សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយសម្រាប់ខែតុលា: ផ្ដល់ទស្សនាវដ្ដីប៉មយាម។ បើម្ចាស់ផ្ទះបង្ហាញចំណាប់អារម្មណ៍ សូមពិភាក្សាអំពីខិត្តប័ណ្ណតើលោកអ្នកចង់រៀនព្រះគម្ពីរទេ? ក្នុងគោលបំណងដើម្បីបង្រៀនគម្ពីរ។ វិច្ឆិកា: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ បើម្ចាស់ផ្ទះប្រាប់ថាអត់មានកូនទេ សូមផ្ដល់សៀវភៅស្តើងចូរចាំយាមចុះ! ធ្នូ: សៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។ ម្យ៉ាងវិញទៀត សូមប្រើសៀវភៅដូចជា ចូរចូលទៅជិតព្រះយេហូវ៉ា ឬក៏សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។ មករា: ផ្ដល់សៀវភៅណាដែលមាន១៩២ទំព័រ ដែលបានបោះពុម្ពមុនឆ្នាំ១៩៩១ ឬសៀវភៅដែលមានសន្លឹកហើរពណ៌ហើយ។ ក្រុមជំនុំណាដែលមិនមានសៀវភៅទាំងនេះអាចផ្ដល់សៀវភៅចំណេះ (បើសិនជាមាន) ឬសៀវភៅស្តើងចូរចាំយាមចុះ!
◼ សូមកត់សម្គាល់ថាបងប្រុសដែលថ្លែងសុន្ទរកថាចុងក្រោយនៃប្រជុំអប់រំកិច្ចបម្រើគឺជាអ្នកដែលបញ្ចប់កម្មវិធីដោយប្រាប់លេខចម្រៀង។ ក្រោយមកគាត់ឬបងប្រុសឯទៀតដែលត្រូវបានកំណត់ទុកជាមុននឹងអធិស្ឋានបញ្ចប់។
◼ «កម្មវិធីសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០០៨»ដែលមាននៅសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះរាជាណាចក្រយើងខែនេះ គួររក្សាទុកជាឯកសារយោងសម្រាប់ឆ្នាំ២០០៨។
◼ នៅខែធ្នូគឺជាខែដ៏ល្អដើម្បីធ្វើជាអ្នកត្រួសត្រាយជំនួយ ពីព្រោះមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំ។