កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី២៨ ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែវិច្ឆិកា
ចម្រៀងលេខ២៦ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
fy ជំពូកទី១២ វគ្គ១៤-២២ (២៥នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: បទចម្រៀងសាឡូម៉ូន ១-៨ (១០នាទី)
ទី១: បទចម្រៀងសាឡូម៉ូន ១:១-១៧ (៤នាទី ឬខ្លីជាង)
ទី២: ព្រះធ្វើកិច្ចព្រមព្រៀងជាមួយនឹងអាប្រាហា—bm ទំព័រ៧ ភាគទី៤ (៥នាទី)
ទី៣: តើយើងអាចធ្វើយ៉ាងណាដើម្បីទទួលការគោរពពីអ្នកឯទៀត? (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១០ នាទី: សេចក្ដីជូនដំណឹង។ សូមប្រើពាក្យផ្សាយគំរូនៅទំព័រ៤ ហើយធ្វើការសម្ដែងរបៀបចាប់ផ្ដើមការសិក្សាគម្ពីរនៅថ្ងៃសៅរ៍ដំបូងក្នុងខែធ្នូ។ លើកទឹកចិត្តទាំងអស់គ្នាឲ្យចូលរួម។
១៥ នាទី: «គុណសម្បត្ដិដ៏សំខាន់បំផុតនៃអ្នកបង្រៀនដ៏ល្អ»។ សំណួរនិងចម្លើយ។ អញ្ជើញអ្នកស្ដាប់ឲ្យរៀបរាប់ថា សេចក្ដីស្រឡាញ់របស់អ្នកបង្រៀនគម្ពីរបានជួយគាត់យ៉ាងដូចម្ដេចឲ្យរីកចម្រើនក្នុងសេចក្ដីពិត។
១០ នាទី: រៀបចំស្នើផ្ដល់ទស្សនាវដ្ដីក្នុងខែធ្នូ។ ការពិគ្រោះ។ ចំណាយពេលមួយឬពីរនាទីដើម្បីលើកបញ្ជាក់ចំណុចពីរបីក្នុងអត្ថបទដែលប្រហែលជាទាក់ទាញចិត្តមនុស្សក្នុងតំបន់ផ្សាយ។ បន្ទាប់មក សូមប្រើអត្ថបទខាងដើមក្នុងទស្សនាវដ្ដីប៉មយាម ហើយអញ្ជើញអ្នកស្ដាប់ឲ្យប្រាប់អំពីសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ដែលគាត់នឹងសួរ ក្រោយមកសុំពួកគាត់ប្រាប់នូវបទគម្ពីរមួយដែលគាត់ចង់អាន។ ធ្វើការសម្ដែងមួយអំពីរបៀបស្នើផ្ដល់ទស្សនាវដ្ដីនោះ។
ចម្រៀងលេខ១៨ និងសេចក្ដីអធិដ្ឋាន