បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​កញ្ញា

ព្រះ​បាន​មេត្តា​អភ័យ​ទោស​ចំពោះ​កំហុស​ទាំង​អស់​របស់​យើង។—កូឡ. ២:១៣

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​សន្យា​ថា​លោក​នឹង​អភ័យ​ទោស​ឲ្យ​យើង​បើ​យើង​ប្រែ​ចិត្ត។ (​ចសព. ៨៦:៥​) ដូច្នេះ បើ​យើង​ពិត​ជា​ស្ដាយ​ក្រោយ​ចំពោះ​ការ​ខុស​ឆ្គង​ដែល​យើង​បាន​ប្រព្រឹត្ត យើង​អាច​ទុក​ចិត្ត​ថា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​គឺ​ពិត ហើយ​ថា​លោក​បាន​អភ័យ​ទោស​ឲ្យ​យើង។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​គឺ​សម​ហេតុ​សម​ផល ហើយ​លោក​មិន​តឹង​រ៉ឹង​ទេ។ លោក​មិន​តម្រូវ​ពី​យើង​លើស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ លោក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ធ្វើ ឲ្យ​តែ​នោះ​អស់​ពី​សមត្ថភាព។ ម្យ៉ាង​ទៀត សូម​គិត​អំពី​គំរូ​ក្នុង​គម្ពីរ​ស្ដី​អំពី​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​សាវ័ក​ប៉ូល។ គាត់​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​អស់​ជា​ច្រើន​ឆ្នាំ​ដោយ​ធ្វើ​ដំណើរ​អស់​រាប់​ពាន់​គីឡូ​ម៉ែត្រ​និង​បង្កើត​ក្រុម​ជំនុំ​ជា​ច្រើន។ ប៉ុន្តែ ពេល​កាលៈទេសៈ​បាន​ដាក់​កម្រិត​លើ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់ តើ​គាត់​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឬ? មិន​មែន​ទេ។ គាត់​បាន​បន្ត​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ (​សកម្ម. ២៨:៣០, ៣១​) ស្រដៀង​គ្នា​ដែរ អ្វី​ដែល​យើង​អាច​ឲ្យ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​ផ្លាស់​ប្ដូរ​នៅ​ពេល​ខ្លះ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​ចំពោះ​លោក​គឺ​បំណង​ចិត្ត​របស់​យើង​ក្នុង​ការ​បម្រើ​លោក។ w​២៤.០៣ ទំ.២៧ វ.៧, ៩

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​២៦ ខែ​កញ្ញា

លុះ​ព្រលឹម​ស្រាង​ៗ [​លោក​យេស៊ូ​]​ចេញ​ទៅ​រក​កន្លែង​មួយ​ឆ្ងាយ​ពី​គេ។ នៅ​ទី​នោះ លោក​ចាប់​ផ្ដើម​អធិដ្ឋាន។—ម៉ាក. ១:៣៥

តាម​រយៈ​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ទៅ​ព្រះ​យេហូវ៉ា លោក​បាន​ទុក​គំរូ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​តាម។ ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក លោក​យេស៊ូ​បាន​អធិដ្ឋាន​ជា​រឿយ​ៗ។ លោក​ត្រូវ​លៃ​ទុក​ពេល​អធិដ្ឋាន ដោយ​សារ​លោក​ច្រើន​តែ​ជាប់​រវល់ និង​មាន​មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​លោក។ (​ម៉ាក. ៦:៣១, ៤៥, ៤៦​) លោក​បាន​ភ្ញាក់​ពី​សម្រាន្ត​នៅ​ព្រលឹម​ស្រាង​ៗ​ដើម្បី​លោក​អាច​មាន​ពេល​អធិដ្ឋាន​ម្នាក់​ឯង។ យ៉ាង​ហោច​ណាស់​នៅ​ពេល​មួយ លោក​បាន​អធិដ្ឋាន​ពេញ​មួយ​យប់​មុន​លោក​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់។ (​លូក. ៦:១២, ១៣​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​យប់​មុន​លោក​ស្លាប់ កាល​ដែល​លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បំពេញ​ផ្នែក​ដ៏​ពិបាក​បំផុត​នៃ​ភារកិច្ច​របស់​លោក​នៅ​ផែន​ដី។ (​ម៉ាថ. ២៦:៣៩, ៤២, ៤៤​) គំរូ​របស់​លោក​យេស៊ូ​បង្រៀន​យើង​ថា​មិន​ថា​យើង​ជាប់​រវល់​យ៉ាង​ណា​ក្ដី យើង​ត្រូវ​លៃ​ទុក​ពេល​អធិដ្ឋាន។ ដូច​លោក​យេស៊ូ យើង​ប្រហែល​ជា​ត្រូវ​រក​ពេល​ដើម្បី​អធិដ្ឋាន គឺ​ដោយ​ក្រោក​ពី​ព្រលឹម ឬ​ចូល​គេង​យឺត​ជាង​បន្តិច​ដើម្បី​អធិដ្ឋាន។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ពិសេស​នេះ។ w​២៣.០៥ ទំ.៣ វ.៤​-​៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កញ្ញា

សេចក្ដី​ស្រឡាញ់​ពី​ព្រះ​បាន​ត្រូវ​ចាក់​មក​ក្នុង​ចិត្ត​របស់​យើង​តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ ដែល​លោក​បាន​ឲ្យ​ដល់​យើង។—រ៉ូម ៥:៥

សូម​កត់​សម្គាល់​ពាក្យ​«​ចាក់​មក​»​នៅ​ក្នុង​បទ​គម្ពីរ​ថ្ងៃ​នេះ។ វចនានុក្រម​មួយ​អំពី​គម្ពីរ​រៀប​រាប់​អំពី​ពាក្យ​នេះ​ថា​«​ធ្លាក់​ស្រោច​ស្រព​មក​លើ​យើង​ដូច​ទឹក​ហូរ​»។ ពាក្យ​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​អ្នក​រើស​តាំង​ដឹង​ថា​ពួក​គេ​«​ជា​ទី​ស្រឡាញ់​របស់​ព្រះ​»។ (​យូ. ១​) សាវ័ក​យ៉ូហាន​បាន​បង្ហាញ​អំពី​អារម្មណ៍​របស់​ពួក​គេ​ពេល​គាត់​សរសេរ​ថា​៖ ​«​ចូរ​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​មាន​ចំពោះ​យើង ដោយ​ចាត់​ទុក​យើង​ជា​កូន!​»។ (​១យ៉ូន. ៣:១​) តើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ។ លោក​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​គ្រប់​គ្នា។ តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​លោក​តាម​របៀប​ដ៏​អស្ចារ្យ​បំផុត​អ្វី? គឺ​ដោយ​ថ្លៃ​លោះ ដែល​ជា​ការ​ប្រព្រឹត្ត​ដ៏​អស្ចារ្យ​បំផុត​ក្នុង​សកល​លោក​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់។—យ៉ូន. ៣:១៦; រ៉ូម ៥:៨ w​២៤.០១ ទំ.២៨ វ.៩​-​១០

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក