បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/០៧ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មករា
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ១២/០៧ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បម្រើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​ធ្នូ

ចម្រៀង​លេខ​២១

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​នៅ​ទំព័រ​ទី​១២ ឬ​ពាក្យ​ផ្សាយ​ផ្សេង​ទៀត​ដ៏​ល្អ​សម្រាប់​តំបន់​ផ្សាយ​របស់​អ្នក សូម​បង្ហាញ​នូវ​របៀប​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​ធ្នូ។

២០ នាទី : សាលា​កិច្ច​បម្រើ​ផ្សាយ​សម្រាប់​ឆ្នាំ​២០០៨។ ថ្លែង​ដោយ​អ្នក​ត្រួត​ពិនិត្យ​សាលា។ សូម​ពិគ្រោះ​អំពី​ចំណុច​សំខាន់​ៗ​ដែល​មាន​ប្រយោជន៍​សម្រាប់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ដក​ស្រង់​ពី​សន្លឹក​បន្ថែម​នៃ​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង ខែ​តុលា ឆ្នាំ​២០០៧។ សូម​ពិចារណា​ពី​តួ​នាទី​របស់​អ្នក​ជូន​ឱវាទ​រង។ ចូរ​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ រៀបចំ​និង​ថ្លែង​សុន្ទរកថា​របស់​ខ្លួន​ដោយ​ចិត្ត​ឧស្សាហ៍ ផ្ដល់​ចម្លើយ​អំពី​គោល​សំខាន់​ៗ​ពី​អំណាន​គម្ពីរ និង​ធ្វើ​តាម​យោបល់​ដែល​បាន​ផ្ដល់​ឲ្យ​រៀង​រាល់​សប្ដាហ៍​ពី​កូន​សៀវភៅ​វិធី​បង្កើន​សមត្ថភាព​និយាយ​និង​បង្រៀន។

១៥ នាទី : ​«​ចូរ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​សោក​សង្រេង​»។a សូម​រៀប​រាប់​បទ​ពិសោធន៍​មួយ​ឬ​ពីរ​ក្នុង​តំបន់។

ចម្រៀង​លេខ​១៤

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​ធ្នូ

ចម្រៀង​លេខ​៨២

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​ជ្រើសរើស​សេចក្ដី​ជូន​ដំណឹង​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង។ សូម​លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​មើល​វីដេអូ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ចំណង​ជើង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ចាត់​ចែង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដែល​នឹង​ត្រូវ​ពិគ្រោះ​នៅ​ប្រជុំ​អប់រំ​កិច្ច​បម្រើ សប្ដាហ៍​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

១៥ នាទី : ​«​យើង​គួរ​រក្សា​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។b សូម​សម្ភាសន៍​អ្នក​ផ្សាយ​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សួរ​សំណួរ​ដូច​ជា : តើ​អ្នក​ខំ​ប្រឹង​រក្សា​នូវ​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​តាម​វិធី​ណា​ខ្លះ? តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​រក្សា​នូវ​ចិត្ត​ខ្នះខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

២០ នាទី : ​«​ចូរ​ផ្ដល់​ទស្សនាវដ្ដី​ដែល​បញ្ជាក់​ពី​សេចក្ដី​ពិត​»។c សូម​ឲ្យ​បង​ប្អូន​ផ្ដល់​ចម្លើយ​ពី​កិច្ច​បម្រើ​ព្រះ​រាជាណាចក្រ​យើង​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ទំព័រ​១៦។

ចម្រៀង​លេខ​៥៩

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​ធ្នូ

ចម្រៀង​លេខ​៨៣

១០ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សូម​អាន​សេចក្ដី​រាយ​ការណ៍​ពី​គណនេយ្យ ព្រម​ទាំង​សំបុត្រ​ដែល​បញ្ជាក់​ថា​បាន​ទទួល​វិភាគទាន។ សូម​បញ្ជាក់​ពី​ឧបករណ៍​ផ្សាយ​សម្រាប់​ខែ​មករា និង​សូម​ធ្វើ​ការ​សម្ដែង​មួយ។

១៥ នាទី : ការ​គាំទ្រ​កិច្ចការ​រាជាណាចក្រ​របស់​ព្រះ​ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក ផ្នែក​ទី​មួយ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​អង្គការ​មួយ​ដែល​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា ទំព័រ​៧ ទៅ​ដល់​ទំព័រ​៨ ចំណង​ជើង ការ​ចាត់​ចែង​ប្រាក់​វិភាគទាន។

២០ នាទី : ​«​ចូរ​ឲ្យ​អ្នក​មាន​គោល​ដៅ​បង្រៀន​សិស្ស​គម្ពីរ​»។d សូម​សម្ភាសន៍​ម្នាក់ ឬ​ពីរ​នាក់​ដែល​ទើប​មាន​សិស្ស​គម្ពីរ​ថ្មី​ៗ។ តើ​ការ​បង្រៀន​នោះ​ចាប់​ផ្ដើម​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​កំពុង​រីក​ចម្រើន​យ៉ាង​ណា?

ចម្រៀង​លេខ​៨

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ

ចម្រៀង​លេខ​៤១

៥ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំលឹក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​សម្រាប់​ខែ​ធ្នូ។

១៥ នាទី : ការ​គាំទ្រ​កិច្ចការ​រាជាណាចក្រ​របស់​ព្រះ​ក្នុង​តំបន់ និង​នៅ​ទូទាំង​ពិភពលោក ផ្នែក​ទី​ពីរ។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដែល​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​អង្គការ​មួយ​ដែល​ធ្វី​តាម​បំណង​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា ទំព័រ​៨ ពី​ចំណង​ជើង ការ​ចាត់​ចែង​ប្រាក់​វិភាគទាន ទៅ​ដល់​ចំណង​ជើង ការ​ជួយ​អ្នក​ក្រីក្រ នៅ​ទំព័រ​៩។

២៥ នាទី : ​«​ការ​ផ្សាយ​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន!​»។e អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​អំពី​ប្រតិកម្ម​ល្អ​របស់​អស់​អ្នក​ដែល​គាត់​ស្គាល់ សាច់​ញាតិ ការ​ត្រឡប់​ទៅ​ជួប និង​សិស្ស​គម្ពីរ​របស់​ខ្លួន ក្រោយ​ពី​បាន​បង្ហាញ​ពី​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ចាត់​ចែង​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។

ចម្រៀង​លេខ​៩៨

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៧ ខែ​មករា

ចម្រៀង​លេខ​៨៤

៥ នាទី : សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៥ នាទី : សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២៥ នាទី : ​«​គ្រុន​ឈាម ជំងឺ​ឆ្លង​ពី​មូស​»។ ព័ត៌មាន​នេះ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ ហើយ​អត្ថបទ​នេះ​មាន​មូលដ្ឋាន​ទៅ​លើ​ទស្សនាវដ្ដី​ភ្ញាក់រលឹក! (​Awake!​) ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​១៩៩៨ ទំព័រ​២១​-​២៤។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ដឹក​នាំ​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។

ចម្រៀង​លេខ​៨៥

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

d កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

e កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក