បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​សៅរ៍ ទី​១១ ខែ​តុលា

ឱ​រាស្ត្រ​ខ្ញុំ​អើយ! ចូរ​ចូល​ទៅ​បន្ទប់​ខាង​ក្នុង។—អេ. ២៦:២០

​«​បន្ទប់​ខាង​ក្នុង​»​ប្រហែល​ជា​សំដៅ​លើ​ក្រុម​ជំនុំ​របស់​យើង។ ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង យើង​នឹង​ទទួល​ការ​ការ​ពារ​ដែល​ព្រះ​យេហូវ៉ា​សន្យា កាល​ដែល​យើង​រក្សា​សាមគ្គីភាព​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ដូច្នេះ​នៅ​ឥឡូវ​នេះ យើង​ត្រូវ​ខំ​ប្រឹង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បង​ប្អូន​របស់​យើង។ ការ​រួច​ជីវិត​របស់​យើង​ប្រហែល​ជា​នឹង​អាស្រ័យ​លើ​នេះ! ​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​យេហូវ៉ា​»​នឹង​នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ចំពោះ​មនុស្សជាតិ។ (​សេផ. ១:១៤, ១៥​) រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នឹង​ជួប​ការ​ពិបាក​ដែរ។ ប៉ុន្តែ​បើ​យើង​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ យើង​នឹង​អាច​រក្សា​ចិត្ត​ស្ងប់ ហើយ​ជួយ​អ្នក​ឯ​ទៀត។ យើង​នឹង​ស៊ូ​ទ្រាំ​ចំពោះ​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​មាន។ ពេល​បង​ប្អូន​រួម​ជំនឿ​របស់​យើង​រង​ទុក្ខ យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្ដល់​ជំនួយ​ដល់​ពួក​គេ​ដោយ​បង្ហាញ​សេចក្ដី​អាណិត​មេត្តា និង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត បើ​យើង​រៀន​ស្រឡាញ់​បង​ប្អូន​របស់​យើង​នៅ​ឥឡូវ​នេះ យើង​នឹង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​នៅ​ថ្ងៃ​អនាគត។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​យើង គឺ​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ដែល​យើង​មិន​ចង​ចាំ​មហន្តរាយ​និង​ទុក្ខ​លំបាក​ទាំង​អស់។—អេ. ៦៥:១៧ w​២៣.០៧ ទំ.៧ វ.១៦​-​១៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អាទិត្យ ទី​១២ ខែ​តុលា

[​ព្រះ​យេហូវ៉ា​]​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន​ហើយ​ខ្លាំង​ក្លា លោក​នឹង​ជួយ​អ្នក​មិន​ឲ្យ​រង្គោះ​រង្គើ​ឡើយ។—១ពេ. ៥:១០

បណ្ដាំ​ព្រះ​ច្រើន​តែ​រៀប​រាប់​អំពី​បុរស​ដ៏​ស្មោះ​ត្រង់​ថា​ជា​បុរស​ខ្លាំង​ក្លា។ ប៉ុន្តែ ពួក​គេ​មិន​តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ខ្លាំង​ក្លា​ទេ។ ជា​ឧទាហរណ៍ នៅ​ពេល​ខ្លះ​ស្ដេច​ដាវីឌ​មាន​អារម្មណ៍​ថា​គាត់​«​រឹង​មាំ​ដូច​ភ្នំ​»​ តែ​នៅ​ពេល​ផ្សេង​ទៀត គាត់​«​ចាប់​ផ្ដើម​ភ័យ​ខ្លាច​»។ (​ចសព. ៣០:៧​) ស្រដៀង​គ្នា​ដែរ ទោះ​ជា​សាំសុន​មាន​កម្លាំង​ខ្លាំង​ក្លា​មហិមា​ពេល​ដែល​គាត់​ទទួល​ឫទ្ធានុភាព​របស់​ព្រះ​ក្ដី គាត់​បាន​ទទួល​ស្គាល់​ថា​បើ​គ្មាន​ឫទ្ធានុភាព​ដែល​មក​ពី​លោក​ទេ ‹កម្លាំង​គាត់​នឹង​ចុះ​ខ្សោយ ហើយ​គាត់​នឹង​ដូច​មនុស្ស​ទូទៅ​ដែរ›។ (​អសក. ១៤:៥, ៦; ១៦:១៧​) បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​អាច​មាន​កម្លាំង​ខ្លាំង​ក្លា​បាន ដោយ​សារ​តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ឫទ្ធានុភាព​ដល់​ពួក​គាត់។ សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​ថា​គាត់​ក៏​ត្រូវ​ការ​ឫទ្ធានុភាព​ពី​ព្រះ​យេហូវ៉ា​ដែរ។ (​២កូ. ១២:៩, ១០​) គាត់​ត​ស៊ូ​នឹង​បញ្ហា​សុខភាព។ (​កាឡ. ៤:១៣, ១៤​) ពេល​ខ្លះ​គាត់​ក៏​ពិបាក​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដែរ។ (​រ៉ូម ៧:១៨, ១៩​) ម្យ៉ាង​ទៀត ជួន​កាល​គាត់​ខ្វល់​ខ្វាយ ហើយ​ខ្លាច​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​ចំពោះ​គាត់។ (​២កូ. ១:៨, ៩​) ប៉ុន្តែ​ពេល​ប៉ូល​ខ្សោយ គាត់​ទៅ​ជា​ខ្លាំង​ក្លា។ តើ​តាម​របៀប​ណា? ព្រះ​យេហូវ៉ា​បាន​ឲ្យ​ប៉ូល​នូវ​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ លោក​បាន​ធ្វើ​ឲ្យ​ប៉ូល​ខ្លាំង​ក្លា។ w​២៣.១០ ទំ.១២ វ.១​-​២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​តុលា

ព្រះ​យេហូវ៉ា​មើល​ក្នុង​ចិត្ត។—១សាំ. ១៦:៧

បើ​ជួន​កាល​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ យើង​អាច​ចាំ​ថា​ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​ទាញ​នាំ​យើង​ឲ្យ​មក​ឯ​លោក។ (​យ៉ូន. ៦:៤៤​) លោក​ឃើញ​គុណ​សម្បត្តិ​របស់​យើង​ដែល​យើង​ផ្ទាល់​ប្រហែល​ជា​មិន​ឃើញ ហើយ​លោក​ស្គាល់​ចិត្ត​របស់​យើង។ (​២ប្រ. ៦:៣០​) ដូច្នេះ យើង​អាច​ទុក​ចិត្ត​លោក ពេល​លោក​មាន​ប្រសាសន៍​ថា​យើង​មាន​តម្លៃ។ (​១​យ៉ូន. ៣:១៩, ២០​) មុន​រៀន​សេចក្ដី​ពិត យើង​ខ្លះ​បាន​ធ្វើ​អ្វី​ដែល​ប្រហែល​ជា​នៅ​តែ​នាំ​ឲ្យ​យើង​បន្ទោស​ខ្លួន។ (​១ពេ. ៤:៣​) សូម្បី​តែ​គ្រិស្ត​សាសនិក​ផ្សេង​ទៀត​ដ៏​ស្មោះ​ត្រង់ ក៏​ត​យុទ្ធ​ប្រឆាំង​នឹង​ទំនោរ​ចិត្ត​ខុស​ឆ្គង។ តើ​ចិត្ត​របស់​អ្នក​ផ្ដន្ទា​ទោស​អ្នក​ឬ​ទេ? បើ​ដូច្នេះ សូម​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ក៏​ធ្លាប់​ត​យុទ្ធ​នឹង​អារម្មណ៍​ស្រដៀង​នឹង​នេះ​ដែរ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​ពិបាក​ចិត្ត​ណាស់ ពេល​គិត​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​គាត់។ (​រ៉ូម ៧:២៤​) ពិត​មែន​ថា​ប៉ូល​បាន​ប្រែ​ចិត្ត​ចំពោះ​ការ​ខុស​ឆ្គង​របស់​ខ្លួន ហើយ​ទទួល​ការ​ជ្រមុជ​ទឹក ប៉ុន្តែ​គាត់​បាន​និយាយ​អំពី​ខ្លួន​គាត់​ថា​៖ ​«​ក្នុង​ចំណោម​ពួក​សាវ័ក ខ្ញុំ​ជា​អ្នក​តូច​ជាង​គេ​»​ និង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​«​ធ្ងន់​ជាង​គេ​»។—១កូ. ១៥:៩; ១ធី. ១:១៥ w​២៤.០៣ ទំ.២៧ វ.៥​-​៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក