បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ថ្ងៃនេះ

ថ្ងៃ​អាទិត្យ ទី​៥ ខែ​តុលា

ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព​ចំពោះ​មនុស្ស​ទាំង​អស់។—២ធី. ២:២៤

បុគ្គល​ដែល​មាន​ចិត្ត​ស្លូត​បូត​គឺ​ខ្លាំង​ក្លា មិន​មែន​ទន់​ខ្សោយ​ទេ។ ការ​រក្សា​ចិត្ត​ស្ងប់​ពេល​ជួប​ស្ថានភាព​ពិបាក​តម្រូវ​ឲ្យ​មាន​ភាព​រឹង​មាំ។ ចិត្ត​ស្លូត​បូត​ជា​គុណ​សម្បត្តិ​មួយ​នៃ​«​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ​»។ (​កាឡ. ៥:២២, ២៣​) ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ចិត្ត​ស្លូត​បូត​»​ ជួន​កាល​បាន​ត្រូវ​ប្រើ​ដើម្បី​រៀប​រាប់​អំពី​សេះ​ព្រៃ​ដែល​បាន​ត្រូវ​គេ​ផ្សាំ។ សូម​ស្រមៃ​គិត​អំពី​សេះ​ព្រៃ​ដែល​ទៅ​ជា​ស្លូត។ ទោះ​ជា​ឥឡូវ​វា​ស្លូត​ក្ដី សេះ​នោះ​នៅ​តែ​មាន​កម្លាំង​ខ្លាំង​ក្លា។ តើ​តាម​របៀប​ណា​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្លូត​បូត ហើយ​នៅ​ដំណាល​គ្នា​នោះ​មាន​ភាព​ខ្លាំង​ក្លា? យើង​មិន​អាច​ធ្វើ​ដូច្នេះ​ដោយ​ខ្លួន​ឯង​បាន​ទេ។ យើង​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​សុំ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​លោក​អាច​ជួយ​យើង​ឲ្យ​មាន​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​នេះ។ មាន​មនុស្ស​ជា​ច្រើន​បាន​រៀន​ឲ្យ​មាន​ចិត្ត​ស្លូត​បូត។ ជា​ឧទាហរណ៍ បង​ប្អូន​ជា​ច្រើន​នាក់​របស់​យើង​បាន​ប្រព្រឹត្ត​ដោយ​ស្លូត​បូត​ពេល​មនុស្ស​ព្យាយាម​ឈ្លោះ​ប្រកែក​ជា​មួយ​ពួក​គេ ហើយ​នេះ​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​មាន​ទស្សនៈ​ល្អ​ជាង​ចំពោះ​សាក្សី។—២ធី. ២:២៤, ២៥ w​២៣.០៩ ទំ.១៥ វ.៣

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​ច័ន្ទ ទី​៦ ខែ​តុលា

ព្រះ​[​យេហូវ៉ា​]​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ខ្ញុំ។—១សាំ. ១:២៧

ក្នុង​អ្វី​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ញែង​ដែល​ព្រះ​បើក​បង្ហាញ​ឲ្យ​សាវ័ក​យ៉ូហាន​ឃើញ​ក្នុង​គំនិត គាត់​បាន​ឃើញ​អ្នក​ចាស់​ទុំ​២៤​នាក់​នៅ​ស្ថាន​សួគ៌​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ពួក​គេ​បាន​សរសើរ​ព្រះ ហើយ​និយាយ​ថា​៖ ​«​លោក​សម​នឹង​ទទួល​សិរី​រុង​រឿង កិត្តិយស និង​ឫទ្ធានុភាព​»។ (​បប. ៤:១០, ១១​) ពួក​ទេវតា​ដ៏​ស្មោះ​ត្រង់​ក៏​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​សរសើរ​និង​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ដែរ។ ពួក​គេ​នៅ​ស្ថាន​សួគ៌​ជា​មួយ​លោក ហើយ​ស្គាល់​លោក​យ៉ាង​ច្បាស់។ ពួក​គេ​ឃើញ​គុណ​សម្បត្តិ​របស់​លោក​ពេល​ពួក​គេ​សង្កេត​មើល​អ្វី​ដែល​លោក​ធ្វើ។ កាល​ដែល​ពួក​គេ​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត នោះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​សរសើរ​លោក។ (​យ៉ូប ៣៨:៤​-​៧​) យើង​ក៏​ចង់​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង ដោយ​ប្រាប់​លោក​អំពី​អ្វី​ដែល​យើង​ស្រឡាញ់​និង​កោត​ស្ងើច​អំពី​លោក។ កាល​ដែល​អ្នក​អាន​និង​សិក្សា​គម្ពីរ សូម​ព្យាយាម​រក​មើល​គុណ​សម្បត្តិ​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា​ដែល​អ្នក​ចូល​ចិត្ត​ជាង​គេ។ (​យ៉ូប ៣៧:២៣; រ៉ូម ១១:៣៣​) រួច​មក សូម​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​គុណ​សម្បត្តិ​ទាំង​នោះ។ យើង​ក៏​អាច​សរសើរ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​លោក​ធ្វើ​ដើម្បី​យើង និង​ដើម្បី​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ទាំង​អស់។—១សាំ. ២:១, ២ w​២៣.០៥ ទំ.៣​-​៤ វ.៦​-​៧

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥

ថ្ងៃ​អង្គារ ទី​៧ ខែ​តុលា

[​ចូរ​]​ប្រព្រឹត្ត​សម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា។—កូឡ. ១:១០

នៅ​ឆ្នាំ​១៩១៩ បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​បាន​បាត់​បង់​អំណាច​លើ​រាស្ត្រ​របស់​ព្រះ។ នៅ​ឆ្នាំ​នោះ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ចាប់​ផ្ដើម​មាន​សកម្មភាព ដើម្បី​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​អាច​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​នៅ​លើ​«​ផ្លូវ​បរិសុទ្ធ​»​ដែល​បាន​ត្រូវ​បើក​ឡើង​ថ្មី​ៗ​នោះ។ (​ម៉ាថ. ២៤:៤៥​-​៤៧; អេ. ៣៥:៨​) កិច្ចការ​ដែល​អ្នក​ឯ​ទៀត​បាន​ធ្វើ​ពី​មុន​ដើម្បី​រៀប​ចំ​ផ្លូវ បាន​ជួយ​មនុស្ស​ដែល​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នោះ​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក។ (​សុភ. ៤:១៨​) ពួក​គេ​ក៏​អាច​មាន​របៀប​រស់​នៅ​សម​ស្រប​នឹង​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា​ផង​ដែរ។ ព្រះ​យេហូវ៉ា​មិន​រំពឹង​ថា​រាស្ត្រ​លោក​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​សម្រិត​សម្រាំង​រាស្ត្រ​របស់​លោក​បន្តិច​ម្ដង​ៗ។ យើង​ទាំង​អស់​គ្នា​នឹង​សប្បាយ​រីករាយ ពេល​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ក្នុង​គ្រប់​ការ​ដែល​យើង​ធ្វើ! ផ្លូវ​ទាំង​អស់​ត្រូវ​ការ​ការ​ថែ​ទាំ​ជា​ទៀង​ទាត់។ តាំង​ពី​ឆ្នាំ​១៩១៩ កិច្ច​ការ​ថែ​ទាំ​«​ផ្លូវ​បរិសុទ្ធ​»​បាន​ត្រូវ​បន្ត​ធ្វើ​ឡើង​ដើម្បី​មនុស្ស​កាន់​តែ​ច្រើន​អាច​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ w​២៣.០៥ ទំ.១៧ វ.១៥​-​១៦

ការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០២៥
សូមស្វាគមន៍។
នេះជំនួយស្រាវជ្រាវសៀវភៅជាភាសាផ្សេងៗដែលបានត្រូវរៀបចំដោយសាក្សីព្រះយេហូវ៉ា។
ដើម្បីថតចម្លងសៀវភៅសូមបើកមើល jw.org។
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក