លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៧។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៧។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើអ្វីនឹងជួយអ្នកថ្លែងឲ្យបង្ហាញនូវអារម្មណ៍សាទរ? [ht ទំព័រ៦៨ វគ្គ១]
២. តើព័ត៌មានក្នុងសុន្ទរកថាទាក់ទងយ៉ាងណាទៅនឹងការបង្ហាញអារម្មណ៍សាទរ? [ht ទំព័រ៦៩ វគ្គ៦]
៣. តើយើងអាចបង្ហាញអារម្មណ៍កក់ក្ដៅយ៉ាងដូចម្ដេច? [ht ទំព័រ៧០ វគ្គ១០]
៤. ដើម្បីឲ្យឧទាហរណ៍និទស្សន៍ជាទីពេញចិត្តដល់អ្នកស្ដាប់ តើយើងត្រូវជ្រើសរើសឧទាហរណ៍និទស្សន៍តាមកាលៈទេសៈណា? [ht ទំព័រ៧៦ វគ្គ១៧]
៥. កាលណាយើងប្រើពាក្យដូចជា«ជនសំណល់» «ចៀមឯទៀត» និង«អើម៉ាគេដូន»ក្នុងកិច្ចការផ្សព្វផ្សាយ ហេតុអ្វីក៏យើងត្រូវតែពន្យល់ន័យពាក្យទាំងនោះយ៉ាងសង្ខេបសិន? [ht ទំព័រ៧៨ វគ្គ៤]
សុន្ទរកថាទី១
៦. តើទំនុកដំកើង ១១៩:៨៩, ៩០ ជួយយើងឲ្យយល់យ៉ាងណា ថាយើងអាចទុកចិត្តលើបន្ទូលរបស់ព្រះ? [w០៥ ១/៧ ទំព័រ២៤ វគ្គ៣]
៧. តើការស្គាល់ព្រះនាមនៃព្រះយេហូវ៉ា និងការប្រព្រឹត្តតាមព្រះនាមទ្រង់រួមបញ្ចូលអ្វីខ្លះ? [wt ទំព័រ២១ វគ្គ១៣]
៨. យោងទៅតាមហេព្រើរ ៥:១៤ តើអ្វីអាចសឲ្យឃើញថាយើងមានភាពចាស់ទុំ? [w០៥ ១/១០ ទំព័រ២១ វគ្គ១៣]
៩. តើយើងគួរមានគោលដៅយ៉ាងណាពេលអានព្រះគម្ពីរ? [wt ទំព័រ២៧ វគ្គ១១]
១០. នៅពេលដែលព្រះយេស៊ូចាប់ផ្ដើមកិច្ចបម្រើផ្សាយនៅលើផែនដី តើអ្វីដែលធ្វើឲ្យឃើញជាក់ស្តែងថាទ្រង់ជាព្រះមេស្ស៊ី? [wt ទំព័រ៣៤ វគ្គ៥]
អំណានព្រះគម្ពីរប្រចាំសប្ដាហ៍
១១. តើការវាស់ព្រះវិហារនៅក្នុងចក្ខុនិមិត្តរបស់អេសេគាលតំណាងអ្វី? ហើយតើការវាស់ព្រះវិហារធានារ៉ាប់រងយើងអំពីអ្វីសព្វថ្ងៃនេះ? (អេសេ. ៤០:២-៥) [w៩៩ ១/៦ ទំព័រ៩ វគ្គ៦; ទំព័រ១៤ វគ្គ៧]
១២. ក្នុងការសម្រេចចុងក្រោយនៃចក្ខុនិមិត្តរបស់អេសេគាល តើ«ចៅហ្វាយ»តំណាងអ្នកណាគេ? (អេសេ. ៤៨:២១) [w៩៩ ១/៦ ទំព័រ១៥-១៦ វគ្គ១៣-១៥; ទំព័រ២២ វគ្គ១៩-២០]
១៣. តើដានីយ៉ែល ២:២១បង្កប់អត្ថន័យអ្វី? [w៩៨ ១/១២ ទំព័រ២១ វគ្គ៩]
១៤. តើអ្វីបានធ្វើឲ្យដានីយ៉ែលក្លាយទៅជា‹អ្នកសំណប់យ៉ាងសំខាន់›ចំពោះព្រះយេហូវ៉ា? (ដា. ៩:២៣) [dpE ទំព័រ១៨៥ វគ្គ១២; w០៤ ១/១១ ទំព័រ១២ វគ្គ១៧]
១៥. តើពាក្យថា«ឥតមានអ្នកណាស្គាល់ព្រះនៅក្នុងស្រុក»អ៊ីស្រាអែលមានន័យអ្វី? តើពាក្យទាំងនោះត្រូវមានឥទ្ធិពលយ៉ាងណាមកលើយើងផ្ទាល់? (ហូ. ៤:១, ២, ៦) [br2 ទំព័រ៧ វគ្គ២១; jdE ទំព័រ៥៧-៥៨ វគ្គ៥; ទំព័រ៦១ វគ្គ១០]