បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។

  • អេសាយ ៦៥:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ពេញ​មួយ​ថ្ងៃ ខ្ញុំ​លា​ដៃ​ទទួល​ប្រជា​ជាតិ​ដ៏​រឹង​ចចេស+

      គឺ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ+ និង​ធ្វើ​តាម​តែ​គំនិត​របស់​ខ្លួន។+

  • យេរេមា ៧:២៤-២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ផ្ទៀង​ត្រចៀក​ស្ដាប់​ឡើយ។+ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ធ្វើ​តាម​គម្រោង​ការ*របស់​ខ្លួន គឺ​ធ្វើ​តាម​គំនិត​អាក្រក់​និង​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​វិញ។+ ពួក​គេ​បាន​ថយ​ក្រោយ មិន​មែន​ឆ្ពោះ​ទៅ​មុខ​ទេ ២៥ គឺ​តាំង​ពី​ថ្ងៃ​ដែល​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។+ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ចាត់​ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​ជា​ពួក​អ្នក​ប្រកាស​ទំនាយ ឲ្យ​ទៅ​ព្រមាន​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ ម្ដង​ហើយ​ម្ដង​ទៀត។+ ២៦ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ខ្ញុំ​ទេ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ដែរ។+ ពួក​គេ​ជា​មនុស្ស​រឹង​ចចេស ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ​បុរស​របស់​ពួក​គេ​ទៅ​ទៀត!

  • យេរេមា ៣៥:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ខ្ញុំ​តែង​តែ​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​អ្នក​បម្រើ​ខ្ញុំ​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា+ ហើយ​ប្រាប់​អ្នក​រាល់​គ្នា​ថា​៖ ‹សូម​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត ហើយ​ត្រឡប់​មក​រក​ខ្ញុំ​វិញ។ ចូរ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៅ+ តែ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ! ចូរ​កុំ​កាន់​តាម​ព្រះ​ដទៃ ឬ​បម្រើ​ព្រះ​ទាំង​នោះ​ឡើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ជា​យូរ​អង្វែង​ក្នុង​ស្រុក​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​និង​បុព្វ​បុរស​អ្នក​រាល់​គ្នា›។+ ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​បង្គាប់​ខ្ញុំ ឬ​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក