បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៧ ទំ. ៥-១២
  • កម្មវិធីសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០០៨

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០០៨
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • ការ​ណែនាំ
  • កម្មវិធី
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១០/០៧ ទំ. ៥-១២

កម្មវិធី​សាលា​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ឆ្នាំ​២០០៨

ការ​ណែនាំ

ក្នុង​អំឡុង​ឆ្នាំ​២០០៨ សាលា​កិច្ច​បម្រើ​ផ្សាយ​នឹង​មាន​កម្មវិធី​ដូច​ត​ទៅ​នេះ :

ប្រភព​ព័ត៌មាន: សេចក្ដី​បកប្រែ​ពី​សមាគម​ខ្មែរ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ទស្សនាវដ្ដី​ប៉មយាម [​w​] កូន​សៀវភៅ​វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន [​ht​] សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ [​wt​] សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច [​kl​] ហើយ​សៀវភៅ​ស្តើង​តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? [​pr​]។

កម្មវិធី​សាលា​គួរ​តែ​ចាប់​ផ្ដើម​យ៉ាង​ទៀង​ពេល​ដោយ​ច្រៀង​ចំរៀង អធិស្ឋាន និង​ការ​ស្វាគមន៍​យ៉ាង​ខ្លី រួច​បន្ត​ដូច​ខាង​ក្រោម​នេះ។ បន្ទាប់​ពី​សុន្ទរកថា​នីមួយ​ៗ​ អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​អញ្ជើញ​អ្នក​ថ្លែង​ម្នាក់​ៗ​ជា​បន្តបន្ទាប់។

លក្ខណៈ​នៃ​ការ​និយាយ : ៥​នាទី។ អ្នក​ត្រួត​ពិនិត្យ​សាលា ឬ​អ្នក​ជូន​ឱវាទ​រង ឬ​មួយ​ក៏​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​ដែល​មាន​សមត្ថភាព នឹង​ពន្យល់​លក្ខណៈ​មួយ​នៃ​ការ​និយាយ ដោយ​ប្រើ​កូន​សៀវភៅ​បង្កើន​សមត្ថភាព​និយាយ​ជា​មូលដ្ឋាន។ (​ក្នុង​ក្រុមជំនុំ​ដែល​មិន​សូវ​មាន​អ្នក​ចាស់​ទុំ​ច្រើន​នាក់ នោះ​អ្នក​ងារ​ជំនួយ​ដែល​មាន​សមត្ថភាព​អាច​ថ្លែង​សុន្ទរកថា​នេះ​បាន​ដែរ​)។

សុន្ទរកថា​ទី១ : ១០​នាទី។ ត្រូវ​ថ្លែង​ដោយ​អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ម្នាក់​ដែល​មាន​សមត្ថភាព ហើយ​ត្រូវ​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ប៉មយាម​ឬ​សៀវភៅ​ចូរ​ថ្វាយ​បង្គំ​ព្រះ​ពិត​តែ​មួយ។ សុន្ទរកថា​បង្ហាត់​បង្ហាញ​នេះ​ត្រូវ​ថ្លែង​ក្នុង​រយៈ​ពេល​១០​នាទី។ សុន្ទរកថា​នេះ​មិន​គ្រាន់​តែ​មាន​គោល​បំណង​ប្រាប់​ព័ត៌មាន​ប៉ុណ្ណោះ​ទេ តែ​មាន​បំណង​ចង់​ពន្យល់​ឲ្យ​ដឹង​ពី​ប្រយោជន៍ នៃ​ព័ត៌មាន​ដែល​កំពុង​តែ​ពិគ្រោះ​នោះ ដោយ​បញ្ជាក់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​ចំពោះ​ក្រុមជំនុំ។ ត្រូវ​ពន្យល់​តាម​គោល​រឿង​ដែល​មាន​ស្រាប់។ បងប្អូន​ប្រុស​ៗ​ដែល​ថ្លែង​សុន្ទរកថា​នេះ​មិន​គួរ​ថ្លែង​លើស​ម៉ោង​ឡើយ។ បើ​ចាំបាច់ សូម​ជូន​ឱវាទ​ដោយ​ឡែក​ពី​អ្នក​ដទៃ។

គោល​សំខាន់​ៗ​ពី​អំណាន​ព្រះ​គម្ពីរ : ១០​នាទី។ អស់​ប្រាំ​នាទី អ្នក​ចាស់​ទុំ​ឬ​អ្នក​ងារ​ជំនួយ​ដែល​មាន​សមត្ថភាព ត្រូវ​បញ្ជាក់​ចំណុច​សំខាន់​ៗ​ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​តាម​តំបន់។ គាត់​អាច​លើក​ឡើង​ខ​ណា​មួយ​ក្នុង​អំណាន​ព្រះ​គម្ពីរ​សម្រាប់​សប្ដាហ៍​នោះ។ គោល​សំខាន់​ៗ​នេះ​មិន​ត្រូវ​ជា​ការ​សង្ខេប​នូវ​អំណាន​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ គោល​បំណង​សំខាន់​ចំ​បង​គឺ​ចង់​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​នូវ​មូលហេតុ​ដែល​ព័ត៌មាន​នេះ​មាន​តម្លៃ និង​របៀប​ដែល​ពួក​គេ​អាច​អនុវត្ត​តាម​ព័ត៌មាន​នេះ​បាន។ អ្នក​ថ្លែង​មិន​គួរ​និយាយ​លើស​ប្រាំ​នាទី​ដែល​បាន​កំណត់​សម្រាប់​ផ្នែក​ដំបូង។ គាត់​ត្រូវ​ទុក​ប្រាំ​នាទី​ឲ្យ​អ្នក​ស្ដាប់​ចូល​រួម​ចំណែក។ អ្នក​ថ្លែង​នឹង​អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ចូល​រួម​ឆ្លើយ​យ៉ាង​ខ្លី (​ត្រឹម​តែ​៣០​វិនាទី​ឬ​ខ្លី​ជាង​) នូវ​ចំណុច​ខ្លះ​ៗ​ដែល​បងប្អូន​បាន​ចាប់​អារម្មណ៍​និង​ទទួល​ប្រយោជន៍​ពី​អំណាន​ព្រះ​គម្ពីរ​សប្ដាហ៍​នេះ។ បន្ទាប់​មក អ្នក​ត្រួត​ពិនិត្យ​សាលា​និង​ឲ្យ​សិស្ស​ចេញ​ទៅ​សាល​ផ្សេង​ៗ​រៀង​ៗ​ខ្លួន។

សុន្ទរកថា​ទី២: ៤​នាទី​ឬ​ខ្លី​ជាង។ បងប្អូន​ប្រុស​ៗ​ត្រូវ​អាន។ សិស្ស​នេះ​ត្រូវ​អាន​អំណាន​ដែល​បាន​កំណត់​ឲ្យ​ដោយ​គ្មាន​ពាក្យ​ផ្ដើម​ឬ​ពាក្យ​បញ្ចប់។ អ្នក​ត្រួត​ពិនិត្យ​សាលា​ត្រូវ​ជួយ​សិស្ស​រៀន​អាន​ឲ្យ​ស្រួល​យល់​ន័យ រៀន​អាន​ស្ទាត់ អាន​ដោយ​សង្កត់​សំឡេង​ឲ្យ​យល់​អត្ថន័យ ចេះ​ឡើង​ចុះ​សំឡេង ផ្អាក​នូវ​កន្លែង​ត្រឹម​ត្រូវ និង​អាន​ឲ្យ​មាន​បែប​បទ​ជា​ការ​សន្ទនា។

សុន្ទរកថា​ទី៣: ៥​នាទី។ សុន្ទរកថា​នេះ​នឹង​ត្រូវ​ជូន​បងប្អូន​ស្រី​ៗ។ សិស្ស​ដែល​ទទួល​សុន្ទរកថា​នេះ​នឹង​ជ្រើសរើស​លំដាប់​រៀបចំ​មួយ។ សិស្ស​ត្រូវ​ប្រើ​គោល​រឿង​ដែល​ត្រូវ​ជូន និង​ប្រើ​គោល​រឿង​នោះ​ក្នុង​លំដាប់​រៀបចំ​ទាក់ទង​នឹង​កិច្ច​ផ្សព្វផ្សាយ​ម្យ៉ាង​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ពិត​ៗ​ ហើយ​មាន​ប្រយោជន៍​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ។ ពេល​សុន្ទរកថា​មិន​ប្រាប់​ប្រភព​ព័ត៌មាន នោះ​សិស្ស​ត្រូវ​ស្រាវជ្រាវ​រក​ព័ត៌មាន​ដោយ​ខ្លួន​ឯង​សម្រាប់​សុន្ទរកថា​នេះ ដោយ​មើល​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង។ សិស្ស​ថ្មី​ៗ​គួរ​ទទួល​សុន្ទរកថា​ដែល​ប្រាប់​ប្រភព​ព័ត៌មាន។ អ្នក​ត្រួត​ពិនិត្យ​សាលា​និង​ខំ​ស្វែង​យល់​ថា តើ​សិស្ស​នោះ​ពន្យល់​ព័ត៌មាន​យ៉ាង​ដូច​ម្ដេច? និង​តើ​គាត់​ជួយ​ម្ចាស់​ផ្ទះ​យ៉ាង​ដូច​ម្ដេច ដោយ​យក​ខ​គម្ពីរ​មក​វែកញែក​និង​យល់​ចំណុច​សំខាន់? អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​កំណត់​អ្នក​ណា​ជា​អ្នក​ជំនួយ​របស់​សិស្ស។

សុន្ទរកថា​ទី៤: ៥​នាទី។ សិស្ស​ត្រូវ​ពន្យល់​គោល​រឿង​ដែល​បាន​ត្រូវ​ជូន​ឲ្យ​បាន​ច្បាស់។ ពេល​សុន្ទរកថា​មិន​ប្រាប់​ប្រភព​ព័ត៌មាន នោះ​សិស្ស​ត្រូវ​ស្រាវជ្រាវ​រក​ព័ត៌មាន​ដោយ​ខ្លួន​ឯង​សម្រាប់​សុន្ទរកថា​នេះ ដោយ​មើល​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង។ ពេល​បងប្អូន​ប្រុស​ៗ​ទទួល​សុន្ទរកថា​នេះ គាត់​អាច​ថ្លែង​ដោយ​គិត​ដល់​ប្រយោជន៍​បងប្អូន​ក្នុង​សាល​ព្រះ​រាជាណាចក្រ​តែ​ម្ដង។ ពេល​បងប្អូន​ស្រី​ៗ​ទទួល​សុន្ទរកថា​នេះ គាត់​ត្រូវ​ថ្លែង​តាម​លំនាំ​សម្រាប់​សុន្ទរកថា​ទី៣។ អ្នក​ត្រួត​ពិនិត្យ​សាលា​អាច​សម្រេច​ជូន​សុន្ទរកថា​ទី៤​នេះ​ឲ្យ​បងប្អូន​ប្រុស​ៗ​ពេល​ណា​ក៏​បាន។ សូម​កត់​សម្គាល់​ថា គោល​រឿង​ដែល​មាន​ផ្កាយ ត្រូវ​ជូន​ចំពោះ​តែ​បងប្អូន​ប្រុស​ៗ​ឲ្យ​ថ្លែង​ជា​សុន្ទរកថា។

ឱវាទ: ១​នាទី។ អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​មិន​ជំ​រាប​ប្រាប់​ជា​មុន​នូវ​លក្ខណៈ​នៃ​ការ​និយាយ​ដែល​អ្នក​ថ្លែង​សុន្ទរកថា​កំពុង​តែ​ហាត់​នោះ​ទេ។ ក្រោយ​សុន្ទរកថា​ទី២ ទី៣​និង​ទី៤ អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​លើក​ឡើង​លក្ខណៈ​ដ៏​ល្អ​គួរ​ឲ្យ​សរសើរ​ស្តី​អំពី​របៀប​សិស្ស​ថ្លែង​សុន្ទរកថា។ អ្នក​ត្រួត​ពិនិត្យ​សាលា​មិន​គ្រាន់​តែ​មាន​បំណង​សរសើរ​ថា​៖ ​«​ល្អ​ណាស់!​»​ ប៉ុណ្ណោះ​ទេ តែ​គាត់​ចង់​បញ្ជាក់​នូវ​មូលហេតុ​ជាក់លាក់​មួយ​ចំនួន​ដែល​លក្ខណៈ​នៃ​របៀប​ថ្លែង​នោះ​ពិត​ជា​មាន​ប្រសិទ្ធភាព។ ក្រោយ​ចប់​ប្រជុំ​ឬ​ក៏​នៅ​ពេល​ផ្សេង​ទៀត អ្នក​ត្រួត​ពិនិត្យ​សាលា​អាច​ជូន​ឱវាទ​តាម​តម្រូវ​ការ​របស់​សិស្ស​នីមួយ​ៗ​ដើម្បី​ជួយ​ឲ្យ​សិស្ស​រីក​ចម្រើន​ទៀត។

កំណត់​ពេល: សុន្ទរកថា​ទាំង​អស់​មិន​ត្រូវ​ថ្លែង​លើស​ពេល​កំណត់​ទេ ហើយ​ឱវាទ​របស់​អ្នក​ត្រួត​ពិនិត្យ​មិន​ត្រូវ​លើស​ពេល​ដែរ។ ពេល​ដែល​សុន្ទរកថា​ទី២ ទី៣ ឬ​ទី៤​លើស​ម៉ោង អ្នក​ត្រួត​ពិនិត្យ​គួរ​បញ្ឈប់​សុន្ទរកថា​នោះ​ដោយ​របៀប​ស្លូតបូត។ ស្តី​អំពី​បងប្អូន​ប្រុស​ៗ​ដែល​ថ្លែង​សុន្ទរកថា​អំពី​លក្ខណៈ​នៃ​ការ​និយាយ សុន្ទរកថា​ទី១ ឬ​មួយ​ក៏​គោល​សំខាន់​ពី​អំណាន​ព្រះ​គម្ពីរ បើ​គាត់​ថ្លែង​ហួស​ពេល​កំណត់ គាត់​ត្រូវ​ទទួល​ឱវាទ​ដោយ​ផ្ទាល់។ បងប្អូន​ទាំង​អស់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​មើល​ប្រវែង​សុន្ទរកថា។ កម្មវិធី​ទាំង​មូល​មាន​រយៈ​ពេល​៤៥​នាទី មិន​រួម​បញ្ចូល​ចំរៀង​និង​សេចក្ដី​អធិស្ឋាន។

អ្នក​ជូន​ឱវាទ​រង: បើ​មាន​បង​ប្រុស​ម្នាក់​ទៀត​ដែល​មាន​សមត្ថភាព​ក្រៅ​ពី​អ្នក​ត្រួត​ពិនិត្យ​សាលា នោះ​ក្រុម​អ្នក​ចាស់​ទុំ​អាច​ជ្រើសរើស​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ជូន​ឱវាទ​រង។ ប្រសិន​បើ​ក្រុមជំនុំ​មាន​អ្នក​ចាស់​ទុំ​ច្រើន​នោះ រាល់​ឆ្នាំ​អ្នក​ចាស់​ទុំ​ផ្សេង​ទៀត​ដែល​មាន​សមត្ថភាព​អាច​បំពេញ​មុខ​ងារ​នេះ។ ភារកិច្ច​របស់​គាត់​គឺ ត្រូវ​ជូន​ឱវាទ​ដោយ​ផ្ទាល់​បើ​ចាំបាច់ ចំពោះ​បងប្អូន​ប្រុស​ៗ​ណា​ដែល​ថ្លែង​សុន្ទរកថា​ទី​មួយ​និង​ការ​លើក​គោល​សំខាន់​ពី​អំណាន​ព្រះ​គម្ពីរ។ អ្នក​ជូន​ឱវាទ​រង​នេះ​មិន​ចាំបាច់​ជូន​ឱវាទ​ដល់​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ជា​រៀង​រាល់​ដង​ដែល​ពួក​គាត់​ថ្លែង​សុន្ទរកថា​ឡើយ។

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ: ៣០​នាទី។ ពីរ​ខែ​ម្ដង អ្នក​ត្រួត​ពិនិត្យ​សាលា​នឹង​ធ្វើ​ការ​សើរើ​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ។ ការ​រៀន​សា​ឡើង​វិញ​នេះ​នឹង​ធ្វើ​ឡើង​ក្រោយ​បាន​ថ្លែង​សុន្ទរកថា​ដែល​បញ្ជាក់​លក្ខណៈ​នៃ​ការ​និយាយ និង​ការ​លើក​គោល​សំខាន់​ៗ​ពី​អំណាន​ព្រះ​គម្ពីរ​រួច​ហើយ ដូច​ដែល​បាន​ពន្យល់​ខាង​លើ។ ការ​រៀន​សា​ឡើង​វិញ​នេះ​នឹង​មាន​មូលដ្ឋាន​លើ​ព័ត៌មាន​ដែល​បាន​ត្រូវ​ពិគ្រោះ​ក្នុង​កម្មវិធី​សាលា​ក្នុង​អំឡុង​ពេល​ពីរ​ខែ​កន្លង​ទៅ រួម​ទាំង​សប្ដាហ៍​ដែល​រៀន​សា​ឡើង​វិញ​នោះ​ដែរ។ បើ​ក្រុមជំនុំ​របស់​អ្នក​មាន​សន្និបាត​ប្រចាំ​មណ្ឌល​នៅ​សប្ដាហ៍​ដែល​ត្រូវ​មាន​លំហាត់​សា​ឡើង​វិញ​នោះ លំហាត់​សា​ឡើង​វិញ (​និង​សុន្ទរកថា​ផ្សេង​ៗ​ទៀត​ដែល​មាន​ក្នុង​សប្ដាហ៍​នោះ​) គួរ​ធ្វើ​នៅ​សប្ដាហ៍​បន្ទាប់​ពី​សន្និបាត​ហើយ។ ដូច្នេះ កម្មវិធី​សម្រាប់​សប្ដាហ៍​បន្ទាប់​ពី​សន្និបាត​គួរ​ធ្វើ​នៅ​សប្ដាហ៍​ដែល​មាន​សន្និបាត​ប្រចាំ​មណ្ឌល។ បើ​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​ធ្វើ​ទស្សនកិច្ច​ចំ​សប្ដាហ៍​ដែល​បាន​កំណត់​ឲ្យ​មាន​លំហាត់​សា​ឡើង​វិញ​នោះ គួរ​មាន​ចំរៀង សុន្ទរកថា​អំពី​លក្ខណៈ​នៃ​ការ​និយាយ និង​គោល​សំខាន់​ៗ​ពី​អំណាន​ព្រះ​គម្ពីរ​ដូច​អ្វី​ដែល​បាន​កំណត់​ក្នុង​កម្មវិធី។ សុន្ទរកថា​បង្ហាត់​បង្ហាញ​នឹង​ត្រូវ​ថ្លែង​ដោយ​ប្រើ​ព័ត៌មាន​ពី​កម្មវិធី​សប្ដាហ៍​បន្ទាប់ ហើយ​ត្រូវ​ថ្លែង​បន្ទាប់​ពី​សុន្ទរកថា​អំពី​លក្ខណៈ​នៃ​ការ​និយាយ។ សាលា​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​សប្ដាហ៍​បន្ទាប់ នឹង​មាន​សុន្ទរកថា​អំពី​លក្ខណៈ​នៃ​ការ​និយាយ​និង​គោល​សំខាន់​ៗ​ពី​អំណាន​ព្រះ​គម្ពីរ​ដូច​អ្វី​ដែល​បាន​កំណត់​ក្នុង​កម្មវិធី រួច​មក​នឹង​មាន​លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ។

កម្មវិធី

ខែ​មករា ថ្ងៃ​ទី​៧ អំណាន​គម្ពីរ : ម៉ាថាយ ១​-​៦ ចម្រៀង​លេខ​២៩

លក្ខណៈ​នៃ​ការ​និយាយ : ព័ត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង ផ្នែក​ទី​១ (​ht ទំព័រ​១២​-​១៣ វគ្គ​១​-​៦​)

ទី​១ : បាន​ត្រូវ​ប្រដាប់​ខ្លួន​ឲ្យ​ទៅ​ជា​អ្នក​ឈ្នះ (​wt ទំព័រ​៧៦​-​៧៨ វគ្គ​១៣​-​១៥​)

ទី​២ : ម៉ាថាយ ៥:១​-​២០

ទី​៣ : ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ស្លាប់?

ទី​៤ : វិធី​ដែល​ព្រះ​ជួយ​យើង​តាម​រយៈ​សកម្ម​ពល​របស់​ទ្រង់

ខែ​មករា ថ្ងៃ​ទី​១៤ អំណាន​គម្ពីរ : ម៉ាថាយ ៧​-​១១ ចម្រៀង​លេខ​៤៤

លក្ខណៈ​នៃ​ការ​និយាយ : ព័ត៌មាន​ដែល​នាំ​ឲ្យ​យល់​ដឹង ផ្នែក​ទី​២ (​ht ទំព័រ​១៣​-​១៥ វគ្គ​៧​-​១៣​)

ទី​១ : ចូរ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ក្នុង​ការ​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន (​w​០៦ ១/១ ទំព័រ​២៦​-​២៧ វគ្គ​១៣​-​២០​)

ទី​២ : ម៉ាថាយ ១០:១​-​២៣

ទី​៣ : ហេតុ​អ្វី​ការ​ប្រព្រឹត្ត​ទៀងត្រង់​មាន​ប្រយោជន៍?

ទី​៤ : ពេល​មនុស្ស​ស្លាប់ តើ​ពួក​គាត់​ទៅ​ណា? ហើយ​តើ​ស្ថិត​ក្នុង​សភាព​ណា?

ខែ​មករា ថ្ងៃ​ទី​២១ អំណាន​គម្ពីរ : ម៉ាថាយ ១២​-​១៥ ចម្រៀង​លេខ​៥៥

លក្ខណៈ​នៃ​ការ​និយាយ : ច្បាស់​ហើយ​ស្រួល​យល់ (​ht ទំព័រ​១៥​-​១៦ វគ្គ​១៤​-​២០​)

ទី​១ : ចូរ​ការពារ​ខ្លួន​និង​គ្រួសារ​ឲ្យ​រួច​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ដែល​ជា​អន្ទាក់​មួយ (​w​០៦ ១/១ ទំព័រ​២៩​-​៣០ វគ្គ​៨​-​១១​)

ទី​២ : ម៉ាថាយ ១៤:១​-​២២

ទី​៣ : ហេតុ​អ្វី​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​តាម​ប្រពៃណី​ទំនៀម​ទម្លាប់?

ទី​៤ : តើ​មាន​គោល​បំណង​សម្រាប់​ជីវិត​ទេ? (​pr ទំព័រ​៤​-​៦ វគ្គ​១​-​១៧; សាស. ២:១១; ទំនុក. ៣៦:៩​)

ខែ​មករា ថ្ងៃ​ទី​២៨ អំណាន​គម្ពីរ : ម៉ាថាយ ១៦​-​២១ ចម្រៀង​លេខ​១៣

លក្ខណៈ​នៃ​ការ​និយាយ : ការ​ផ្ដើម​វាចា​ដែល​ធ្វើ​ឲ្យ​ចាប់​អារម្មណ៍ (​ht ទំព័រ​១៧​-​១៨ វគ្គ​១​-​៧​)

ទី​១ : ចូរ​ទប់ទល់​នឹង​មេ​ក្បត់​ជំនឿ (​w​០៦ ១/២ ទំព័រ​១៤ វគ្គ​១២​-​១៦​)

ទី​២ : ម៉ាថាយ ១៧:១​-​២០

ទី​៣ : តើ​ជីវិត​បាន​ចាប់​ផ្ដើម​មក​ដោយ​ចៃដន្យ​ឬ? (​pr ទំព័រ​៦​-​៧ វគ្គ​១​-​៧​)

ទី​៤ : អ្វី​ៗ​ដែល​គ្រិស្ត​សាសនិក​ចាត់​ទុក​ថា​ពិសិដ្ឋ

ខែ​កុម្ភៈ ថ្ងៃ​ទី​៤ អំណាន​គម្ពីរ : ម៉ាថាយ ២២​-​២៥ ចម្រៀង​លេខ​៦៤

លក្ខណៈ​នៃ​ការ​និយាយ : ការ​ផ្ដើម​វាចា​ដែល​សម​នឹង​គោល​រឿង (​ht ទំព័រ​១៨ វគ្គ​៨​-​១០​)

ទី​១ : ចូរ​យក​តម្រាប់​តាម​ព្រះ​ទ័យ​អត់ធ្មត់​របស់​ព្រះ​យេហូវ៉ា (​w​០៦ ១/២ ទំព័រ​២២​-​២៤ វគ្គ​៤​-​១១​)

ទី​២ : ម៉ាថាយ ២៣:១​-​២៤

ទី​៣ : របស់​ដែល​គ្រោង​ការ​បង្កើត​មក​ត្រូវ​តែ​មាន​អ្នក​គ្រោង​ការ​បង្កើត (​pr ទំព័រ​៧​-​៨ វគ្គ​៨​-​១៣​)

ទី​៤ : តើ​ការ​យល់សប្ដិ​ទាំង​អស់​មក​ពី​ព្រះ​ទេ?

ខែ​កុម្ភៈ ថ្ងៃ​ទី​១១ អំណាន​គម្ពីរ : ម៉ាថាយ ២៦​-​២៨ ចម្រៀង​លេខ​៥១

លក្ខណៈ​នៃ​ការ​និយាយ : ការ​ផ្ដើម​វាចា​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ (​ht ទំព័រ​១៩ វគ្គ​១១​-​១៦​)

ទី​១ : ឥទ្ធិពល​នៃ​សេចក្ដី​សង្ឃឹម​លើ​ដំណើរ​រស់​ឡើង​វិញ (​wt ទំព័រ​៧៩​-​៨៣ វគ្គ​១​-​៨​)

ទី​២ : ម៉ាថាយ ២៧:១​-​២២

ទី​៣ : ការ​អនុវត្ត​ជំនឿ​គឺ​សំខាន់​ជាង​ការ​គ្រាន់​តែ​ជឿ​លើ​ព្រះ​ប៉ុណ្ណោះ តើ​ហេតុ​អ្វី?

ទី​៤ : តើ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ណា​ថា​មាន​អ្នក​បង្កើត? (​pr ទំព័រ​៨​-​៩ វគ្គ​១៤​-​១៨​)

ខែ​កុម្ភៈ ថ្ងៃ​ទី​១៨ អំណាន​គម្ពីរ : ម៉ាកុស ១​-​៤ ចម្រៀង​លេខ​៩៤

លក្ខណៈ​នៃ​ការ​និយាយ : ទំហំ​សំឡេង (​ht ទំព័រ​២០​-​២២ វគ្គ​១​-​១២​)

ទី​១ : ​«​កូនសោ​នៃ​ហាដេស​»​ (​wt ទំព័រ​៨៣​-​៨៩ វគ្គ​៩​-​១៨​)

ទី​២ : ម៉ាកុស ២:១​-​១៧

ទី​៣ : តាម​រយៈ​រូប​កាយ​និង​ខួរ​ក្បាល​របស់​យើង តើ​វា​ជួយ​ឲ្យ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង? (​pr ទំព័រ​៩​-​១០ វគ្គ​១៩​-​២៦​)

ទី​៤ : តើ​សេចក្ដី​ស្រឡាញ់​ពង្រឹង​ចិត្ត​ក្លាហាន​យ៉ាង​ណា?

ខែ​កុម្ភៈ ថ្ងៃ​ទី​២៥ អំណាន​គម្ពីរ : ម៉ាកុស ៥​-​៨ ចម្រៀង​លេខ​៣៣

លក្ខណៈ​នៃ​ការ​និយាយ : ការ​ផ្អាក ផ្នែក​ទី​១ (​ht ទំព័រ​២២​-​២៤ វគ្គ​១៣​-​២១​)

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ

ខែ​មីនា ថ្ងៃ​ទី​៣ អំណាន​គម្ពីរ : ម៉ាកុស ៩​-​១២ ចម្រៀង​លេខ​៨៧

លក្ខណៈ​នៃ​ការ​និយាយ : ការ​ផ្អាក ផ្នែក​ទី​២ (​ht ទំព័រ​២៤​-​២៥ វគ្គ​២២​-​២៨​)

ទី​១ : ហេតុ​អ្វី​យើង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​រំលឹក? (​w​០៦ ១/៣ ទំព័រ​១៣​-​១៤ វគ្គ​៦​-​១៤​)

ទី​២ : ម៉ាកុស ១១:១​-​១៨

ទី​៣ : តើ​មាន​មូលហេតុ​ណា​ខ្លះ​ដែល​យើង​គួរ​ពិនិត្យ​មើល​គម្ពីរ? (​pr ទំព័រ​១០​-​១១ វគ្គ​១​-​៧​)

ទី​៤ : ហេតុ​អ្វី​បាន​ជា​គ្រិស្ត​សាសនិក​មិន​ប្រើ​ថ្នាំ​ជក់?

ខែ​មីនា ថ្ងៃ​ទី​១០ អំណាន​គម្ពីរ : ម៉ាកុស ១៣​-​១៦ ចម្រៀង​លេខ​៤០

លក្ខណៈ​នៃ​ការ​និយាយ : លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ប្រើ​គម្ពីរ (​ht ទំព័រ​២៥​-​២៦ វគ្គ​១​-​៦​)

ទី​១ : ព្រះ​រាជាណាចក្រ​«​ដែល​មិន​ត្រូវ​បំផ្លាញ​ឡើយ​»​ (​wt ទំព័រ​៩០​-​៩៦ វគ្គ​១​-​១០​)

ទី​២ : ម៉ាកុស ១៤:១​-​២១

ទី​៣ : តើ​មាន​វិធី​ណា​ខ្លះ​ដើម្បី​ជួយ​ឲ្យ​បោះបង់​ចោល​ទម្លាប់​អាក្រក់?

ទី​៤ : តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​ទ្រ​របស់​ផែនដី? (​pr ទំព័រ​១១​-​១២ វគ្គ​៨​-​១២​)

ខែ​មីនា ថ្ងៃ​ទី​១៧ អំណាន​គម្ពីរ : លូកា ១​-​៣ ចម្រៀង​លេខ​៦

លក្ខណៈ​នៃ​ការ​និយាយ : របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ ផ្នែក​ទី​១ (​ht ទំព័រ​២៦​-​២៨ វគ្គ​៧​-​១៨​)

ទី​១ : របៀប​ដែល​គោល​ដៅ​របស់​ព្រះ​រាជាណាចក្រ​នឹង​ត្រូវ​សម្រេច (​wt ទំព័រ​៩៦​-​១០០ វគ្គ​១១​-​១៧​)

ទី​២ : លូកា ១:១​-​២៣

ទី​៣ : ហេតុ​អ្វី​បាន​ជា​«​ជំនឿ​ដែល​ឥត​មាន​ការ​ប្រព្រឹត្ត​តាម នោះ​ឈ្មោះ​ថា​ស្លាប់​»​? (​យ៉ា. ២:២០​)

ទី​៤ : តើ​គម្ពីរ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​រាង​របស់​ផែនដី​តាំង​ពី​ពេល​ណា​មក? (​pr ទំព័រ​១២​-​១៣ វគ្គ​១៣​-​១៥​)

ខែ​មីនា ថ្ងៃ​ទី​២៤ អំណាន​គម្ពីរ : លូកា ៤​-​៦ ចម្រៀង​លេខ​៦៧

លក្ខណៈ​នៃ​ការ​និយាយ : របៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ ផ្នែក​ទី​២ (​ht ទំព័រ​២៨​-​២៩ វគ្គ​១៩​-​២១​)

ទី​១ : ​«​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍​»​ (​w​០៦ ១/២ ទំព័រ​២៨​-​៣០ វគ្គ​៦​-​១៦​)

ទី​២ : លូកា ៤:១​-​២១

ទី​៣ : តើ​តាម​របៀប​ណា​ដែល​ធាតុ​ផ្សំ​បង្កើត​របស់​មាន​ជីវិត​សម​ស្រប​ទៅ​តាម​អ្វី​ដែល​ចែង​ក្នុង​គម្ពីរ? (​pr ទំព័រ​១៣ វគ្គ​១៦​-​១៧​)

ទី​៤ : ការ​កោត​ខ្លាច​ព្រះ​អាច​ជួយ​ឃាត់​យើង​មិន​ឲ្យ​ធ្វើ​អំពើ​បាប

ខែ​មីនា ថ្ងៃ​ទី​៣១ អំណាន​គម្ពីរ : លូកា ៧​-​៩ ចម្រៀង​លេខ​៧៩

លក្ខណៈ​នៃ​ការ​និយាយ : របៀប​បន្លឺ​សំឡេង​ក្នុង​ការ​អាន​បទ​គម្ពីរ ផ្នែក​ទី​១ (​ht ទំព័រ​៣០ វគ្គ​១​-​៥​)

ទី​១ : ការ​កម្សាន្ត​ល្អ​ដែល​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​កម្លាំង​កាយ​ឡើង​វិញ (​w​០៦ ១/៣ ទំព័រ​២៣​-​២៤ វគ្គ​១៤​-​២០​)

ទី​២ : លូកា ៧:១​-​១៧

ទី​៣ : តើ​មាន​ភស្តុតាង​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​ស្រឡាញ់​យើង​និង​ចង់​ឲ្យ​យើង​មាន​សុភមង្គល?

ទី​៤ : តើ​យើង​អាច​និយាយ​យ៉ាង​ណា​បាន​អំពី​ភាព​ត្រឹម​ត្រូវ​ខាង​ប្រវត្ដិសាស្ត្រ​ក្នុង​គម្ពីរ? (​pr ទំព័រ​១៣​-​១៤ វគ្គ​១៨​-​២២​)

ខែ​មេសា ថ្ងៃ​ទី​៧ អំណាន​គម្ពីរ : លូកា ១០​-​១២ ចម្រៀង​លេខ​៦៥

លក្ខណៈ​នៃ​ការ​និយាយ : របៀប​បន្លឺ​សំឡេង​ក្នុង​ការ​អាន​បទ​គម្ពីរ ផ្នែក​ទី​២ (​ht ទំព័រ​៣១​-​៣២ វគ្គ​៦​-​១៤​)

ទី​១ : ការ​ស៊ូទ្រាំ​នឹង​បញ្ហា​សុខភាព (​w​០៦ ១/៣ ទំព័រ​២៧​-​២៨ វគ្គ​១១​-​១៤​)

ទី​២ : លូកា ១១:៣៧​-​៥៤

ទី​៣ : តើ​គោល​បំណង​របស់​ព្រះ​ចំពោះ​ផែនដី​ផ្លាស់​ប្ដូរ​ទេ?

ទី​៤ : តើ​វិវរណៈ ១៧:១៧ មាន​ន័យ​អ្វី?

ខែ​មេសា ថ្ងៃ​ទី​១៤ អំណាន​គម្ពីរ : លូកា ១៣​-​១៧ ចម្រៀង​លេខ​៣៩

លក្ខណៈ​នៃ​ការ​និយាយ : ការ​ពន្យល់​បទ​គម្ពីរ​ត្រូវ​ច្បាស់​លាស់ (​ht ទំព័រ​៣២​-​៣៣ វគ្គ​១៥​-​២២​)

ទី​១ : តើ​ត្រូវ​ជៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​សាសនា​មិន​ពិត​ដោយ​ដូច​ម្ដេច? (​w​០៦ ១/៤ ទំព័រ​១៥​-​១៧ វគ្គ​១១​-​១៧​)

ទី​២ : លូកា ១៦:១​-​១៥

ទី​៣ : តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ស្តី​អំពី​ច្បាប់​របស់​ព្រះ​ដែល​ទុក​ឲ្យ​ប្រជាជន​រើស​សន្សំ​ផល​ដំណាំ? (​លេវី. ១៩:៩, ១០​)

ទី​៤ : ការ​ប្រាប់​ដោយ​ឥត​លាក់​លៀម​និង​ភាព​ស្រប​គ្នា​ក្នុង​គម្ពីរ (​pr ទំព័រ​១៤ វគ្គ​២៣​-​២៥​)

ខែ​មេសា ថ្ងៃ​ទី​២១ អំណាន​គម្ពីរ : លូកា ១៨​-​២១ ចម្រៀង​លេខ​៥៨

លក្ខណៈ​នៃ​ការ​និយាយ : ការ​បញ្ជាក់​ដោយ​និយាយ​សា​ឡើង​វិញ (​ht ទំព័រ​៣៤​-​៣៦ វគ្គ​១​-​១៤​)

ទី​១ : ‹ចូរ​បន្ត​ស្វែង​រក​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​សិន› (​wt ទំព័រ​១០១​-​១០៦ វគ្គ​១​-​៩​)

ទី​២ : លូកា ១៨:១​-​១៧

ទី​៣ : ហេតុ​អ្វី​បាន​ជា​គម្ពីរ​មាន​ភាព​ត្រឹម​ត្រូវ​ម្ល៉េះ? (​pr ទំព័រ​១៤​-​១៥ វគ្គ​២៦​-​៣១​)

ទី​៤ : តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​ការ​«​ត្អូញត្អែរ​»​? (​ភី. ២:១៤​)

ខែ​មេសា ថ្ងៃ​ទី​២៨ អំណាន​គម្ពីរ : លូកា ២២​-​២៤ ចម្រៀង​លេខ​៩៩

លក្ខណៈ​នៃ​ការ​និយាយ : កាយវិការ (​ht ទំព័រ​៣៦​-​៣៧ វគ្គ​១៥​-​២០​)

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ

ខែ​ឧសភា ថ្ងៃ​ទី​៥ អំណាន​គម្ពីរ : យ៉ូហាន ១​-​៤ ចម្រៀង​លេខ​៥២

លក្ខណៈ​នៃ​ការ​និយាយ : ការ​បញ្ជាក់​គោល​រឿង (​ht ទំព័រ​៣៧​-​៣៩ វគ្គ​១​-​៨​)

ទី​១ : ចូរ​បន្ត​ឲ្យ​ព្រះ​រាជាណាចក្រ​មាន​អាទិ​ភាព​ទី​មួយ​ក្នុង​ជីវិត​របស់​អ្នក (​wt ទំព័រ​១០៦​-​១០៩ វគ្គ​១០​-​១៥​)

ទី​២ : យ៉ូហាន ៣:១​-​២១

ទី​៣ : តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ដាវីឌ​ដែល​បដិសេធ​មិន​ព្រម​សម្លាប់​ស្តេច​សូល?

ទី​៤ : ហេតុ​អ្វី​អាច​ថា​ទំនាយ​ក្នុង​គម្ពីរ​ពិត​ជា​មក​ពី​ព្រះ? (​pr ទំព័រ​១៥​-​១៦ វគ្គ​៣២​-​៣៥​)

ខែ​ឧសភា ថ្ងៃ​ទី​១២ អំណាន​គម្ពីរ : យ៉ូហាន ៥​-​៧ ចម្រៀង​លេខ​៧៤

លក្ខណៈ​នៃ​ការ​និយាយ : គោល​ចំណុច​ត្រូវ​បញ្ជាក់​ច្បាស់​លាស់ ផ្នែក​ទី​១ (​ht ទំព័រ​៣៩​-​៤០ វគ្គ​៩​-​១៣​)

ទី​១ : មាន​អត្តសញ្ញាណ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា (​w​០៦ ១/៤ ទំព័រ​២១​-​២២ វគ្គ​១១​-​១៥​)

ទី​២ : យ៉ូហាន ៦:១​-​២១

ទី​៣ : តើ​មេ​រៀន​អ្វី​ដែល​យើង​អាច​រៀន​ពី​កំណត់​ហេតុ​ស្តី​អំពី​អាន្ន៉ានាស​និង​សាភីរ៉ា?

ទី​៤ : គម្ពីរ​ព្រះ​ប្រាប់​ចម្លើយ​ពិត​ចំពោះ​សំណួរ​សំខាន់​ៗ​ទាំង​អស់​អំពី​ជីវិត​របស់​យើង (​pr ទំព័រ​១៦ វគ្គ​៣៦​)

ខែ​ឧសភា ថ្ងៃ​ទី​១៩ អំណាន​គម្ពីរ : យ៉ូហាន ៨​-​១១ ចម្រៀង​លេខ​៦២

លក្ខណៈ​នៃ​ការ​និយាយ : គោល​ចំណុច​ត្រូវ​បញ្ជាក់​ច្បាស់​លាស់ ផ្នែក​ទី​២ (​ht ទំព័រ​៤០​-​៤២ វគ្គ​១៤​-​២១​)

ទី​១ : តើ​មាន​អ្វី​ឃាត់​មិន​ឲ្យ​អ្នក​ជ្រមុជ​ទឹក? (​w​០៦ ១/៤ ទំព័រ​២៥​-​២៦ វគ្គ​១២​-​១៥​)

ទី​២ : យ៉ូហាន ១១:៣៨​-​៥៧

ទី​៣ : តើ​បង​ប្អូន​យើង​ដែល​ជួប​ប្រទះ​បញ្ហា​ខាង​លុយ​កាក់​អាច​ទទួល​នូវ​ការ​លើក​ទឹក​ចិត្ត​អ្វី?

ទី​៤ : ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​មិន​គោរព​ចំពោះ​គម្ពីរ​ព្រះ? (​pr ទំព័រ​១៦ វគ្គ​១​-​៣​)

ខែ​ឧសភា ថ្ងៃ​ទី​២៦ អំណាន​គម្ពីរ : យ៉ូហាន ១២​-​១៦ ចម្រៀង​លេខ​១

លក្ខណៈ​នៃ​ការ​និយាយ : ទំនាក់ទំនង​ជា​មួយ​អ្នក​ស្ដាប់ និង​ការ​មើល​កំណត់ (​ht ទំព័រ​៤២​-​៤៤ វគ្គ​១​-​៩​)

ទី​១ : តើ​យើង​រៀន​មេ​រៀន​អ្វី​ពី​សៀវភៅ​ហាកាយ ១:៦? (​w​០៦ ១/៥ ទំព័រ​១០​-​១១ វគ្គ​១០​-​១៥​)

ទី​២ : យ៉ូហាន ១២:១​-​១៩

ទី​៣ : ការ​រង​ទារុណកម្ម​ក្នុង​ភ្លើង​នរក តើ​សេចក្ដី​បង្រៀន​នេះ​មក​ពី​គម្ពីរ​ទេ? (​pr ទំព័រ​១៧ វគ្គ​៤​-​៥​)

ទី​៤ : តើ​យើង​អាច​ផ្ទេរ​បន្ទុក​របស់​យើង​លើ​ព្រះ​យេហូវ៉ា​ដោយ​វិធី​ណា? (​ទំនុក. ៥៥:២២​)

ខែ​មិថុនា ថ្ងៃ​ទី​២ អំណាន​គម្ពីរ : យ៉ូហាន ១៧​-​២១ ចម្រៀង​លេខ​៤១

លក្ខណៈ​នៃ​ការ​និយាយ : ការ​ប្រើ​ទម្រង់​នៃ​សុន្ទរកថា (​ht ទំព័រ​៤៤​-​៤៦ វគ្គ​១០​-​១៩​)

ទី​១ : អត្ថន័យ​នៃ​ពិធី​ជ្រមុជ​ទឹក​របស់​អ្នក (​wt ទំព័រ​១១០​-​១១៥ វគ្គ​១​-​១០​)

ទី​២ : យ៉ូហាន ២១:១​-​១៤

ទី​៣ : ទោះ​ជា​យើង​មើល​មិន​ឃើញ​ព្រះ ហេតុ​អ្វី​យើង​អាច​មាន​ជំនឿ​ទៅ​លើ​ទ្រង់?

ទី​៤ : តើ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​បង្រៀន​អំពី​ព្រលឹង​អមតៈ​គឺ​ខុស​យ៉ាង​ដូច​ម្ដេច? (​pr ទំព័រ​១៧ វគ្គ​៦​-​៧​)

ខែ​មិថុនា ថ្ងៃ​ទី​៩ អំណាន​គម្ពីរ : កិច្ចការ ១​-​៤ ចម្រៀង​លេខ​៤២

លក្ខណៈ​នៃ​ការ​និយាយ : ការ​និយាយ​ស្ទាត់ (​ht ទំព័រ​៤៦​-​៤៨ វគ្គ​១​-​១០​)

ទី​១ : ការ​រស់​នៅ​ឲ្យ​ស្រប​តាម​ពិធី​ជ្រមុជ​ទឹក​របស់​យើង (​wt ទំព័រ​១១៥​-​១១៩ វគ្គ​១១​-​១៦​)

ទី​២ : កិច្ចការ ១:១​-​១៤

ទី​៣ : តើ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា​ថា​ការ​បង្រៀន​អំពី​លទ្ធិ​ព្រះ​ឯក​ត្រី​អង្គ​នៃ​ពិភព​គ្រិស្ត​សាសនា​គឺ​មិន​ត្រឹម​ត្រូវ? (​pr ទំព័រ​១៨ វគ្គ​៨​-​៩​)

ទី​៤ : តើ​គ្រិស្ត​សាសនិក​ពិត​មាន​លក្ខណៈ​ណា​ខ្លះ​ដែល​យើង​អាច​សម្គាល់​បាន? (​pr ទំព័រ​១៨ វគ្គ​១០​-​១២​)

ខែ​មិថុនា ថ្ងៃ​ទី​១៦ អំណាន​គម្ពីរ : កិច្ចការ ៥​-​៧ ចម្រៀង​លេខ​១៨

លក្ខណៈ​នៃ​ការ​និយាយ : ការ​និយាយ​មាន​បែប​បទ​ជា​ការ​សន្ទនា (​ht ទំព័រ​៤៨​-​៥០ វគ្គ​១១​-​២៣​)

ទី​១ : តើ​អ្នក​ប្រុង​ប្រៀប​ជា​ស្រេច​ដើម្បី​រួច​រស់​ជីវិត​ទេ? (​w​០៦ ១/៦ ទំព័រ​១២​-​១៣ វគ្គ​១​-​៨​)

ទី​២ : កិច្ចការ ៥:១​-​១៦

ទី​៣ : តើ​អ្វី​ដែល​បង្ហាញ​ថា ពិភព​គ្រិស្ត​សាសនា​មិន​មែន​តំណាង​ព្រះ? (​pr ទំព័រ​១៨​-​១៩ វគ្គ​១៣​-​១៥​)

ទី​៤ : ហេតុ​អ្វី​ការ​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា​ជា​ដើម​ចម​នៃ​ប្រាជ្ញា​ឬ​«​ជា​ប្រភព​នៃ​ប្រាជ្ញា​»​? (​ទំនុក. [​ទំ​ន.​] ១១១:១០, ខ.ស.​)

ខែ​មិថុនា ថ្ងៃ​ទី​២៣ អំណាន​គម្ពីរ : កិច្ចការ ៨​-​១០ ចម្រៀង​លេខ​៦៦

លក្ខណៈ​នៃ​ការ​និយាយ : ការ​បន្លឺ​សូរ​ស័ព្ទ ផ្នែក​ទី​១ (​ht ទំព័រ​៥១ វគ្គ​២៤​-​២៧​)

ទី​១ : ‹អំណោយ​ពរ​ដែល​ធ្វើ​ឲ្យ​យើង​ទៅ​ជា​មាន›​ឥឡូវ​នេះ (​w​០៦ ១/៦ ទំព័រ​១៨​-​១៩ វគ្គ​៤​-​១២​)

ទី​២ : កិច្ចការ ៨:១​-​១៧

ទី​៣ : តើ​ព្រះ​យេស៊ូ​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច​តាម​វិធី​ណា? (​ទំនុក. ៧២:១២​)

ទី​៤ : ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ពិភព​គ្រិស្ត​សាសនា​មិន​មែន​ជា​គ្រិស្ត​សាសនិក​ពិត? (​pr ទំព័រ​១៩ វគ្គ​១៦​-​១៩​)

ខែ​មិថុនា ថ្ងៃ​ទី​៣០ អំណាន​គម្ពីរ : កិច្ចការ ១១​-​១៤ ចម្រៀង​លេខ​៣៥

លក្ខណៈ​នៃ​ការ​និយាយ : ការ​បន្លឺ​សូរ​ស័ព្ទ ផ្នែក​ទី​២ (​ht ទំព័រ​៥១​-​៥២ វគ្គ​២៨​-​៣៤​)

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ

ខែ​កក្កដា ថ្ងៃ​ទី​៧ អំណាន​គម្ពីរ : កិច្ចការ ១៥​-​១៧ ចម្រៀង​លេខ​៨០

លក្ខណៈ​នៃ​ការ​និយាយ : ប្រើ​ពាក្យ​ភ្ជាប់​ឲ្យ​សាច់​រឿង​ទាក់ទង​គ្នា (​ht ទំព័រ​៥៣​-​៥៥ វគ្គ​១​-​៨​)

ទី​១ : ការ​រើស​យក​អ្វី​ដែល​ប្រសើរ​ជាង (​w​០៦ ១/៦ ទំព័រ​២៩​-​៣១ វគ្គ​៨​-​១៤​)

ទី​២ : កិច្ចការ ១៦:១​-​១៥

ទី​៣ : ហេតុ​អ្វី​ព្រះ​បង្កើត​ផែនដី​និង​មនុស្ស​មួយ​គូ​ដំបូង? (​pr ទំព័រ​២០ វគ្គ​១​-​៤​)

ទី​៤ : តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ជំនឿ​លើ​ព្រះ​ដោយ​វិធី​ណា?

ខែ​កក្កដា ថ្ងៃ​ទី​១៤ អំណាន​គម្ពីរ : កិច្ចការ ១៨​-​២១ ចម្រៀង​លេខ​១២

លក្ខណៈ​នៃ​ការ​និយាយ : ការ​ពន្យល់​ដែល​សម​ហេតុ​ផល ផ្នែក​ទី​១ (​ht ទំព័រ​៥៥​-​៥៦ វគ្គ​៩​-​១៥​)

ទី​១ : ច្បាប់​វិន័យ​របស់​ព្រះ​អំពី​ការ​រើស​សន្សំ​ផល​ដំណាំ (​w​០៦ ១/៧ ទំព័រ​១៤​-​១៦ វគ្គ​១១​-​១៥​)

ទី​២ : កិច្ចការ ២០:១​-​១៦

ទី​៣ : ហេតុ​អ្វី​ព្រះ​បង្កើត​មនុស្ស​មួយ​គូ​ដំបូង? (​pr ទំព័រ​២០​-​២១ វគ្គ​៥​-​៨​)

ទី​៤ : ហេតុ​អ្វី​យើង​អាច​ជឿជាក់​ថា​ព្រះ​មិន​ផ្លាស់​ប្ដូរ​គោល​បំណង​របស់​ទ្រង់? (​pr ទំព័រ​២១​-​២២ វគ្គ​៩​-​១២​)

ខែ​កក្កដា ថ្ងៃ​ទី​២១ អំណាន​គម្ពីរ : កិច្ចការ ២២​-​២៥ ចម្រៀង​លេខ​៨៨

លក្ខណៈ​នៃ​ការ​និយាយ : ការ​ពន្យល់​ដែល​សម​ហេតុ​ផល ផ្នែក​ទី​២ (​ht ទំព័រ​៥៦​-​៥៧ វគ្គ​១៦​-​២១​)

ទី​១ : ភាព​ស្មោះ​ត្រង់​នឹង​របៀប​រៀបចំ​របស់​ព្រះ (​w​០៦ ១/៧ ទំព័រ​១៨​-​១៩ វគ្គ​៤​-​៨​)

ទី​២ : កិច្ចការ ២២:១​-​១៦

ទី​៣ : យោង​តាម​យ៉ូហាន ១៣:៣៤, ៣៥ តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ខ​នោះ​យ៉ាង​ណា?

ទី​៤ : ហេតុ​អ្វី​ព្រះ​នៃ​សណ្ដាប់​ធ្នាប់​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​វឹកវរ​កើត​ឡើង​លើ​ផែនដី? (​pr ទំព័រ​២២​-​២៣ វគ្គ​១​-​៥; ១កូ. ១៤:៣៣; វិវរ. ១១:១៨​)

ខែ​កក្កដា ថ្ងៃ​ទី​២៨ អំណាន​គម្ពីរ : កិច្ចការ ២៦​-​២៨ ចម្រៀង​លេខ​១១

លក្ខណៈ​នៃ​ការ​និយាយ : ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ ផ្នែក​ទី​១ (​ht ទំព័រ​៥៨​-​៥៩ វគ្គ​១​-​៦​)

ទី​១ : មនុស្ស​មួយ​ហ្វូង​យ៉ាង​ធំ​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា (​wt ទំព័រ​១២០​-​១២៧ វគ្គ​១​-​១៧​)

ទី​២ : កិច្ចការ ២៦:១​-​១៨

ទី​៣ : តើ​បាប​របស់​ឪពុក​ម្ដាយ​ដំបូង​របស់​យើង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​មនុស្ស​ជាតិ? (​pr ទំព័រ​២៣ វគ្គ​៦​-​៨​)

ទី​៤ : តើ​ព្រះ​យេហូវ៉ា​អត់ធ្មត់​ដោយ​សារ​មូលហេតុ​អ្វី?

ខែ​សីហា ថ្ងៃ​ទី​៤ អំណាន​គម្ពីរ : រ៉ូម ១​-​៤ ចម្រៀង​លេខ​២១

លក្ខណៈ​នៃ​ការ​និយាយ : ការ​បញ្ជាក់​ហេតុ​ដែល​នាំ​ឲ្យ​ជឿ ផ្នែក​ទី​២ (​ht ទំព័រ​៥៩​-​៦០ វគ្គ​៧​-​១៤​)

ទី​១ : តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ផ្នែក​ទី​១ (​wt ទំព័រ​១២៨​-​១៣១ វគ្គ​១​-​៧​)

ទី​២ : រ៉ូម ៣:១​-​២០

ទី​៣ : តើ​ទេវតា​ផ្ដល់​ឲ្យ​កម្លាំង​ចិត្ត​និង​ការពារ​អ្នក​បម្រើ​ព្រះ​យ៉ាង​ណា?

ទី​៤ : ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ជួយ​ចម្រើន​ការ​ថ្វាយ​បង្គំ​ពិត

ខែ​សីហា ថ្ងៃ​ទី​១១ អំណាន​គម្ពីរ : រ៉ូម ៥​-​៨ ចម្រៀង​លេខ​៩១

លក្ខណៈ​នៃ​ការ​និយាយ : ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក ផ្នែក​ទី​១ (​ht ទំព័រ​៦០​-​៦១ វគ្គ​១៥​-​១៨​)

ទី​១ : អ្វី​ដែល​អាច​ធ្វើ​ដើម្បី​កាត់​បន្ថយ​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត (​w​០៦ ១/៨ ទំព័រ​២០​-​២២ វគ្គ​១០​-​១៨​)

ទី​២ : រ៉ូម ៦:១​-​២០

ទី​៣ : មនុស្ស​ជា​ច្រើន​ស្គាល់​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដោយ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ

ទី​៤ : តើ​សេចក្ដី​សុចរិត​ការពារ​យើង​តាម​របៀប​ណា?

ខែ​សីហា ថ្ងៃ​ទី​១៨ អំណាន​គម្ពីរ : រ៉ូម ៩​-​១២ ចម្រៀង​លេខ​៦៥

លក្ខណៈ​នៃ​ការ​និយាយ : ជួយ​អ្នក​ស្ដាប់​ឲ្យ​ចេះ​វែកញែក ផ្នែក​ទី​២ (​ht ទំព័រ​៦១​-​៦២ វគ្គ​១៩​-​២៤​)

ទី​១ : តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​អង្គការ​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច? ផ្នែក​ទី​២ (​wt ទំព័រ​១៣១​-​១៣៥ វគ្គ​៨​-​១៥​)

ទី​២ : រ៉ូម ៩:១​-​១៨

ទី​៣ : តើ​ការ​និយាយ​ដើម​គេ​និង​ប្រាប់​ពាក្យ​ចចាមអារ៉ាម​ត​គ្នា​នាំ​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ?

ទី​៤ : ហេតុ​អ្វី​បាន​ជា​ព្រះ​ទុក​ឲ្យ​មនុស្ស​រស់​នៅ​តាម​តែ​ចិត្ត​គេ​យូរ​ម្ល៉េះ? (​pr ទំព័រ​២៣ វគ្គ​៩​-​១១​)

ខែ​សីហា ថ្ងៃ​ទី​២៥ អំណាន​គម្ពីរ : រ៉ូម ១៣​-​១៦ ចម្រៀង​លេខ​៨៩

លក្ខណៈ​នៃ​ការ​និយាយ : ការ​សង្កត់​សំឡេង​ឲ្យ​យល់​អត្ថន័យ (​ht ទំព័រ​៦៣​-​៦៤ វគ្គ​១​-​៩​)

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ

ខែ​កញ្ញា ថ្ងៃ​ទី​១ អំណាន​គម្ពីរ : កូរិនថូសទី១ ១​-​៩ ចម្រៀង​លេខ​៤៦

លក្ខណៈ​នៃ​ការ​និយាយ : ការ​ឡើង​ចុះ​សំឡេង ផ្នែក​ទី​១ (​ht ទំព័រ​៦៤​-​៦៦ វគ្គ​១០​-​១៧​)

ទី​១ : ចូរ​ស្ដាប់​ដំបូន្មាន (​wt ទំព័រ​១៣៦​-​១៣៩ វគ្គ​១​-​៩​)

ទី​២ : កូរិនថូសទី១ ៤:១​-​១៧

ទី​៣ : តើ​លទ្ធផល​នៃ​ការ​គ្រប់គ្រង​របស់​មនុស្ស​អស់​រាប់​ពាន់​ឆ្នាំ​មក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​អំពី​អ្វី? (​pr ទំព័រ​២៤​-​២៥ វគ្គ​១២​-​១៥​)

ទី​៤ : តើ​ការ​ក្លាយ​ជា​អ្នក​មាន​បង្ហាញ​ថា​ព្រះ​ប្រទាន​ពរ​ដល់​យើង​ទេ?

ខែ​កញ្ញា ថ្ងៃ​ទី​៨ អំណាន​គម្ពីរ : កូរិនថូសទី១ ១០​-​១៦ ចម្រៀង​លេខ​១៥

លក្ខណៈ​នៃ​ការ​និយាយ : ការ​ឡើង​ចុះ​សំឡេង ផ្នែក​ទី​២ (​ht ទំព័រ​៦៦​-​៦៧ វគ្គ​១៨​-​២៤​)

ទី​១ : ចូរ​ព្រម​ទទួល​សេចក្ដី​ប្រៀនប្រដៅ (​wt ទំព័រ​១៣៩​-​១៤៣ វគ្គ​១០​-​១៦​)

ទី​២ : កូរិនថូសទី១ ១៣:១​-​១៤:៦

ទី​៣ : ហេតុ​អ្វី​អស់​អ្នក​ប្រព្រឹត្ត​តាម​គម្ពីរ​ព្រះ​មាន​សុភមង្គល?

ទី​៤ : ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង​មិន​មែន​សុទ្ធ​តែ​ជា​បំណង​របស់​ព្រះ

ខែ​កញ្ញា ថ្ងៃ​ទី​១៥ អំណាន​គម្ពីរ : កូរិនថូសទី២ ១​-​៧ ចម្រៀង​លេខ​២៨

លក្ខណៈ​នៃ​ការ​និយាយ : ការ​បង្ហាញ​អារម្មណ៍​សាទរ (​ht ទំព័រ​៦៨​-​៧០ វគ្គ​១​-​៩​)

ទី​១ : ​«​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ឲ្យ​អស់​ពី​ចិត្ត​»​ (​wt ទំព័រ​១៤៤​-​១៥០ វគ្គ​១​-​១៤​)

ទី​២ : កូរិនថូសទី២ ១:១​-​១៤

ទី​៣ : ព្រះ​មិន​ប្រើ​សមត្ថភាព​ដឹង​ទុក​ជា​មុន​របស់​ទ្រង់​ដើម្បី​ជ្រាប​នូវ​ហេតុ​ការណ៍​ទាំង​អស់​ដែល​នឹង​កើត​ឡើង

ទី​៤ : ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​មាន​អំណរ​ពេល​គេ​ធ្វើ​ទុក្ខ​បៀតបៀន?

ខែ​កញ្ញា ថ្ងៃ​ទី​២២ អំណាន​គម្ពីរ : កូរិនថូសទី២ ៨​-​១៣ ចម្រៀង​លេខ​១៦

លក្ខណៈ​នៃ​ការ​និយាយ : ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ ផ្នែក​ទី​១ (​ht ទំព័រ​៧០​-​៧១ វគ្គ​១០​-​១៤​)

ទី​១ : ចូរ​សម្ដែង​ការ​គោរព​ប្រតិបត្ដិ​ចំពោះ​ព្រះ​ក្នុង​ក្រុម​គ្រួសារ (​wt ទំព័រ​១៥១​-​១៥៨ វគ្គ​១​-​១៣​)

ទី​២ : កូរិនថូសទី២ ៩:១​-​១៥

ទី​៣ : តើ​ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​មិន​មែន​ជា​របស់​លោកិយ​នេះ?

ទី​៤ : ព្រះ​មាន​សមត្ថភាព​អាច​ដឹង​ទុក​ជា​មុន​នូវ​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង

ខែ​កញ្ញា ថ្ងៃ​ទី​២៩ អំណាន​គម្ពីរ : កាឡាទី ១​-​៦ ចម្រៀង​លេខ​៧១

លក្ខណៈ​នៃ​ការ​និយាយ : ការ​បង្ហាញ​អារម្មណ៍​កក់ក្ដៅ ផ្នែក​ទី​២ (​ht ទំព័រ​៧១​-​៧២ វគ្គ​១៥​-​២០​)

ទី​១ : ​«​គេ​មិន​មែន​ជា​របស់​ផង​លោកីយ​»​ (​wt ទំព័រ​១៥៩​-​១៦៦ វគ្គ​១​-​១៥​)

ទី​២ : កាឡាទី ១:១​-​១៧

ទី​៣ : ហេតុ​អ្វី​ព្រះ​មិន​បាន​ប្រើ​សមត្ថភាព​ជ្រាប​ដឹង​ទុក​ជា​មុន​របស់​ទ្រង់​ដើម្បី​ដឹង​ពី​អ្វី​ដែល​អ័ដាម​នឹង​ធ្វើ?

ទី​៤ : សេចក្ដី​ស្រឡាញ់​អាច​យក​ឈ្នះ​លើ​ការ​ខ្លាច​មនុស្ស តើ​ដោយ​របៀប​ណា?

ខែ​តុលា ថ្ងៃ​ទី​៦ អំណាន​គម្ពីរ : អេភេសូរ ១​-​៦ ចម្រៀង​លេខ​៦២

លក្ខណៈ​នៃ​ការ​និយាយ : ឧទាហរណ៍​និទស្សន៍​ត្រូវ​តាម​សាច់​រឿង ផ្នែក​ទី​១ (​ht ទំព័រ​៧២​-​៧៤ វគ្គ​១​-​៦​)

ទី​១ : ចូរ​បន្ត​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន (​wt ទំព័រ​១៦៧​-​១៧៤​)

ទី​២ : អេភេសូរ ៣:១​-​១៩

ទី​៣ : ការ​និយាយ​សុំ​ទោស​គេ​មិន​មែន​បង្ហាញ​ថា​យើង​ជា​មនុស្ស​ទន់ខ្សោយ​ទេ

ទី​៤ : ព្រះ​នឹង​ចាត់​វិធានការ​បញ្ឈប់​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់ (​pr ទំព័រ​២៥​-​២៦ វគ្គ​១​-​៧​)

ខែ​តុលា ថ្ងៃ​ទី​១៣ អំណាន​គម្ពីរ : ភីលីព ១​-​កូល៉ុស ៤ ចម្រៀង​លេខ​៥០

លក្ខណៈ​នៃ​ការ​និយាយ : ឧទាហរណ៍​និទស្សន៍​ត្រូវ​តាម​សាច់​រឿង ផ្នែក​ទី​២ (​ht ទំព័រ​៧៤​-​៧៥ វគ្គ​៧​-​១៤​)

ទី​១ : ចូរ​ទន្ទឹង​ចាំ​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា (​wt ទំព័រ​១៧៥​-​១៨៣​)

ទី​២ : ភីលីព ៣:១​-​១៦

ទី​៣ : តើ​តាម​របៀប​ណា​ដែល​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​ថា​នឹង​មាន​ក្រុមជំនុំ​គ្រិស្ត​សាសនិក?

ទី​៤ : a សាសន៍​អ៊ីស្រាអែល​បាត់បង់​ទំនាក់ទំនង​ដ៏​ពិសេស (​wt ទំព័រ​១៨៥ វគ្គ​៤​-​៥​)

ខែ​តុលា ថ្ងៃ​ទី​២០ អំណាន​គម្ពីរ : ថែស្សាឡូនីចទី១ ១​-​ថែស្សាឡូនីចទី២ ៣ ចម្រៀង​លេខ​២០

លក្ខណៈ​នៃ​ការ​និយាយ : ឧទាហរណ៍​និទស្សន៍​ស្រប​តាម​អ្នក​ស្ដាប់ (​ht ទំព័រ​៧៥​-​៧៧ វគ្គ​១៥​-​២២​)

ទី​១ : គោល​បំណង​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច​យ៉ាង​អស្ចារ្យ (​wt ទំព័រ​១៨៦​-​១៩១​)

ទី​២ : ថែស្សាឡូនីចទី១ ១:១​-​២:៨

ទី​៣ : តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ហោរា​សាស្ត្រ?

ទី​៤ : b ការ​ថ្វាយ​បង្គំ​ដែល​មាន​សាមគ្គីភាព​នៅ​សម័យ​របស់​យើង តើ​នេះ​មាន​ន័យ​យ៉ាង​ណា? (​wt ទំព័រ​៥​-​៩ វគ្គ​១​-​៩​)

ខែ​តុលា ថ្ងៃ​ទី​២៧ អំណាន​គម្ពីរ : ធីម៉ូថេទី១ ១​-​ធីម៉ូថេទី២ ៤ ចម្រៀង​លេខ​៩

លក្ខណៈ​នៃ​ការ​និយាយ : ប្រើ​គំនិត​ងាយ​ស្រួល​សម្រាប់​ការ​ផ្សាយ ផ្នែក​ទី​១ (​ht ទំព័រ​៧៧​-​៧៨ វគ្គ​១​-​៥​)

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ

ខែ​វិច្ឆិកា ថ្ងៃ​ទី​៣ អំណាន​គម្ពីរ : ទីតុស ១​-​ភីលេម៉ូន ចម្រៀង​លេខ​៣៨

លក្ខណៈ​នៃ​ការ​និយាយ : ប្រើ​គំនិត​ងាយ​ស្រួល​សម្រាប់​ការ​ផ្សាយ ផ្នែក​ទី​២ (​ht ទំព័រ​៧៨​-​៨០ វគ្គ​៦​-​១៣​)

ទី​១ : តើ​មាន​កត្ដា​ណា​ខ្លះ​ដែល​នាំ​ឲ្យ​មាន​សាមគ្គីភាព​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ? (​wt ទំព័រ​៩​-​១៣ វគ្គ​១០​-​១៤​)

ទី​២ : ទីតុស ១:១​-​១៦

ទី​៣ : តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ណា​ខ្លះ​ដែល​នាំ​ឲ្យ​យើង​ជឿ​ទៅ​លើ​ព្រះ?

ទី​៤ : c ​«​ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​»​ (​wt ទំព័រ​១៦​-​១៩ វគ្គ​៤​-​៩​)

ខែ​វិច្ឆិកា ថ្ងៃ​ទី​១០ អំណាន​គម្ពីរ : ហេព្រើរ ១​-​៨ ចម្រៀង​លេខ​៦១

លក្ខណៈ​នៃ​ការ​និយាយ : ការ​បញ្ចប់​សមរម្យ​និង​មាន​ប្រសិទ្ធភាព (​ht ទំព័រ​៨០​-​៨២ វគ្គ​១​-​៩​)

ទី​១ : ចូរ​លើក​តម្កើង​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​តែ​មួយ (​wt ទំព័រ​១៩​-​២២ វគ្គ​១០​-​១៦​)

ទី​២ : ហេព្រើរ ៣:១​-​១៩

ទី​៣ : ទុក្ខ​លំបាក​និង​អំពើ​អាក្រក់​ទាំង​ឡាយ​ដែល​មាន នោះ​មិន​មែន​ជា​ហេតុ​ដែល​បញ្ជាក់​ថា​គ្មាន​ព្រះ​ទេ

ទី​៤ : តើ​ព្រះ​នឹង​ប្រើ​មធ្យោបាយ​ណា​ដើម្បី​សម្អាត​ផែនដី? (​pr ទំព័រ​២៦ វគ្គ​៨​-​១០​)

ខែ​វិច្ឆិកា ថ្ងៃ​ទី​១៧ អំណាន​គម្ពីរ : ហេព្រើរ ៩​-​១៣ ចម្រៀង​លេខ​៥១

លក្ខណៈ​នៃ​ការ​និយាយ : ការ​បញ្ចប់​ដែល​មាន​ប្រវែង​ត្រឹម​ត្រូវ (​ht ទំព័រ​៨២​-​៨៣ វគ្គ​១០​-​១៤​)

ទី​១ : ចូរ​បន្ត​កាន់​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ព្រះ​បន្ទូល​របស់​ព្រះ (​wt ទំព័រ​២៣​-​២៧ វគ្គ​១​-​១០​)

ទី​២ : ហេព្រើរ ១០:១​-​១៧

ទី​៣ : ព្រះ​ជា​បុគ្គល​មួយ​អង្គ​ដែល​មាន​ពិត​មែន​ហើយ​មាន​មនោសញ្ចេតនា

ទី​៤ : តើ​តាម​របៀប​ណា​ដែល​ការ​ចេះ​អត់​ឱន​ទោស​គ្នា​ជួយ​បង្កើត​ឲ្យ​មាន​សាមគ្គីភាព?

ខែ​វិច្ឆិកា ថ្ងៃ​ទី​២៤ អំណាន​គម្ពីរ : យ៉ាកុប ១​-​៥ ចម្រៀង​លេខ​២០

លក្ខណៈ​នៃ​ការ​និយាយ : ការ​កំណត់​ពេល ផ្នែក​ទី​១ (​ht ទំព័រ​៨៣​-​៨៥ វគ្គ​១៥​-​២៤​)

ទី​១ : ចូរ​បន្ត​កាន់​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ទុក​នេះ​ជា​គោល​ដៅ​របស់​យើង (​wt ទំព័រ​២៧​-​៣១ វគ្គ​១១​-​១៣​)

ទី​២ : យ៉ាកុប ១:១​-​២១

ទី​៣ : ព្រះ​គ្មាន​ដើម​កំណើត​ទេ

ទី​៤ : ​«​សេចក្ដី​មេត្ដា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំជំរះ​»​ តើ​ដោយ​របៀប​ណា? (​យ៉ា. ២:១៣​)

ខែ​ធ្នូ ថ្ងៃ​ទី​១ អំណាន​គម្ពីរ : ពេត្រុសទី១ ១​-​ពេត្រុសទី២ ៣ ចម្រៀង​លេខ​៨៨

លក្ខណៈ​នៃ​ការ​និយាយ : ការ​កំណត់​ពេល ផ្នែក​ទី​២ (​ht ទំព័រ​៨៥​-​៨៦ វគ្គ​២៥​-​២៩​)

ទី​១ : ព្យាការី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ធ្វើ​បន្ទាល់​អំពី​ព្រះ​យេស៊ូ (​wt ទំព័រ​៣២​-​៣៧ វគ្គ​១​-​៩​)

ទី​២ : ពេត្រុសទី១ ២:១​-​១៧

ទី​៣ : ការ​ប្រើ​នាម​របស់​ព្រះ​គឺ​សំខាន់​ចាំបាច់​ដើម្បី​ឲ្យ​ព្រះ​ជួយ​សង្គ្រោះ​យើង

ទី​៤ : d ចូរ​បង្ហាញ​ជំនឿ​លើ​ព្រះ​គ្រិស្ត (​wt ទំព័រ​៣៧​-​៤០ វគ្គ​១០​-​១៥​)

ខែ​ធ្នូ ថ្ងៃ​ទី​៨ អំណាន​គម្ពីរ : យ៉ូហានទី១ ១​-​យូដាស ចម្រៀង​លេខ​២៤

លក្ខណៈ​នៃ​ការ​និយាយ : បង្ហាញ​ទំនុក​ចិត្ត​មាំមួន និង​លក្ខណៈ​ថ្លៃថ្នូរ ផ្នែក​ទី​១ (​ht ទំព័រ​៨៦​-​៨៨ វគ្គ​១​-​៩​)

ទី​១ : សេរីភាព​ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​មាន (​wt ទំព័រ​៤១​-​៤៥ វគ្គ​១​-​៩​)

ទី​២ : យ៉ូហានទី១ ៤:១​-​១៦

ទី​៣ : តើ​សាសនា​ទាំង​អស់​សុទ្ធ​តែ​ល្អ​ទេ?

ទី​៤ : e សេរីភាព​ដែល​មនុស្ស​ក្នុង​សង្គម​នេះ​ចង់​បាន​គឺ​នាំ​ឲ្យ​មាន​លទ្ធផល​ដែល​គួរ​ឲ្យ​សោក​ស្ដាយ (​wt ទំព័រ​៤៦​-​៤៩ វគ្គ​១០​-​១៤​)

ខែ​ធ្នូ ថ្ងៃ​ទី​១៥ អំណាន​គម្ពីរ : វិវរណៈ ១​-​៦ ចម្រៀង​លេខ​៦៥

លក្ខណៈ​នៃ​ការ​និយាយ : បង្ហាញ​ទំនុក​ចិត្ត​មាំមួន និង​លក្ខណៈ​ថ្លៃថ្នូរ ផ្នែក​ទី​២ (​ht ទំព័រ​៨៨ វគ្គ​១០​-​១៤​)

ទី​១ : រឿង​ចំណោទ​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​ប្រឈម​មុខ ផ្នែក​ទី​១ (​wt ទំព័រ​៥០​-​៥៣ វគ្គ​១​-​៨​)

ទី​២ : វិវរណៈ ៣:១​-​១៣

ទី​៣ : ហេតុ​អ្វី​យើង​ដឹង​ប្រាកដ​ថា​ទី​បញ្ចប់​នៃ​លោកិយ​នេះ​ជិត​មក​ដល់? (​pr ទំព័រ​២៧ វគ្គ​១១​-​១៣​)

ទី​៤ : ហេតុ​អ្វី​ការ​អត់ធ្មត់​និង​ក្ដី​មេត្ដាករុណា​មាន​កម្រិត?

ខែ​ធ្នូ ថ្ងៃ​ទី​២២ អំណាន​គម្ពីរ : វិវរណៈ ៧​-​១៤ ចម្រៀង​លេខ​៨

លក្ខណៈ​នៃ​ការ​និយាយ : អាការ​ក្រៅ​ផ្ទាល់​ខ្លួន ផ្នែក​ទី​១ (​ht ទំព័រ​៨៩​-​៩១ វគ្គ​១៥​-​២៨​)

ទី​១ : រឿង​ចំណោទ​ដែល​យើង​គ្រប់​គ្នា​ត្រូវ​តែ​ប្រឈម​មុខ ផ្នែក​ទី​២ (​wt ទំព័រ​៥៤​-​៥៩ វគ្គ​៩​-​១៨​)

ទី​២ : វិវរណៈ ៨:១​-​១៣

ទី​៣ : តើ​ទំនាយ​ណា​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ថា ទី​បញ្ចប់​នៃ​លោកិយ​នេះ​ជិត​មក​ដល់​ហើយ? (​pr ទំព័រ​២៨ វគ្គ​១៧​-​១៨​)

ទី​៤ : នៅ​យ៉ូហានទី១ ៣:២០​ចែង​ថា​«​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត​»​ តើ​ខ​នេះ​មាន​ន័យ​យ៉ាង​ណា?

ខែ​ធ្នូ ថ្ងៃ​ទី​២៩ អំណាន​គម្ពីរ : វិវរណៈ ១៥​-​២២ ចម្រៀង​លេខ​២៥

លក្ខណៈ​នៃ​ការ​និយាយ : អាការ​ក្រៅ​ផ្ទាល់​ខ្លួន ផ្នែក​ទី​២ (​ht ទំព័រ​៩១​-​៩២ វគ្គ​២៩​-​៣៤​)

លំហាត់​សា​ឡើង​វិញ​ដោយ​សំណួរ​និង​ចម្លើយ

[Footnotes]

a សម្រាប់​តែ​បង​ប្អូន​ប្រុស​ៗ​ដែល​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ជំនួយ​កិច្ច​បម្រើ។

b សម្រាប់​តែ​បង​ប្អូន​ប្រុស​ៗ​ដែល​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ជំនួយ​កិច្ច​បម្រើ។

c សម្រាប់​តែ​បង​ប្អូន​ប្រុស​ៗ​ដែល​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ជំនួយ​កិច្ច​បម្រើ។

d សម្រាប់​តែ​បង​ប្អូន​ប្រុស​ៗ​ដែល​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ជំនួយ​កិច្ច​បម្រើ។

e សម្រាប់​តែ​បង​ប្អូន​ប្រុស​ៗ​ដែល​ជា​អ្នក​ចាស់​ទុំ​ឬ​អ្នក​ជំនួយ​កិច្ច​បម្រើ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក