បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​អង្គារ ទី​២៣ ខែ​កញ្ញា

អ្នក . . . បាន​ទ្រាំ​ការ​លំបាក​ជា​ច្រើន​ដើម្បី​ឈ្មោះ​របស់​ខ្ញុំ។—បប. ២:៣

គឺ​ពិត​ជា​ពរ​មែន​ដែល​យើង​នៅ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​ដែល​លំបាក​ណាស់។ កាល​ដែល​ស្ថានភាព​ពិភព​លោក​កាន់​តែ​យ៉ាប់​យ៉ឺន​ទៅ​ៗ ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​ក្រុម​គ្រួសារ​រួម​ជំនឿ​ដែល​មាន​សាមគ្គីភាព។ (​ចសព. ១៣៣:១​) លោក​ជួយ​យើង​ឲ្យ​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ។ (​អេភ. ៥:៣៣–៦:១​) ម្យ៉ាង​ទៀត លោក​ឲ្យ​យើង​មាន​ការ​យល់​ធ្លុះ​ជ្រៅ​និង​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​មាន​សេចក្ដី​សុខ​សាន្ត​ពិត​ប្រាកដ​ក្នុង​ចិត្ត។ ក៏​ប៉ុន្តែ យើង​ត្រូវ​ខំ​ព្យាយាម​ដើម្បី​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ ហេតុ​អ្វី? ពីព្រោះ​ពេល​ខ្លះ​យើង​ប្រហែល​ជា​ទើស​ចិត្ត​ដោយសារ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត។ យើង​ក៏​ប្រហែល​ជា​ពិបាក​ទ្រាំ​នឹង​កំហុស​របស់​ខ្លួន ជា​ពិសេស​បើ​យើង​ធ្វើ​ខុស​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត។ យើង​ត្រូវ​ត​ស៊ូ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា (​១​) ពេល​បង​ប្អូន​រួម​ជំនឿ​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត (​២​) ពេល​គូ​របស់​យើង​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត និង​(​៣​) ពេល​យើង​ខក​ចិត្ត​នឹង​ខ្លួន​ឯង។ w​២៤.០៣ ទំ.១៤ វ.១​-​២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​២៤ ខែ​កញ្ញា

អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ឲ្យ​ជឿន​ទៅ​មុខ​ដល់​កម្រិត​នេះ ចូរ​យើង​បន្ត​ជឿន​ទៅ​មុខ​ដោយ​ធ្វើ​ដូច្នោះ​ត​ទៅ​ទៀត។—ភី. ៣:១៦

ម្ដង​ម្កាល អ្នក​នឹង​ឮ​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​បាន​ខំ​ប្រឹង​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ។ ប្រហែល​ជា​ពួក​គេ​បាន​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ ឬ​បាន​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ បើ​អ្នក​អាច​កំណត់​គោល​ដៅ​បែប​នេះ នោះ​ជា​ការ​ល្អ​ណាស់។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចង់​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ។ (​សកម្ម. ១៦:៩​) ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​នៅ​ឥឡូវ​នេះ? សូម​កុំ​គិត​ថា​អ្នក​អន់​ជាង​ពួក​អ្នក​ដែល​អាច​ធ្វើ​បាន​ឡើយ។ អ្វី​ដ៏​សំខាន់​គឺ​ថា​អ្នក​បន្ត​ស៊ូ​ទ្រាំ​ក្នុង​ការ​រត់​ប្រណាំង​ជា​គ្រិស្ត​សាសនិក។ (​ម៉ាថ. ១០:២២​) សូម​កុំ​មើល​ស្រាល​តម្លៃ​នៃ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ស្រប​តាម​សមត្ថភាព​និង​កាលៈទេសៈ​របស់​អ្នក​ឡើយ។ នេះ​គឺ​ជា​របៀប​សំខាន់​មួយ​ដែល​អ្នក​អាច​បន្ត​តាម​លោក​យេស៊ូ​ជា​ដរាប​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក។—ចសព. ២៦:១ w​២៤.០៣ ទំ.១០ វ.១១

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កញ្ញា

ព្រះ​បាន​មេត្តា​អភ័យ​ទោស​ចំពោះ​កំហុស​ទាំង​អស់​របស់​យើង។—កូឡ. ២:១៣

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​សន្យា​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​បើ​យើង​ប្រែ​ចិត្ត។ (​ចសព. ៨៦:៥​) ដូច្នេះ បើ​យើង​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​ការ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត យើង​អាច​ទុក​ចិត្ត​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​គឺ​ពិត ហើយ​ថា​លោក​បាន​អភ័យ​ទោស​ឲ្យ​យើង។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​សម​ផល ហើយ​លោក​មិន​តឹង​រ៉ឹង​ទេ។ លោក​មិន​តម្រូវ​ពី​យើង​លើស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ ឲ្យ​តែ​នោះ​អស់​ពី​សមត្ថភាព។ ម្យ៉ាង​ទៀត សូម​គិត​អំពី​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​សាវ័ក​ប៉ូល។ គាត់​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ធ្វើ​ដំណើរ​អស់​រាប់​ពាន់​គីឡូ​ម៉ែត្រ​និង​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន។ ប៉ុន្តែ ពេល​កាលៈទេសៈ​បាន​ដាក់​កម្រិត​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់ តើ​គាត់​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ? មិន​មែន​ទេ។ គាត់​បាន​បន្ត​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ (​សកម្ម. ២៨:៣០, ៣១​) ស្រដៀង​គ្នា​ដែរ អ្វី​ដែល​យើង​អាច​ឲ្យ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ផ្លាស់​ប្ដូរ​នៅ​ពេល​ខ្លះ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ចំពោះ​លោក​គឺ​បំណង​ចិត្ត​របស់​យើង​ក្នុង​ការ​បម្រើ​លោក។ w​២៤.០៣ ទំ.២៧ វ.៧, ៩

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក