បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កញ្ញា

ចូរ​យើង​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​ជា​និច្ច ពោល​គឺ​ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ប្រាប់​នាម​របស់​លោក​ដល់​អ្នក​ឯ​ទៀត។—ហេ. ១៣:១៥

សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ទាំង​អស់​មាន​ឯកសិទ្ធិ​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ពេល​វេលា កម្លាំង និង​ធន​ធាន​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឲ្យ​កិច្ច​ការ​រាជាណាចក្រ​ព្រះ​ជឿន​ទៅ​មុខ។ យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​របស់​យើង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​ជូន​លោក​នូវ​គ្រឿង​បូជា​ដ៏​ល្អ​បំផុត​របស់​យើង។ សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​អ្វី​ផ្សេង​ៗ​ដែល​យើង​គួរ​ធ្វើ​ជា​និច្ច កាល​ដែល​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​ហេ. ១០:២២​-​២៥​) អ្វី​ទាំង​នេះ​រួម​មាន​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ការ​ប្រកាស​ប្រាប់​សេចក្ដី​សង្ឃឹម​របស់​យើង​ដល់​មនុស្ស​ទាំង​អស់ ការ​ប្រជុំ​គ្នា​ជា​ក្រុម​ជំនុំ និង​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​«​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង ពេល​ដែល​[​យើង​]​ឃើញ​ថ្ងៃ​[​របស់​ព្រះ​យេហូវ៉ា​]​កាន់​តែ​ខិត​ចូល​មក​ដល់​»។ នៅ​ជិត​ចុង​បញ្ចប់​នៃ​សៀវភៅ​ការ​បើក​បង្ហាញ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​និយាយ​ថា​៖ ​«​ចូរ​គោរព​ប្រណិប័តន៍​ព្រះ!​»។ (​បប. ១៩:១០; ២២:៩​) គាត់​បាន​និយាយ​ពាក្យ​នេះ​ពីរ​ដង​ដើម្បី​បង្ហាញ​ថា​នេះ​គឺ​សំខាន់​ណាស់។ សូម​យើង​ចាំ​ជា​និច្ច​អំពី​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ដែល​យើង​បាន​រៀន​អំពី​វិហារ​ដ៏​រុង​រឿង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ន័យ​ធៀប និង​ឯកសិទ្ធិ​ដ៏​ពិសេស​ដែល​យើង​មាន​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​យើង! w​២៣.១០ ទំ.២៩ វ.១៧​-​១៨

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា

ចូរ . . . បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។—១យ៉ូន. ៤:៧

យើង​ទាំង​អស់​គ្នា​ចង់​«​បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច​»។ ប៉ុន្តែ គឺ​សំខាន់​ឲ្យ​យើង​ចាំ​ថា​លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ​»។ (​ម៉ាថ. ២៤:១២​) លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា នេះ​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​កាន់​តាម​ភាគ​ច្រើន​របស់​លោក​ទេ។ ប៉ុន្តែ យើង​គួរ​បន្ត​ប្រុង​ប្រយ័ត្ន​ដើម្បី​មិន​ទទួល​ឥទ្ធិពល​ពី​ការ​ខ្វះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​ក្នុង​ពិភព​លោក​នេះ។ ដោយ​ចាំ​ចំណុច​នេះ សូម​យើង​ពិចារណា​អំពី​សំណួរ​សំខាន់​នេះ​៖ តើ​មាន​វិធី​ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​គឺ​ខ្លាំង​ឬ​ទេ? របៀប​មួយ​ដើម្បី​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​គឺ​ខ្លាំង​យ៉ាង​ណា គឺ​ដោយ​ពិនិត្យ​មើល​ប្រតិកម្ម​របស់​យើង​ចំពោះ​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ជីវិត។ (​២កូ. ៨:៨​) ស្ថានភាព​មួយ​បាន​ត្រូវ​រៀប​រាប់​ដោយ​សាវ័ក​ពេត្រុស​ដែល​ថា​៖ ​«​ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពីព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។ (​១ពេ. ៤:៨​) ដូច្នេះ សេចក្ដី​ស្រឡាញ់​របស់​យើង​អាច​ត្រូវ​សាក​ល្បង​ដោយ​ភាព​ទន់​ខ្សោយ​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត។ w​២៣.១១ ទំ.១០​-​១១ វ.១២​-​១៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា

ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។—យ៉ូន. ១៣:៣៤

យើង​មិន​អាច​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​អំពី​សេចក្ដី​ស្រឡាញ់​បាន​ទេ បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​តែ​ចំពោះ​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​មិន​បង្ហាញ​ចំពោះ​អ្នក​ខ្លះ​ទៀត។ ពិត​មែន​ថា យើង​ប្រហែល​ជា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ចំពោះ​បុគ្គល​ខ្លះ ដូច​លោក​យេស៊ូ​ដែរ។ (​យ៉ូន. ១៣:២៣; ២០:២​) ប៉ុន្តែ សាវ័ក​ពេត្រុស​រំលឹក​យើង​ថា យើង​គួរ​ព្យាយាម​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​ គឺ​មាន​អារម្មណ៍​បែប​កក់​ក្ដៅ​ដូច​ក្រុម​គ្រួសារ​ចំពោះ​បង​ប្អូន​ទាំង​អស់។ (​១ពេ. ២:១៧​) ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។ (​១ពេ. ១:២២​) ក្នុង​បរិបទ​នេះ ការ​ស្រឡាញ់​«​ឲ្យ​ខ្លាំង​»​រួម​បញ្ចូល​ការ​ស្រឡាញ់​បុគ្គល​ណា​ម្នាក់ ទោះ​ជា​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ក្ដី។ ជា​ឧទាហរណ៍ ចុះ​បើ​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​ឬ​ឈឺ​ចិត្ត​ដោយ​ហេតុ​ណា​មួយ? ជា​ជាង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដំបូង​យើង​ប្រហែល​ជា​ចង់​ប្រព្រឹត្ត​ទៅ​លើ​គាត់ ដូច​ដែល​គាត់​ប្រព្រឹត្ត​មក​លើ​យើង។ ប៉ុន្តែ​ពេត្រុស​បាន​រៀន​ពី​លោក​យេស៊ូ​ថា​ព្រះ​មិន​ពេញ​ចិត្ត​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ។ (​យ៉ូន. ១៨:១០, ១១​) ពេត្រុស​បាន​សរសេរ​ថា​៖ ​«​មិន​ត្រូវ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន ឬ​ប្រមាថ​តប​ទៅ​អ្នក​ដែល​ប្រមាថ​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ពរ​គេ​»។ (​១ពេ. ៣:៩​) ពេល​អ្នក​ស្រឡាញ់​អ្នក​ឯ​ទៀត​ឲ្យ​ខ្លាំង អ្នក​នឹង​សប្បុរស​និង​ចេះ​គិត​គូរ។ w​២៣.០៩ ទំ.២៩ វ.៩​-​១១

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក