លំហាត់សាឡើងវិញសម្រាប់សាលាកិច្ចបម្រើផ្សាយ
សំណួរដែលមានជាបន្តបន្ទាប់នេះនឹងត្រូវពិចារណាដោយសំណួរនិងចម្លើយនៅឯសាលាកិច្ចបម្រើផ្សាយ សម្រាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨។ អ្នកត្រួតពិនិត្យសាលានឹងដឹកនាំការធ្វើលំហាត់សាឡើងវិញនេះអស់៣០នាទី ដោយផ្អែកលើព័ត៌មានពីសុន្ទរកថាទាំងប៉ុន្មានចាប់ផ្ដើមសប្ដាហ៍ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០៨។ [សូមកត់សម្គាល់ : កាលបើសំណួរមិនប្រាប់ពីឯកសារយោងណាមួយ នោះអ្នកត្រូវធ្វើការស្រាវជ្រាវដោយខ្លួនឯងដើម្បីបានចម្លើយ]
លក្ខណៈនៃការនិយាយ
១. តើយើងអាចបញ្ជាក់នូវគោលរឿងយ៉ាងដូចម្ដេច? [ht ទំព័រ៣៩ វគ្គ៧, ៨]
២. តើយើងអាចដឹងបានយ៉ាងណា ថាមានគោលចំណុចច្រើនពេកឬល្មមនោះ? [ht ទំព័រ៤១ វគ្គ១៥]
៣. តើទំនាក់ទំនងជាមួយអ្នកស្ដាប់មានន័យអ្វី? [ht ទំព័រ៤៣ វគ្គ២]
៤. តើមានយោបល់អ្វីខ្លះ ដើម្បីឲ្យអ្នកថ្លែងនិយាយបានយ៉ាងស្ទាត់? [ht ទំព័រ៤៧-៤៨ វគ្គ៥-១០]
៥. តើយើងអាចបន្លឺសូរស័ព្ទឲ្យបានល្អជាងយ៉ាងដូចម្ដេច? [ht ទំព័រ៥២ វគ្គ៣២-៣៤]
សុន្ទរកថាទី១
៦. តើមានគោលដៅដ៏ត្រឹមត្រូវខាងវិញ្ញាណអ្វី ដែលត្រូវលើកទឹកចិត្តពួកយុវវ័យឲ្យគិតនោះ? [wt ទំព័រ១០៧ វគ្គ១២]
៧. ប្រសិនបើយើងខ្វះទំនុកចិត្តលើខ្លួនឯងចំពោះការជ្រមុជទឹក តើយើងអាចយកឈ្នះលើអារម្មណ៍នោះយ៉ាងដូចម្ដេច? (១យ៉ូន. ៤:១៨) [w០៦ ១/៤ ទំព័រ២៦ វគ្គ១៥]
៨. ហេតុអ្វីក៏ព្រះយេហូវ៉ាត្រូវទូន្មានពួកយូដានៅសម័យហាកាយ? (ហាក. ១:៤) [w០៦ ១/៥ ទំព័រ១០ វគ្គ១០, ១១]
៩. តើតាមរបៀបណាដែលពិធីជ្រមុជទឹក គឺប្រៀបដូចជាស្លាប់ទៅ ហើយត្រូវងើបឡើងវិញ? [wt ទំព័រ១១៥ វគ្គ១១]
១០. តើអ្វីនាំឲ្យមានសុភមង្គលពិត? [w០៦ ១/៦ ទំព័រ១៩ វគ្គ១២]
អំណានគម្ពីរប្រចាំសប្ដាហ៍
១១. តើវិហារមួយណាដែលបានសង់ក្នុងរយៈពេល«៤៦ឆ្នាំគត់ »? (យ៉ូន. ២:២០) [w០៨ ១/៤ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅយ៉ូហាន»]
១២. តើអ្នកណាខ្លះដែលនឹង«កន្លងហួសពីសេចក្ដីស្លាប់ទៅដល់ជីវិតវិញ »? (យ៉ូន. ៥:២៤, ២៥) [w០៨ ១/៤ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅយ៉ូហាន»]
១៣. ពេលព្រះយេស៊ូមានប្រសាសន៍ទៅរកលោកពីឡាត់អំពីអ្នកដែលបានបញ្ជូនទ្រង់មក តើទ្រង់សំដៅទៅលើយូដាស អ៊ីស្ការីយ៉ុតទេ? (យ៉ូន. ១៩:១១) [w០៨ ១/៤ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅយ៉ូហាន»]
១៤. ហេតុអ្វីបានជាព្រះយេស៊ូមានប្រសាសន៍ទៅកាន់នាងម៉ារា ម៉ាក់ដាឡាថា កុំឲ្យនាងពាល់ទ្រង់? (យ៉ូន. ២០:១៧) [w០៨ ១/៤ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ គោលសំខាន់ៗពីសៀវភៅយ៉ូហាន»]
១៥. លោកយេស៊ូមកវិញ«តាមបែបដដែល»គឺដូចនឹងរបៀបដែលទ្រង់បានឡើងទៅស្ថានសួគ៌ដែរ តើនោះមានន័យយ៉ាងណា? (កិច្ច. ១:៩-១១) [rsE ទំព័រ៣៤២ វគ្គ៤; it-1-E ទំព័រ១៨៦ វគ្គ៨]