បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​សុក្រ ទី​១៩ ខែ​កញ្ញា

ចូរ . . . បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច។—១យ៉ូន. ៤:៧

យើង​ទាំង​អស់​គ្នា​ចង់​«​បន្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​និច្ច​»។ ប៉ុន្តែ គឺ​សំខាន់​ឲ្យ​យើង​ចាំ​ថា​លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ភាគ​ច្រើន​នឹង​រសាយ​ទៅ​»។ (​ម៉ាថ. ២៤:១២​) លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា នេះ​នឹង​កើត​ឡើង​ដល់​ពួក​អ្នក​កាន់​តាម​ភាគ​ច្រើន​របស់​លោក​ទេ។ ប៉ុន្តែ យើង​គួរ​បន្ត​ប្រុង​ប្រយ័ត្ន​ដើម្បី​មិន​ទទួល​ឥទ្ធិពល​ពី​ការ​ខ្វះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ដែល​នៅ​ជុំ​វិញ​យើង​ក្នុង​ពិភព​លោក​នេះ។ ដោយ​ចាំ​ចំណុច​នេះ សូម​យើង​ពិចារណា​អំពី​សំណួរ​សំខាន់​នេះ​៖ តើ​មាន​វិធី​ដែល​ជួយ​យើង​ឲ្យ​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន​គឺ​ខ្លាំង​ឬ​ទេ? របៀប​មួយ​ដើម្បី​ដឹង​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​គឺ​ខ្លាំង​យ៉ាង​ណា គឺ​ដោយ​ពិនិត្យ​មើល​ប្រតិកម្ម​របស់​យើង​ចំពោះ​ស្ថានភាព​ផ្សេង​ៗ​ក្នុង​ជីវិត។ (​២កូ. ៨:៨​) ស្ថានភាព​មួយ​បាន​ត្រូវ​រៀប​រាប់​ដោយ​សាវ័ក​ពេត្រុស​ដែល​ថា​៖ ​«​ជា​ពិសេស ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ខ្លាំង ពីព្រោះ​សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ការ​ខុស​ឆ្គង​ជា​ច្រើន​»។ (​១ពេ. ៤:៨​) ដូច្នេះ សេចក្ដី​ស្រឡាញ់​របស់​យើង​អាច​ត្រូវ​សាក​ល្បង​ដោយ​ភាព​ទន់​ខ្សោយ​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត។ w​២៣.១១ ទំ.១០​-​១១ វ.១២​-​១៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សៅរ៍ ទី​២០ ខែ​កញ្ញា

ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។—យ៉ូន. ១៣:៣៤

យើង​មិន​អាច​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​អំពី​សេចក្ដី​ស្រឡាញ់​បាន​ទេ បើ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​តែ​ចំពោះ​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ ប៉ុន្តែ​មិន​បង្ហាញ​ចំពោះ​អ្នក​ខ្លះ​ទៀត។ ពិត​មែន​ថា យើង​ប្រហែល​ជា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ចំពោះ​បុគ្គល​ខ្លះ ដូច​លោក​យេស៊ូ​ដែរ។ (​យ៉ូន. ១៣:២៣; ២០:២​) ប៉ុន្តែ សាវ័ក​ពេត្រុស​រំលឹក​យើង​ថា យើង​គួរ​ព្យាយាម​«​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​»​ គឺ​មាន​អារម្មណ៍​បែប​កក់​ក្ដៅ​ដូច​ក្រុម​គ្រួសារ​ចំពោះ​បង​ប្អូន​ទាំង​អស់។ (​១ពេ. ២:១៧​) ពេត្រុស​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ស្រឡាញ់​គ្នា​ឲ្យ​ខ្លាំង​ដោយ​ស្មោះ​ពី​ចិត្ត​»។ (​១ពេ. ១:២២​) ក្នុង​បរិបទ​នេះ ការ​ស្រឡាញ់​«​ឲ្យ​ខ្លាំង​»​រួម​បញ្ចូល​ការ​ស្រឡាញ់​បុគ្គល​ណា​ម្នាក់ ទោះ​ជា​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គាត់​ក្ដី។ ជា​ឧទាហរណ៍ ចុះ​បើ​បង​ប្អូន​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត​ឬ​ឈឺ​ចិត្ត​ដោយ​ហេតុ​ណា​មួយ? ជា​ជាង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ដំបូង​យើង​ប្រហែល​ជា​ចង់​ប្រព្រឹត្ត​ទៅ​លើ​គាត់ ដូច​ដែល​គាត់​ប្រព្រឹត្ត​មក​លើ​យើង។ ប៉ុន្តែ​ពេត្រុស​បាន​រៀន​ពី​លោក​យេស៊ូ​ថា​ព្រះ​មិន​ពេញ​ចិត្ត​ការ​ប្រព្រឹត្ត​បែប​នេះ​ទេ។ (​យ៉ូន. ១៨:១០, ១១​) ពេត្រុស​បាន​សរសេរ​ថា​៖ ​«​មិន​ត្រូវ​ធ្វើ​អំពើ​អាក្រក់​សង​អ្នក​ដែល​ធ្វើ​អំពើ​អាក្រក់​មក​លើ​ខ្លួន ឬ​ប្រមាថ​តប​ទៅ​អ្នក​ដែល​ប្រមាថ​ខ្លួន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ពរ​គេ​»។ (​១ពេ. ៣:៩​) ពេល​អ្នក​ស្រឡាញ់​អ្នក​ឯ​ទៀត​ឲ្យ​ខ្លាំង អ្នក​នឹង​សប្បុរស​និង​ចេះ​គិត​គូរ។ w​២៣.០៩ ទំ.២៩ វ.៩​-​១១

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អាទិត្យ ទី​២១ ខែ​កញ្ញា

ស្ត្រី​ត្រូវ . . . ប្រព្រឹត្ត​ដោយ​មាន​តុល្យភាព ព្រម​ទាំង​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។—១ធី. ៣:១១

យើង​កោត​ស្ងើច​ដោយ​ឃើញ​ក្មេង​ៗ​ឆាប់​ធំ​ទៅ​ជា​មនុស្ស​ពេញ​វ័យ។ ការ​ធំ​លូត​លាស់​នេះ​មើល​ទៅ​គឺ​មិន​ចាំ​បាច់​ខំ​ប្រឹង​ទេ។ ប៉ុន្តែ ការ​ធំ​លូត​លាស់​ទៅ​ជា​គ្រិស្ត​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​គឺ​ត្រូវ​ការ​ការ​ខំ​ប្រឹង។ (​១កូ. ១៣:១១; ហេ. ៦:១​) ដើម្បី​សម្រេច​គោល​ដៅ​នេះ យើង​ផ្ទាល់​ត្រូវ​មាន​ចំណង​មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​ជា​មួយ​ព្រះ​យេហូវ៉ា។ យើង​ក៏​ត្រូវ​ការ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​កាល​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដែល​ព្រះ​ពេញ​ចិត្ត បណ្ដុះ​បណ្ដាល​ជំនាញ​ដែល​មាន​ប្រយោជន៍ និង​ត្រៀម​ខ្លួន​សម្រាប់​ភារកិច្ច​ដែល​យើង​ប្រហែល​ជា​នឹង​ទទួល​នៅ​ថ្ងៃ​អនាគត។ (​សុភ. ១:៥​) ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជា​ប្រុស​ជា​ស្រី។ (​ដក. ១:២៧​) ច្បាស់​ណាស់​បុរស​និង​ស្ត្រី​មាន​រូប​កាយ​ខុស​គ្នា ប៉ុន្តែ​ពួក​គេ​មាន​ភាព​ខុស​គ្នា​តាម​របៀប​ផ្សេង​ទៀត​ផង​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​និង​ស្ត្រី​ឲ្យ​បំពេញ​តួ​នាទី​រៀង​ៗ​ខ្លួន ដូច្នេះ​ពួក​គេ​ត្រូវ​ការ​គុណ​សម្បត្តិ​និង​ជំនាញ​ផ្សេង​ៗ​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។—ដក. ២:១៨ w​២៣.១២ ទំ.១៨ វ.១​-​២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក