បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៧ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​មេសា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​ឧសភា
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៤/០៧ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៩ ខែ​មេសា

ចម្រៀង​លេខ​២៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​១២ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​មេ​សា។ ក្នុង​ការ​សម្ដែង អ្នក​ផ្សាយ​លើក​សំណួរ​មួយ រួច​ចាំ​ឆ្លើយ​នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​ជួប​វិញ។

១៥ នាទី: ​«​ទាំង​អស់​គ្នា​អាច​ចូល​រួម​កិច្ចការ​បង្កើត​សិស្ស​ថ្មី​»។a ពេល​ពិគ្រោះ​វគ្គ​៤ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​ពី​របៀប​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​លើក​ទឹក​ចិត្ត​ពួក​គាត់ មុន​ពេល​ដែល​ពួក​គាត់​ជ្រមុជ​ទឹក។ អាច​សុំ​បង​ប្អូន​ម្នាក់​ឬ​ពីរ​នាក់​ទុក​ជា​មុន​ឲ្យ​រៀប​រាប់​បទ​ពិសោធន៍​ខ្លួន។

២០ នាទី: ​«​ការ​ខំ​ព្យាយាម​និង​សហ​ការ​គ្នា​ទូ​ទាំង​ពិភព​លោក​ដើម្បី​ផ្សាយ​ប្រកាស​មហា​សន្និបាត​ដែល​មាន​ចំណង​ជើង​‹ចូរ​ដើរ​តាម​លំអាន​ព្រះ​គ្រិស្ត!›​»។b ពេល​កំពុង​ពិនិត្យ​វគ្គ​ទី​៣ សូម​អញ្ជើញ​អ្នក​ស្ដាប់​ប្រាប់​បទ​ពិសោធន៍​ដ៏​ល្អ​ពី​តំបន់​ផ្សាយ​ដែល​ទាក់ទង​នឹង​ការ​ចែក​លិខិត​អញ្ជើញ​ឲ្យ​មក​មហា​សន្និបាត​ឆ្នាំ​មុន ឬ​រួម​បញ្ចូល​យោបល់​ពី​សៀវភៅ​ប្រចាំ​ឆ្នាំ​២០០៧ (​2007 Yearbook​) របស់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ចាប់​ពី​ទំព័រ​៧​ទៅ​ចំណង​ជើង​តូច​នៅ​ទំព័រ​១០ (​ជា​ភាសា​អង់គ្លេស​)។

ចម្រៀង​លេខ​១៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ ខែ​មេសា

ចម្រៀង​លេខ​២៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: ​«​[​ចូរ​]​ផ្សាយ​ព្រះ​បន្ទូល . . . ដោយ​ឥត​ភ័យ​ខ្លាច​»។c បើ​មាន​ពេល​គ្រប់គ្រាន់ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​លើក​បទ​គម្ពីរ​ដែល​មាន​នៅ​ក្នុង​អត្ថបទ។

២០ នាទី: ​«​ចូរ​ចេះ​គិត​ពី​អ្នក​ឯ​ទៀត​ដោយ​មក​ទាន់​ពេល​»។d ពិគ្រោះ​ជា​មួយ​អ្នក​ផ្សាយ​ដោយ​សម្រួល​ដើម្បី​ឲ្យ​ពួក​គាត់​យល់​អំពី​មូលហេតុ​ដែល​ពួក​គាត់​គួរ​តែ​ខំ​ព្យាយាម​ដើម្បី​មក​ឲ្យ​ទាន់​ម៉ោង​នៅ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ សន្និបាត មហា​សន្និបាត​តាម​តំបន់ និង​កិច្ច​បម្រើ​ផ្សាយ។

ចម្រៀង​លេខ​៤២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៣ ខែ​មេសា

ចម្រៀង​លេខ​៩៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ​ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​១២ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​ឧសភា។

១៥ នាទី: បទ​សម្ភាសន៍​និង​បទ​ពិសោធន៍។ សូម​រៀប​រាប់​អំពី​លទ្ធផល​នៃ​ការ​ខំ​ប្រឹងប្រែង​ពិសេស​ក្នុង​ការ​អញ្ជើញ​មនុស្ស​ឲ្យ​មក​ពិធី​បុណ្យ​រំលឹក​និង​សុន្ទរកថា​ពិសេស។ សូម​រៀបចំ​បទពិសោធន៍​ទុក​ជា​មុន។ បទ​ពិសោធន៍​ទាំង​នោះ​ប្រហែល​ជា​ត្រូវ​រៀប​រាប់​ដោយ​អ្នក​ផ្សាយ​ម្នាក់​ឬ​រៀបចំ​ជា​ការ​សម្ភាសន៍​ទុក​ជា​មុន។ សូម​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ឆ្លៀត​យក​គ្រប់​ឱកាស​ទាំង​ប៉ុន្មាន​ដើម្បី​អញ្ជើញ​មនុស្ស​ឲ្យ​មក​រៀន​និង​យល់​ពី​សារ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ដោយ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។

២០ នាទី: ​«​កិរិយា​ប្រព្រឹត្ត​របស់​គ្រិស្ត​សា​សនិក​នៅ​ឯ​សាលា​រៀន​»។e

ចម្រៀង​លេខ​៣០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣០ ខែ​មេសា

ចម្រៀង​លេខ​៣១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សព្វផ្សាយ​សម្រាប់​ខែ​មេ​សា។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ចូរ​ផ្សាយ​ដំណឹង​ល្អ​ទៅ​មនុស្ស​គ្រប់​រូប។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់ ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​នៅ​ទំព័រ​ទី​៣។

ចម្រៀង​លេខ​៣២ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​ឧសភា

ចម្រៀង​លេខ​៧២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១០ នាទី: ពិភាក្សា​ពី​ប្រអប់​សំណួរ។

២៥ នាទី: ​«​ពេល​មនុស្ស​មិន​នៅ​ផ្ទះ​»។f ត្រូវ​ដឹក​នាំ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ។

ចម្រៀង​លេខ​៣៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

f កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក