បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៥:១៣-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ពួក​ខាល់ដេ​បាន​កាត់​សសរ​ស្ពាន់+និង​រទេះ​ទឹក+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ទៅ​ជា​បំណែក​ៗ រួម​ទាំង​អាង​ធំ*ធ្វើ​ពី​ស្ពាន់+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ដឹក​ស្ពាន់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។+ ១៤ ពួក​គេ​ក៏​យក​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ប្រដាប់​ពន្លត់​ប្រឆេះ​ចង្កៀង ពែង និង​គ្រឿង​ស្ពាន់​ទាំង​អស់ ដែល​ប្រើ​ក្នុង​វិហារ​ព្រះ​ដែរ។ ១៥ មេ​អង្គរក្ស​បាន​យក​ប្រដាប់​ដាក់​រងើក​ភ្លើង ព្រម​ទាំង​ចាន​គោម​ដែល​ធ្វើ​ពី​មាស+និង​ប្រាក់​សុទ្ធ+ផង​ដែរ។

  • ប្រវត្តិហេតុទី២ ៣៦:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ នេប៊ូក្នេសា​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ខ្លះ​ពី​វិហារ​ព្រះ​យេហូវ៉ា​ទៅ​ស្រុក​បាប៊ីឡូន ហើយ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ដាក់​ក្នុង​វិមាន​របស់​គាត់។+

  • ប្រវត្តិហេតុទី២ ៣៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ស្ដេច​នៃ​ពួក​ខាល់ដេ​ក៏​បាន​ប្រមូល​យក​ប្រដាប់​ប្រដា​ទាំង​អស់ ទាំង​តូច​ទាំង​ធំ​ពី​វិហារ​របស់​ព្រះ​ពិត។ បន្ថែម​ទៅ​ទៀត គាត់​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ពី​វិហារ​ព្រះ​យេហូវ៉ា ពី​វិមាន​ស្ដេច​និង​ផ្ទះ​របស់​ពួក​អភិបាល យក​ទៅ​ស្រុក​បាប៊ីឡូន។+

  • ដានីយ៉ែល ១:១, ២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១ នៅ​ឆ្នាំ​ទី​៣​នៃ​រាជ្យ​យេហូយ៉ាគីម+ស្ដេច​ស្រុក​យូដា នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​មក​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម។*+ ២ មួយ​រយៈ​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រគល់​យេហូយ៉ាគីម​ស្ដេច​ស្រុក​យូដា និង​ប្រដាប់​ប្រដា​ខ្លះ​ដែល​នៅ​ក្នុង​វិហារ​ព្រះ​ពិត ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន។+ ស្ដេច​នោះ​បាន​នាំ​យក​ប្រដាប់​ប្រដា​ទាំង​នោះ​ទៅ​ស្រុក​ស៊ីណើរ*+ រួច​ដាក់​ក្នុង​ឃ្លាំង​វិហារ​ព្រះ​របស់​គាត់។+

  • ដានីយ៉ែល ៥:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ពេល​ស្រវឹង គាត់​បាន​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស​ពែង​ប្រាក់ ដែល​នេប៊ូក្នេសា​ជា​ឪពុក​គាត់​បាន​នាំ​យក​ពី​វិហារ​នៅ​ក្រុង​យេរូសាឡិម+ ដើម្បី​ឲ្យ​គាត់​និង​ពួក​មន្ត្រី​ជាន់​ខ្ពស់ ព្រម​ទាំង​ប្រពន្ធ​បន្ទាប់​និង​ស្រី​ស្នំ ផឹក​ស្រា​ពី​ពែង​ទាំង​នោះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក