បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
សេចក្តីជូនដំណឹង
មានភាសាថ្មី: Betsimisaraka (Northern), Betsimisaraka (Southern), Konkomba, Matses, Mi'kmaq
  • ថ្ងៃនេះ

ថ្ងៃ​ច័ន្ទ ទី​២០ ខែ​តុលា

បើ​អ្នក​រាល់​គ្នា​មិន​អាច​ប្រាប់​អំពី​សុបិន​របស់​ខ្ញុំ ហើយ​មិន​អាច​បក​ស្រាយ​សុបិន​នោះ​បាន​ទេ នោះ​ដៃ​ជើង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ។—ដាន. ២:៥

ប្រហែល​ជា​ពីរ​ឆ្នាំ​ក្រោយ​ពី​ជន​ជាតិ​បាប៊ីឡូន​បាន​បំផ្លាញ​ក្រុង​យេរូសាឡិម ស្ដេច​នេប៊ូក្នេសា​នៃ​ស្រុក​បាប៊ីឡូន​បាន​យល់សប្ដិ​ឃើញ​រូប​ធំ​សម្បើម​មួយ​ដែល​នាំ​ឲ្យ​គាត់​ខ្វល់​ចិត្ត។ គាត់​បាន​គំរាម​សម្លាប់​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​របស់​គាត់​រួម​ទាំង​ដានីយ៉ែល​ផង​ដែរ បើ​ពួក​គេ​មិន​អាច​ប្រាប់​គាត់​អំពី​អ្វី​ដែល​គាត់​បាន​យល់សប្ដិ​ឃើញ និង​បក​ស្រាយ​សុបិន​របស់​គាត់​បាន​ទេ។ (​ដាន. ២:៣​-​៥​) ដានីយ៉ែល​ត្រូវ​ចាត់​វិធានការ​ភ្លាម​ៗ។ បើ​ពុំ​នោះ​ទេ មនុស្ស​ជា​ច្រើន​នឹង​ត្រូវ​ស្លាប់។ គាត់​«​បាន​ចូល​ទៅ​ជួប​ស្ដេច ហើយ​សុំ​ពេល​ដើម្បី​បក​ស្រាយ​សុបិន​ជូន​ស្ដេច​»។ (​ដាន. ២:១៦​) នេះ​ត្រូវ​ការ​ចិត្ត​ក្លាហាន​និង​ជំនឿ។ គម្ពីរ​មិន​ចែង​ថា​ដានីយ៉ែល​ធ្លាប់​បក​ស្រាយ​សុបិន​ពី​មុន​ទេ។ គាត់​បាន​សុំ​មិត្ត​ភក្ដិ​របស់​គាត់​ឲ្យ​«​អធិដ្ឋាន​ដល់​ព្រះ​នៃ​ស្ថាន​សួគ៌​ឲ្យ​លោក​បង្ហាញ​ក្ដី​មេត្តា​និង​ប្រាប់​អំពី​អាថ៌​កំបាំង​នៃ​សុបិន​នោះ​»។ (​ដាន. ២:១៨​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ ដោយ​មាន​ជំនួយ​ពី​ព្រះ ដានីយ៉ែល​បាន​បក​ស្រាយ​សុបិន​របស់​នេប៊ូក្នេសា។ ដានីយ៉ែល​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​រួច​ជីវិត។ w​២៣.០៨ ទំ.៣ វ.៤

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អង្គារ ទី​២១ ខែ​តុលា

អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។—ម៉ាថ. ២៤:១៣

សូម​គិត​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​មាន​ចិត្ត​អត់​ធ្មត់។ ពេល​យើង​មាន​ចិត្ត​អត់​ធ្មត់ យើង​សប្បាយ​ចិត្ត​ជាង​និង​មាន​ចិត្ត​ស្ងប់​ជាង។ ដូច្នេះ ចិត្ត​អត់​ធ្មត់​អាច​ជួយ​យើង​ឲ្យ​មាន​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​ជាង។ ពេល​យើង​មាន​ចិត្ត​អត់​ធ្មត់​នឹង​អ្នក​ឯ​ទៀត យើង​មាន​ទំនាក់​ទំនង​ល្អ​ជាង។ យ៉ាង​នេះ ក្រុម​ជំនុំ​កាន់​តែ​មាន​សាមគ្គីភាព។ បើ​មាន​នរណា​ម្នាក់​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​ខឹង ការ​យឺត​នឹង​ខឹង​អាច​រា​រាំង​យើង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​អាក្រក់។ (​ចសព. ៣៧:៨, កំ.ស.; សុភ. ១៤:២៩​) សំខាន់​បំផុត យើង​យក​តម្រាប់​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ចូល​កាន់​តែ​ជិត​លោក​ថែម​ទៀត។ ចិត្ត​អត់​ធ្មត់​ពិត​ជា​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា! យើង​មិន​តែង​តែ​ស្រួល​មាន​ចិត្ត​អត់​ធ្មត់​ទេ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​បន្ត​មាន​គុណ​សម្បត្តិ​នេះ​ថែម​ទៀត។ ម្យ៉ាង​ទៀត កាល​ដែល​យើង​រង់​ចាំ​ពិភព​លោក​ថ្មី​ដោយ​ចិត្ត​អត់​ធ្មត់ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​«​ភ្នែក​របស់​ព្រះ​យេហូវ៉ា​តាម​មើល​អស់​អ្នក​ដែល​កោត​ខ្លាច​លោក គឺ​អស់​អ្នក​ដែល​រង់​ចាំ​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​»។ (​ចសព. ៣៣:១៨​) សូម​យើង​ទាំង​អស់​គ្នា​បន្ដ​តាំង​ចិត្ត​បំពាក់​ខ្លួន​ដោយ​ចិត្ត​អត់​ធ្មត់។ w​២៣.០៨ ទំ.២២ វ.៧; ទំ.២៥ វ.១៦​-​១៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​២២ ខែ​តុលា

ប្រសិន​បើ​មាន​ជំនឿ តែ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់​ហើយ។—យ៉ា. ២:១៧

យ៉ាកុប​លើក​ឡើង​ថា​បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​អះអាង​ថា​ខ្លួន​មាន​ជំនឿ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​គាត់​គឺ​ផ្ទុយ​ស្រឡះ។ (​យ៉ា. ២:១​-​៥, ៩​) យ៉ាកុប​ក៏​បាន​លើក​ឡើង​ដែរ​អំពី​បុគ្គល​ដែល​បាន​ឃើញ​«​បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​ណា​ម្នាក់​គ្មាន​សម្លៀក​បំពាក់ ឬ​អាហារ​គ្រប់​គ្រាន់​»​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ជំនួយ​ទេ។ ទោះ​ជា​បុគ្គល​នោះ​អះអាង​ថា​គាត់​មាន​ជំនឿ​ក្ដី ការ​ប្រព្រឹត្ត​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​គ្មាន​ជំនឿ​ឡើយ។ (​យ៉ា. ២:១៤​-​១៦​) យ៉ាកុប​បាន​លើក​ឡើង​ថា​រ៉ាហាប​ជា​គំរូ​ដ៏​ល្អ​ស្ដី​អំពី​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត។ (​យ៉ា. ២:២៥, ២៦​) រ៉ាហាប​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ស្គាល់​ថា​លោក​កំពុង​គាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល។ (​យ៉ូស. ២:៩​-​១១​) គាត់​បាន​បង្ហាញ​ជំនឿ​ដោយ​ការ​ប្រព្រឹត្ត ពោល​គឺ​គាត់​បាន​ការ​ពារ​អ្នក​ស៊ើប​ការណ៍​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ ជា​លទ្ធផល ស្ត្រី​មិន​ល្អ​ឥត​ខ្ចោះ​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​នេះ​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ដូច​ដែល​អាប្រាហាំ​បាន​ត្រូវ​ចាត់​ទុក​ដែរ។ គំរូ​របស់​ស្ត្រី​នោះ​បញ្ជាក់​ថា​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត​គឺ​សំខាន់​ណាស់។ w​២៣.១២ ទំ.៥​-​៦ វ.១២​-​១៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក