កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែតុលា
ចម្រៀងលេខ៧៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបម្រើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់នៅទំព័រទី១៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែតុលាថែមទាំងសន្លឹកដំណឹងព្រះរាជាណាចក្រលេខ៣៧។
១៥ នាទី: «ចូរជួយអ្នកឯទៀតឲ្យក្លាយជាមិត្តសម្លាញ់របស់ព្រះ»។a សូមអញ្ជើញអ្នកស្ដាប់ប្រាប់ពីរបៀបដែលគំរូរបស់អ្នកដទៃ និងសេចក្ដីអធិស្ឋានយ៉ាងស្មោះអស់ពីចិត្តបានជួយពួកគាត់ឲ្យរីកចម្រើនរហូតដល់ទទួលបុណ្យជ្រមុជទឹក។
២០ នាទី: ចូរត្រៀមចែកសន្លឹកដំណឹងព្រះរាជាណាចក្រលេខ៣៧។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ សូមរំលឹកសាឡើងវិញអំពីការរៀបចំពិសេសដែលមានក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើងសម្រាប់ខែកញ្ញា។ សូមដាស់តឿនទាំងអស់គ្នាឲ្យចូលរួមដោយចិត្តខ្នះខ្នែង។ សូមលើកទឹកចិត្តអស់អ្នកដែលមានសិស្សព្រះគម្ពីរកំពុងតែរីកចម្រើនឲ្យពិចារណាថា តើសិស្សរបស់ពួកគាត់មានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីចុះឈ្មោះជាអ្នកផ្សព្វផ្សាយមិនទាន់ទទួលបុណ្យជ្រមុជទឹក ឲ្យចូលរួមក្នុងការរៀបចំពិសេសចែកសន្លឹកដំណឹងព្រះរាជាណាចក្រនេះទេ? មាតាបិតាក៏អាចពិចារណាមើលគុណសម្បត្ដិនៃបុត្រធីតារបស់ពួកគាត់ដែរ។
ចម្រៀងលេខ២១៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែតុលា
ចម្រៀងលេខ១៨៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២០ នាទី: របៀបក្រុមជំនុំត្រូវរៀបចំឡើងនិងចាត់ចែង។ សុន្ទរកថានិងការពិភាក្សាជាមួយអ្នកស្ដាប់ដោយប្រើសន្លឹកបន្ថែមទំព័រទី៣-៥។ (ជំពូក៤នៃសៀវភៅអង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ា)
១៥ នាទី: «តើអ្នកចាត់ទុកអ្វីជាអាទិភាពក្នុងជីវិត?»។b សូមអញ្ជើញអ្នកផ្សាយខ្លះៗដែលបានជ្រើសរើសទុកជាមុន ឲ្យរៀបរាប់អំពីរបៀបដែលពួកគេបានកែប្រែកាលវិភាគ ដើម្បីស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន និងរៀបរាប់អំពីពរដែលពួកគេបានទទួលមកវិញ។
ចម្រៀងលេខ១០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែតុលា
ចម្រៀងលេខ២៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនេយ្យព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ ដោយប្រើយោបល់នៅទំព័រទី១៦ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែវិច្ឆិកា។ ក្នុងការសម្ដែង ចូរបង្ហាញពីរបៀបដែលអាចតបឆ្លើយពេលម្ចាស់ផ្ទះនិយាយពាក្យផ្ដាច់ការសន្ទនា«ហេតុអ្វីក៏ពួកអ្នកមករកជួបគេញឹកញយម្ល៉េះ?»។—សូមមើលកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរទំព័រទី១២។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «ចូរទទួលប្រយោជន៍យ៉ាងពេញលេញពីប្រជុំសម្រាប់កិច្ចបម្រើផ្សាយ»។c ពេលពិភាក្សាវគ្គទី៣ សូមរួមបញ្ចូលយោបល់នៅប្រអប់សំណួរក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើងខែកញ្ញា ឆ្នាំ២០០១ វគ្គ៤ ស្តីពីអ្វីដែលយើងគួរធ្វើពេលដែលគ្មានបងប្រុសដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីដឹកនាំប្រជុំសម្រាប់កិច្ចបម្រើផ្សាយ។
ចម្រៀងលេខ១៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែតុលា
ចម្រៀងលេខ២០៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំលឹកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចបម្រើផ្សាយ និងសរសេរនៅខាងខ្នងសេចក្ដីរាយការណ៍នូវចំនួនសន្លឹកដំណឹងព្រះរាជាណាចក្រលេខ៣៧ដែលពួកគាត់បានចែកជូន។
១៥ នាទី: តើបុត្រធីតារបស់អ្នកកំពុងរៀនអំពីអ្វី? បិតាម្នាក់(និងមាតាផងក៏បាន) និងកូនតូចៗពីរឬបីនាក់កំពុងតែពិនិត្យមើលរឿងលេខ៦៩ពីសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំស្តីពីក្មេងស្រីសាសន៍អ៊ីស្រាអែលម្នាក់នៅស្រុកស៊ីរី។ សូមលើកបញ្ជាក់ថានាងបានបម្រើព្រះយេហូវ៉ាតែម្នាក់ឯងគត់នៅក្រៅប្រទេស ក៏ប៉ុន្តែនាងនៅតែមានចិត្តជំរុញឲ្យធ្វើបន្ទាល់យ៉ាងក្លាហានពីព្រះយេហូវ៉ានិងពីព្យាការីរបស់ទ្រង់។ សូមជួយបុត្រធីតាឲ្យធ្វើតាមអ្វីដែលពួកគេបានរៀន។ តើព័ត៌មាននេះអាចទាក់ទងនឹងការធ្វើបន្ទាល់ដល់សិស្សរួមថ្នាក់និងគ្រូរបស់ពួកគេយ៉ាងដូចម្ដេច? តើនេះអាចជួយពួកគេឲ្យកាន់ជំហរយ៉ាងណានៅសាលារៀនពេលមានថ្ងៃបុណ្យជាតិ និងថ្ងៃខួបកំណើតជាដើម?
២០ នាទី: បទពិសោធន៍ក្នុងការផ្ដល់សន្លឹកដំណឹងព្រះរាជាណាចក្រលេខ៣៧។ សូមឲ្យអ្នកផ្សាយរៀបរាប់ពីលទ្ធផលដែលគួរឲ្យលើកទឹកចិត្ត ដែលពួកគាត់មានក្នុងការចែកសន្លឹកដំណឹងព្រះរាជាណាចក្រលេខ៣៧។ សូមប្រាប់បងប្អូនថាយើងបានផ្សព្វផ្សាយតំបន់ណាខ្លះរួចហើយ និងពីអ្វីដែលយើងត្រូវបង្ហើយឲ្យទាន់ថ្ងៃទី១២ ខែវិច្ឆិកា។ សូមធ្វើការបង្ហាញពីការត្រឡប់ទៅជួបដោយប្រើសៀវភៅព្រះគម្ពីរបង្រៀន។ សូមរំលឹកអ្នកផ្សាយឲ្យយកសន្លឹកដំណឹងព្រះរាជាណាចក្រដែលពួកគេមិនអាចចែកជូនអស់មកវិញ មុនពេលការរៀបចំពិសេសចប់ ដើម្បីអ្នកឯទៀតអាចប្រើបាន។
ចម្រៀងលេខ២២២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែវិច្ឆិកា
ចម្រៀងលេខ៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សូមធ្វើការសម្ដែងមួយពីរបៀបផ្ដល់សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំជាសៀវភៅដែលយើងនឹងស្នើជូនចាប់ពីថ្ងៃទី១៥ខែវិច្ឆិការហូតដល់ចុងខែវិច្ឆិកា។ បើមានពេលគ្រប់គ្រាន់ សូមអញ្ជើញអ្នកស្ដាប់រៀបរាប់ពីលទ្ធផលល្អដែលគាត់មានក្នុងការស្នើផ្ដល់សៀវភៅនេះក្នុងកិច្ចបម្រើផ្សាយ ឬជាមួយសាច់ញាតិរបស់ខ្លួន។
២០ នាទី: តើមានអ្វីធ្វើឲ្យអ្នកស្ទាក់ស្ទើរក្នុងចិត្តទេ? សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ ទំព័រ១២-១៤។
១៥ នាទី: ប្រអប់សំណួរ។ អ្នកចាស់ទុំម្នាក់ថ្លែងសុន្ទរកថាដោយលើកទឹកចិត្តបងប្អូនឲ្យធ្វើតាមយោបល់ទាំងប៉ុន្មាននោះ។
ចម្រៀងលេខ៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
[Footnotes]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។