ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | លោកុប្បត្តិ ៤៨-៥០
បងប្អូនវ័យចាស់អាចបង្រៀនយើងអ្វីជាច្រើន
បងប្អូនវ័យចាស់ពង្រឹងជំនឿយើងទៅលើព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក ពេលពួកគាត់ប្រាប់យើងអំពីរបៀបដែលពួកគាត់បានឃើញ«ការអស្ចារ្យ»ដែលព្រះយេហូវ៉ាបានធ្វើក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ។ (ទំនុក. ៧១:១៧, ១៨) បើអ្នកមានបងប្អូនវ័យចាស់ក្នុងក្រុមជំនុំអ្នក សូមសួរពួកគាត់អំពី
របៀបដែលព្រះយេហូវ៉ាបានជួយពួកគាត់ឲ្យបន្តបម្រើលោក ទោះជាពួកគាត់មានបញ្ហាក៏ដោយ
ការកើនឡើងនៃចំនួនអ្នកផ្សាយដំណឹងល្អដែលពួកគាត់បានឃើញ
អំណរដែលពួកគាត់មាន ពេលទទួលការពន្យល់ថ្មីៗអំពីសេចក្ដីពិតក្នុងគម្ពីរ
ការសម្រិតសម្រាំងដែលពួកគាត់បានឃើញក្នុងអង្គការរបស់ព្រះយេហូវ៉ា