កម្មវិធីសម្រាប់សប្ដាហ៍ថ្ងៃទី៩ ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែធ្នូ
ចម្រៀងលេខ២៥ និងសេចក្ដីអធិដ្ឋាន
□ ការសិក្សាគម្ពីរជាក្រុមជំនុំ:
jl មេរៀនទី១៧-១៩ (៣០នាទី)
□ សាលាកិច្ចបម្រើផ្សាយ:
អំណានគម្ពីរ: យ៉ូហានទី១ ១-៥; យ៉ូហានទី២ ១-១៣; យ៉ូហានទី៣ ១-១៣–យូដាស ១-២៥ (១០នាទី)
ទី១: យ៉ូហានទី១ ៥:១-២១ (៤នាទី ឬខ្លីជាង)
ទី២: ហេតុអ្វីលោកយេស៊ូត្រូវរងទុក្ខនិងស្លាប់?—wp១២ ១/៤ ទំព័រ៧ (៥នាទី)
ទី៣: តើជំនឿរបស់យើងស្តីអំពីលោកយេស៊ូពិតជាសំខាន់ឬ?—wp១២ ១/៤ ទំព័រ៨ (៥នាទី)
□ ការប្រជុំអប់រំកិច្ចបម្រើ:
១៥ នាទី: សាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០១៤។ ថ្លែងដោយអ្នកត្រួតពិនិត្យសាលា។ សូមលើកបញ្ជាក់ចំណុចសំខាន់ៗដែលមានប្រយោជន៍ចំពោះបងប្អូនក្នុងក្រុមជំនុំ ដោយប្រើការណែនាំដែលមានក្នុងសាលាកិច្ចបម្រើផ្សាយសម្រាប់ឆ្នាំ២០១៤។ សូមពន្យល់ថា បើបងប្រុសដែលត្រូវថ្លែងគោលសំខាន់ៗពីអំណានគម្ពីរក្នុងជំពូកដំបូងនៃសៀវភៅណាមួយក្នុងគម្ពីរ នោះគាត់មិនចាំបាច់យកព័ត៌មានពីអត្ថបទទស្សនាវដ្ដីប៉មយាម ដែលមានចំណងជើងថា «ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ»ទៀតទេ។ សូមលើកទឹកចិត្តទាំងអស់គ្នាឲ្យរៀបចំនិងថ្លែងសុន្ទរកថារបស់ខ្លួនដោយចិត្តឧស្សាហ៍ ហើយចូលរួមឆ្លើយគោលសំខាន់ៗពីអំណានគម្ពីរ។ សូមធ្វើតាមយោបល់ដែលបានផ្ដល់ឲ្យជារៀងរាល់សប្ដាហ៍ពីកូនសៀវភៅវិធីបង្កើនសមត្ថភាព។
១៥ នាទី: «វិធីរៀបចំពាក្យផ្ដើមដែលមានប្រសិទ្ធភាព»។ សំណួរនិងចម្លើយ។ សូមធ្វើការសម្ដែងដោយប្រើពាក្យផ្ដើមពីរយ៉ាងដើម្បីស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន។ ពាក្យផ្ដើមដំបូងមិនសូវមានប្រសិទ្ធភាពទេ តែពាក្យផ្ដើមបន្ទាប់មានប្រសិទ្ធភាព។
ចម្រៀងលេខ២៣ និងសេចក្ដីអធិដ្ឋាន