បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​អង្គារ ទី​២១ ខែ​តុលា

អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ។—ម៉ាថ. ២៤:១៣

សូម​គិត​អំពី​ប្រយោជន៍​ដែល​មក​ពី​ការ​មាន​ចិត្ត​អត់​ធ្មត់។ ពេល​យើង​មាន​ចិត្ត​អត់​ធ្មត់ យើង​សប្បាយ​ចិត្ត​ជាង​និង​មាន​ចិត្ត​ស្ងប់​ជាង។ ដូច្នេះ ចិត្ត​អត់​ធ្មត់​អាច​ជួយ​យើង​ឲ្យ​មាន​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ល្អ​ប្រសើរ​ជាង។ ពេល​យើង​មាន​ចិត្ត​អត់​ធ្មត់​នឹង​អ្នក​ឯ​ទៀត យើង​មាន​ទំនាក់​ទំនង​ល្អ​ជាង។ យ៉ាង​នេះ ក្រុម​ជំនុំ​កាន់​តែ​មាន​សាមគ្គីភាព។ បើ​មាន​នរណា​ម្នាក់​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​យើង​ខឹង ការ​យឺត​នឹង​ខឹង​អាច​រា​រាំង​យើង​មិន​ធ្វើ​ឲ្យ​ស្ថានភាព​នោះ​កាន់​តែ​អាក្រក់។ (​ចសព. ៣៧:៨, កំ.ស.; សុភ. ១៤:២៩​) សំខាន់​បំផុត យើង​យក​តម្រាប់​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌ ហើយ​ចូល​កាន់​តែ​ជិត​លោក​ថែម​ទៀត។ ចិត្ត​អត់​ធ្មត់​ពិត​ជា​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​ដែល​ផ្ដល់​ប្រយោជន៍​ដល់​យើង​ទាំង​អស់​គ្នា! យើង​មិន​តែង​តែ​ស្រួល​មាន​ចិត្ត​អត់​ធ្មត់​ទេ តែ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​បន្ត​មាន​គុណ​សម្បត្តិ​នេះ​ថែម​ទៀត។ ម្យ៉ាង​ទៀត កាល​ដែល​យើង​រង់​ចាំ​ពិភព​លោក​ថ្មី​ដោយ​ចិត្ត​អត់​ធ្មត់ យើង​អាច​មាន​ទំនុក​ចិត្ត​ថា​«​ភ្នែក​របស់​ព្រះ​យេហូវ៉ា​តាម​មើល​អស់​អ្នក​ដែល​កោត​ខ្លាច​លោក គឺ​អស់​អ្នក​ដែល​រង់​ចាំ​ទទួល​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​»។ (​ចសព. ៣៣:១៨​) សូម​យើង​ទាំង​អស់​គ្នា​បន្ដ​តាំង​ចិត្ត​បំពាក់​ខ្លួន​ដោយ​ចិត្ត​អត់​ធ្មត់។ w​២៣.០៨ ទំ.២២ វ.៧; ទំ.២៥ វ.១៦​-​១៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ពុធ ទី​២២ ខែ​តុលា

ប្រសិន​បើ​មាន​ជំនឿ តែ​គ្មាន​ការ​ប្រព្រឹត្ត ជំនឿ​នោះ​គឺ​ស្លាប់​ហើយ។—យ៉ា. ២:១៧

យ៉ាកុប​លើក​ឡើង​ថា​បុគ្គល​ណា​ម្នាក់​ប្រហែល​ជា​អះអាង​ថា​ខ្លួន​មាន​ជំនឿ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​គាត់​គឺ​ផ្ទុយ​ស្រឡះ។ (​យ៉ា. ២:១​-​៥, ៩​) យ៉ាកុប​ក៏​បាន​លើក​ឡើង​ដែរ​អំពី​បុគ្គល​ដែល​បាន​ឃើញ​«​បង​ប្អូន​ប្រុស​ឬ​បង​ប្អូន​ស្រី​ណា​ម្នាក់​គ្មាន​សម្លៀក​បំពាក់ ឬ​អាហារ​គ្រប់​គ្រាន់​»​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ជំនួយ​ទេ។ ទោះ​ជា​បុគ្គល​នោះ​អះអាង​ថា​គាត់​មាន​ជំនឿ​ក្ដី ការ​ប្រព្រឹត្ត​របស់​គាត់​បាន​បង្ហាញ​ថា​គាត់​គ្មាន​ជំនឿ​ឡើយ។ (​យ៉ា. ២:១៤​-​១៦​) យ៉ាកុប​បាន​លើក​ឡើង​ថា​រ៉ាហាប​ជា​គំរូ​ដ៏​ល្អ​ស្ដី​អំពី​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត។ (​យ៉ា. ២:២៥, ២៦​) រ៉ាហាប​បាន​ឮ​អំពី​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ស្គាល់​ថា​លោក​កំពុង​គាំទ្រ​ជន​ជាតិ​អ៊ីស្រាអែល។ (​យ៉ូស. ២:៩​-​១១​) គាត់​បាន​បង្ហាញ​ជំនឿ​ដោយ​ការ​ប្រព្រឹត្ត ពោល​គឺ​គាត់​បាន​ការ​ពារ​អ្នក​ស៊ើប​ការណ៍​ជន​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ពេល​ដែល​ពួក​គេ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់។ ជា​លទ្ធផល ស្ត្រី​មិន​ល្អ​ឥត​ខ្ចោះ​ដែល​មិន​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​នេះ​បាន​ត្រូវ​ចាត់​ទុក​ជា​មនុស្ស​សុចរិត ដូច​ដែល​អាប្រាហាំ​បាន​ត្រូវ​ចាត់​ទុក​ដែរ។ គំរូ​របស់​ស្ត្រី​នោះ​បញ្ជាក់​ថា​ជំនឿ​ដែល​មាន​ការ​ប្រព្រឹត្ត​គឺ​សំខាន់​ណាស់។ w​២៣.១២ ទំ.៥​-​៦ វ.១២​-​១៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ខែ​តុលា

សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​បាន​តាំង​ឡើង​លើ​គ្រឹះ​មាំ​មួន។—អេភ. ៣:១៧

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​មិន​គ្រាន់​តែ​ចង់​យល់​សេចក្ដី​បង្រៀន​បឋម​នៃ​គម្ពីរ​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ចង់​រៀន​«​សូម្បី​តែ​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​»​ ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក។ (​១កូ. ២:៩, ១០​) សូម​រៀប​ចំ​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អ្នក​អាច​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​របៀប​ដែល​លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​បម្រើ​របស់​លោក​នៅ​សម័យ​បុរាណ និង​របៀប​ដែល​នោះ​បង្ហាញ​ថា​លោក​ស្រឡាញ់​អ្នក​ដែរ។ អ្នក​អាច​ពិនិត្យ​មើល​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​គោរព​ប្រណិប័តន៍​លោក​នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ ហើយ​ប្រៀប​ធៀប​នោះ​ទៅ​នឹង​ការ​រៀប​ចំ​របស់​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ ឬ​ប្រហែល​ជា​អ្នក​អាច​សិក្សា​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ទំនាយ​ដែល​លោក​យេស៊ូ​បាន​សម្រេច​ក្នុង​អំឡុង​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី។ អ្នក​អាច​អរ​សប្បាយ​សិក្សា​ប្រធានបទ​បែប​នេះ ដោយ​មាន​ជំនួយ​ពី​សៀវភៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា។ ការ​សិក្សា​គម្ពីរ​យ៉ាង​ស៊ី​ជម្រៅ​អាច​ពង្រឹង​ជំនឿ​របស់​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​«​រក​ឃើញ​ចំណេះ​អំពី​ព្រះ​»។—សុភ. ២:៤, ៥ w​២៣.១០ ទំ.១៨​-​១៩ វ.៣​-​៥

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក