បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​តុលា

ចូរ​រៀប​ចំ​ផ្លូវ​ទទួល​ព្រះ​យេហូវ៉ា! ចូរ​ធ្វើ​ឲ្យ​មាន​ផ្លូវ​ធំ​ត្រង់​ភ្លឹង​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ សម្រាប់​ព្រះ​នៃ​យើង។—អេ. ៤០:៣

ការ​ធ្វើ​ដំណើរ​ដ៏​ពិបាក​ពី​បាប៊ីឡូន​ទៅ​ស្រុក​អ៊ីស្រាអែល​អាច​តម្រូវ​ឲ្យ​ចំណាយ​ពេល​ប្រហែល​ជា​បួន​ខែ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​ឧបសគ្គ​ណា​ក៏​ដោយ​ដែល​មើល​ទៅ​រា​រាំង​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​នឹង​ត្រូវ​ដក​ចេញ។ ជនជាតិ​យូដា​ដ៏​ស្មោះ​ត្រង់​ដឹង​ថា​ការ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ គឺ​មាន​ប្រយោជន៍​ច្រើន​ជាង​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ពួក​គេ​នឹង​ធ្វើ។ ប្រយោជន៍​ដ៏​អស្ចារ្យ​បំផុត​គឺ​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ គ្មាន​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ក្រុង​បាប៊ីឡូន​ទេ។ ម្យ៉ាង​ទៀត ក៏​គ្មាន​ទី​បូជា​ដែល​ជន​ជាតិ​អ៊ីស្រាអែល​អាច​ជូន​គ្រឿង​បូជា​ដែល​ច្បាប់​ម៉ូសេ​តម្រូវ​ឲ្យ​ធ្វើ ហើយ​គ្មាន​ការ​រៀប​ចំ​ឲ្យ​ពួក​សង្ឃ​ជូន​គ្រឿង​បូជា​ទាំង​នោះ​ដែរ។ បន្ថែម​ទៅ​ទៀត បណ្ដា​ជន​ក្នុង​ក្រុង​នោះ​ដែល​គោរព​បូជា​ព្រះ​មិន​ពិត​មាន​ច្រើន​ជាង​ពួក​អ្នក​គោរព​ព្រះ​យេហូវ៉ា​ឬ​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក។ ដូច្នេះ ជនជាតិ​យូដា​រាប់​ពាន់​នាក់​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទន្ទឹង​រង់​ចាំ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ជា​កន្លែង​ដែល​ពួក​គេ​អាច​ស្ដារ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ។ w​២៣.០៥ ទំ.១៤​-​១៥ វ.៣​-​៤

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​១៧ ខែ​តុលា

ចូរ​បន្ត​រស់​នៅ​ជា​កូន​នៃ​ពន្លឺ។—អេភ. ៥:៨

យើង​ត្រូវ​ការ​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​ដើម្បី​យើង​អាច​បន្ត​ប្រព្រឹត្ត​ជា​«​កូន​នៃ​ពន្លឺ​»។ ហេតុ​អ្វី? ពីព្រោះ​គឺ​ពិបាក​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​ក្នុង​ពិភព​លោក​ដែល​ប្រាស​ចាក​សីលធម៌​នេះ។ (​១ថែ. ៤:៣​-​៥, ៧, ៨​) ឫទ្ធានុភាព​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ត​យុទ្ធ​នឹង​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ រួម​មាន​ទស្សនវិជ្ជា​និង​ផ្នត់​គំនិត​ដែល​ប្រឆាំង​នឹង​របៀប​គិត​គូរ​របស់​ព្រះ។ ឫទ្ធានុភាព​បរិសុទ្ធ​ក៏​អាច​ជួយ​យើង​ឲ្យ​មាន​‹គុណធម៌​និង​សេចក្ដី​សុចរិត​គ្រប់​យ៉ាង›។ (​អេភ. ៥:៩​) របៀប​មួយ​ដែល​យើង​អាច​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​គឺ​ដោយ​អធិដ្ឋាន​សុំ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ព្រះ​យេហូវ៉ា​នឹង​«​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។ (​លូក. ១១:១៣​) ម្យ៉ាង​ទៀត ពេល​យើង​រួម​គ្នា​សរសើរ​ព្រះ​យេហូវ៉ា​នៅ​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក យើង​ក៏​ទទួល​ឫទ្ធានុភាព​បរិសុទ្ធ​ដែរ។ (​អេភ. ៥:១៩, ២០​) ឥទ្ធិពល​ល្អ​ដែល​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​មាន​មក​លើ​យើង​នឹង​ជួយ​យើង​ឲ្យ​រស់​នៅ​តាម​របៀប​ដែល​ព្រះ​ពេញ​ចិត្ត។ w​២៤.០៣ ទំ.២៣​-​២៤ វ.១៣​-​១៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សៅរ៍ ទី​១៨ ខែ​តុលា

ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។—លូក. ១១:៩

តើ​អ្នក​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់​ថែម​ទៀត​ឬ​ទេ? បើ​ដូច្នេះ​មែន ចូរ​អធិដ្ឋាន​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់។ ចិត្ត​អត់​ធ្មត់​គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ (​កាឡ. ៥:២២, ២៣​) ដូច្នេះ យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​ឫទ្ធានុភាព​បរិសុទ្ធ​និង​សុំ​លោក​ឲ្យ​ជួយ​យើង​មាន​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​នោះ។ បើ​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ណា​មួយ​ដែល​សាក​ល្បង​ចិត្ត​អត់​ធ្មត់​របស់​យើង យើង​នឹង​«​សុំ​ឥត​ឈប់​»​ឲ្យ​មាន​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​ជួយ​យើង​មាន​ចិត្ត​អត់​ធ្មត់។ (​លូក. ១១:១៣​) យើង​ក៏​អាច​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​ផ្សេង​ៗ។ ក្រោយ​ពី​អធិដ្ឋាន យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ចិត្ត​អត់​ធ្មត់​ជា​រៀង​រាល់​ថ្ងៃ។ កាល​ដែល​យើង​កាន់​តែ​អធិដ្ឋាន​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ព្យាយាម​មាន​ចិត្ត​អត់​ធ្មត់ គុណ​សម្បត្តិ​នោះ​នឹង​កាន់​តែ​ចាក់​ឫស​ជ្រៅ​ក្នុង​ចិត្ត​របស់​យើង ព្រម​ទាំង​ទៅ​ជា​ផ្នែក​មួយ​នៃ​បុគ្គលិក​លក្ខណៈ​របស់​យើង។ ការ​រំពឹង​គិត​អំពី​គំរូ​ក្នុង​គម្ពីរ​ក៏​ជួយ​ដែរ។ គម្ពីរ​មាន​គំរូ​ជា​ច្រើន​អំពី​មនុស្ស​ដែល​មាន​ចិត្ត​អត់​ធ្មត់។ ដោយ​រំពឹង​គិត​អំពី​គំរូ​ទាំង​នោះ យើង​អាច​រៀន​របៀប​បង្ហាញ​ចិត្ត​អត់​ធ្មត់។ w​២៣.០៨ ទំ.២២​-​២៣ វ.១០​-​១១

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក