី៣: តើវិញ្ញាណរបស់ព្រះជួយយើងយ៉ាងដូចម្ដេច?
ទី៤: ក្រោយសង្គ្រាមអើម៉ាគេដូនផែនដីនឹងក្លាយទៅជាសួនមនោរម្យ (kl ទំព័រ១៨២-១៨៤ វគ្គ៦-១១)
ខែសីហា ថ្ងៃទី២៧ អំណានព្រះគម្ពីរ: អេសេគាល ៣៥-៣៨ ចម្រៀងលេខ៣៨ (៨៥)
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី១ (ht ទំព័រ៦៤-៦៦ វគ្គ១០-១៧)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែកញ្ញា ថ្ងៃទី៣ អំណានព្រះគម្ពីរ: អេសេគាល ៣៩-៤១ ចម្រៀងលេខ៩៤ (២១២)
លក្ខណៈនៃការនិយាយ: ការឡើងចុះសម្លេង ផ្នែកទី២ (ht ទំព័រ៦៦-៦៧ វគ្គ១៨-២៤)
ទី១: ហេតុអ្វីក៏គួរឲ្យពេញចិត្តនឹងបន្ទូលរបស់ព្រះ? (w០៥ ១/៧ ទំព័រ២៤ វគ្គ៣-៦)
ទី២: អេសេគាល ៤០:១-១៥
ទី៣: តើមនុស្សជាតិពិតជាអាចធ្វើឲ្យព្រះមានព្រះទ័យរីករាយមែនឬ?
ទី៤: សន្ដិភាពពាសពេញកន្លែងនិងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ (kl ទំព័រ១៨៤-១៨៧ វគ្គ១២-១៨)
ខែកញ្ញា ថ្ងៃទី១០ អំណានព្រះគម្ពីរ: អេសេគាល ៤២-៤៥ ចម្រៀងលេខ៣៤ (៧៧)
លក្ខណៈនៃការនិយាយ: បង្ហាញអារម្មណ៍សាទរ (ht ទំព័រ៦៨-៦៩ វគ្គ១-៥)
ទី១: សារមួយដែលនឹង‹ជួយថែទាំមនុស្សដែលមានចិត្តសង្រេង› (w០៥ ១/១០ ទំព័រ១០-១២ វគ្គ១៣-១៧)
ទី២: អេសេគាល ៤៣:១-១២
ទី៣: តើភាពគ្រប់លក្ខណ៍មានន័យយ៉ាងណា ហើយតើយើងអាចមានជីវិតគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? (kl ទំព័រ១៨៧-១៩១ វគ្គ១៩-២៥)
ទី៤: g តើយើងអាចសម្គាល់«សំឡេងរបស់មនុស្សដទៃ»ដោយរបៀបណា? (យ៉ូន. ១០:៥)
ខែកញ្ញា ថ្ងៃទី១៧ អំណានព្រះគម្ពីរ: អេសេគាល ៤៦-៤៨ ចម្រៀងលេខ៧២ (១៦៤)
លក្ខណៈនៃការនិយាយ: ការបង្ហាញអារម្មណ៍សាទរស្របតាមព័ត៌មាន (ht ទំព័រ៦៩-៧០ វគ្គ៦-៩)
ទី១: ចូរលើកដំកើងព្រះយេហូវ៉ាជាព្រះពិតតែមួយ ផ្នែកទី២ (wt ទំព័រ១៩-២២ វគ្គ១០-១៦)
ទី២: អេសេគាល ៤៧:១-១៤
ទី៣: ព្រះទ្រង់អញ្ជើញអ្នកឲ្យទៅជាមិត្តសំឡាញ់របស់ទ្រង់ (gf មេរៀនទី១និង២)
ទី៤: h មូលហេតុដែលកេរមត៌កដ៏វិសេសខាងវិញ្ញាណគឺជាអំណោយដ៏ល្អបំផុតដែលមាតាបិតាអាចប្រគល់ឲ្យកូន
ខែកញ្ញា ថ្ងៃទី២៤ អំណានព្រះគម្ពីរ: ដានីយ៉ែល ១-៣ ចម្រៀងលេខ៨៨ (២០០)
លក្ខណៈនៃការនិយាយ: ការបង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី១ (ht ទំព័រ៧០-៧១ វគ្គ១០-១៤)
ទី១: ចូរបន្តកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវព្រះបន្ទូលរបស់ព្រ (wt ទំព័រ២៣-២៧ វគ្គ១-១០)
ទី២: ដានីយ៉ែល ២:១-១៦
ទី៣: មូលហេតុដែលយើងមិនជឿថាចំនួន១៤៤.០០០តំណាងអ្វីផ្សេងទៀត (វិវរ. ៧:៤)
ទី៤: របៀបដែលអ្នកអាចរៀនអំពីព្រះ (gf មេរៀនទី៣និង៤)
ខែតុលា ថ្ងៃទី១ អំណានព្រះគម្ពីរ: ដានីយ៉ែល ៤-៦ ចម្រៀងលេខ៧៩ (១៧៧)
លក្ខណៈនៃការនិយាយ: ការបង្ហាញអារម្មណ៍កក់ក្ដៅ ផ្នែកទី២ (ht ទំព័រ៧១-៧២ វគ្គ១៥-២០)
ទី១: ពេលដែលមនុស្សប្រឆាំងនឹងសាររបស់យើង (w០៥ ១/១០ ទំព័រ១៦-១៨ វគ្គ១៥-២១)
ទី២: ដានីយ៉ែល ៤:១-១៧
ទី៣: តើយើងអាចធ្វើតាមគុណសម្បត្ដិល្អៗរបស់មភីបូសែតយ៉ាងដូចម្ដេច?
ទី៤: មិត្តសំឡាញ់របស់ព្រះនឹងរស់នៅក្នុងសួនមនោរម្យ (gf មេរៀនទី៥)
ខែតុលា ថ្ងៃទី៨ អំណានព្រះគម្ពីរ: ដានីយ៉ែល ៧-៩ ចម្រៀងលេខ១៤ (៣៤)
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី១ (ht ទំព័រ៧២-៧៤ វគ្គ១-៦)
ទី១: «ចូរល្បងខ្លួនមើលចុះ!» (w០៥ ១/១០ ទំព័រ២១-២៣ វគ្គ១២-២០)
ទី២: ដានីយ៉ែល ៧:១-១២
ទី៣: សួនមនោរម្យជិតមកដល់ហើយ! (gf មេរៀនទី៦)
ទី៤: តើមានមូលហេតុអ្វីខ្លះដែលការចូលរួមយ៉ាងទៀងទាត់ក្នុងកិច្ចបម្រើផ្សាយធ្វើឲ្យយើងមានអំណរពិសេស?
ខែតុលា ថ្ងៃទី១៥ អំណានព្រះគម្ពីរ: ដានីយ៉ែល ១០-១២ ចម្រៀងលេខ២៤ (៥០)
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ត្រូវតាមសាច់រឿង ផ្នែកទី២ (ht ទំព័រ៧៤-៧៥ វគ្គ៧-១៤)
ទី១: គោលដៅរបស់យើងក្នុងការកាន់តាមយ៉ាងខ្ជាប់ខ្ជួននូវព្រះបន្ទូលរបស់ព្រះ (wt ទំព័រ២៧-៣១ វគ្គ១១-១៣)
ទី២: ដានីយ៉ែល ១១:១-១៤
ទី៣: តើចិត្តរាបទាបអាចជួយយើងជានានឹងគ្នាឡើងវិញយ៉ាងដូចម្ដេច?
ទី៤: ការព្រមានមួយពីអតីតកាល (gf មេរៀនទី៧)
ខែតុលា ថ្ងៃទី២២ អំណានព្រះគម្ពីរ: ហូសេ ១-៧ ចម្រៀងលេខ៦៥ (១៥២)
លក្ខណៈនៃការនិយាយ: ឧទាហរណនិទស្សន៍ស្របតាមអ្នកស្ដាប់ (ht ទំព័រ៧៥-៧៧ វគ្គ១៥-២២)
ទី១: ព្យាការីទាំងប៉ុន្មានសុទ្ធតែធ្វើបន្ទាល់អំពីព្រះយេស៊ូ (wt ទំព័រ៣២-៣៧ វគ្គ១-៩)
ទី២: ហូសេ ៥:១-១៥
ទី៣: តើអ្នកណាជាពួកសត្រូវរបស់ព្រះ? ហើយតើអ្នកណាជាមិត្តសំឡាញ់របស់ព្រះ? (gf មេរៀនទី៨និង៩)
ទី៤: តើគ្រិស្តសាសនិកពិតអាចបង្ហាញចិត្តអត់ធ្មត់យ៉ាងដូចម្ដេច?
ខែតុលា ថ្ងៃទី២៩ អំណានព្រះគម្ពីរ: ហូសេ ៨-១៤ ចម្រៀងលេខ២១ (៤៦)
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសម្រាប់ការផ្សាយ ផ្នែកទី១ (ht ទំព័រ៧៧-៧៨ វគ្គ១-៥)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
ខែវិច្ឆិកា ថ្ងៃទី៥ អំណានព្រះគម្ពីរ: យ៉ូអែល ១-៣ ចម្រៀងលេខ៧៣ (១៦៦)
លក្ខណៈនៃការនិយាយ: ប្រើគំនិតងាយស្រួលសម្រាប់ការផ្សាយ ផ្នែកទី២ (ht ទំព័រ៧៨-៨០ វគ្គ៦-១៣)
ទី១: បង្ហាញជំនឿលើព្រះគ្រិស្ត (wt ទំព័រ៣៧-៤០ វគ្គ១០-១៥)
ទី២: យ៉ូអែល ២:១-១៤
ទី៣: តើ«សេចក្ដីស្រឡាញ់ដែលពេញខ្នាត»មានន័យអ្វី? (១យ៉ូន. ៤:១៨)
ទី៤: របៀបរកឃើញសាសនាពិត (gf មេរៀនទី១០)
ខែវិច្ឆិកា ថ្ងៃទី១២ អំណានព្រះគម្ពីរ: អេម៉ុស ១-៩ ចម្រៀងលេខ៩៣ (២១១)
លក្ខណៈនៃការនិយាយ: ការបញ្ចប់សមរម្យនិងមានប្រសិទ្ធភាព (ht ទំព័រ៨០-៨២ វគ្គ១-៩)
ទី១: សេរីភាពដែលពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាមាន (wt ទំព័រ៤១-៤៦ វគ្គ១-៩)
ទី២: អេម៉ុស ២:១-១៦
ទី៣: ហេតុអ្វីមិនចាំបាច់ពិសោធន៍ទើបបានរៀន?
ទី៤: ចូរបដិសេធចោលសាសនាមិនពិត! (gf មេរៀនទី១១)
ខែវិច្ឆិកា ថ្ងៃទី១៩ អំណានព្រះគម្ពីរ: អូបាឌា ១-យ៉ូណាស ៤ ចម្រៀងលេខ៩៩ (២២០)
លក្ខណៈនៃការនិយាយ: ការបញ្ចប់ដែលមានប្រវែងត្រឹមត្រូវ (ht ទំព័រ៨២-៨៣ វគ្គ១០-១៤)
ទី១: តើអ្វីជាលទ្ធផលដ៏គួរឲ្យសោកស្ដាយ ដែលមកពីអ្វីលោកិយនេះចាត់ទុកជាសេរីភាព? (wt ទំព័រ៤៦-៤៩ វគ្គ១០-១៤)
ទី២: យ៉ូណាស ១:១-២:១
ទី៣: មូលហេតុដែលត្រូវមានសួនមនោរម្យខាងវិញ្ញាណមុនមានសួនមនោរម្យនៅលើផែនដី
ទី៤: តើមានអ្វីកើតឡើងពេលស្លាប់ទៅ? (gf មេរៀនទី១២)
ខែវិច្ឆិកា ថ្ងៃទី២៦ អំណានព្រះគម្ពីរ: មីកា ១-៧ ចម្រៀងលេខ៩៥ (២១៣)
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី១ (ht ទំព័រ៨៣-៨៥ វគ្គ១៥-២៤)
ទី១: រឿងចំណោទដែលយើងគ្រប់គ្នាត្រូវតែប្រឈមមុខ ផ្នែកទី១ (wt ទំព័រ៥០-៥៤ វគ្គ១-៨)
ទី២: មីកា ២:១-១៣
ទី៣: មន្តអាគមនិងអំពើអាបធ្មប់គឺជាអំពើមិនល្អទេ (gf មេរៀនទី១៣)
ទី៤: តើភាពស្លូតបូតរួមបញ្ចូលអ្វីខ្លះ?
ខែធ្នូ ថ្ងៃទី៣ អំណានព្រះគម្ពីរ: ណាហ៊ុម ១-ហាបាគុក ៣ ចម្រៀងលេខ២៨ (៥៨)
លក្ខណៈនៃការនិយាយ: ការកំណត់ពេល ផ្នែកទី២ (ht ទំព័រ៨៥-៨៦ វគ្គ២៥-២៩)
ទី១: រឿងចំណោទដែលយើងគ្រប់គ្នាត្រូវតែប្រឈមមុខ ផ្នែកទី២ (wt ទំព័រ៥៤-៥៩ វគ្គ៩-១៨)
ទី២: ហាបាគុក ១:១-១៧
ទី៣: មូលហេតុដែលជីវិតជារៀងរហូតគ្មានអ្វីដែលនាំឲ្យអផ្សុកឡើយ
ទី៤: មិត្តសំឡាញ់របស់ព្រះជៀសវាងពីអ្វីដែលអាក្រក់ (gf មេរៀនទី១៤)
ខែធ្នូ ថ្ងៃទី១០ អំណានព្រះគម្ពីរ: សេផានា ១-ហាកាយ ២ ចម្រៀងលេខ៤៥ (១០៦)
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួន និងលក្ខណៈថ្លៃថ្នូរ ផ្នែកទី១ (ht ទំព័រ៨៦-៨៨ វគ្គ១-៩)
ទី១: ហេតុដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ? (wt ទំព័រ៦០-៦៣ វគ្គ១-៧)
ទី២: សេផានា ៣:១-១៧
ទី៣: មិត្តសំឡាញ់របស់ព្រះធ្វើអ្វីដែលល្អ (gf មេរៀនទី១៥)
ទី៤: i តើចំណងមិត្តភាពជាមួយនឹងព្រះមានអានុភាពអ្វីលើចំណងអាពាហ៍ពិពាហ៍?
ខែធ្នូ ថ្ងៃទី១៧ អំណានព្រះគម្ពីរ: សាការី ១-៨ ចម្រៀងលេខ៩២ (២០៩)
លក្ខណៈនៃការនិយាយ: បង្ហាញទំនុកចិត្តមាំមួន និងលក្ខណៈថ្លៃថ្នូរ ផ្នែកទី២ (ht ទំព័រ៨៨ វគ្គ១០-១៤)
ទី១: អ្វីដែលយើងរៀនពីការដែលព្រះអនុញ្ញាតឲ្យមានអំពើអាក្រក់ជួជាតិ (wt ទំព័រ៦៣-៦៩ វគ្គ៨-១៨)
ទី២: សាការី ៧:១-១៤
ទី៣: តើចក្ខុនិមិត្តពីការផ្លាស់ប្រែទ្រង់ទ្រាយបានសម្រេចយ៉ាងដូច-ម្ដេច?
ទី៤: ចូរបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ (gf មេរៀនទី១៦)
ខែធ្នូ ថ្ងៃទី២៤ អំណានព្រះគម្ពីរ: សាការី ៩-១៤ ចម្រៀងលេខ៩៨ (២០២)
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី១ (ht ទំព័រ៨៩-៩១ វគ្គ១៥-២៨)
ទី១: ‹ការតយុទ្ធនឹងពួកវិញ្ញាណកំណាច› (wt ទំព័រ៧០-៧៥ វគ្គ១-១២)
ទី២: សាការី ១០:១-១២
ទី៣: ចូរឲ្យបានជាមិត្តសំឡាញ់របស់ព្រះជារៀងរហូតតទៅ! (gf មេរៀនទី១៧និង១៨)
ទី៤: តើយើងអាចត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការបៀតបៀនយ៉ាងដូចម្ដេច?
ខែធ្នូ ថ្ងៃទី៣១ អំណានព្រះគម្ពីរ: ម៉ាឡាគី ១-៤ ចម្រៀងលេខ៦១ (១៤៤)
លក្ខណៈនៃការនិយាយ: អាការក្រៅផ្ទាល់ខ្លួន ផ្នែកទី២ (ht ទំព័រ៩១-៩២ វគ្គ២៩-៣៤)
លំហាត់សាឡើងវិញដោយសំណួរនិងចម្លើយ
[Footnotes]
a ឲ្យតែបងប្អូនប្រុសៗថ្លែង។
b ឲ្យតែបងប្អូនប្រុសៗថ្លែង។
c ឲ្យតែបងប្អូនប្រុសៗថ្លែង។
d ឲ្យតែបងប្អូនប្រុសៗថ្លែង។
e ឲ្យតែបងប្អូនប្រុសៗថ្លែង។
f ឲ្យតែបងប្អូនប្រុសៗថ្លែង។
g ឲ្យតែបងប្អូនប្រុសៗថ្លែង។
h ឲ្យតែបងប្អូនប្រុសៗថ្លែង។
i ឲ្យតែបងប្អូនប្រុសៗថ្លែង។