បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ពុធ ទី​១៥ ខែ​តុលា

ខ្ញុំ​ជា​អាលផា​និង​ជា​អូមេហ្គា។—បប. ១:៨

អាលផា​ជា​តួ​អក្សរ​មុន​គេ​បង្អស់ ហើយ​អូមេហ្គា​ជា​តួ​អក្សរ​ចុង​ក្រោយ​គេ​បង្អស់​ក្នុង​ភាសា​ក្រិច។ ដោយ​ប្រើ​ការ​ពណ៌នា​ថា​«​អាលផា​និង​អូមេហ្គា​»​ ព្រះ​យេហូវ៉ា​បង្ហាញ​ថា​ពេល​លោក​ចាប់​ផ្ដើម​ធ្វើ​អ្វី​ណា​មួយ លោក​នឹង​ធ្វើ​ឲ្យ​នោះ​សម្រេច។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​បង្កើត​អាដាម​និង​អេវ៉ា លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​ចុះ ហើយ​ចូរ​គ្រប់​គ្រង​ផែន​ដី​»។ (​ដក. ១:២៨​) ពេល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​នៅ​ដើម​ដំបូង​អំពី​គោល​បំណង​របស់​លោក នោះ​ហាក់​ដូច​ជា​លោក​បាន​មាន​ប្រសាសន៍​ថា​«​អាលផា​»​ គឺ​ថា​នឹង​មាន​គ្រា​មក​ដល់ ពេល​កូន​ចៅ​ដែល​ស្ដាប់​បង្គាប់​និង​ល្អ​ឥត​ខ្ចោះ​របស់​អាដាម​និង​អេវ៉ា​មាន​ពេញ​ពាស​លើ​ផែន​ដី ហើយ​ប្រែ​ក្លាយ​ផែន​ដី​ទៅ​ជា​សួន​ឧទ្យាន។ នៅ​ពេល​អនាគត​នោះ ព្រះ​យេហូវ៉ា​នឹង​ហាក់​ដូច​ជា​មាន​ប្រសាសន៍​ថា​៖ ​«​អូមេហ្គា​»។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​«​បង្កើត​អ្វី​ៗ​ទាំង​អស់​នៅ​លើ​មេឃ​និង​ផែន​ដី​រួច​រាល់​»​ លោក​បាន​ផ្ដល់​ការ​ធានា​មួយ។ លោក​បាន​ញែក​ថ្ងៃ​ទី​៧​ដើម្បី​បង្ហើយ​គោល​បំណង​របស់​លោក​ចំពោះ​មនុស្សជាតិ​និង​ផែន​ដី។ ដូច្នេះ ពេល​លោក​ទុក​ថ្ងៃ​ទី​៧​ជា​ថ្ងៃ​ពិសិដ្ឋ នោះ​គឺ​ហាក់​ដូច​ជា​លោក​បាន​មាន​ប្រសាសន៍​ថា​គោល​បំណង​របស់​លោក​នឹង​ត្រូវ​សម្រេច​ទាំង​ស្រុង​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​នោះ។—ដក. ២:១​-​៣ w​២៣.១១ ទំ.៥ វ.១៣​-​១៤

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​តុលា

ចូរ​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា! ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់​ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។—អេ. ៤០:៣

ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក​ពី​បាប៊ីឡូន​ទៅ​ស្រុក​អ៊ីស្រាអែល​អាច​តម្រូវ​ឲ្យ​ចំណាយ​ពេល​ប្រហែល​ជា​បួន​ខែ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​ឧបសគ្គ​ណា​ក៏​ដោយ​ដែល​មើល​ទៅ​រា​រាំង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​នឹង​ត្រូវ​ដក​ចេញ។ ជនជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​ដឹង​ថា​ការ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ គឺ​មាន​ប្រយោជន៍​ច្រើន​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ពួក​គេ​នឹង​ធ្វើ។ ប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​គឺ​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ គ្មាន​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​បាប៊ីឡូន​ទេ។ ម្យ៉ាង​ទៀត ក៏​គ្មាន​ទី​បូជា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ជូន​គ្រឿង​បូជា​ដែល​ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​ធ្វើ ហើយ​គ្មាន​ការ​រៀប​ចំ​ឲ្យ​ពួក​សង្ឃ​ជូន​គ្រឿង​បូជា​ទាំង​នោះ​ដែរ។ បន្ថែម​ទៅ​ទៀត បណ្ដា​ជន​ក្នុង​ក្រុង​នោះ​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​មាន​ច្រើន​ជាង​ពួក​អ្នក​គោរព​ព្រះ​យេហូវ៉ា​ឬ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ ដូច្នេះ ជនជាតិ​យូដា​រាប់​ពាន់​នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ជា​កន្លែង​ដែល​ពួក​គេ​អាច​ស្ដារ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ w​២៣.០៥ ទំ.១៤​-​១៥ វ.៣​-​៤

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​១៧ ខែ​តុលា

ចូរ​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ។—អេភ. ៥:៨

យើង​ត្រូវ​ការ​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ដើម្បី​យើង​អាច​បន្ត​ប្រព្រឹត្ត​ជា​«​កូន​នៃ​ពន្លឺ​»។ ហេតុ​អ្វី? ពីព្រោះ​គឺ​ពិបាក​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ពិភព​លោក​ដែល​ប្រាស​ចាក​សីលធម៌​នេះ។ (​១ថែ. ៤:៣​-​៥, ៧, ៨​) ឫទ្ធានុភាព​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ត​យុទ្ធ​នឹង​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ រួម​មាន​ទស្សនវិជ្ជា​និង​ផ្នត់​គំនិត​ដែល​ប្រឆាំង​នឹង​របៀប​គិត​គូរ​របស់​ព្រះ។ ឫទ្ធានុភាព​បរិសុទ្ធ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​‹គុណធម៌​និង​សេចក្ដី​សុចរិត​គ្រប់​យ៉ាង›។ (​អេភ. ៥:៩​) របៀប​មួយ​ដែល​យើង​អាច​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​គឺ​ដោយ​អធិដ្ឋាន​សុំ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ព្រះ​យេហូវ៉ា​នឹង​«​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។ (​លូក. ១១:១៣​) ម្យ៉ាង​ទៀត ពេល​យើង​រួម​គ្នា​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក យើង​ក៏​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដែរ។ (​អេភ. ៥:១៩, ២០​) ឥទ្ធិពល​ល្អ​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​មាន​មក​លើ​យើង​នឹង​ជួយ​យើង​ឲ្យ​រស់​នៅ​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ w​២៤.០៣ ទំ.២៣​-​២៤ វ.១៣​-​១៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក