បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb20 មិថុនា ទំ. ៥
  • តើអ្នកអាចរៀនអ្វីពីបងប្អូនវ័យចាស់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចរៀនអ្វីពីបងប្អូនវ័យចាស់?
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
  • អត្ថបទស្រដៀងគ្នា
  • ចូរឲ្យមានសុវត្ថិភាពជាផ្នែកនៃអង្គការរបស់ព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ការរៀនពីអ្នកផ្សាយដែលមានបទពិសោធន៍ច្រើនជាង
    ២០១៥ កិច្ចបម្រើព្រះ
  • ចូរបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលមានបម្រាម
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
mwb20 មិថុនា ទំ. ៥
ប្អូនស្រីវ័យក្មេងម្នាក់កំពុងកាន់ដៃបងស្រីវ័យចាស់ម្នាក់។

របៀបរស់នៅជាគ្រិស្តសាសនិក

តើ​យើង​អាច​រៀន​អ្វី​ពី​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ?

ក្នុង​ក្រុម​ជំនុំ​របស់​យើង យើង​មាន​បង​ប្អូន​ប្រុស​ស្រី​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។ យើង​អាច​រៀន​ពី​របៀប​ដែល​ពួក​គាត់​បាន​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា។ យើង​អាច​សួរ​ពួក​គាត់​អំពី​ប្រវត្តិ​របស់​អង្គ​ការ​ព្រះ​យេហូវ៉ា ហើយ​អំពី​ការ​ពិបាក​ដែល​ពួក​គាត់​បាន​ជួប​និង​យក​ឈ្នះ​ដោយ​សារ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ យើង​ក៏​ប្រហែល​អាច​អញ្ជើញ​បង​ប្អូន​ទាំង​នេះ​ណា​ម្នាក់​ឲ្យ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​សុំ​ឲ្យ​គាត់​ប្រាប់​យើង​អំពី​បទ​ពិសោធន៍​ខ្លះ​ៗ។

បើ​បង​ប្អូន​ជា​អ្នក​ដែល​បាន​បម្រើ​ព្រះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ សូម​សុខ​ចិត្ត​ប្រាប់​គ្រិស្ត​សាសនិក​ដែល​ក្មេង​ជាង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក។ យ៉ាកុប​និង​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អំពី​បទ​ពិសោធន៍​របស់​ខ្លួន។ (​លោ. ៤៨:២១, ២២; ៥០:២៤, ២៥​) ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មេ​គ្រួសារ​បង្រៀន​កូន​ៗ​អំពី​ការ​អស្ចារ្យ​របស់​លោក។ (​ចោ. ៤:៩, ១០; ទំនុក. ៧៨:៤​-​៧​) នៅ​សព្វ​ថ្ងៃ​នេះ ឪ​ពុក​ម្ដាយ​និង​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​អាច​ប្រាប់​ប្អូន​ៗ​វ័យ​ក្មេង​អំពី​ការ​អស្ចារ្យ​ដែល​ពួក​គាត់​បាន​ឃើញ​ព្រះ​យេហូវ៉ា​បាន​សម្រេច​តាម​រយៈ​អង្គ​ការ​របស់​លោក។

សូម​ទស្សនា​វីដេអូ​ចូរ​រក្សា​សាមគ្គី​ភាព​ពេល​នៅ​ក្រោម​ការ​ដាក់​បម្រាម រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ការិយាល័យ​សាខា​អូទ្រីស​បាន​ជួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ប្រទេស​ខ្លះ​ដែល​គេ​ដាក់​បម្រាម​យ៉ាង​ដូច​ម្ដេច?

  • តើ​បង​ប្អូន​នៅ​ប្រទេស​ទាំង​នេះ​បាន​ធ្វើ​អ្វី​ដើម្បី​រក្សា​ឲ្យ​មាន​ជំនឿ​រឹង​មាំ?

  • ហេតុ​អ្វី​បាន​ជា​អ្នក​ផ្សព្វ​ផ្សាយ​ជា​ច្រើន​នាក់​នៅ​ប្រទេស​រ៉ូម៉ានី​បាន​បែក​ចេញ​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​តើ​ពួក​គេ​បាន​ត្រឡប់​មក​វិញ​យ៉ាង​ដូច​ម្ដេច?

  • តើ​បទ​ពិសោធន៍​ទាំង​នេះ​បាន​ពង្រឹង​ជំនឿ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

បណ្ដុំរូបថត: ឈុតពីវីដេអូ‹ចូររក្សាសាមគ្គីភាពពេលនៅក្រោមការដាក់បម្រាម›។ ១. ផែនទីបង្ហាញពីប្រទេសមួយចំនួនដែលនៅក្រោមការដាក់បម្រាមនៅទ្វីបអឺរ៉ុបខាងកើត។ ២. ម៉ាស៊ីនបោះពុម្ព។ ៣. បងប្អូនប្រុសៗជនជាតិរ៉ូម៉ានីកំពុងឱបគ្នា។

ចូរ​រៀន​អ្វី​ដ៏​អស្ចារ្យ​ពី​បង​ប្អូន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​លោក!

ចុះ​យ៉ាង​ណា​បើ​អ្នក​ផ្សព្វ​ផ្សាយ​ភាគ​ច្រើន​ក្នុង​ក្រុម​ជំនុំ​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ? អ្នក​អាច​ទស្សនា​វីដេអូអំពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ នៅ​ផ្នែក​បណ្ដា​ល័​យ ក្នុង​គេហទំព័រ​jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក