បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​ពុធ ទី​១ ខែ​តុលា

ប្រាជ្ញា​ពី​ស្ថាន​លើ . . . [​គឺ​]​រង់​ចាំ​ធ្វើ​តាម​បង្គាប់។—យ៉ា. ៣:១៧

ជួន​កាល តើ​អ្នក​ពិបាក​ស្ដាប់​បង្គាប់​ឬ​ទេ? ស្ដេច​ដាវីឌ​ធ្លាប់​មាន​ការ​ពិបាក​នេះ ហេតុ​នេះ​ហើយ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ស្ដាប់​បង្គាប់​លោក​»។ (​ចសព. ៥១:១២​) ដាវីឌ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​ជួន​កាល គាត់​ពិបាក​ស្ដាប់​បង្គាប់ ហើយ​យើង​ក៏​ពិបាក​ធ្វើ​ដូច្នេះ​ដែរ។ ហេតុ​អ្វី? ទី​១ យើង​កើត​មក​ដោយ​មាន​ទំនោរ​ចិត្ត​មិន​ចង់​ស្ដាប់​បង្គាប់។ ទី​២ សាថាន​តែង​តែ​ព្យាយាម​ធ្វើ​ឲ្យ​យើង​បះ​បោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ដូច​ដែល​វា​បាន​ធ្វើ។ (​២កូ. ១១:៣​) ទី​៣ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​ពេញ​ទៅ​ដោយ​ចិត្ត​គំនិត​បះ​បោរ ជា​«​ចិត្ត​គំនិត ដែល​មាន​ឥទ្ធិពល​លើ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​»។ (​អេភ. ២:២​) យើង​មិន​គ្រាន់​តែ​ត្រូវ​ខំ​ត​យុទ្ធ​នឹង​ទំនោរ​ចិត្ត​ខុស​ឆ្គង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ទប់​ទល់​នឹង​ការ​បង្ខិត​បង្ខំ​ដែល​មេ​កំណាច​និង​ពិភព​លោក​នេះ​ព្យាយាម​ដាក់​មក​លើ​យើង​ដើម្បី​ឲ្យ​យើង​មិន​ស្ដាប់​បង្គាប់។ យើង​ត្រូវ​ខំ​ព្យាយាម​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ពួក​អ្នក​ដែល​លោក​បាន​តែង​តាំង​ឲ្យ​មាន​អំណាច។ w​២៣.១០ ទំ.៦ វ.១

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​តុលា

អ្នក​បាន​ទុក​ស្រា​ល្អ​រហូត​ដល់​ឥឡូវ​នេះ​ទើប​ជូន​ភ្ញៀវ។—យ៉ូន. ២:១០

តើ​យើង​អាច​រៀន​អ្វី​ពី​អព្ភូតហេតុ​របស់​លោក​យេស៊ូ​អំពី​ការ​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា? គឺ​យើង​រៀន​អំពី​ចិត្ត​រាប​ទាប។ លោក​យេស៊ូ​មិន​អួត​ខ្លួន​អំពី​ការ​ធ្វើ​អព្ភូតហេតុ​នោះ​ទេ។ តាម​ពិត លោក​មិន​ដែល​អួត​អំពី​អ្វី​ណា​ដែល​លោក​បាន​ធ្វើ​ឡើយ។ ផ្ទុយ​ទៅ​វិញ ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ចិត្ត​រាប​ទាប លោក​បាន​ឲ្យ​ការ​សរសើរ​តម្កើង​និង​កិត្តិយស​ទាំង​អស់​ទៅ​បិតា​របស់​លោក។ (​យ៉ូន. ៥:១៩, ៣០; ៨:២៨​) បើ​យើង​យក​តម្រាប់​លោក​យេស៊ូ​ដោយ​រក្សា​ចិត្ត​រាប​ទាប យើង​នឹង​មិន​អួត​អំពី​អ្វី​ណា​ដែល​យើង​ធ្វើ​ឡើយ។ សូម​យើង​កុំ​អួត​ខ្លួន តែ​អួត​អំពី​ព្រះ​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ឯកសិទ្ធិ​បម្រើ។ (​យេ. ៩:២៣, ២៤​) សូម​យើង​ឲ្យ​កិត្តិយស​ទៅ​លោក​ដែល​លោក​សម​នឹង​ទទួល។ យើង​មិន​អាច​សម្រេច​អ្វី​ណា​ក៏​ដោយ​បាន​ទេ បើ​គ្មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ (​១កូ. ១:២៦​-​៣១​) ពេល​យើង​មាន​ចិត្ត​រាប​ទាប យើង​មិន​ចាំ​បាច់​ឲ្យ​គេ​សរសើរ​យើង​ចំពោះ​អ្វី​ល្អ​ដែល​យើង​ធ្វើ​សម្រាប់​អ្នក​ឯ​ទៀត​ឡើយ។ យើង​ស្កប់​ចិត្ត​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​យើង​ធ្វើ។ (​សូម​ពិនិត្យ​បន្ថែម ម៉ាថាយ ៦:២​-​៤; ហេ. ១៣:១៦​) យើង​ពិត​ជា​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ដែល​យើង​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ចិត្ត​រាប​ទាប។—១ពេ. ៥:៦ w​២៣.០៤ ទំ.៤ វ.៩; ទំ.៥ វ.១១​-​១២

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​សុក្រ ទី​៣ ខែ​តុលា

ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ។—ភី. ២:៤

ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ តើ​យើង​អាច​អនុវត្ត​យោបល់​នេះ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ចាំ​ថា​អ្នក​ឯ​ទៀត​ក៏​ចង់​មាន​ចំណែក​ដូច​យើង​ដែរ។ សូម​គិត​ដូច​ត​ទៅ​នេះ។ ពេល​អ្នក​សន្ទនា​ជា​មួយ​មិត្ត​ភក្តិ​របស់​អ្នក តើ​អ្នក​នឹង​និយាយ​ច្រើន​រហូត​ដល់​មិន​ទុក​ឱកាស​ឲ្យ​ពួក​គេ​និយាយ​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ! អ្នក​ចង់​ឲ្យ​ពួក​គេ​មាន​ចំណែក​ក្នុង​ការ​សន្ទនា​នោះ​ដែរ។ ស្រដៀង​គ្នា​ដែរ នៅ​កិច្ច​ប្រជុំ​យើង​ចង់​ឲ្យ​មនុស្ស​ច្រើន​បំផុត​រួម​ចំណែក​ឆ្លើយ។ តាម​ពិត របៀប​ល្អ​បំផុត​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​បង​ប្អូន គឺ​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​បង្ហាញ​ជំនឿ​របស់​ពួក​គេ។ (​១កូ. ១០:២៤​) សូម​ឆ្លើយ​យ៉ាង​ខ្លី យ៉ាង​នេះ​យើង​អាច​ទុក​ពេល​ឲ្យ​បង​ប្អូន​ច្រើន​ទៀត​ឆ្លើយ​ដែរ។ ទោះ​ជា​ពេល​អ្នក​ឆ្លើយ​ខ្លី​ក្ដី សូម​ជៀស​វាង​ពី​ការ​លើក​ឡើង​ចំណុច​ច្រើន​ពេក។ បើ​អ្នក​ឆ្លើយ​ព័ត៌មាន​ទាំង​អស់​ក្នុង​វគ្គ នោះ​អ្នក​ឯ​ទៀត​នឹង​អស់​អ្វី​ឆ្លើយ។ w​២៣.០៤ ទំ.២២​-​២៣ វ.១១​-​១៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក