កម្មវិធីប្រជុំអប់រំកិច្ចបម្រើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែមិថុនា
ចម្រៀងលេខ៧
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់នៅទំព័រ៥ ឬពាក្យផ្សាយផ្សេងទៀតដ៏ល្អសម្រាប់តំបន់ផ្សាយរបស់អ្នក សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមិថុនា។
២០ នាទី : របៀបរៀបចំដើម្បីបង្រៀនសិស្សគម្ពីរ។ សុន្ទរកថាដែលមានមូលដ្ឋានទៅលើកិច្ចបំរើព្រះរាជាណាចក្រយើងខែសីហា ឆ្នាំ២០០៤ ទំព័រ១។ ពេលការពិគ្រោះចប់ សូមធ្វើការសម្ដែងមួយ ឲ្យអ្នកផ្សាយម្នាក់រៀបចំដោយប្រញាប់ប្រញាល់មុនទៅបង្រៀនគម្ពីរ។ បន្ទាប់មកមានអ្នកផ្សាយម្នាក់ទៀតកំពុងរៀបចំដោយរំពឹងគិតពីរបៀបដែលអាចអនុវត្តយោបល់ខ្លះៗដែលមានក្នុងកិច្ចបម្រើព្រះ។
១៥ នាទី : «ចូរផ្សព្វផ្សាយដំណឹងល្អដោយឥតឈប់ឈរ»។a បើមានពេលគ្រប់គ្រាន់ អញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងខគម្ពីរក្នុងចម្លើយ។
ចម្រៀងលេខ៨
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែមិថុនា
ចម្រៀងលេខ៩
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមជ្រើសរើសសេចក្ដីជូនដំណឹងខ្លះពីកិច្ចបម្រើព្រះ។ សូមរំលឹកអ្នកស្ដាប់ឲ្យយកទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកក្កដា មកឯប្រជុំអប់រំកិច្ចបម្រើសប្ដាហ៍ក្រោយ ហើយសូមរៀបចំដើម្បីពិគ្រោះពីចំណុចណាខ្លះដែលអាចយកមកប្រើក្នុងកិច្ចបម្រើផ្សាយ។
១៥ នាទី : «ចូរ‹ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ› »។ សុន្ទរកថានិងការពិគ្រោះជាមួយនឹងអ្នកស្ដាប់ ដោយមានមូលដ្ឋានទៅលើសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះខែឧសភា អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ានៅទំព័រ៤ ចំណងជើង«ភាពស្អាតស្អំក្នុងជីវភាពរស់នៅ» ហើយចប់ត្រឹមចំណងជើង «ការលម្ហែកាយនិងការកម្សាន្តដ៏ល្អត្រឹមត្រូវ»នៅទំព័រ៥។
២០ នាទី : «តើក្រុមគ្រួសាររបស់អ្នកកំពុងតែត្រៀមខ្លួនដើម្បីរួចរស់ជីវិតទេ?»។b បើមានពេលគ្រប់គ្រាន់ អញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងខគម្ពីរក្នុងចម្លើយ។
ចម្រៀងលេខ១០
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែមិថុនា
ចម្រៀងលេខ១១
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមអានសេចក្ដីរាយការណ៍ពីគណនី ព្រមទាំងសំបុត្រដែលបញ្ជាក់ថាបានទទួលវិភាគទាន។ សូមជម្រាបពីឧបករណ៍ផ្សាយសម្រាប់ខែកក្កដា និងធ្វើការសម្ដែងមួយ។
២០ នាទី : «ចូរ‹ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ› »។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់មានមូលដ្ឋានទៅលើសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះខែឧសភា អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ាពីចំណងជើង «ការលម្ហែកាយនិងការកម្សាន្តដ៏ល្អត្រឹមត្រូវ»នៅទំព័រ៥ ចប់ត្រឹមចំណងជើង «កម្មវិធីនៅឯសាលារៀន»នៅទំព័រដដែល។
១៥ នាទី : ការរៀបចំដើម្បីផ្ដល់ទស្សនាវដ្ដីថ្មីៗ។ ជាការពិគ្រោះជាមួយអ្នកស្ដាប់។ បន្ទាប់ពីការពិគ្រោះជាសង្ខេបនូវចំណុចខ្លះៗ ពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា សូមសួរអ្នកស្ដាប់ថាតើអត្ថបទមួយណាដែលពួកគាត់គិតថាមនុស្សក្នុងតំបន់ចាប់អារម្មណ៍? ហើយហេតុអ្វី? អញ្ជើញពួកគាត់ឲ្យរៀបរាប់អំពីចំណុចសំខាន់ខ្លះៗក្នុងអត្ថបទដែលពួកគាត់នឹងយកមកប្រើពេលទៅផ្សាយ។ តើនឹងប្រើសំណួរអ្វីដើម្បីចាប់ផ្ដើមការសន្ទនា? តើបទគម្ពីរណាមួយក្នុងអត្ថបទនឹងលើកយកមកប្រើ? ដោយប្រើពាក្យផ្សាយគំរូក្នុងកិច្ចបម្រើព្រះ ឬក៏យោបល់ទាំងប៉ុន្មានរបស់អ្នកស្ដាប់នោះ សូមធ្វើការបង្ហាញពីរបៀបផ្ដល់ទស្សនាវដ្ដី។
ចម្រៀងលេខ៣៧
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែមិថុនា
ចម្រៀងលេខ១២
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។ សូមរំលឹកទាំងអស់គ្នាឲ្យដាក់សេចក្ដីរាយការណ៍សម្រាប់ខែមិថុនា។
១៥ នាទី : ពួកគេបានប្រមូលផ្ដុំភាពក្លាហាន។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ មានមូលដ្ឋានទៅលើទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែមីនា ឆ្នាំ២០០០ ទំព័រ៣១។ សូមបញ្ជាក់របៀបព័ត៌មាននោះទាក់ទងនឹងតំបន់របស់អ្នក។ សូមសម្ភាសអ្នកផ្សាយម្នាក់យ៉ាងខ្លី ដែលត្រូវគេស្គាល់ថា ជាមនុស្សដែលមានចិត្តក្លាហាននិងមានសមត្ថភាពនាំឲ្យមនុស្សសន្ទនាជាមួយនឹងគាត់ ពេលទៅផ្សាយពីផ្ទះមួយទៅផ្ទះមួយ ឬពេលផ្សព្វផ្សាយក្រៅផ្លូវការ។
២០ នាទី : «ចូរ‹ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ› »។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់ មានមូលដ្ឋានទៅលើសន្លឹកបន្ថែមនៃកិច្ចបម្រើព្រះខែឧសភា អង្គការមួយដែលធ្វើតាមបំណងព្រះហឫទ័យព្រះយេហូវ៉ាពីចំណងជើង «កម្មវិធីនៅឯសាលារៀន» នៅទំព័រ៥រហូតដល់ចប់។
ចម្រៀងលេខ១៣
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកក្កដា
ចម្រៀងលេខ១៤
១០ នាទី : សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី : សេចក្ដីត្រូវការតាមតំបន់។
២០ នាទី : «ពេលជួបម្ចាស់ផ្ទះដែលនិយាយភាសាផ្សេង»។c ដឹកនាំដោយអ្នកត្រួតពិនិត្យកិច្ចបម្រើ។ ពេលពិចារណាវគ្គទី២ សូមជម្រាបក្រុមជំនុំអំពីក្រុមឬក្រុមជំនុំដែលនិយាយភាសាផ្សេងដែលផ្សព្វផ្សាយនៅតំបន់របស់ក្រុមជំនុំអ្នកដែរ។ សូមបញ្ជាក់ពីការរៀបចំណាខ្លះឲ្យបានជាក់លាក់ ដើម្បីជួយក្រុមឬក្រុមជំនុំភាសានោះឲ្យសហការគ្នាក្នុងសកម្មភាពផ្សាយ។
ចម្រៀងលេខ១៥
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។